ព្រះគម្ពីរ
នីហ្វៃ ទី ៣ 30


ជំពូក​ទី ៣០

ពួក​សាសន៍​ដទៃ​នៅ​ថ្ងៃ​ចុង​ក្រោយ នឹង​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រែចិត្ត​មក​រក​ព្រះ​គ្រីស្ទ, ហើយ​នឹង​បាន​រាប់​ជាមួយ​នឹង​វង្ស​អ៊ីស្រាអែល។ ប្រមាណ​ជា​ឆ្នាំ ៣៤–៣៥ គ.ស.។

ចូរ​ប្រុង​ស្ដាប់ ឱ​ពួក​សាសន៍​ដទៃ​អើយ ហើយ​ឮ​ព្រះ​បន្ទូល​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់នៅ​ចុះ ដែល​ទ្រង់​បាន​បញ្ជា​ឲ្យ​ខ្ញុំ​និយាយ​អំពី​អ្នក​រាល់​គ្នា ត្បិត​មើល​ចុះ ទ្រង់​បាន​បញ្ជា​ឲ្យ​ខ្ញុំ​សរសេរ​ថា ៖

ឱ អស់​ទាំង​ពួក​សាសន៍​ដទៃ​អើយ ចូរ​អ្នក​រាល់​គ្នា​បែរ​ចេញ​ពី​អំពើ​ទុច្ចរិត​របស់​អ្នក​ចុះ ហើយ​ចូរ​ប្រែចិត្ត​ពី​អំពើ​អាក្រក់​របស់​អ្នក ពី​អំពើ​កុហក និង​ការ​បោក​បញ្ឆោត​របស់​អ្នក និង​ពី​អំពើ​សហាយស្មន់​របស់​អ្នក និង​ពី​អំពើ​ខ្ពើម​ឆ្អើម​ដ៏​សម្ងាត់​ទាំង​ឡាយ​របស់​អ្នក និង​ពី​ការ​គោរព​រូប​ព្រះ​របស់​អ្នក និង​ពី​អំពើ​ឃាតកម្ម​របស់​អ្នក និង​ពី​ឧបាយកល​ផ្នែក​សង្ឃ​របស់​អ្នក និង​ពី​ការ​ឈ្នានីស​របស់​អ្នក និង​ពី​ការ​ដណ្ដើម​ប្រជែង​របស់​អ្នក និង​ពី​អំពើ​ទុច្ចរិត និង​អំពើ​ខ្ពើម​ឆ្អើម​គ្រប់​បែប​យ៉ាង​របស់​អ្នក​ចុះ ហើយ​ចូរ​មក​រក​យើង ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​នាម​យើង​ចុះ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ទទួល​ការ​ផ្ដាច់​បាប​ទាំង​ឡាយ​នៃ​អ្នក​រាល់​គ្នា ហើយ​បាន​ពោរពេញ​ទៅ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​រាប់​ជាមួយ​នឹង​រាស្ត្រ​យើង គឺជា​វង្ស​អ៊ីស្រាអែល៕ :៚