២០២១
ភ្ជាប់
ខែ មីនា ឆ្នាំ ២០២១


« ភ្ជាប់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មីនា ឆ្នាំ ២០២១ នៅ​ខាងក្នុង​ក្រប​មុខ ។

ភ្ជាប់

លៀ ធី

១៦ ឆ្នាំ រដ្ឋ​លូស៊ីអាណា ស.រ.អ

យុវនារី​កំពុង​គូរ​គំនូរ

តន្ដ្រី​គឺជា​ផ្នែក​ដ៏​ធំ​មួយ​នៃ​ជីវិត​ខ្ញុំ ។ ខ្ញុំ​ចូលចិត្ត​លេង​វីយូឡុង និង​វីយូឡា ។ នៅពេល​ខ្ញុំ​នៅ​ក្មេង ម្ដាយ​របស់​ខ្ញុំ​ត្រូវបាន​ហៅ​ឲ្យ​បង្រៀន​តន្ដ្រី​នៅក្នុង​អង្គការ​បឋម​សិក្សា ។ គាត់​បាន​បង្រៀន​ខ្ញុំ​ឲ្យ​ចូលចិត្ត​ចម្រៀង​ជាច្រើន​នៅក្នុង សៀវភៅ​ចម្រៀង​កុមារ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ ពេលណា​ដែល​ខ្ញុំ​លេង​បទ​ទាំងនោះ ។

ខ្ញុំ​ក៏​រាំ​ក្នុង​ក្រុម Louisiana Vintage Dancers ផងដែរ ហើយ​គូរ​គំនូរ​សិល្បៈ​នៅលើ​ផ្ទាំង​ក្រណាត់​សម្រាប់​ឪពុក​ម្ដាយ និង​ផ្ទះ​របស់​ខ្ញុំ ។ ខ្ញុំ​មាន​ការដឹងគុណ និង​ការកោត​សរសើរ​យ៉ាង​ខ្លាំង​ដល់​មនុស្ស ដែល​ចំណាយ​ពេលវេលា​គូរ​គំនូរ​សិល្បៈ ដែល​យើង​ឃើញ​នៅ​ព្រះវិហារ ។ ខ្ញុំ​គិត​ថា​វា​អស្ចារ្យ ដែល​រូប​គំនូរ​គឺជា​របៀប​មួយ​ទៀត ដែល​មនុស្ស​អាច​ចែកចាយ​អារម្មណ៍​របស់​ពួកគេ​អំពី​ដំណឹងល្អ ។

នៅក្នុង​សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៨ អែលឌើរ ជែរីត ដ័បុលយូ ហ្កង នៃ​កូរ៉ូម​នៃ​ពួកសាវក​ដប់ពីរនាក់​បាន​ធ្វើ​សេចក្ដីយោង​ទៅ​រូបគំនូរ​មួយ​ដែល​មាន​ថ្ងៃលិច​នៅក្រោយ​ព្រៃ​មួយ ។ វា​ពិតជា​ស្រស់ស្អាត​ណាស់ ! រូប​គំនូរ​នេះ​បាន​រំឭក​ខ្ញុំ​ថា ព្រះអាទិត្យ​នឹង​រះឡើង​ក្រោយ​ពេល​យប់​ដ៏​ងងឹត​ជានិច្ច ។

ដំណឹងល្អ​គឺជា​ជីវិត​របស់​ខ្ញុំ ! ខ្ញុំ​ចូលចិត្ត​ភ្ជាប់​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​សិល្បៈ​ទៅនឹង​ដំណឹងល្អ ។ ពេលខ្លះ វា​មិន​ចាំបាច់​តែ​ជា​រូប​គំនូរ​សាសនា​ដើម្បី​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​នោះ​ទេ ។ ខ្ញុំ​ធ្លាប់​បាន​ឃើញ​រូប​គំនូរ​បក្សី​ពីមុន ហើយ​បាន​ទាំង​គិត​ថា « អូ ព្រះ​បាន​បង្កើត​បក្សី​នោះ​សម្រាប់​រូបខ្ញុំ » ។