« សេចក្តីណែនាំខ្លីៗ » ការបំពាក់បំប៉នកម្មវិធីសិក្សាថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២២ )
« សេចក្តីណែនាំខ្លីៗ » ការបំពាក់បំប៉នកម្មវិធីសិក្សាថ្នាក់សិក្ខាសាលា
សេចក្តីណែនាំខ្លីៗ
ការប្រើប្រាស់សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ពីមុនអ្នកចាប់ផ្តើមបង្រៀន
-
សូមសិក្សាសេចក្តីផ្តើមនៅក្នុងសៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលាសម្រាប់ឆ្នាំសិក្សាបច្ចុប្បន្ន ដើម្បីឲ្យអ្នកស្គាល់ឧបករណ៍មួយចំនួនដែលមាននៅក្នុងសៀវភៅសិក្សានោះ ដើម្បីជួយដល់អ្នក ។
-
សូមទទួលយកសេចក្តីណែនាំស្តីពីល្បឿនបង្រៀនមេរៀន សម្រាប់កាលវិភាគបង្រៀនថ្នាក់សិក្ខាសាលានៅក្នុងមូលដ្ឋានរបស់អ្នកមកពី អ្នកសម្របសម្រួល ឬអ្នកគ្រប់គ្រង ស&វ របស់អ្នក ។
-
សូមប្រើសេចក្តីណែនាំល្បឿនបង្រៀននោះ ដើម្បីរកមើលមេរៀនបន្ទាប់ដែលអ្នកនឹងបង្រៀន ។
ទិដ្ឋភាពទូទៅនៃសៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
-
សៀវភៅសិក្សានេះត្រូវបានរៀបចំឡើងដើម្បីសម្របជាមួយមេរៀនសិក្សាដែលមាននៅក្នុង ចូរមកតាមខ្ញុំ រៀងរាល់សប្តាហ៍ និងរួមមានមេរៀនប្រាំសម្រាប់សប្តាហ៍នីមួយៗ ។
-
មេរៀនមួយឈុតៗដែលមានប្រាំមេរៀនត្រូវបានដាក់ដោយឡែកពីគ្នាដោយឯកសារមួយដែលផ្តល់នូវទិដ្ឋភាពទូទៅដោយសង្ខេបអំពីមេរៀននីមួយៗ ។ ទិដ្ឋភាពទូទៅនេះរួមមាន
-
គោលបំណងមេរៀន
-
យោបល់សម្រាប់ការរៀបចំសិស្ស
-
យោបល់សម្រាប់មេរៀនដែលមានប្រើវត្ថុ និងសំណៅចែកដែលផ្តល់ជូន រូបភាព វីដេអូ ឬសម្ភារផ្សេងទៀតដែលអាចតម្រូវឲ្យកត់សម្គាល់ជាមុនដើម្បីរៀបចំ និង
-
ការណែនាំសម្រាប់ការបង្រៀនតាមសន្និសីទវីដេអូ ។
-
-
យ៉ាងហោចណាស់ រៀងរាល់សប្តាហ៍មានបញ្ចូលបទពិសោធន៍នៃការរៀនសូត្រចំណេះចំណានខាងគោលលទ្ធិឲ្យបានមួយ ។
-
យូរៗម្តង មេរៀន « វាយតម្លៃការរៀនសូត្ររបស់អ្នក » ត្រូវបានដាក់បញ្ចូល ដើម្បីជួយសិស្សឆ្លុះបញ្ចាំងពីអ្វីដែលពួកគេកំពុងរៀន និងរបៀបដែលពួកគេរីកចម្រើនក្នុងផ្នែកចំណេះដឹង អាកប្បកិរិយា និងឥរិយាបថ ដែលបង្កើនការប្រែចិត្តជឿ និងជួយពួកគេឲ្យប្រែកាន់តែដូចព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ការបំពាក់បំប៉នបន្ថែម
អមមកជាមួយនឹងសេចក្តីផ្តើមនៃសៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា នោះធនធានដូចតទៅនេះមានសម្រាប់ការបំពាក់បំប៉នបន្ថែម ៖
-
ការប្រជុំបំពាក់បំប៉នជាមួយអ្នកសម្របសម្រួល ឬអ្នកគ្រប់គ្រងកម្មវិធីរបស់អ្នក ដើម្បីឆ្លើយសំណួរដែលអ្នកមាន និងដើម្បីអនុវត្តជំនាញបង្រៀននានា
-
ការបំពាក់បំប៉នជំនាញការអភិវឌ្ឍគ្រូបង្រៀន
-
ការបំពាក់បំប៉នស្តីពីការទទួលយក បន្ទាប់មកកែសម្រួលកម្មវិធីសិក្សាថ្នាក់សិក្ខាសាលា
-
ការបំពាក់បំប៉នចំណេះចំណានខាងគោលលទ្ធិ
-
ការបំពាក់បំប៉នអំពីការវាយតម្លៃ