« ផែនការការបំពាក់បំប៉នកម្មវិធីសិក្សាថ្នាក់សិក្ខាសាលា » ការបំពាក់បំប៉នកម្មវិធីសិក្សាថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២២ )
« ផែនការការបំពាក់បំប៉នកម្មវិធីសិក្សាថ្នាក់សិក្ខាសាលា » ការបំពាក់បំប៉នកម្មវិធីសិក្សាថ្នាក់សិក្ខាសាលា
ផែនការការបំពាក់បំប៉នកម្មវិធីសិក្សាថ្នាក់សិក្ខាសាលា
ផែនការការបំពាក់បំប៉ននេះផ្តល់ការណែនាំដល់អ្នកសម្របសម្រួល និងអ្នកគ្រប់គ្រងកម្មវិធី ដើម្បីជួយគ្រូបង្រៀនថ្មីនៃថ្នាក់សិក្ខាសាលា បំពេញការបំពាក់បំប៉នកម្មវិធីសិក្សានេះ ។ ផែនការបំពាក់បំប៉ននេះត្រូវបានរៀបចំឡើងដើម្បីជួយគ្រូបង្រៀនរៀនឡើងតាមកម្រិត ដែលអាចជួយពួកគាត់កុំឲ្យមានអារម្មណ៏ស្មុគស្មាញ ។
សូមពិចារណាបង្កើតផែនការផ្ទាល់ខ្លួនជាមួយគ្រូបង្រៀនម្នាក់ៗ ដើម្បីជួយពួកគាត់បំពេញការបំពាក់បំប៉ននេះ នៅពេលពួកគាត់ត្រៀមខ្លួនរួចជាស្រេច ។ ប្រហែលវាជាការល្អបំផុតក្នុងការលើកទឹកចិត្តគ្រូបង្រៀនឲ្យធ្វើតាមកម្មវិធីសិក្សានេះឲ្យបានហ្មត់ចត់តាំងពីដំបូងមក ។ នៅពេលពួកគាត់ទទួលការបំពាក់បំប៉នបន្ថែម ហើយស្គាល់ធនធាននានានៅក្នុងកម្មវិធីសិក្សានេះកាន់តែច្រើន នោះសមត្ថភាពរបស់ពួកគាត់ដើម្បីកែសម្រួលកម្មវិធីសិក្សា ដើម្បីបំពេញតម្រូវការរបស់សិស្សពួកគាត់នឹងកើនឡើង ។
ពីមុនពួកគាត់ចាប់ផ្តើមបង្រៀន ៖
-
សូមអញ្ជើញគ្រូបង្រៀនឲ្យអាន និងធ្វើតាមការណែនាំនៅក្នុង សេចក្តីណែនាំខ្លីៗ ។
-
សូមអញ្ជើញពួកគាត់ឲ្យអានសេចក្តីផ្តើមនៅក្នុងសៀវភៅសិក្សាសម្រាប់គ្រូបង្រៀននៅក្នុងឆ្នាំសិក្សាបច្ចុប្បន្ន ។
១–២ សប្តាហ៍បន្ទាប់ ៖
-
សូមអញ្ជើញពួកគាត់ឲ្យបំពេញ ការបំពាក់បំប៉នការទទួលយក និងការកែសម្រួល ។
-
សូមដាក់កាលវិភាគកំណត់ពេលមួយដើម្បីពិភាក្សាសំណួរនានាដែលពួកគាត់អាចមាន អំពីរបៀបទទួលយក និងកែសម្រួលកម្មវិធីសិក្សាថ្នាក់សិក្ខាសាលាឲ្យបានសមរម្យ ។
២–៤ សប្តាហ៍បន្ទាប់ ៖
-
សូមអញ្ជើញពួកគាត់ឲ្យបំពេញ ការបំពាក់បំប៉នចំណេះចំណានខាងគោលលទ្ធិ ។
-
សូមដាក់កាលវិភាគកំណត់ពេលមួយដើម្បីពិភាក្សាសំណួរនានាដែលពួកគាត់អាចមាន អំពីរបៀបជួយសិស្សឲ្យសម្រេចបាននូវចំណេះចំណានខាងគោលលទ្ធិ ។
៣–៦ សប្តាហ៍បន្ទាប់ ៖
-
សូមអញ្ជើញពួកគាត់ឲ្យបំពេញ ការបំពាក់បំប៉នអំពីការវាយតម្លៃ ។
-
សូមដាក់កាលវិភាគកំណត់ពេលមួយដើម្បីពិភាក្សាសំណួរនានាដែលពួកគាត់អាចមានអំពីមេរៀន « វាយតម្លៃការរៀនសូត្ររបស់អ្នក » ឬការវាយតម្លៃចំណេះចំណានខាងគោលលទ្ធិ ។