ព្រះគម្ពីរ
នីហ្វៃ ទី ២ 14


ជំពូក​ទី ១៤

ក្រុង​ស៊ីយ៉ូន និង​ពួក​កូន​ស្រី នឹង​ត្រូវ​បាន​ប្រោស​លោះ ហើយ​លាង​ជំរះ​នៅ​ក្នុង​សហស្សវត្ស — ចូរ​ប្រៀបធៀប​នឹង​គម្ពីរ​អេសាយ ៤។ ប្រមាណ​ជា​ឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។

ហើយ​នៅ​គ្រា​នោះ ស្រី​ប្រាំពីរ​នាក់​នឹង​ជាប់​នៅ​ជាមួយ​ប្រុស​ម្នាក់ ដោយ​ពោល​ថា ៖ យើង​នឹង​បរិភោគ​អាហារ​របស់​ខ្លួន​យើង ហើយ​នឹង​រក​ប្រដាប់​ស្លៀកពាក់​ដោយ​ខ្លួន​យើង​ដែរ សូម​ឲ្យ​តែ​យើង​បាន​ឈ្មោះ​ជា​ប្រពន្ធ​របស់​អ្នក​ចុះ ដើម្បី​នឹង​ដោះ​សេចក្ដី​ដំណៀល​ពី​យើង​ចេញ។

នៅ​គ្រា​នោះ មែក​ខ្នែង​របស់​ព្រះ​អម្ចាស់​នឹង​បាន​ជា​ល្អ​ប្រពៃ ហើយ​រុងរឿង ឯ​ផល​កើត​ពី​ដី នឹង​បាន​ជា​ប្រសើរ ហើយ​ជា​លំអ​ដល់​សំណល់​ពួក​សាសន៍​អ៊ីស្រាអែល​ដែល​បាន​រួច។

ហើយ​ហេតុការណ៍​នឹង​កើតឡើង​ថា ពួក​អ្នក​ណា​ដែល​សល់​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន ជា​អ្នក​ដែល​នៅ​ក្នុង​ក្រុង​យេរូសាឡិម​នៅ​ឡើយ នោះ​នឹង​បាន​ហៅ​ជា​អ្នក​បរិសុទ្ធ គឺ​គ្រប់​ទាំង​មនុស្ស​ក្នុង​ក្រុង​យេរូសាឡិម —

ក្នុង​កាលដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​លាង​ជំរះ គ្រឿង​លា​មក​របស់​ពួក​កូន​ស្រី​នៃ​ក្រុង​ស៊ីយ៉ូន​ចេញ ហើយ​បាន​ចម្រាញ់​សំអាត​ឈាម​នៃ​ក្រុង​យេរូសាឡិម​ពី​កណ្ដាល​ទី​ក្រុង​ទៅ ដោយ​អំណាច​នៃ​សេចក្ដី​យុត្តិធម៌ និង​អំណាច​នៃ​ភ្លើង​ឆេះ​បន្សុស។

ហើយ​ព្រះ​អម្ចាស់ ទ្រង់​នឹង​បង្កើត​ឲ្យ​មាន​ពពក និង​ផ្សែង​នៅ​វេលា​ថ្ងៃ ហើយ​ភ្លើង​ដ៏​ឆេះ​បំភ្លឺ​នៅ​វេលា​យប់​ពីលើ​ទីលំនៅ​ទាំង​មូល នៅ​លើ​ភ្នំ​ស៊ីយ៉ូន ហើយ​ពីលើ​ទីប្រជុំ​ទាំង​ប៉ុន្មាន​របស់​គេ ត្បិត​គ្រប់​ទាំង​ទី​គួរ​គោរព​នៃ​ក្រុង​ស៊ីយ៉ូន នឹង​មាន​គម្រប​គ្រប​បាំង​ទាំង​អស់។

ហើយ​នឹង​មាន​រោង​បារាំ សម្រាប់​ជា​ម្លប់​បាំង​កម្ដៅ​នៅ​ពេល​ថ្ងៃ និង​សម្រាប់​ជា​ទី​ជ្រក ហើយ​ជាទី​បាំង​ខ្លួន​ឲ្យ​រួច​ពី​ព្យុះ និង​ភ្លៀង​ផង។