វិវរណៈ ១៥–២២
ទិដ្ឋភាពទូទៅ
យ៉ូហាន ដែលជាអ្នកទទួលវិវរណៈ បានគូររូបភាពដ៏រស់រវើកនៃការបំផ្លិចបំផ្លាញ និងអំពើទុច្ចរិតដែលនឹងមានពេញពិភពលោកនេះនៅក្នុងថ្ងៃចុងក្រោយដែលបានព្យាករ ។ នៅក្នុងឈុតចុងក្រោយនៃវិវរណៈដ៏អស្ចារ្យរបស់លោក លោកបានឃើញ « ផ្ទៃមេឃថ្មី និងផែនដីថ្មី » និងទីក្រុងបរិសុទ្ធចុះមកពីស្ថានសួគ៌ ( សូមមើល វិវរណៈ ២១:១–២ ) ។ លោកបានថ្លែងទីបន្ទាល់ថា ព្រះ « នឹងគង់នៅជាមួយ » ប្រជាជននៃទីក្រុងនេះ « ហើយគេនឹងធ្វើជារាស្ត្ររបស់ទ្រង់ » ( វិវរណៈ ២១:៣ ) ។
រៀបចំខ្លួនបង្រៀន
ព័ត៌មានខាងក្រោមនេះផ្តល់ជាគំនិតដល់គ្រូបង្រៀន អំពីអ្វីដែលអាចត្រូវរៀបចំទុកជាមុនសម្រាប់មេរៀននីមួយៗ ។
វិវរណៈ ១៥–១៩
គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យពឹងផ្អែកទៅលើព្រះយេស៊ូវគ្រីស្ទឲ្យកាន់តែមានទំនុកចិត្តជាងនេះ នៅពេលពួកគេប្រឈមមុខនឹងបញ្ហានៅថ្ងៃចុងក្រោយ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីអ្វីដែលពួកគេដឹងអំពីការសាកល្បងនៅថ្ងៃចុងក្រោយ និងហេតុផលដែលពួកគេអាចពឹងផ្អែកទៅលើព្រះយេស៊ូវគ្រីស្ទបាន ។
-
សំណៅចែក ៖ « ទេវតា និងគ្រោះកាច » « អំពើទុច្ចរិត និងព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះ » និង « អាពាហ៍ពិពាហ៍របស់កូនចៀម »
វិវរណៈ ២០:១១–១៥
គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីការជំនុំជម្រះចុងក្រោយ ហើយរៀបចំឲ្យមានបទពិសោធន៍ដ៏អស្ចារ្យមួយ នៅពេលឈរនៅចំពោះព្រះយេស៊ូវគ្រីស្ទនៅថ្ងៃនោះ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន វិវរណៈ ២០:១២ ហើយមករៀនដោយបានត្រៀមខ្លួនជាមួយនឹងសំណួរដែលពួកគេមានអំពីការជំនុំជម្រះចុងក្រោយ ។
-
រូបភាពដែលត្រូវបង្ហាញ ៖ រូបភាពនៃការជំនុំជម្រះចុងក្រោយដែលមាននៅផ្នែកខាងលើនៃមេរៀន
-
សម្ភារសម្រាប់សិស្ស ៖ ច្បាប់ចម្លងនៃសេចក្ដីថ្លែងការណ៍នៅក្នុងផ្នែក « វិចារណកថា និង ព័ត៌មានសាច់រឿង » ដែលអាចមានប្រយោជន៍
ចំណេះចំណានខាងគោលលទ្ធិ ៖ វិវរណៈ ២០:១២
គោលបំណងមេរៀន ៖ មេរៀននេះនឹងជួយសិស្សឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ វិវរណៈ ២០:១២ ពន្យល់អំពីគោលលទ្ធិ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យពិនិត្យមើល វិវរណៈ ២០:១២ ហើយរៀបចំខ្លួនដើម្បីចែកចាយជាមួយសិស្សក្នុងថ្នាក់នូវអ្វីដែលពួកគេបានរៀនអំពីការជំនុំជម្រះចុងក្រោយ និងរបៀបដែលយើងអាចត្រៀមខ្លួនសម្រាប់វាបាន ។
-
មាតិកាដែលត្រូវបង្ហាញ ៖ សំណួរទាំងប្រាំដែលនឹងជួយសិស្សឲ្យពន្យល់អំពីគោលលទ្ធិ
-
ការធ្វើបទបង្ហាញរបស់សិស្ស ៖ មុនចូលរៀន សូមពិចារណាសុំសិស្សបីនាក់ឲ្យពិនិត្យមើលគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណមួយ ហើយត្រៀមខ្លួនដើម្បីចែកចាយសេចក្ដីសង្ខេបខ្លីៗនៃគោលការណ៍នោះដែលជាផ្នែកនៃមេរៀននោះ ។
វិវរណៈ ២១–២២
គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងជួយសិស្សឲ្យយល់ថា ឱកាសដើម្បីរស់នៅជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនៅក្នុងនគរសេឡេស្ទាលគឺស័ក្តិសមសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ។
-
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីស្ថានភាពនៃនគរសេឡេស្ទាល ហើយហេតុអ្វីបានជាពួកគេចង់ទទួលបានវាជាមរតក ។
-
សំណៅចែក ៖ « ហេតុអ្វីបានជាការខិតខំដើម្បីនគរសេឡេស្ទាលគឺសមនឹងការខិតខំដ៏ល្អបំផុតរបស់យើង »
វាយតម្លៃការរៀនសូត្ររបស់អ្នកទី ១២
គោលបំណងមេរៀន ៖ មេរៀននេះមានគោលបំណងដើម្បីជួយសិស្សឲ្យវាយតម្លៃគោលដៅដែលពួកគេបានកំណត់ និងការរីកចម្រើនផ្ទាល់ខ្លួនដែលពួកគេបានដកពិសោធន៍ អំឡុងពេលសិក្សាព្រះគម្ពីរសញ្ញាថ្មីរបស់ពួកគេ ។
-
ការរៀបចំរបស់សិស្ស ៖ នៅពេលសិស្សបញ្ចប់ការសិក្សារបស់ពួកគេអំពីព្រះគម្ពីរសញ្ញាថ្មី សូមអញ្ជើញពួកគេឲ្យបង្កើតបញ្ជីមួយអំពីវគ្គបទគម្ពីរដែលមានឥទ្ធិពលបំផុតពីបីទៅប្រាំ ដែលពួកគេបានសិក្សានៅឆ្នាំនេះ ។
-
មាតិកាដែលត្រូវបង្ហាញ ៖ ការណែនាំសម្រាប់សកម្មភាព ក និង ខ
-
រូបភាពដែលត្រូវបង្ហាញ ៖ រូបភាពនៃការថ្លែងទីបន្ទាល់របស់ប៉ុលនៅចំពោះព្រះភ័ក្ដ្រស្តេចអ័គ្រីប៉ា