២០២១
វិវរណៈ​ជា​បន្ដ​បន្ទាប់
ខែ មីនា ឆ្នាំ ២០២១


« វិវរណៈ​ជា​បន្ដ​បន្ទាប់ » ដើម្បី​កម្លាំង​នៃ​យុវជនខែ មករា ឆ្នាំ ២០២១ ទំព័រ ៣៣ ។

ពាក្យ​ចុង​ក្រោយ

វិវរណៈ​ជា​បន្ដ​បន្ទាប់

ចេញពី​សុន្ទរកថា​នៅ​ក្នុង​សន្និសីទ​ទូទៅ​ខែ មេសា ឆ្នាំ ២០២០ ។

ការនិមិត្ត​ដំបូង

រចនា​រូបភាព​ដោយ ប៊ែន ស៊ីម៉ុនសិន

ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​បន្ដ​បន្ទាប់ ។ វិវរណៈ​ជាច្រើន​បាន​ទទួល​ដោយ​ព្យាការី យ៉ូសែប ត្រូវ​បាន​រក្សា​ទុក​សម្រាប់​ពួក​យើង​នៅក្នុង​គម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា ។

លើស​ពី​នេះ យើង​មាន​ពរជ័យ​ដែល​មាន​វិវរណៈ​ជា​បន្ដ​បន្ទាប់​ពី​ព្យាការី​ដែល​នៅរស់ ដែល​ជា « ភ្នាក់ងារ​របស់​ព្រះអម្ចាស់ ហើយ​បាន​អនុញ្ញាត​ឲ្យ​ថ្លែង​ជំនួស​ទ្រង់ » ។

វិវរណៈ​ផ្ទាល់​ខ្លួន​គឺ​មាន​ចំពោះ​អស់​អ្នក​ដែល​ស្វែងរក​ការដឹកនាំ​មក​ពី​ព្រះ​អម្ចាស់​ដោយ​រាបសារ ។ វា​សំខាន់​ដូចជា​វិវរណៈ​ជា​ព្យាការី​ផងដែរ ។

វិវរណៈ​ផ្ទាល់​ខ្លួន​ផ្អែក​ទៅលើ​សេចក្ដីពិត​ខាង​វិញ្ញាណ​ដែល​បាន​ទទួល​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​គឺ​ជា​អង្គ​បើកសម្ដែង និង​អង្គ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត​ទាំងអស់ ជាពិសេស​អំពី​ព្រះអង្គ​សង្គ្រោះ ។ បើ​គ្មាន​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​មិន​អាច​ដឹង​ពិតថា​ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ​ទេ ។ តួនាទី​ច្បាស់​របស់​ទ្រង់​គឺ​ថ្លែង​ជា​សាក្សី​អំពី​ព្រះបិតា និង​ព្រះរាជបុត្រា​ទ្រង់ និង​តំណែង និង​សិរីល្អ​របស់​ពួកទ្រង់ ។

ខ្ញុំ​សូម អះអាង​នឹង​បងប្អូន​ថា ការណែនាំ​ប្រកប​ដោយ​វិវរណៈ​អាច​ទទួលបាន​តាមរយៈ​យើង​ម្នាក់ៗ នៅពេល​យើង​ធ្វើ​កិច្ចការ​ដោយ​រាបសារ​នៅក្នុង​ចម្ការ​របស់​ព្រះអម្ចាស់ ។

ការ​អង្វរ​ដ៏​រាបសា​របស់​ខ្ញុំ​នា​ថ្ងៃ​នេះ គឺ​ថា យើង​ម្នាក់ៗ​នឹង​ស្វែងក​វិវរណៈ​ជាបន្ដ​បន្ទាប់​ដើម្បី​ដឹកនាំ​ជីវិត​របស់​យើង ហើយ​ធ្វើ​តាម​ព្រះវិញ្ញាណ នៅពេល​យើង​ថ្វាយ​បង្គំ​ព្រះ ជាព្រះបិតា និង​ព្រះអង្គ​សង្គ្រោះ​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។

កំណត់​ចំណាំ

  1. Hugh B. Brown, « Joseph Smith among the Prophets» ( Sixteenth Annual Joseph Smith Memorial Sermon, Logan Institute of Religion, ថ្ងៃទី ៧ ខែ​ធ្នូ ១៩៥៨ ) ទំព័រ ៧ ។