ក.យ.ស., ធីម៉ូថេ ទី ១ ៦:១៥–១៦ (ចូរប្រៀបធៀបនឹងគម្ពីរធីម៉ូថេ ទី ១ ៦:១៥–១៦)
(អស់អ្នកណាដែលមានពន្លឺនៃអមតភាពនៅក្នុងខ្លួន នោះអាចមើលឃើញព្រះយេស៊ូវ)។
១៥នោះព្រះនឹងសម្ដែងឲ្យឃើញទ្រង់ក្នុងវេលាកំណត់ គឺជាស្ដេចចក្រតែមួយអង្គដ៏មានពរ ជាស្ដេចលើអស់ទាំងស្ដេច ហើយជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ សូមឲ្យទ្រង់បានល្បីព្រះនាម និងព្រះចេស្ដានៅអស់កល្បជានិច្ច
១៦នោះគ្មានមនុស្សណាដែលឃើញទ្រង់ ឬអាចមើលទ្រង់ឃើញ ដែលគ្មានមនុស្សណាអាចចូលជិតបានឡើយ គឺមានតែអ្នកដែលមានពន្លឺ និងសេចក្ដីសង្ឃឹមដល់អមតភាពប៉ុណ្ណោះ ដែលគង់នៅក្នុងអ្នកនោះ។