គ្រូបង្រៀនធ្វើឲ្យមានការផ្លាស់ប្ដូរទាំងអស់
ការចាក់ផ្សាយការបំពាក់បំប៉នថ្នាក់ ស&វ ប្រចាំឆ្នាំ
ថ្ងៃអង្គារ ទី ៩ ខែមិថុនា ឆ្នាំ ២០២០
សូមអរគុណ មនុស្សជាទីស្រឡាញ់របស់ខ្ញុំ/ ចំពោះ ការអញ្ជើញខ្ញុំឲ្យចែកចាយនូវទីបន្ទាល់របស់ខ្ញុំ ។
លើក ដំបូងដែលខ្ញុំបានឮអំពីសាសនាចក្រ គឺខ្ញុំមានអាយុ៩ ឆ្នាំ ។ ហើយអស់រយៈ៨ ឆ្នាំ ដែលខ្ញុំបានសុំ ការអនុញ្ញាតិ ពីឳពុករបស់ខ្ញុំដើម្បីបានជ្រមុជទឹក ហើយគាត់តែង និយាយថាទេជានិច្ច ។ គាត់បាននិយាយថា ខ្ញុំនៅក្មេងពេក នៅក្នុងការសម្រេចចិត្តក្នុងរឿងដ៏សំខាន់បែបនេះ ហើយខ្ញុំត្រូវតែបង្ហាញដល់គាត់ថា ខ្ញុំពិតជាចង់ជ្រមុជទឹកពិតប្រាកដមែន ។
ទោះបីជាកាលនោះ ខ្ញុំពុំមែនជាសមាជិកនៃ សាសនាចក្រក៏ដោយតែខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់សិក្ខាសាលាប្រចាំថ្ងៃរយៈពេលបួនឆ្នាំដែរ ។ ថ្នាក់ សិក្ខាសាលាបាន បង្រៀន នៅ សាលាប្រជុំ នៅ ម៉ោង ៦:០០ ព្រឹក ជារៀង រាល់ ថ្ងៃ ។ ឳពុកខ្ញុំអនុញ្ញាតិ ឲ្យខ្ញុំ ទៅរៀនដោយមានលក្ខខណ្ឌថាគ្រូរបស់ខ្ញុំត្រូវតែមកយកខ្ញុំ ។ សំណាងណាស់ដែលខ្ញុំមាន គ្រូដ៏អស្ចារ្យមា្នក់ ដែលតែងតែមកដល់នៅម៉ោង ៥ :៣០ នាទីរាល់ព្រឹក ដើម្បីដឹកខ្ញុំទៅជាមួយ ។ ឳពុករបស់ខ្ញុំតែងដាស់ខ្ញុំរាល់ថ្ងៃ នៅម៉ោង ៥ :០០ ព្រឹក ហើយខ្ញុំបាន ស្លៀកពាក់រួចហើយរង់ចាំគ្រូ ។ ខ្ញុំតែងតែ ងងុយដេកជានិច្ច ហើយតែងតែនិយាយទៅកាន់ខ្លួនឯងថា « សូមកុំមកយកខ្ញុំអី ។ សូមកុំមកអី » ផ្ទុយទៅវិញ គាត់តែងមកជានិច្ច ។ គាត់តែងមកជាមួយនឹង ក្តីសប្បាយរីករាយ ។
ខ្ញុំមានអារម្មណ៍ថា មានពរជ័យ និង មានអំណរគុណណាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ដ៏ឧស្សាហ៍ ដែលគាត់អាចនឹងបោះបង់ខ្ញុំ ដោយងាយបំផុត ។ ប៉ុន្ដែ គាត់ មិន បានបោះបង់ខ្ញុំឡើយ ។
សាមសិបឆ្នាំ ក្រោយមក ខ្ញុំមាន ឱកាសបង្រៀនថ្នាក់សិក្ខាសាលាដល់កូនស្រីរបស់ខ្ញុំ មួយរយៈនៅផ្ទះ ។ ព្រោះនាងមិនអាចចូលរួម ថ្នាក់សិក្ខាសាលានៅឯសាលាប្រជុំ នៅឆ្នាំនោះបានឡើយ ព្រោះតែកាលវិភាគនៅសាលារបស់នាង ។ នាងជាក្មេងស្រីដែលមានថាមពលច្រើនហើយមិនរំភើបក្នុងការអង្គុយនៅស្ងៀមរយៈពេល ៤៥ នាទីបានឡើយ ហើយជាពិសេសនោះជាមួយខ្ញុំដែលជាគ្រូរបស់នាង ។ ដូច្នេះខ្ញុំបានសម្រេចចិត្តរៀបចំថ្នាក់ជាពិសេសនិងប្រព្រឹត្តិចំពោះ កូនស្រីដូចជានាង ជាសិស្សដ៏ពិសេសបំផុតក្នុងថ្នាក់សិក្ខាសាលា ទោះបីនាងជាសិស្ស តែម្នាក់ក៏ដោយ ។ នៅចុងឆ្នាំសិក្សាឆ្នាំ នោះនាង រីករាយហើយនាងទទួលអារម្មណ៍នៃ សេចក្តីស្រឡាញ់ ពីព្រះវរបិតារបស់យើងសម្រាប់នាង ហើយខ្ញុំក៏ទទួលអារម្មណ៍បែបនោះដែរ ។
បងប្អូនប្រុសស្រីទាំងឡាយ គឺដូចជា កូនស្រីរបស់ខ្ញុំដែរ ខ្ញុំដឹងថាព្រះបន្ទូលរបស់ព្រះគឺអាចធ្វើឲ្យយើងគ្រប់គ្នាមានភាពខុសប្លែក នៅក្នុងគំនិតយើងក្នុង អាកប្បកិរិយារបស់យើង និងនៅក្នុង របៀបដែលយើងមើលឃើញខ្លួនរបស់យើង និងអ្នកដ៏ទៃ ។
សូមបញ្ចាប់ជាមួយនឹង ៖ ពាក្យដកស្រង់ដ៏អស្ចារ្យមកពីប្រធាន ហិនរី ប៊ី អាវរិង ថា ៖
« បងប្អូន គឺជាគ្រូបង្រៀនដ៏អស្ចារ្យដែលបានដាក់ការខិតខំនិង ការលះបង់នៅក្នុង ការរៀបចំរបស់បងប្អូន ដើម្បីបង្រៀនព្រះបន្ទូលនៅក្នុងការបង្រៀននិង នៅក្នុងការយកចិត្តទុកដាក់ ចំពោះសិស្សរបស់បងប្អូន ។… ឥឡូវនេះបងប្អូនអាចបន្ថែមសេចក្តីជំនឿរបស់បងប្អូនថា ភាគច្រើនសិស្ស របស់យើងនឹងធ្វើការជ្រើសរើសដែលដឹកនាំទៅរកការផ្លាស់ប្រែចិត្តជឿពិត »១
ខ្ញុំថ្លែងទីបន្ទាល់ដូច្នោះ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។