ការរំឭកចំណេះចំណានខាងគោលលទ្ធិទី ២៥
យល់ និងអនុវត្ត
គោលបំណងមួយនៃចំណេះចំណានខាងគោលលទ្ធិនេះ គឺដើម្បីជួយអ្នកឲ្យយល់ និងអនុវត្តវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិក្នុងស្ថានភាពផ្ទាល់ខ្លួនរបស់អ្នក ឬនៅពេលអ្នកជួយមនុស្សដទៃទៀត ។ មេរៀននេះនឹងផ្តល់ឱកាសឲ្យអ្នកធ្វើឲ្យការយល់ដឹងរបស់អ្នកបានកាន់តែស៊ីជម្រៅ និងអនុវត្តសេចក្តីពិតចេញពីវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំង ១៣ មកពីពាក់កណ្តាលទីពីរនៃព្រះគម្ពីរសញ្ញាថ្មី ។
សកម្មភាពរៀនសូត្រដែលអាចមាន
ត្រូវបានពង្រឹងដោយសេចក្តីពិតនៃដំណឹងល្អ
ប្រធាន អិម រ័សុល បាឡឺដ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ធ្លាប់បានថ្លែងថា គោលបំណងមួយក្នុងចំណោមគោលបំណងនៃចំណេះចំណានខាងគោលលទ្ធិគឺ ផ្តោតលើ « ការកសាង និងពង្រឹងសេចក្ដីជំនឿ [ របស់យើង ] ទៅលើព្រះយេស៊ូវគ្រីស្ទ ហើយពង្រឹង [ យើង ] ជាមួយនឹងការបង្កើនសមត្ថភាពដើម្បីរស់នៅ និងអនុវត្តតាមដំណឹងល្អនៅក្នុងជីវិត [ របស់យើង ] » ( « The Opportunities and Responsibilities of CES Teachers in the 21st Century » [ ជំនួបជាមួយនឹងអ្នកមានសិទ្ធិអំណាចទូទៅ ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៦ ] នៅលើគេហទំព័រ broadcasts.ChurchofJesusChrist.org ) ។ ម្យ៉ាងទៀត វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមានគោលបំណងធ្វើឲ្យសេចក្ដីជំនឿរបស់អ្នកកាន់តែរឹងមាំខ្លាំងឡើង !
សូមស្រមៃថា អ្នកមានមិត្តភក្តិមួយចំនួនដែលប្រាប់អ្នកបន្ទាប់ពីថ្នាក់សិក្ខាសាលានៅថ្ងៃមួយថា ពួកគេមានអារម្មណ៍ថាចំណេះចំណានខាងគោលលទ្ធិគឺជាការខ្ជះខ្ជាយពេលវេលា ។ ពួកគេមានអារម្មណ៍ថា វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិគ្មានប្រយោជន៍ទេ ហើយពួកគេមើលមិនឃើញពីរបៀបដែលវគ្គបទគម្ពីរទាំងនោះអាចជួយពួកគេបានក្នុងជីវិតរបស់ពួកគេឡើយ ។
ដោយប្រើតារាងដែលបានផ្តល់ឲ្យ សូមពិចារណាពីវគ្គបទគម្ពីរដែលអ្នកបានសិក្សាក្នុងអំឡុងពេលពាក់កណ្តាលនៃព្រះគម្ពីរសញ្ញាថ្មីនេះ ។ សូមសញ្ជឹងគិតថាវគ្គបទគម្ពីរមួយណាដែលជាពរជ័យ ឬជាជំនួយដល់អ្នក ។
ចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរសញ្ញាថ្មី ៖ កូរិនថូស ទី១–វិវរណៈ
សេចក្ដីយោងបទគម្ពីរ |
ឃ្លាបទគម្ពីរគន្លឹះ |
« រូបកាយអ្នករាល់គ្នាជាវិហារនៃព្រះវិញ្ញាណបរិសុទ្ធ » ។ | |
« ក្នុងព្រះអម្ចាស់ នោះបុរសមិនមែនជាឥតពឹងអាស្រ័យដល់ស្ត្រីឡើយ ហើយស្ត្រីក៏មិនមែនជាឥតពឹងអាស្រ័យដល់បុរសដែរ » ។ | |
« ព្រោះដូចជាគ្រប់មនុស្សទាំងអស់បានត្រូវស្លាប់ក្នុងលោកអ័ដាមជាយ៉ាងណា នោះគ្រប់គ្នាក៏នឹងបានប្រោសឲ្យរស់ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ » ។ | |
នៅក្នុងការរស់ឡើងវិញ មាននគរនៃសិរីល្អចំនួនបី ។ | |
« សម្រាប់ការកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ និងរបស់នៅផែនដីផង » ។ | |
សាសនាចក្រត្រូវបាន « ស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក » ។ | |
« ថ្ងៃនៃព្រះអម្ចាស់ … មិនមកឡើយ ទាល់តែមានសេចក្ដីក្បត់សាសនាមកជាមុនសិន » ។ | |
« បទគម្ពីរទាំងប៉ុន្មាន … អាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ » ។ | |
ព្រះវរបិតាសួគ៌គឺជា « ព្រះវរបិតាខាងវិញ្ញាណ » ។ | |
« តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញាមានតែសូមដល់ព្រះ » ។ | |
« សេចក្ដីជំនឿ បើគ្មានការប្រព្រឹត្តតាមទេ នោះក៏ស្លាប់ » ។ | |
« ដំណឹងល្អ [ ត្រូវបាន ] ផ្សាយទៅមនុស្សដែលស្លាប់ហើយ » ។ | |
« រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជម្រះ … តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន » ។ |
-
តើអ្នកមានពរជ័យ ត្រូវបានពង្រឹង ឬធ្វើឲ្យរឹងមាំដោយរបៀបណា ដោយសារតែវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិដែលអ្នកបានសិក្សានៅឆ្នាំនេះ ?
ដើម្បីអញ្ជើញព្រះអង្គសង្គ្រោះឲ្យស្ថាបនា ពង្រឹង និងធ្វើឲ្យយើងរឹងមាំតាមរយៈវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ នោះយើងត្រូវតែបង្កើនការយល់ដឹង និងសមត្ថភាពរបស់យើងដើម្បីអនុវត្តតាមសេចក្តីពិតដែលមាននៅក្នុងវគ្គបទគម្ពីរទាំងនេះ ។ សកម្មភាពខាងក្រោមមានគោលបំណងជួយអ្នកឲ្យធ្វើកិច្ចការនេះ ។
ការយល់ដឹង និងការចងចាំសេចក្តីពិតនៃដំណឹងល្អ
វិធីមួយដើម្បីយល់ និងចងចាំឲ្យបានកាន់តែច្បាស់អំពីសេចក្តីពិតដែលមាននៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះ គឺត្រូវប្រៀបធៀបវាទៅនឹងវត្ថុ និងស្ថានភាពប្រចាំថ្ងៃ ។
សូមជ្រើសរើសវគ្គបទគម្ពីរពីរដែលអ្នកចង់យល់កាន់តែច្បាស់ ហើយពិនិត្យមើលឃ្លាបទគម្ពីរគន្លឹះវា ។
ក) សូមគូរ ឬថតរូបវត្ថុ ឬស្ថានភាពដែលអ្នកមានអារម្មណ៍ថាទាក់ទងនឹងឃ្លាបទគម្ពីរគន្លឹះក្នុងវគ្គបទគម្ពីរនេះ ។ ( ឧទាហរណ៍សម្រាប់ យ៉ាកុប ១:៥–៦ អ្នកអាចគូររូបនរណាម្នាក់កំពុងអធិស្ឋាន ។ សម្រាប់ កូរិនថូស ទី១ ១៥:៤០–៤២ អ្នកអាចគូរ ឬថតរូបព្រះអាទិត្យ ព្រះចន្ទ ឬផ្កាយ ) ។
ខ) សូមសរសេរការពន្យល់ខ្លីៗអំពីរបៀបដែលរូបភាពនេះទាក់ទងនឹងសេចក្ដីពិតដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនេះ ។
ការអនុវត្តតាមសេចក្ដីពិតនៃដំណឹងល្អ
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនសេចក្ដីពិតមួយ ដែលអាចជួយយើងឲ្យយល់ និងអនុវត្តតាមវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិទាំងឡាយបាន ។ លោកបានបង្រៀនថា គោលការណ៍នៃដំណឹងល្អបានផ្ដល់ « ទស្សនវិស័យដ៏មានតម្លៃអំពីសេចក្ដីពិតដ៏នៅអស់កល្បជានិច្ច កាលយើងឆ្លងកាត់កាលៈទេសៈ ឧបសគ្គ ការសម្រេចចិត្ត និងបទពិសោធន៍នៃជីវិតរមែងស្លាប់នេះផ្សេងៗគ្នា » ( « The Principles of My Gospel » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១២៣–២៤ ) ។ គោលការណ៍ដែលមាននៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះ អាចជួយយើងបាននៅក្នុងស្ថានភាពជាច្រើនក្នុងជីវិតរបស់យើង ។
សូមជ្រើសរើសវគ្គបទគម្ពីរពីរដែលមានគោលការណ៍ ដែលអ្នកចង់ដឹងពីរបៀបអនុវត្តចំពោះជីវិតរបស់អ្នក ។ វាអាចជាវគ្គបទគម្ពីរដូចគ្នា ដែលអ្នកបានជ្រើសរើសពីមុន ឬវាអាចខុសគ្នា ។
សម្រាប់វគ្គបទគម្ពីរនីមួយៗ សូមពិពណ៌នាអំពីស្ថានភាពដែលនរណាម្នាក់អាចអនុវត្តសេចក្តីពិតដែលបានបង្រៀននៅក្នុងវគ្គនេះបាន ។ ឧទាហរណ៍ យុវនារីម្នាក់អាចនឹងមានការលើកទឹកចិត្តបន្ថែមទៀតដើម្បីចូលរួមក្នុងកិច្ចការពង្សប្រវត្តិ ដោយការបង្កើនទីបន្ទាល់របស់ពួកគេអំពីគោលលទ្ធិនៃសេចក្ដីសង្គ្រោះសម្រាប់មរណជនដែលបានបង្រៀននៅក្នុង ពេត្រុស ទី១ ៤:៦ ។
សូមពន្យល់ពីរបៀបដែលការអនុវត្តសេចក្ដីពិត ដែលបានបង្រៀនក្នុងវគ្គបទគម្ពីរនីមួយៗដែលអ្នកបានជ្រើសរើសនេះ អាចជួយបុគ្គលនោះឲ្យទទួលបានជំនួយពីព្រះអង្គសង្គ្រោះ ។