ក.យ.ស., និក្ខមនំ ៣៣:២០, ២៣ (ចូរប្រៀបធៀបនឹងគម្ពីរនិក្ខមនំ ៣៣:២០, ២៣)
(គ្មានមនុស្សមានបាបណាអាចមើលឃើញព្រះភក្ត្ររបស់ព្រះ ហើយនៅរស់ឡើយ)។
២០ហើយទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា អ្នកពុំអាចមើលមុខយើងនៅពេលនេះបានឡើយ ក្រែងលោសេចក្ដីខ្ញាល់របស់យើងឆួលឡើងទាស់នឹងអ្នក ហើយយើងបំផ្លាញអ្នក ព្រមទាំងប្រជាជនរបស់អ្នកចោល ត្បិតគ្មានមនុស្សណាម្នាក់ក្នុងចំណោមពួកគេដែលនឹងអាចមើលយើងនៅពេលនេះ ហើយនៅរស់បានឡើយ ត្បិតពួកគេជាមនុស្សមានបាបដ៏ក្រៃលែង។ ហើយគ្មានមនុស្សមានបាបណាម្នាក់ នៅពេលណាមួយក្ដី ហើយនឹងពុំដែលមានមនុស្សមានបាបណាម្នាក់នៅពេលណាមួយ ដែលនឹងមើលមុខយើង ហើយនៅរស់ឡើយ។
២៣ហើយយើងនឹងដកដៃយើងចេញ ហើយអ្នកនឹងបានឃើញយើងពីខាងខ្នងវិញ ប៉ុន្តែនឹងឥតឃើញមុខយើងឡើយ ដូចជាកាលពីពេលមុន ត្បិតយើងខ្ញាល់នឹងរាស្ត្ររបស់យើង គឺពួកអ៊ីស្រាអែល។