ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
ការបំពាក់បំប៉ន​ស្តីពី​ការបង្កើត​សេចក្តីណែនាំ​អំពី​ល្បឿន​បង្រៀន


« ការបំពាក់បំប៉ន​ស្តីពី​ការបង្កើត​សេចក្តីណែនាំ​អំពី​ល្បឿន​បង្រៀន » ការ​បំពាក់​បំប៉ន​កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ ២០២២ )

« ការបំពាក់បំប៉ន​ស្តីពី​ការបង្កើត​សេចក្តីណែនាំ​អំពី​ល្បឿន​បង្រៀន » ការ​បំពាក់​បំប៉ន​កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលា

បុរស​ម្នាក់​ប្រើ​កុំព្យូទ័រ

ការបំពាក់បំប៉ន​ស្តីពី​ការបង្កើត​សេចក្តីណែនាំ​អំពី​ល្បឿន​បង្រៀន

សេចក្តីផ្ដើម

នៅក្នុង​ថ្នាក់​សិក្ខាសាលា​យើង​ធ្វើ​តាម​កាលវិភាគ ចូរ​មក​តាម​ខ្ញុំ ។ ការណ៍​នេះ​ដាក់​ថ្នាក់​សិក្ខាសាលា​នៅក្នុង​តួនាទី​មួយ​គាំទ្រ​ដល់ អ្វី​ដែល​សិស្ស​កំពុងរៀន​នៅ​ផ្ទះ ។ ទោះបី​ជា​វិធីសាស្ត្រ​នេះ​បាន​សម្រួល​ដល់​អ្វី​ដែល​សិស្ស​ថ្នាក់​សិក្ខាសាលា​កំពុង​សិក្សា​ក្តី វា​តម្រូវ​ឲ្យ​មាន​ការកែសម្រួល​មួយ​ចំនួន នៅក្នុង​របៀប​ដែល​តំបន់​នានា​នៅក្នុង​មូលដ្ឋាន និង​កម្មវិធី​នានា​ដែល​នឹង​អាច​ប្រើប្រាស់​កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលា​នេះ​បាន ។ នៅក្នុង​ករណី​ជាច្រើន ដោយសារ​ភាពស្មុគស្មាញ​នៃ​ការកែតម្រូវ​ទាំងនេះ វា​អាច​ជា​ការល្អ​បំផុត​ដើម្បី​មាន​អ្នក​គ្រប់គ្រង​ អ្នក​សម្របសម្រួល​ក្នុង​តំបន់ ឬ​អ្នក​គ្រប់គ្រង​កម្មវិធី បង្កើត​សេចក្តីណែនាំ​អំពី​ល្បឿន​បង្រៀន ដូច្នេះ​គ្រូបង្រៀន​មិន​ចាំបាច់​មាន​វា​ទេ ។ ការបង្កើត​សេចក្តីណែនាំ​​ទាំងនេះ​សម្រាប់​គ្រូបង្រៀន​​នឹង​ជួយ​សន្សំ​ពេលវេលា​របស់​ពួកគាត់ ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ គ្រូបង្រៀន​មួយ​ចំនួន​នៅតែ​ត្រូវ​ធ្វើ​ការ​កែសម្រួល សេចក្តីណែនាំ​អំពី​ល្បឿន​បង្រៀន​ដែល​អ្នក​ផ្តល់​ឲ្យ​ដល់​ពួកគាត់​នោះ ។

សេចក្តីណែនាំ​សម្រាប់​ការបង្កើត​សេចក្តីណែនាំ​អំពី​ល្បឿន​បង្រៀន​ថ្នាក់​សិក្ខាសាលា

ដាក់​អាទិភាព​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ

នៅពេល​បង្កើត​សេចក្តីណែនាំ​អំពី​ល្បឿន​បង្រៀន អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់លើ ពេល​ណា​ដែល​អ្នក​នឹង​គ្រោង​បង្រៀន​មេរៀន​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ សេចក្តីណែនាំ​ខាង​ក្រោម​នេះ​មាន​សារៈសំខាន់ ក្នុង​ការគ្រោង​ធ្វើ​សកម្មភាព​នៃ​ការរៀនសូត្រ​ចំណេះចំណាន​ខាង​គោលលទ្ធិ ៖​

  • កំណត់​ពេលវេលា​ដើម្បី​បង្រៀន​ការ​ទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ផ្នែក ១, ២ និង ៣ ។ មេរៀន​ទាំងនេះ​ណែនាំ​សិស្ស​ឲ្យ​ស្គាល់​គោលការណ៍​នៃ​ការ​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។ ជាការល្អ​បំផុត​ដែល​មេរៀន​ទាំង​នេះ​ត្រូវបាន​បង្រៀន​នៅ​ដើម​ឆ្នាំ​សិក្សា​នៃ​សាលា​រៀន ពីមុន​បង្រៀន​មេរៀន​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។

  • សូម​ប្រាកដ​ថា មេរៀន​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទាំង ២៤ និង​មេរៀន​បរិបទ​ដែល​ទាក់ទង​ទៅនឹង​មេរៀន​ទាំង​នោះ ត្រូវបាន​ដាក់​បញ្ចូល​ទៅក្នុង​សេចក្តីណែនាំ​អំពី​ល្បឿន​បង្រៀន ដើម្បី​ឲ្យ​មេរៀន​ទាំង​នោះ​ត្រូវបាន​បង្រៀន អំឡុង​ពេល​ថ្នាក់​សិក្ខា​សាលា​កំពុង​ដំណើរការ ។ ភាគច្រើន​មេរៀន​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ នឹង​មាន​ជា​ធម្មតា​ដើម្បី​បង្រៀន​អំឡុង​វគ្គ​សិក្សា​នៃ​ឆ្នាំ​ដែល​ថ្នាក់​សិក្សា​សាលា​កំពុង​ដំណើរការ ។ វា​ជាការ​ល្អបំផុត​ដើម្បី​ទុក​មេរៀន​ទាំង​នេះ​បង្រៀន​ឲ្យ​កៀក​ទៅ​នឹង​បណ្តុំ​បទគម្ពីរ​តាម​កាលវិភាគ​ជាបន្ត​បន្ទាប់​នៅក្នុង ចូរ​មក​តាម​ខ្ញុំ ដែល​នឹង​ត្រូវបាន​សិក្សា ។ សូម​កំណត់​ថា តើ​មេរៀន​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ណា​មួយ ដែល​សិស្ស​នឹង​ខកខាន​មិន​បាន​រៀន នៅពេល​ថ្នាក់​សិក្ខាសាលា​អត់បាន​បង្រៀន ។ សូម​រំកិល​មេរៀន​ទាំង​នេះ​ទៅ​សប្តាហ៍​ណា​មួយ​ដែល​មាន​ការរំឭក​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ដើម្បី​បង្រៀន​វា​ជំនួស​ការំឭក​នោះ ។ ក្រៅពី​រំកិល​មេរៀន​នេះ សូម​ប្រាកដ​ថា រំកិល​មេរៀន​បរិបទ​ដែល​ត្រូវ​គ្នា ដែល​វគ្គ​បទគម្ពីរ​នោះ​ត្រូវបាន​ណែនាំ​លើក​ដំបូង ។ មេរៀន​បរិបទ​មាន​នៅក្នុង​សៀវភៅ​សិក្សា​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា​ភ្លាមៗ ពីមុន​មេរៀន​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នីមួយៗ ។ ការរំកិល​មេរៀន​ទាំង​ពីរ​នេះ​មាន​ន័យ​ថា ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​មេរៀន​មួយ​ផ្សេង​ទៀត​អំឡុង​សប្តាហ៍​នោះ​នឹង​ត្រូវបាន​ជំនួស ។

  • ដាក់​កាលវិភាគ​ធ្វើ​ការរំឭក​ការវាយ​តម្លៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ការវាយ​តម្លៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ គ្រូបង្រៀន​ចាត់ចែង​ការ​រំឭកទាំងនេះ​ដែល​ត្រូវ​ធ្វើ​នៅ​ចុង​ឆមាស និង​ការវាយ​តម្លៃ​នៅក្នុង​ថ្នាក់​របស់​ពួកគេ ដើម្បី​ជួយ​សិស្ស​ឲ្យ​វាយ​តម្លៃ​ថា តើ​ពួកគេ​រៀន​វគ្គ​បទគម្ពីរ​ដែល​ត្រូវ​គ្នា​នៅក្នុង​វគ្គសិក្សា​នេះ​បាន​ល្អ​ប៉ុន​ណា​ហើយ ។ សេចក្តីណែនាំ​អំពី​ល្បឿន​បង្រៀន​អាច​ដាក់​បញ្ចូល « ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ ការរំឭក​ការវាយ​តម្លៃ​ទី ១ » បន្ទាប់​ពី​សិស្ស​បាន​រៀន​មេរៀន​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ដែល​ត្រូវ​គ្នា​នឹង​វគ្គ​បទគម្ពីរ​នៅក្នុង​ការវាយ​តម្លៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។ « ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ ការវាយ​តម្លៃ​ទី ១ » អាច​ត្រូវ​បាន​ដាក់​កាលវិភាគ​ធ្វើ​វា​ប្រហែល​ជា​មួយ​សប្តាហ៍​បន្ទាប់​ពី​ការរំឭក​នោះ ។ បើ​ពុំ​ដូច្នោះ​ទេ សេចក្តីណែនាំ​អំពី​ល្បឿន​បង្រៀន​អាច​ត្រូវបាន​កែសម្រួល​ដើម្បី​ដាក់​បញ្ចូល « ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ ការរំឭក​ការវាយ​តម្លៃ​ទី ២ » និង « ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ ការវាយ​តម្លៃ​ទី ២ » បន្ទាប់​ពី​សិស្ស​បាន​សិក្សា​មេរៀន​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ដែល​ត្រូវ​គ្នា​នឹង​វគ្គ​បទគម្ពីរ​នៅក្នុង​ការវាយ​តម្លៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ។

  • សូម​ប្រាកដ​ថា សិស្ស​មាន​បទពិសោធន៍​ប្រចាំ​សប្តាហ៍​ជាមួយ​នឹងចំណេះចំណាន​ខាង​គោលលទ្ធិ ។ អំឡុង​សប្តាហ៍​ទាំង​នោះ​ដែល​គ្មាន​មេរៀន​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ មេរៀន​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ មេរៀន​ការរំឭក​ការវាយ​តម្លៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ឬ​ការវាយ​តម្លៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ នោះ​សូម​ដាក់​កាលវិភាគ​ធ្វើ​ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ មាន​ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ​មួយ ដែល​បាន​ដាក់​បញ្ចូល​រួច​ទៅ​ហើយ នៅក្នុង​មេរៀន​ប្រចាំ​សប្តាហ៍​នៅក្នុង​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា នៅពេល​ដែល​គ្មាន​មេរៀន​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ឬ​មេរៀន​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ។

ធ្វើ​តាម​កាលវិភាគ ចូរ​មក​តាម​ខ្ញុំ

ភាគច្រើន​សម្រាប់​ផ្នែក​នានា សូម​ធ្វើ​តាម​កាលវិភាគ ចូរ​មក​តាម​ខ្ញុំ នៅពេល​បង្កើត​សេចក្តីណែនាំ​អំពី​ល្បឿន​បង្រៀន ។ មាន​បណ្តុំ​បទគម្ពីរ​មួយ​ចំនួន​ប្រចាំ​សប្តាហ៍​នៅក្នុង​កាលវិភាគ ចូរ​មក​តាម​ខ្ញុំ ដែល​មាន​ពេញ​ដោយ​មាតិកា​ពិសេសៗ​ដ៏​ច្រើន និង​រួម​មាន​ទាំង​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​ច្រើន​បែប​យ៉ាង ។ ដើម្បី​ធ្វើ​ឲ្យ​ចំណេះចំណាន​ខាង​គោលលទ្ធិ​មាន​តុល្យភាព​ជា​បទពិសោធន៍​មួយ​ប្រចាំ​សប្តាហ៍ ជាពិសេស​ជាមួយ​សប្តាហ៍​នានា​ដែល​ពោរពេញ​ដោយ​បណ្តុំ​បទគម្ពីរ​ជា​ច្រើន នោះ​អ្នក​អាច​រៀបចំ​មេរៀន​នៅក្នុង​សេចក្តីណែនាំ​អំពី​ល្បឿន​បង្រៀន ដើម្បី​សិស្ស​ចាប់ផ្តើម​សិក្សា​បណ្តុំ​បទគម្ពីរ​នៅក្នុង​ថ្នាក់​សិក្ខាសាលា​នៅ​ក្នុង​សប្តាហ៍​នោះ ពីមុន​សិក្សា​ដល់​វា​នៅក្នុង​កាលវិភាគ ចូរ​មក​តាម​ខ្ញុំ ឬ​បន្ត​សិក្សា​វា​នៅក្នុង​សប្តាហ៍​បន្ត​បន្ទាប់​នោះ ។

ទោះជា​យ៉ាង​ណា​ក៏​ដោយ ឱកាស​ទាំង​នេះ​គួរ​តែ​កម្រ​មាន​ណាស់ ។ ជាធម្មតា​សិស្ស​គួរតែ​សិក្សា​បណ្តុំ​បទគម្ពីរ​ដែល​ដូច​បណ្តុំ​បទគម្ពីរ​នៅក្នុង​ថ្នាក់​សិក្ខាសាលា ដែល​ពួកគេ​សិក្សា​នៅ​ផ្ទះ​ជាមួយ​នឹង ចូរ​មក​តាម​ខ្ញុំ ។

សញ្ជឹង​គិត​អំពី​កាលវិភាគ​សាលា​រៀន​ក្នុង​មូលដ្ឋាន និង​ដោះស្រាយ​តម្រូវការ​ក្នុង​មូលដ្ឋាន

នៅក្នុង​សេចក្តីណែនាំ​អំពី​ល្បឿន​បង្រៀន សូម​ដាក់​បញ្ចូល​ថ្ងៃ​ឈប់​សម្រាក​របស់​សាលា​រៀន​ក្នុង​មូលដ្ឋាន និង​ការសម្រាក​ផ្សេង​ទៀត​នៅក្នុង​កាលវិភាគ​សាលា​រៀន ឲ្យ​អស់​ពី​សមត្ថភាព​ដែល​អ្នក​អាច​ធ្វើ​បាន ។​ នៅពេល​សប្តាហ៍​ណា​ដែល​ថ្នាក់​សិក្ខាសាលា​មាន​រយៈពេល​ខ្លី ដោយសារ​តែ​កាលវិភាគ​សាលា​រៀន​ក្នុង​មូលដ្ឋាន នោះ​សូម​ប្រាកដ​ថា នៅតែ​ដាក់​អាទិភាព​លើ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ អំឡុង​សប្តាហ៍​ទាំង​នោះ អ្នក​ត្រូវ​ជ្រើសរើស​មេរៀន​ផ្សេងៗ​ទៀត ដែល​អ្នក​នឹង​ដាក់​បញ្ចូល​ទៅក្នុង​សេចក្តីណែនាំ​អំពី​ល្បឿន​បង្រៀន ។ អ្នក​អាច​ចាំបាច់​ត្រូវ​រំឭក​សេចក្តីថ្លែងការណ៍​នានា​អំពី​គោលបំណង​នៃ​មេរៀន​ផ្សេងៗ​ទាំង​នោះ នៅក្នុង​ទិដ្ឋភាព​ទូទៅ​ប្រចាំ​សប្តាហ៍ ឬ​គ្រាន់តែ​មើល​មេរៀន​ទាំង​នោះ​តែម្តង ដើម្បី​សម្រេច​ថា តើ​បទពិសោធន៍​រៀនសូត្រ​ណា​មួយ ដែល​ល្អ​បំផុត​សម្រាប់​សិស្ស ។

នៅពេល​បង្កើត​សេចក្តីណែនាំ​អំពី​ល្បឿន​បង្រៀន សូម​ប្រាកដ​ថា ត្រូវ​បំពេញ​តម្រូវការ​របស់​សិស្ស​នៅក្នុង​តំបន់ ឬ​កម្មវិធី​របស់​អ្នក ។ មាន​មេរៀន​នៃ​សេចក្តីផ្តើម​ដែល​បាន​ដាក់​បញ្ចូល​នៅផ្នែក​ខាង​មុខ នៃ​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ដែល​អាច​ត្រូវបាន​ដាក់​បញ្ចូល​ទៅ​ក្នុង​សេចក្តីណែនាំ​អំពី​ល្បឿន​បង្រៀន អំឡុង​ឆ្នាំ​សិក្សា​នៅ​សាលា​រៀន ។ លើស​ពី​នោះ សិស្ស​អាច​ទទួល​បាន​ប្រយោជន៍​មក​ពី​បទពិសោធន៍​រៀនសូត្រ​តាម​បែប​ផ្សេង​ទៀត ដែល​ពុំ​ចាំបាច់​ដាក់​បញ្ចូល​នៅក្នុង​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ។ បទពិសោធន៍​ទាំង​នេះ​អាច​រួម​បញ្ចូល​មេរៀន​នានា​ដែល​ជួយ​សិស្ស​រៀបចំ​ខ្លួន ឬ​សញ្ជឹង​គិត​ពី​សន្និសីទ​ទូទៅ​ថ្មីៗ ឬ​ការប្រជុំ​ធម្មនិដ្ឋាន​របស់​យុវវ័យ ។ សកម្មភាព​ប្រភេទ​នេះ​អាច​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​សេចក្តីណែនាំ​អំពី​ល្បឿន​បង្រៀន ។

ករណី​សិក្សា

ខាង​ក្រោម​នេះ​គឺ​ជា​ឧទាហរណ៍​ចំនួន​ពីរ​អំពី​ករណី​សិក្សា ដែល​បង្ហាញ​ពី​របៀប​អនុវត្ត​សេចក្តីណែនាំ​ទាំង​នេះ ដែល​ទើបតែ​បាន​ពិភាក្សា​ នៅពេល​ធ្វើ​សេចក្តីណែនាំ​អំពី​ល្បឿន​បង្រៀន ។

អែនដ្រេ ម៉ូរ៉ាឡេស អ្នក​សម្របសម្រួល

សិស្ស​នៅក្នុង​តំបន់​ដែល​បងប្រុស ម៉ូរ៉ាឡេស សម្របសម្រួល​កម្មវិធី​ថ្នាក់​សិក្ខាសាលា ចាប់ផ្តើម​ចូល​សាលា​រៀន​នៅ​ថ្ងៃ​ទី ៦ ខែ មីនា ។ គាត់​បាន​ចាប់ផ្តើម​រៀបចំ​សេចក្តីណែនាំ​អំពី​ល្បឿន​បង្រៀន​សម្រាប់​គ្រូបង្រៀន​សិស្ស​ទាំង​នោះ ដូច្នេះ​គ្រូបង្រៀន​ទាំង​នោះ​មិន​ចាំបាច់​ធ្វើ​សេចក្តីណែនាំ​នោះ​ទេ ។ គាត់​ចាប់ផ្តើម​ដោយ​មើល​កាលវិភាគ ចូរ​មក​តាម​ខ្ញុំ ដើម្បី​ឃើញ​ថា តើ​មាន​បណ្តុំ​បទគម្ពីរ​អ្វី​ខ្លះ​ដែល​ត្រូវ​សិក្សា​ក្នុង​សប្តាហ៍​នោះ ។ គាត់​សម្គាល់​ឃើញ​ថា សម្រាប់​សប្តាហ៍​ថ្ងៃ​ទី ៦ ខែ មីនា​នោះ បណ្តុំ​បទគម្ពីរ​ដែល​ត្រូវ​សិក្សា​គឺ ម៉ាថាយ ៩–១០, ម៉ាកុស ៥ និង លូកា ៩ ។ សម្រាប់​សប្តាហ៍​នោះ​នៅក្នុង​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា គាត់​ឃើញ​មេរៀន​ប្រាំ​ខាង​ក្រោម​នេះ ៖

រូបភាព​ក្រាហ្វិច​ទី ១ នៃ​សេចក្ដីណែនាំ​អំពី​ល្បឿន​បង្រៀន​របស់​បងប្រុស ម៉ូរ៉ាលឡេស

បងប្រុស​ម៉ូរ៉ាឡេស​យល់​ថា មាន​សិស្ស​ជា​ច្រើន​នាក់​ទើបតែ​ចូលរៀន​ថ្នាក់​សិក្ខាសាលា ដូច្នេះ​គាត់​សម្រេច​ចិត្ត​ចាប់ផ្តើម​ឆមាស​នេះ ដោយ​ជ្រើសរើស​មេរៀន​ចំនួន​ពីរបី​មក​ពី​ឯកសារ​ណែនាំ​នៅក្នុង ព្រះ​គម្ពីរ​សញ្ញា​ថ្មី សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ។ គាត់​ជ្រើសរើស « សេចក្តីផ្តើម ព្រះ​គម្ពីរ​សញ្ញា​ថ្មី » និង « ការសិក្សា​ព្រះគម្ពីរ » ។

បងប្រុស​ម៉ូរ៉ាឡេស​មាន​អារម្មណ៍​ល្អ​អំពី​មេរៀន​ដំបូង​ទាំង​ពីរ​នេះ ប៉ុន្តែ​គាត់​កំពុង​ពិបាក​ក្នុងការ​ដឹង​ថា តើ​មេរៀន​ណា​ផ្សេង​ទៀត ដែល​គាត់​គួរតែ​គ្រោង​បង្រៀន​សម្រាប់​សប្តាហ៍​ដំបូង​នេះ ។ គាត់​បាន​មើល​ឯកសារ​ទិដ្ឋភាព​ទូទៅ​ប្រចាំ​សប្តាហ៍​សម្រាប់​សប្តាហ៍​នេះ និង​ពិនិត្យ​មើល​ឡើង​វិញ​ពី​គោលបំណង​មេរៀន​សម្រាប់​មេរៀន​នីមួយៗ ។ គាត់​ពិតជា​ទទួល​អារម្មណ៍​ថា សិស្ស​ចង់​មាន​បទពិសោធន៍​ដ៏​អស្ចារ្យ​ជាមួយ​នឹង​មេរៀន​ទាំង​ពីរ​នៅក្នុង ម៉ាកុស ៥ ប៉ុន្តែ​គាត់​ក៏​ទទួល​ស្គាល់​ថា គួរតែ​ណែនាំ​សិស្ស​អំពី​ចំណេះចំណាន​ខាង​គោលលទ្ធិ​ផងដែរ ។ ដូច្នេះ​គាត់​បន្ថែម​មេរៀន « សេចក្តី​ណែនាំ​ស្តីពី​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ » ។ សម្រាប់​មេរៀន​ពីរ​ផ្សេង​ទៀត គាត់​បាន​សម្រេច​ចិត្ត​ដាក់​បញ្ចូល​មេរៀន​ទាំង​ពីរ​នៅក្នុង ម៉ាកុស ៥ ។ ដូច្នេះ​នៅ​សប្តាហ៍​ដំបូង​នៅក្នុង​សេចក្តីណែនាំ​អំពី​ល្បឿន​បង្រៀន​នោះ​មាន​លក្ខណៈ​ដូច​នេះ ៖

រូបភាព​ក្រាហ្វិច​ទី ២ នៃ​សេចក្ដីណែនាំ​អំពី​ល្បឿន​បង្រៀន​របស់​បងប្រុស ម៉ូរ៉ាលឡេស

សប្តាហ៍​បន្ទាប់​នៅក្នុង​កាលវិភាគ បងប្រុស​ម៉ូរ៉ាឡេស​ឃើញ​ថា មាន​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​សម្រាប់ ម៉ាថាយ ១១:២៨–៣០ ។

រូបភាព​ក្រាហ្វិច​ទី ៣ នៃ​សេចក្ដីណែនាំ​អំពី​ល្បឿន​បង្រៀន​របស់​បងប្រុស ម៉ូរ៉ាលឡេស

គាត់​មាន​អារម្មណ៍​ថា សិស្ស​គួរតែ​យល់​ច្បាស់​អំពី​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ ពីមុន​ពួកគេ​រៀន​មេរៀន​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​អំពី ម៉ាថាយ ១១:២៨–៣០ ។ គាត់​បាន​សម្រេច​ដាក់​កាលវិភាគ​បង្រៀន​មេរៀន​ទាំង​បី​នោះ​អំពី ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ ទៅ​ក្នុង​ផ្នែក​ទី​មួយ​នៃ​សប្តាហ៍​នេះ ។ ក្រោយ​មក​គាត់​ដាក់​កាលវិភាគ​បង្រៀន​មេរៀន​បរិបទ និង​មេរៀន​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ដែល​ត្រូវ​គ្នា​ស្តីពី ម៉ាថាយ ១១:២៨–៣០ ។

រូបភាព​ក្រាហ្វិច​ទី ៤ នៃ​សេចក្ដីណែនាំ​អំពី​ល្បឿន​បង្រៀន​របស់​បងប្រុស ម៉ូរ៉ាលឡេស

សម្រាប់​សប្តាហ៍​នីមួយៗ​បន្តបន្ទាប់ គាត់​សម្រេច​ចិត្ត​ធ្វើ​តាម​លំដាប់​លំដោយ​មេរៀន​ទាំង​អស់​ដែល​បាន​រៀបចំ​នៅក្នុង​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ដោយ​មាន​ការលើកលែង​មួយ​ចំនួន ។ គាត់​មើល​កាលវិភាគ ចូរ​មក​តាម​ខ្ញុំ ហើយ​សម្គាល់​ឃើញ​ថា ខណៈ​ដែល​សិស្ស​នឹង​សម្រាក​ពេល​រដូវ​ក្តៅ ហើយ​គ្មាន​ការ​បង្រៀន​ថ្នាក់​សិក្ខាសាលា នោះមាន​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ចំនួន​បួន​ផ្សេង​ទៀត​ដែល​ត្រូវ​សិក្សា ។ គាត់​នៅ​តែ​ត្រូវ​ដាក់​បញ្ចូល​នៅក្នុង​សេចក្តីណែនាំ​អំពី​ល្បឿន​បង្រៀន​នូវ​មេរៀន​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​មេរៀន​បរិបទ​ដែល​ត្រូវគ្នា សម្រាប់​វគ្គ​បទគម្ពីរ​ទាំង​បួន​នោះ ៖ លូកា ២:១០–១២, យ៉ូហាន ៣:៥, យ៉ូហាន ៣:១៦ និង ម៉ាថាយ ៥:១៤–១៦ ។ សូម​កត់សម្គាល់​ពី​របៀប​ដែល​គាត់​កែសម្រួល​កាលវិភាគ​បង្រៀន​នៅ​ពីរ​បី​សប្តាហ៍​បន្ទាប់ ដើម្បី​ប្រាកដ​ថា សិស្ស​បាន​ទទួល​មេរៀន​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​មេរៀន​បរិបទ​ដែល​ទាក់ទង​ទៅនឹង​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទាំង​អស់​នោះ ។

រូបភាព​ក្រាហ្វិច​ទី ៥ នៃ​សេចក្ដីណែនាំ​អំពី​ល្បឿន​បង្រៀន​របស់​បងប្រុស ម៉ូរ៉ាលឡេស

បន្ទាប់​ពី​បងប្រុស​ម៉ូរ៉ាឡេស​បញ្ចប់​សេចក្តីណែនាំ​អំពី​ល្បឿន​បង្រៀន​ដល់​ចំណុច​នេះ​ គាត់​សម្គាល់​ឃើញ​ថា សប្តាហ៍​បន្ទាប់​គឺ​ជា​បុណ្យ​អ៊ីស្ទើរ ។ សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា គ្មាន​ដាក់​បញ្ចូល​មាតិកា​ណា​សម្រាប់​សប្តាហ៍​នៃ​បុណ្យ​អ៊ីស្ទើរ ឬ​បុណ្យ​គ្រីស្ទម៉ាស​នៅក្នុង ចូរ​មក​តាម​ខ្ញុំ ឡើយ ដូច្នេះ​បងប្រុស​ម៉ូរ៉ាឡេស អាច​ដាក់​កាលវិភាគ​បង្រៀន​មេរៀន​ណា​ក៏​បាន​ដែល​គាត់​ជ្រើសរើស​សម្រាប់​សប្តាហ៍​នោះ ។ គាត់​អាច​សម្រេច​ចិត្ត​ដាក់​បញ្ចូល​មេរៀន​ផ្សេង​ទៀត ដែល​សិស្ស​អាច​ខកខាន​មិន​បាន​រៀន​នៅ​រដូវ​ក្តៅ ។ គាត់​សម្រេច​ចិត្ត​ដាក់​កាលវិភាគ​បង្រៀន​អំឡុង​សប្តាហ៍​នេះ នូវ​មេរៀន​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ពីរ​ដែលនៅ​សល់ និង​មេរៀន​បរិបទ​ដែល​ទាក់ទង​ទៅនឹង​មេរៀន​ទាំង​ពីរ​នោះ ដែល​ត្រូវ​បង្រៀន​អំឡុង​ពេល​សម្រាក​នៅ​រដូវ​ក្តៅ​នោះ ។ គាត់​នៅ​តែ​មាន​ចន្លោះ​មួយ​ផ្សេង​ទៀត​សម្រាប់​មេរៀន​មួយ ហើយ​គាត់​សម្រេច​ចិត្ត​បន្ថែម​មេរៀន​មួយ​មក​ពី ឯកសារ​ណែនាំ​ដែល​សិស្ស​មិន​ទាន់​បាន​រៀននៅ​ឡើយ ។

រូបភាព​ក្រាហ្វិច​ទី ៦ នៃ​សេចក្ដីណែនាំ​អំពី​ល្បឿន​បង្រៀន​របស់​បងប្រុស ម៉ូរ៉ាលឡេស

ឥឡូវ​នេះ បងប្រុស​ម៉ូរ៉ាឡេស បាន​ដាក់​បញ្ចូល​មេរៀន​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទាំងអស់ និង​មេរៀន​បរិបទ​ដែល​ទាក់ទង​ទៅនឹង​មេរៀន​ទាំង​នោះ​ទៅក្នុង​សេចក្តីណែនាំ​អំពី​ល្បឿន​បង្រៀន​ហើយ គាត់​ធ្វើ​តាម​លំដាប់​លំដោយ​នៃ​មេរៀន​នៅក្នុង​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ។ យូរៗម្តង មាន​សប្តាហ៍​មួយ​ចំនួន​ដែល​សិស្ស​សម្រាក​ពី​សាលា​រៀន ។ អំឡុង​សប្តាហ៍​ទាំង​នោះ គាត់​នៅ​តែ​ដាក់​អាទិភាព​លើ​បទពិសោធន៍​រៀន​សូត្រ​ចំណេះចំណាន​ខាង​គោលលទ្ធិ ហើយ​សម្រេច​ចិត្ត​ថា តើ​មេរៀន​ណា​មួយ​ផ្សេង​ទៀត​នៅ​ក្នុង​សប្តាហ៍​នោះ ដែល​មិន​ត្រូវ​ដាក់​បញ្ចូល​ទៅក្នុង​សេចក្តីណែនាំ​អំពី​ល្បឿន​បង្រៀន ។

រូបភាព​ក្រាហ្វិច​ទី ៧ នៃ​សេចក្ដីណែនាំ​អំពី​ល្បឿន​បង្រៀន​របស់​បងប្រុស ម៉ូរ៉ាលឡេស

បងប្រុស​ម៉ូរ៉ាឡេសធ្វើ​តាម​លំនាំ​នេះ រហូត​ដល់​ពីរបី​សប្តាហ៍​ចុងក្រោយ​នៃ​ពាក់​កណ្តាល​ដំបូង​នៃ​វគ្គ​សិក្សា​នោះ ។ ដោយ​នៅ​សល់​ពីរ​សប្តាហ៍​ទៀត នោះ​គាត់​ដាក់​បញ្ចូល​មេរៀន « ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ ការរំឭក​ការវាយ​តម្លៃ​ទី ១ » ជំនួស​ឲ្យ​ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ នៅ​សប្តាហ៍​បន្ទាប់ ដែល​ជា​សប្តាហ៍​ចុង​ក្រោយ​នៃ​ពាក់​កណ្តាល​ដំបូង​នៃ​វគ្គ​សិក្សា គាត់​សម្រេច​ចិត្ត​ដាក់​កាលវិភាគ​បង្រៀន​មេរៀន « ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ ការវាយ​តម្លៃ​ទី ១ » ។ គាត់​ដាក់​កាលវិភាគ​បង្រៀន​មេរៀន​នោះ​នៅ​ដើម​សប្តាហ៍ ដូច្នេះ​សិស្ស​មាន​ពេល​ពីរ​បី​ថ្ងៃ​បន្ថែម​ទៀត ដើម្បី​រៀន​វា ប្រសិនបើ​សិស្ស​ណា​ម្នាក់​បាន​អវត្តមាន​នៅ​ថ្ងៃ​ដែល​គេ​បង្រៀន​វា ឬ​ត្រូវ​រៀន​វា​ឡើង​វិញ ។

ស្តាស៊ី រីឆាដស៍ នាយក​អនុញ្ញាត​ឈប់​សម្រាក​សម្រាប់​ថ្នាក់​សិក្ខាសាលា

នៅ​ឆមាស​ទី​ពីរ​នៃ​ឆ្នាំ​សិក្សា​នៅ​សាលា​រៀន​ក្នុង​តំបន់​ដែល​ស៊ីស្ទើរ រីឆាដស៍ និង បុគ្គលិក​របស់​គាត់​បង្រៀន​គឺ​ចាប់​ពី​ថ្ងៃ​ទី ៣ ខែ មករា ដល់​ថ្ងៃ​ទី ២៧ ខែ ឧសភា ។ បន្ទាប់​មក​សិស្ស​ត្រូវបាន​អនុញ្ញាត​ឲ្យ​សម្រាក​សម្រាប់​រដូវ​ក្តៅ​រហូត​ដល់​ថ្ងៃ​ទី ២២ ខែ សីហា ។

ស៊ីស្ទើរ រីឆាដស៍ អាច​បង្កើត​សេចក្តីណែនាំ​អំពី​ល្បឿន​បង្រៀន​ដែល​មាន​ភាព​ខុសប្លែក​បន្តិច​បន្តួច ពី​ការរៀបចំ​នៅក្នុង​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន នៅ​ផ្នែក​ដំបូង​នៃ​ឆមាស​នោះ ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ពេល​គាត់​ប្រៀបធៀប​កាលវិភាគ​សាលា​រៀន​ទៅ​នឹង​ល្បឿន​បង្រៀន​នៅក្នុង ចូរ​មក​តាម​ខ្ញុំ នោះ​គាត់​កត់​សម្គាល់​ឃើញ​ថា សិស្ស​នឹង​ឈប់​សម្រាក​សម្រាប់​រដូវ​ក្តៅ ជា​ពេល​ដែល​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ចំនួន​ពីរ ដែល​បាន​ដាក់​បញ្ចូល​នៅក្នុង​ពាក់កណ្តាល​ដំបូង​នៃ​កម្មវិធី​សិក្សា ត្រូវបាន​ដាក់​កាលវិភាគ​ដើម្បី​បង្រៀន ។ វគ្គ​បទគម្ពីរ​ទាំង​នោះ​មាន យ៉ូហាន ១៧:៣ និង លូកា ២៤:៣៦–៣៩ ។ ដោយសារ​គោលបំណង​មួយ​នៃ​គោលបំណង​ជា​ច្រើន​របស់​ចំណេះចំណាន​ខាង​គោលលទ្ធិ គឺ​ដើម្បី​ភ្ជាប់​គម្លាត​អំពី​អ្វី​ដែល​សិស្ស​នឹង​ខកខាន​រៀន នៅពេល​ដែល​សាលា​រៀន​សម្រាក នោះ​គាត់​សម្រេច​ចិត្ត​ស្វែងរក​ចន្លោះ​មួយ​ដើម្បី ដាក់​បញ្ចូល​វគ្គ​បទគម្ពីរ​ទាំង​នេះ​ក្នុង​អំឡុង​ពេល​ឆមាស​បច្ចុប្បន្ន ។ គាត់​ក៏​ដឹង​ដែរ​ថា គាត់​ត្រូវ​ដាក់​កាលវិភាគ​បង្រៀន​មេរៀន « ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ ការរំឭក​ការវាយ​តម្លៃទី ១ » និង « ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ ការវាយ​តម្លៃទី ១ » ពីមុន​សិស្ស​ឈប់​សម្រាក​នៅ​រដូវ​ក្តៅ ។

ដើម្បី​ធ្វើ​ការកែសម្រួល​នេះ គាត់​សម្រេច​ចិត្ត​ចាប់ផ្តើម​នៅ​សប្តាហ៍​ចុង​ក្រោយ​នៃ​ឆមាស​នោះ ហើយ​ដាក់​កាលវិភាគ​បង្រៀន​ថយ​ក្រោយ​មក​វិញ រហូត​ដល់​គាត់​អាច​ដាក់​កាលវិភាគ​បង្រៀន​ដល់ ការវាយ​តម្លៃ ការរំឭក​ការវាយ​តម្លៃ មេរៀន​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​មេរៀន​បរិបទ​ដែល​អម​មក​ជាមួយ​នឹង​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទាំង​នោះ និង​មេរៀន​ដទៃ​ផ្សេង​ទៀត​ដែល​គាត់​ចង់​បង្រៀន ។ គាត់​សម្រេច​ចិត្ត​មិន​បង្រៀន​មេរៀន « ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ ការវាយ​តម្លៃ​ទី ១ » នៅក្នុង​អំឡុង​សប្តាហ៍​ចុងក្រោយ​នៃ​ឆមាស​នោះ​ទេ ដោយសារ​កាលវិភាគ​នៅ​សាលា​រៀន​អាច​បត់បែន​បាន ហើយ​អាច​មាន​សិស្ស​អវត្តមាន​ច្រើន​នៅ​សប្តាហ៍​នោះ ។ ហេតុដូច្នោះ​ហើយ សប្តាហ៍​ចុង​ក្រោយ​នោះ​ត្រូវបាន​ទុក​ដូច្នេះ​តាម​ការគ្រោង​ទុក ។

រូបភាព​ក្រាហ្វិច​ទី ១ នៃ​សេចក្ដីណែនាំ​អំពី​ល្បឿន​បង្រៀន​របស់​ស៊ីស្ទើរ រីឆាដស៍

ដោយ​ដឹង​ថា មេរៀន « ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ ការរំឭក​ការវាយ​តម្លៃទី ១ » គួរតែ​ត្រូវបាន​បង្រៀន ពីមុន​មេរៀន​ការវាយ​តម្លៃ នោះ​ស៊ីស្ទើរ រីឆាដស៍ សម្រេច​ចិត្ត​បញ្ចូល​មេរៀន​នោះ ជា​មេរៀន​ដំបូង​នៃ​សប្តាហ៍​ចុង​ក្រោយ​ទីពីរ​នៃ​ឆមាស​នោះ ហើយ​បញ្ចូល​មេរៀន​ការវាយ​តម្លៃ ជាមេរៀន​ចុង​ក្រោយ​នៃ​សប្តាហ៍​នោះ ។ ការណ៍​នេះ​នឹង​ទុក​ពេល​ឲ្យ​សិស្ស​សិក្សា​វគ្គ​បទ​គម្ពីរ​បាន​ពីរ​បី​ថ្ងៃ ដែល​ពួកគេ​អាច​មិន​ស្គាល់ បន្ទាប់​ពី​រំឭក​រួច ។

បន្ទាប់​មក​គាត់​សម្រេច​ចិត្ត​ថា ការរំឭក​នោះនឹង​មាន​ប្រសិទ្ធភាព​ខ្លាំង​បំផុត បន្ទាប់​ពី​សិស្ស​បាន​សិក្សា​មេរៀន​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​ទាំងអស់ ។ តាមរយៈ​ការរំកិល ម៉ាថាយ ២២:៣៦–៣៩ ដែល​ជា​មេរៀន​ចំណេះចំណាន​ខាង​គោលលទ្ធិ ជាមួយ​នឹង​មេរៀន​បរិបទ​ដែល​ត្រូវ​គ្នា​ទៅនឹង​មេរៀន​នេះ ទៅ​បង្រៀន​នៅ​ចុង​សប្តាហ៍​មុន នោះ​គាត់​អាច​សម្រេច​បាន​នូវ​វត្ថុបំណង​នេះ ខណៈ​ដែល​គាត់​អាច​ទុក​រយៈពេល​ពីរ​បីថ្ងៃ​រវាង​ការរំឭក និង​ការវាយ​តម្លៃ ។

រូបភាព​ក្រាហ្វិច​ទី ២ នៃ​សេចក្ដីណែនាំ​អំពី​ល្បឿន​បង្រៀន​របស់​ស៊ីស្ទើរ រីឆាដស៍

បន្ទាប់​មក ស៊ីស្ទើរ រីឆាដស៍ ឃើញ​ឱកាស​មួយ​ដើម្បី​បញ្ចូល​មេរៀន​ចំណេះចំណាន​ខាង​គោលលទ្ធិ យ៉ូហាន ១៧:៣ អម​ជាមួយ​នឹង​មេរៀន​បរិបទ​របស់​មេរៀន​នោះ​ទៅ​ក្នុង​សេចក្តីណែនាំអំពី​ល្បឿន​បង្រៀន ។ ដំបូង​មេរៀន​ទាំង​នេះ​ត្រូវបាន​ដាក់​កាលវិភាគ​បង្រៀន​អំឡុង​ពេល​សម្រាក​សម្រាប់​រដូវ​ក្តៅ ។ បន្ទាប់​ពី​អាន​គោលបំណង​មេរៀន​នៃ​មេរៀន​នីមួយៗ​ដែល​នៅ​សេសសល់​សម្រាប់​សប្តាហ៍​នោះ គាត់​បាន​ជ្រើសរើស​ទុក​មេរៀន​បី​ដែល​គាត់​ទទួល​អារម្មណ៍​ថា សិស្ស​នៅក្នុង​តំបន់​របស់​គាត់​ត្រូវការ​ខ្លាំង​បំផុត ។ គាត់​បាន​ឃើញ​ថា មិន​ចាំបាច់​ធ្វើការ​ផ្លាស់ប្តូរ​អ្វី​នៅក្នុង​សប្តាហ៍​ថ្ងៃ​ទី ២៤–៣០ នៃ​ខែ​មេសា​នោះ​ឡើយ ។

រូបភាព​ក្រាហ្វិច​ទី ៣ នៃ​សេចក្ដីណែនាំ​អំពី​ល្បឿន​បង្រៀន​របស់​ស៊ីស្ទើរ រីឆាដស៍

ស៊ីស្ទើរ រីឆាដស៍ បាន​ដឹង​ថា មាន​មេរៀន​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នៅ​សល់​តែ​មួយ​គត់​គឺ លូកា ២៤:៣៦–៣៩ ដែល​ចាំបាច់​នៅ​តែ​ត្រូវ​ដាក់​បញ្ចូល​ដើម្បី​បង្រៀន ។ ជាធម្មតា មេរៀន​នេះ​គួរតែ​ត្រូវបាន​បង្រៀន​អំឡុង​ពេល​សម្រាក​សម្រាប់​រដូវ​ក្តៅ ។ គាត់​បាន​សម្គាល់​ឃើញ​ថា នៅ​សប្តាហ៍​នៃ​ថ្ងៃ​ទី ១៧–២៣ ខែ​មេសា មាន​មេរៀន​រំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ ដែល​អាច​ត្រូវបាន​ជំនួស​ដោយ​មេរៀន លូកា ២៤ ។ ប៉ុន្តែ​ពេល​គាត់​បាន​បន្ត​មើល​ទៅ​កាលវិភាគ​នោះ គាត់​បាន​កត់​សម្គាល់​ឃើញ​ថា នៅ​សប្តាហ៍​បុណ្យ​អ៊ីស្ទើរ​គ្មាន​កាលវិភាគ​បង្រៀន​មេរៀន​ណា​មួយ​ទេ ។

ដោយ​ដឹង​ថា មេរៀន​ចំណេះចំណាន​ខាង​គោលលទ្ធិ លូកា ២៤ អម​ជាមួយ​នឹង​មេរៀន​បរិបទ​ដែល​ត្រូវ​គ្នា​ទៅនឹង​មេរៀន​នោះ នឹង​ក្លាយ​ជា​មេរៀន​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​សប្តាហ៍​បុណ្យ​អ៊ីស្ទើរ នោះ​គាត់​សម្រេច​ចិត្ត​បញ្ចូល​មេរៀន​នោះ​ទៅ​ត្រង់​សប្តាហ៍​នោះ ។ បន្ទាប់​មក​គាត់​បាន​មើល​មេរៀន​ផ្សេង​ទៀត ដែល​សិស្ស​នឹង​ខកខាន​រៀន​អំឡុង​ពេល​សម្រាក​សម្រាប់​រដូវ​ក្តៅ​របស់​ពួកគេ ហើយ​គាត់​សម្រេច​ចិត្ត​ថា មេរៀន​ដែល​សំខាន់​បំផុត​ដែល​គាត់​អាច​បង្រៀន​មក​ពី​មេរៀន​ទាំង​នោះ គឺ​ជា​មេរៀន​ទាំងឡាយ​ណា​ដែល​បង្រៀន អំពី​ការ​រងទុក្ខ​របស់​ព្រះអង្គសង្គ្រោះ​នៅ​ក្នុង​សួន​ច្បារ​គែតសេម៉ានី ការឆ្កាង​របស់​ទ្រង់ និង​សាក្សី​នានា​អំពី​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ ។ គាត់​បំពេញ​កាលវិភាគ​បង្រៀន​សម្រាប់​សប្តាហ៍​បុណ្យ​អ៊ីស្ទើរ​នោះ ដោយ​ដាក់​បញ្ចូល​មេរៀន​ទាំង​នោះ ។

រូបភាព​ក្រាហ្វិច​ទី ៤ នៃ​សេចក្ដីណែនាំ​អំពី​ល្បឿន​បង្រៀន​របស់​ស៊ីស្ទើរ រីឆាដស៍

តាមរយៈ​ការជ្រើសរើស​មេរៀន​ដែល​គាត់​បាន​រើស នោះ​ស៊ីស្ទើរ រីឆាដស៍ អាច​ដាក់​អាទិភាព​ចំណេះចំណាន​ខាង​គោលលទ្ធិ​សម្រាប់​សិស្ស ព្រមទាំង​ផ្តល់​បទពិសោធន៍​រៀនសូត្រ​ដ៏​មាន​តម្លៃ​សម្រាប់​សិស្ស ដែល​ផ្តោត​លើ​ព្រះអង្គសង្គ្រោះ អំឡុង​ពេល​សប្តាហ៍​បុណ្យ​អ៊ីស្ទើរ​នោះ ។

សម្រាប់​រយៈពេល​នៅ​សល់​ទាំង​ប៉ុន្មាន​នៃ​ឆមាស​នោះ គាត់​អាច​រៀបចំ​មេរៀន​នានា ដែល​មេរៀន​ទាំង​នោះ​បាន​ដាក់​តាម​លំដាប់​លំដោយ​យ៉ាង​ហ្មត់​ចត់​ដូច​មាន​នៅក្នុង​សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន​ដែរ ។