ក.យ.ស., និក្ខមនំ ៣៤:១–២, ១៤ (ចូរប្រៀបធៀបនឹងគម្ពីរនិក្ខមនំ ៣៤:១–២, ១៤; គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៤:២១–២៦)។
(បន្ទះថ្មលើកទីពីរដែលបានប្រទានដល់លោកម៉ូសេនោះមានក្រឹត្យវិន័យទាបជាងបន្ទះថ្មលើកទីមួយ)។
១ហើយព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលនឹងម៉ូសេថា ចូរអ្នកដាប់បន្ទះថ្មពីរផ្ទាំងឲ្យដូចជាបន្ទះថ្មពីរមុន ហើយយើងនឹងចារិកចុះនូវពាក្យទាំងឡាយនៃក្រឹត្យវិន័យ ដូចបានកត់នៅបន្ទះថ្មពីមុននោះ ដែលអ្នកបានបំបែកហើយ ប៉ុន្តែវានឹងមិនបានដូចពីដើមទេ ព្រោះយើងនឹងដកបព្វជិតភាពចេញពីចំណោមពួកគេ ហេតុដូច្នេះហើយ របៀបដ៏បរិសុទ្ធរបស់យើង និងក្រឹត្យក្រមទាំងឡាយនៃរបៀបនោះនឹងពុំទៅពីមុខគេឡើយ ព្រោះវត្តមានរបស់យើងនឹងពុំទៅនៅកណ្ដាលពួកគេឡើយ ក្រែងលោយើងបំផ្លាញពួកគេចោល។
២ប៉ុន្តែយើងនឹងឲ្យក្រឹត្យវិន័យដល់ពួកគេ ដូចកាលលើកមុន ប៉ុន្តែក្រឹត្យវិន័យនោះនឹងស្របទៅតាមក្រឹត្យវិន័យនៃបញ្ញត្តិខាងរូបកាយវិញ ត្បិតយើងបានស្បថដោយសេចក្ដីក្រោធរបស់យើងថា ពួកគេនឹងពុំដែលចូលមកក្នុងវត្តមានរបស់យើង មកក្នុងសេចក្ដីសម្រាករបស់យើង នៅថ្ងៃនៃការរសាត់ព្រាត់របស់ពួកគេឡើយ។ ហេតុដូច្នេះហើយ ចូរធ្វើតាមអ្វីដែលយើងបានបញ្ជាដល់អ្នកចុះ ហើយចូររៀបចំជាស្រេចឲ្យទាន់ពេលព្រលឹម រួចឡើងមកឯលើភ្នំស៊ីណាយនៅពេលព្រឹក ហើយឈរនៅចំពោះយើងនៅលើកំពូលភ្នំ។
(ព្រះយេហូវ៉ា គឺជាព្រះនាមមួយ ដែលប្រជាជននៅក្នុងព្រះគម្ពីរសញ្ញាចាស់ ស្គាល់ថាជាព្រះអម្ចាស់យេស៊ូវគ្រីស្ទ)។
១៤ត្បិតមិនត្រូវឲ្យអ្នករាល់គ្នាក្រាបថ្វាយបង្គំដល់ព្រះឯណាទៀតឡើយ ពីព្រោះព្រះអម្ចាស់ ដែលព្រះនាមជាព្រះយេហូវ៉ា គឺជាព្រះដ៏ប្រច័ណ្ឌ។