វិវរណៈ ១៥–១៩
« កូនចៀមនឹងឈ្នះគេ »
តើអ្នកគិតដល់អ្វីខ្លះ នៅពេលអ្នកគិតអំពីថ្ងៃចុងក្រោយដែលបានព្យាករទុកនោះ ? យ៉ូហាន ដែលជាអ្នកទទួលវិវរណៈបានគូររូបភាពដ៏រស់រវើកអំពីការបំផ្លិចបំផ្លាញ និងអំពើទុច្ចរិតដែលនឹងមានពាសពេញពិភពលោកនេះ ។ ប៉ុន្តែកាលៈទេសៈទាំងនេះនឹងមិននៅយូរឡើយ ។ ព្រះយេស៊ូវគ្រីស្ទ « នឹងឈ្នះគេ … ជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ហើយជាស្តេចលើអស់ទាំងស្តេច » ( វិវរណៈ ១៧:១៤ ) ។ មេរៀននេះអាចជួយអ្នកឲ្យពឹងផ្អែកទៅលើព្រះយេស៊ូវគ្រីស្ទបានកាន់តែមានទំនុកចិត្តជាងមុន នៅពេលអ្នកប្រឈមមុខនឹងបញ្ហានៅថ្ងៃចុងក្រោយ ។
សកម្មភាពរៀនសូត្រដែលអាចមាន
គ្រោះកាច ការសាកល្បង និងសេចក្តីជំនឿលើព្រះអម្ចាស់
ជាផ្នែកមួយនៃការនិមិត្តរបស់យ៉ូហាន ព្រះអម្ចាស់បានបង្ហាញយ៉ូហានទេវតាប្រាំពីរអង្គ ដែលកំពុងចាក់ចេញនូវគ្រោះកាចផ្សេងៗមកលើមនុស្សអាក្រក់នៅថ្ងៃចុងក្រោយ ។ គ្រោះកាចទាំងនេះរួមមានដំបៅ ទឹកប្រែទៅជាឈាម អំណាចកម្ដៅជាខ្លាំង ភាពងងឹតសូន្យសុង សេចក្តីទុក្ខលំបាក ផ្គរលាន់ និងផ្លេកបន្ទោរ ការរញ្ជួយដី និងព្រិលយ៉ាងធំៗ ( សូមមើល វិវរណៈ ១៦ ) ។
សូមសញ្ជឹងគិតអំពីសំណួរខាងក្រោមនេះ ៖
-
តើអ្នកដឹងអ្វីទៀតអំពីការសាកល្បង និងអំពើទុច្ចរិតនៃថ្ងៃចុងក្រោយ ? តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះការសាកល្បងទាំងនេះ ?
-
តើអ្នកមានទំនុកចិត្តយ៉ាងណាដែលថា ព្រះអម្ចាស់អាចជួយអ្នកឲ្យឆ្លងកាត់ការសាកល្បងទាំងឡាយដែលអ្នកអាចប្រឈមមុខ ? ហេតុអ្វីទៅ ?
មុនពេលយ៉ូហានបានសរសេរអំពីការបំផ្លិចបំផ្លាញ និងការសាកល្បងដែលនឹងញាំញីមនុស្សនៅលើផែនដីនៅថ្ងៃចុងក្រោយបង្អស់ លោកបានរៀបរាប់អំពីអ្វីផ្សេងទៀត ។ សូមអាន វិវរណៈ ១៥:២–៤ ហើយព្យាយាមស្រមៃពីអ្វីដែលយ៉ូហានបានឃើញ ។
-
ហេតុអ្វីបានជាវាអាចមានប្រយោជន៍ក្នុងការរៀនអំពីពួកបរិសុទ្ធដ៏ខ្ពង់ខ្ពស់ដែលរស់នៅក្នុងវត្តមានរបស់ព្រះ មុនពេលអានអំពីគ្រោះកាចដែលយ៉ូហានបានពិពណ៌នានោះ ?
នៅពេលអ្នកបន្តការសិក្សា សូមស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយអ្នកឲ្យដឹង និងយល់ថា អ្នកអាចងាកទៅរកព្រះអម្ចាស់ ដើម្បីទូលសូមជំនួយក្នុងអំឡុងពេលមានបញ្ហាប្រឈមនៅថ្ងៃចុងក្រោយបាន ។ ដើម្បីជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីអ្វីដែលបង្រៀននៅក្នុងជំពូកនីមួយៗដែលអ្នកនឹងសិក្សា សូមពិចារណាអានចំណងជើងជំពូកទាំងឡាយ មុននឹងអានខគម្ពីរ ។
ជម្រើស ក ៖ ទេវតា និងគ្រោះកាច
ការគិតអំពីគ្រោះកាចដែលយ៉ូហានបានឃើញក្នុង វិវរណៈ ១៦ អាចធ្វើឲ្យយើងព្រួយបារម្ភ ។ ទោះជាយ៉ាងណាក៏ដោយ ការបង្កើនសេចក្ដីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ អាចជួយយើងឲ្យយកឈ្នះលើការព្រួយបារម្ភរបស់យើងបាន ។ វាជាការសំខាន់ក្នុងការកត់ចំណាំថា នៅពេលទេវតាបានចាក់គ្រោះកាចរបស់ទ្រង់ ទ្រង់បានថ្លែងទីបន្ទាល់អំពីបុគ្គលិកលក្ខណៈរបស់ព្រះអម្ចាស់ ។ ការដឹងអំពីបុគ្គលិកលក្ខណៈរបស់ទ្រង់អាចជួយយើងឲ្យបង្កើនសេចក្ដីជំនឿរបស់យើងទៅលើទ្រង់បាន ។
សូមអាន វិវរណៈ ១៦:៥, ៧ ដោយរកមើលរបៀបដែលពួកទេវតាពិពណ៌នាអំពីព្រះអម្ចាស់ និងការជំនុំជម្រះរបស់ទ្រង់ ។ សូមសរសេរនៅក្នុងពពុះសម្ដីខាងក្រោម នូវអ្វីដែលអ្នកមានអារម្មណ៍ថាទេវតាបានមានបន្ទូល ។
-
ហេតុអ្វីវាអាចមានប្រយោជន៍សម្រាប់យើង ក្នុងការយល់ពីបុគ្គលិកលក្ខណៈរបស់ព្រះអម្ចាស់ នៅពេលយើងរៀនអំពីការជំនុំជម្រះរបស់ទ្រង់ ?
-
តើនៅពេលណានៅក្នុងជីវិតរបស់អ្នក ដែលវាបានជួយអ្នកឲ្យយល់ពីលក្ខណៈរបស់ព្រះ ? តើការចងចាំពីបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទអាចជួយអ្នកឲ្យពឹងផ្អែកទៅលើទ្រង់យ៉ាងដូចម្ដេច ?
ជម្រើស ខ ៖ អំពើទុច្ចរិត និងព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះ
សូមគិតអំពីឧទាហរណ៍ខ្លះនៃអំពើទុច្ចរិតក្នុងពិភពលោកនេះ និងពីរបៀបដែលវាមានឥទ្ធិពលលើយើង ។
-
ប្រសិនបើអ្នកត្រូវគិតអំពីនិមិត្តសញ្ញាមួយដើម្បីតំណាងឲ្យអំពើទុច្ចរិតនៃពិភពលោកនេះ តើវាជាអ្វី ? ហេតុអ្វីទៅ ?
-
ប្រសិនបើអ្នកត្រូវគិតពីនិមិត្តសញ្ញា ឬព្រះបរមងារដ៏គួរឲ្យគោរព ដើម្បីតំណាងឲ្យព្រះអង្គសង្គ្រោះ និងរបៀបដែលទ្រង់អាចជួយយើងឲ្យយកឈ្នះលើអំពើទុច្ចរិតនេះបាន តើវាជាអ្វី ? ហេតុអ្វីទៅ ?
សូមពុះទំព័រនៃសៀវភៅកំណត់ហេតុរបស់អ្នកជាពីរ ។ សូមអាន វិវរណៈ ១៧:៣–៧, ១៤ ដោយស្រមៃពីនិមិត្តសញ្ញាដែលយ៉ូហានបានប្រើនៅក្នុងខគម្ពីរទាំងនេះ ។ នៅផ្នែកម្ខាងនៃទំព័រដែលបានពុះជាពីរនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក សូមសរសេរពាក្យគន្លឹះ ឬឃ្លាដែលប្រើដើម្បីពិពណ៌នាអំពីអំពើទុច្ចរិត ។ នៅផ្នែកម្ខាងទៀត សូមសរសេរនិមិត្តសញ្ញាដែលតំណាងឲ្យព្រះយេស៊ូវគ្រីស្ទ និងពួកសុចរិត ។ ពាក្យជំនួយខាងក្រោមអាចមានប្រយោជន៍ ៖
អំពើសហាយស្មន់ ( វិវរណៈ ១៧:៤ ) ៖ អំពើអសីលធម៌ខាងផ្លូវភេទ ។ វាក៏អាចជា « និមិត្តសញ្ញាសម្រាប់ការក្បត់សាសនា » ផងដែរ ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « អំពើកំផិត » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org )
ក្រុងបាប៊ីឡូន ( វិវរណៈ ១៧:៥ ) ៖ ជាឈ្មោះទីក្រុងមួយដែលល្បីខាងអំពើទុច្ចរិត ប្រើជានិមិត្តសញ្ញាសម្រាប់អំពើទុច្ចរិត និងភាពលោកិយ
ពួកស្រីសំផឹង ( វិវរណៈ ១៧:៥ ) ៖ បុគ្គលណាដែលប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទដើម្បីប្រាក់ ឬការជួញដូរ
សេចក្តីអស្ចារ្យ ( វិវរណៈ ១៧:៦ ) ៖ ការភ្ញាក់ផ្អើល អព្ភូតហេតុ ( សូមមើល ខទី ៦ )
-
តើអ្នកបានរៀនអ្វីខ្លះពីនិមិត្តសញ្ញាដែលអ្នកបានអានទាំងនេះ ?
-
តើព្រះបរមងារអ្វីសម្រាប់ព្រះយេស៊ូវគ្រីស្ទនៅក្នុង ខទី ១៤ ជួយអ្នកឲ្យយល់អំពីទ្រង់ ?
-
តើអ្នកដឹងអ្វីខ្លះអំពីវិធីដែលកូនចៀម ឬព្រះយេស៊ូវគ្រីស្ទបានយកឈ្នះលើអំពើទុច្ចរិតទាំងអស់ ? ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « កូនចៀមនៃព្រះ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។ តើការណ៍នេះមានន័យយ៉ាងណាចំពោះអ្នក ?
ជម្រើស គ ៖ អាពាហ៍ពិពាហ៍របស់កូនចៀម
-
តើមានហេតុផលអ្វីខ្លះ ដែលជាញឹកញាប់ក្រុមគ្រួសារប្រារព្ធនៅឯពិធីមង្គលការ ?
យ៉ូហាន បានប្រើរូបភាពនៃអាពាហ៍ពិពាហ៍ ដើម្បីបង្រៀនយើងអំពីថ្ងៃចុងក្រោយ ។ អាពាហ៍ពិពាហ៍ដែលលោកបានសរសេរនេះ គឺជានិមិត្តរូបនៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។
ចូរគូររូបភាពសាមញ្ញមួយអំពីកូនក្រមុំ និងកូនកំលោះ ហើយសរសេរអ្វីដែលអ្នកបានរៀនអំពីកូនក្រមុំ និងកូនកំលោះ នៅពេលអ្នកសិក្សា ។
សូមអាន វិវរណៈ ១៩:៧–៩ ដើម្បីមើលពីរបៀបដែលព្រះអម្ចាស់លើកទឹកចិត្តយើងឲ្យទទួលអារម្មណ៍អំពីអាពាហ៍ពិពាហ៍នេះ ។ កូនក្រមុំនៅក្នុងខគម្ពីរទាំងនេះ គឺជានិមិត្តសញ្ញានៃសមាជិកសាសនាចក្ររបស់ព្រះអម្ចាស់ដែលកំពុងត្រៀមខ្លួន សម្រាប់ការយាងត្រឡប់មកវិញរបស់ព្រះគ្រីស្ទ ។
-
យោងតាម ខទី ៨ តើយើងត្រូវត្រៀមខ្លួនសម្រាប់អាពាហ៍ពិពាហ៍នេះយ៉ាងដូចម្តេច ? តើវាអាចមានន័យយ៉ាងណាសម្រាប់អ្នក ?
-
តើអាពាហ៍ពិពាហ៍ជានិមិត្តសញ្ញាសមរម្យសម្រាប់ទំនាក់ទំនងនៃសេចក្ដីសញ្ញារបស់យើងជាមួយព្រះយេស៊ូវគ្រីស្ទតាមរបៀបណាខ្លះ ?
-
តើការយាងមកវិញរបស់ព្រះអង្គសង្រ្គោះអាចក្លាយជាថ្ងៃដ៏រីករាយមួយសម្រាប់អ្នកដោយរបៀបណា ?
សូមអានខគម្ពីរខាងក្រោម ហើយគិតអំពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីត្រៀមខ្លួនសម្រាប់ពេលដែលព្រះយេស៊ូវគ្រីស្ទយាងមកម្តងទៀត ។ អ្នកប្រហែលជាចង់គូសសម្គាល់អ្វីដែលអ្នករកឃើញនៅក្នុងខគម្ពីររបស់អ្នក ឬសរសេរអំពីវាក្នុងសៀវភៅកំណត់ហេតុរបស់អ្នក ។
-
តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះព្រះយេស៊ូវគ្រីស្ទ និងអ្វីដែលទ្រង់បានធ្វើ ដើម្បីត្រៀមខ្លួនអ្នកសម្រាប់ការយាងមកវិញរបស់ទ្រង់ ?
-
តើអ្នកចង់ចងចាំ ឬធ្វើអ្វីខ្លះ ?
-
តើអ្នកមានអារម្មណ៍យ៉ាងណាដែរ ដែលថាវាអាចជួយអ្នកក្នុងអំឡុងពេលនៃការសាកល្បងនៅថ្ងៃចុងក្រោយបាន ?