ថ្នាក់​សិក្ខាសាលា
ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃទី២ ២៦:៣៣ ៖ « មនុស្ស​ទាំង​អស់​ក៏​ដូច​គ្នា​នៅ​ចំពោះ​ព្រះ​ដែរ »


« ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃទី២ ២៦:៣៣ ៖ ‹ មនុស្ស​ទាំង​អស់​ក៏​ដូច​គ្នា​នៅ​ចំពោះ​ព្រះ​ដែរ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃទី២ ២៦:៣៣ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃទី២ ២៦:៣៣

« មនុស្ស​ទាំង​អស់​ក៏​ដូច​គ្នា​នៅ​ចំពោះ​ព្រះ​ដែរ » ។

ក្រុម​មនុស្ស

នៅក្នុង​ការសិក្សា​របស់​អ្នក​ក្នុង នីហ្វៃទី២ ២៦ អ្នក​បានរៀន​ថា « មនុស្ស​ទាំង​អស់​ក៏​ដូច​គ្នា​នៅ​ចំពោះ​ព្រះ​ដែរ » ( ខ​ទី ៣៣ ) ហើយ​ថា ព្រះ​អញ្ជើញ​បុត្រាបុត្រី​របស់​ទ្រង់​ទាំងអស់​ឲ្យ​មករក​ទ្រង់ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យទន្ទេញ​សេចក្តីយោង​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ នីហ្វៃទី២ ២៦:៣៣ ពន្យល់គោលលទ្ធិ និង​អនុវត្ត​គោលការណ៍នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ជាក់ស្តែង ។

ពន្យល់ និង​ទន្ទេញ

សូម​អាន នីហ្វៃទី២ ២៦:៣៣ ហើយ​រំឭក​ឡើង​វិញ​នូវ​គោលលទ្ធិ​ដែល​អ្នក​បានរៀន​នៅក្នុង​មេរៀន​មុន​ថា មនុស្ស​ទាំង​អស់​ក៏​ដូច​គ្នា​នៅ​ចំពោះ​ព្រះ​ដែរ ។

  • តើ​ស្ថានភាព​អ្វី​ខ្លះ​ដែល​គោលលទ្ធិ​នៅក្នុង​ខគម្ពីរ​នេះ​អាច​ជួយ ? សូម​ពន្យល់​ពី​របៀប ។

សូម​សរសេរ​សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ នីហ្វៃទី២ ២៦:៣៣ « មនុស្ស​ទាំង​អស់​ក៏​ដូច​គ្នា​នៅ​ចំពោះ​ព្រះ​ដែរ » នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។ សូម​ធ្វើ​សេចក្ដីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​ឡើង​វិញ​ពីរ​បី​ដង ( ឲ្យ​ឮៗ ឬ​ជា​លាយ​លក្ខណ៍​អក្សរ ) រហូត​ដល់​អ្នក​បាន​ចងចាំ​វា ។

រៀន​អនុវត្ត

សូម​រំឭក​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ​ដែល​បាន​បង្រៀន​នៅក្នុង កថាខណ្ឌ​ទី ៥–១២ នៃ​ផ្នែក « ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ » នៅក្នុង ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) ។

ដំណើរ​រឿង​ខាង​ក្រោម កែសម្រួល​ពី​អត្ថបទ « I Will Take It in Faith » ដោយ អេលីហ្សាបេត ម៉ាគី (history.ChurchofJesusChrist.org) គឺ​អំពី​បុរស​ម្នាក់​ដែល​រងឥទ្ធិពល​ដោយ​បម្រាម​បព្វជិតភាព ។ ដើម្បី​ស្វែងយល់​អំពី​បម្រាម​បព្វជិតភាព សូម​មើល​ក្បាល​កណ្ឌ សេចក្តីប្រកាស​ជា​ផ្លូវការ​ទី ២ នៅ​ចុងបញ្ចប់​នៃ​គម្ពីរ​គោលលទ្ធិ និង​សេចក្តីសញ្ញា ។

នៅពេល​អ្នក​អាន​ដំណើរ​រឿង​របស់​បងប្រុស រិកហ្វដ សូម​រកមើល​ភស្តុតាង​ជាក់លាក់​នៃ​គោលការណ៍​នីមួយៗ​អំពី​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ​នៅក្នុង​ការធ្វើដំណើរ​របស់​គាត់ ។

រឿង​របស់ ចច រិកហ្វដ

ព្រះគម្ពីរមរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន—ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃទី២ ២៦:៣៣ ៖ « មនុស្ស​ទាំង​អស់​ក៏​ដូច​គ្នា​នៅ​ចំពោះ​ព្រះ​ដែរ »

នៅ​ឆ្នាំ ១៩៦៩ ចច រិកហ្វដ ដែល​ជា​យុវមជ្ឈិមវ័យ​ម្នាក់​រស់​នៅ​ក្នុង​រដ្ឋ​លេសេសស្ទើរ ប្រទេស​អង់គ្លេស បាន​ជួប​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​មក​ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ដំបូង​ឡើយ ចច បាន​បដិសេធ​នឹង​សារ​លិខិត​របស់​ពួកគេ ប៉ុន្តែ​នៅ​ទីបំផុត គាត់​បាន​ចាប់ផ្ដើម​ជួប​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​ដ៏​ដិត​ដល់​អស់​រយៈ​ពេល​បី​ខែ​មក នៅ​ព្រឹក​មួយ​ចច​បាន​ក្រោក​ឡើង​ពី​ដំណេក​ជាមួយ​នឹង​ការ​ជឿ​ជាក់​ថា សាសនាចក្រ​នេះ​គឺជា​សាសនាចក្រ​ពិត ។

ចច​មាន​ចិត្តចង់​ចែកចាយ​ទីបន្ទាល់​ដែល​រកឃើញ​ថ្មី​របស់​គាត់​ជាមួយ​នឹង​ពួក​ដែល​មាន​វ័យចាស់​ជាង​ខ្លួន ។ មុន​ពេល​គាត់​អាច​ធ្វើ​ដូច្នេះ​បាន ពួកគេ​បាន​ជូន​ដំណឹង​ដល់​គាត់​ថា គាត់​នឹង​គ្មាន​សិទ្ធិ​ទទួល​បាន​បព្វជិតភាព​ក្នុង​នាម​សមាជិក​សាសនា​ចក្រ​ទេ ដោយសារ​មរតក​ពូជសាសន៍​ចម្រុះ​របស់​គាត់​ដែល​រួមបញ្ចូល​ពូជពង្ស​នៃ​ជនជាតិ​អាហ្វ្រិក​ស្បែក​ខ្មៅ ។

ថ្ងៃ​មួយ ចច​កំពុង​និយាយ​នឹង​មិត្ត​ស្និទ្ធស្នាល​ម្នាក់​អំពី​បទពិសោធន៍​របស់​គាត់​ជាមួយ​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​បាន​ចាប់ផ្ដើម​បង្រៀន​មិត្ត​គាត់​អំពី​ព្យាការី​យ៉ូសែប ស្ម៊ីធ ។ គាត់​បាន​ចាំ​ថា « ពេល​ខ្ញុំ​បាន​ប្រាប់​ពី​ដំណើរ​រឿង​នោះ ខ្ញុំ​មាន​ចិត្ត​រំភើប​យ៉ាង​ខ្លាំង ហើយ បាន​ធូរ​ស្រាល » ។

បទពិសោធន៍​នោះ​បានបញ្ជាក់​ជាថ្មី​ដល់​ទីបន្ទាល់​របស់​ចច ប៉ុន្តែ​កង្វល់​របស់​គាត់​ពី​បម្រាម​បុព្វជិតភាព​នៅតែ​មាន​ដដែល ។ ពេល​គាត់​អធិស្ឋាន​ទូល​សូម​ការ​យល់​ដឹង​បន្ថែម​ទៀត សារលិខិត​នេះ​បាន​កើត​ឡើង​ចំពោះ​គាត់ ៖ « អ្នក​ពុំ​ចាំបាច់​យល់​អ្វី​គ្រប់​យ៉ាង​អំពី​ដំណឹងល្អ​របស់​យើង​ឡើយ ពី​មុន​អ្នក​ប្ដេជ្ញា​ចិត្ត​ខ្លួន​ចំពោះ​ដំណឹង​ល្អ​នោះ ។ ហេតុអ្វី​អ្នក​មិន​បង្ហាញ​សេចក្ដី​ជំនឿ​របស់​អ្នក​ដោយ​ទទួល​យក​អ្វី​ដែល​អ្នក​បាន​ឮ ហើយ​ទុក​អ្វី​ដែល​នៅ​សេស​សល់​នៅ​ក្នុង​ព្រះហស្ដ​របស់​យើង ? »

ដោយ​បាន​ទទួល​ការ​លួង​លោម​ចិត្ត​មក​ពី​សារលិខិត​នោះ ចច​បាន​ឆ្លើយ​តប​ប្រកប​ដោយ​ការ​អធិស្ឋាន​ថា « បពិត្រ ព្រះអម្ចាស់ ទូល​បង្គំ​នឹង​ធ្វើ​តាម ។ ទូល​បង្គំ​នឹង​ទទួល​យក​ដំណឹងល្អ​ដោយ​សេចក្ដីជំនឿ ។ ហើយ​សូម​អរ​ព្រះគុណ​ទ្រង់​យ៉ាង​ខ្លាំង » ។ ពីរ​ខែ​ក្រោយ​មក ចច​បាន​ជ្រមុជ​ទឹក ហើយ​បាន​ក្លាយ​ជា​សមាជិក​ដ៏​ស្មោះត្រង់​ម្នាក់​ក្នុង​សាសនាចក្រ ។

ក្នុង​ឆ្នាំ ១៩៧៥ បី​ឆ្នាំ​មុន​វិវរណៈ​អំពី​បព្វជិតភាព នោះ​ចច​បាន​បង្ហាញ​ជំនឿ​របស់​គាត់​លើ​ព្រះ​ដ៏​សុចរិត ដោយ​សរសេរ​ថា គាត់​ទទួល​យក​បម្រាម​នោះ « ដោយ​សេចក្ដីជំនឿ ដោយ​គ្មានលក្ខខណ្ឌ​ឡើយ » ។ គាត់​បាន​បន្ថែម​ថា ៖ « ខ្ញុំ​មាន​អំណរគុណ​ដែល​បព្វជិតភាព​របស់​ព្រះអម្ចាស់​មាន​ជា​ថ្មី​ម្ដងទៀត​លើ​ផែនដី​នេះ រួមទាំង​រាល់​ពរជ័យ សិទ្ធិ​អំណាច និង​ការទទួល​ខុស​ត្រូវ​របស់​វា​ផងដែរ ។ វា​ពុំ​មែន​ជា​បញ្ហា​ចំពោះ​ខ្ញុំ​នោះ​ទេ​ដែល​ថា​នរណា​ខ្លះមាន​វា ឬ​គ្មាន​វា​នោះ ប៉ុន្តែ​សំខាន់​គឺ​របៀប​ដែល​វា​ត្រូវបាន​ប្រើប្រាស់​វិញ​ទេ​តើ » ។

ក្នុង​ឆ្នាំ ១៩៧៨ ចច​បាន​រៀន​អំពី​វិវរណៈ​ដែល​ពង្រីក​បព្វជិតភាព​ដល់​បុរស​ស័ក្តិសម​ទាំងអស់ ( សូមមើល សេចក្តីប្រកាស​ជា​ផ្លូវការ​ទី ២ ) ។

« ពេល​ចច​បាន​ត្រឡប់​មក​ផ្ទះ​វិញ គាត់ និង​ជូន [ ភរិយា​របស់​គាត់ ] បាន​ជជែក​គ្នា​ពេញ​មួយ​យប់​អំពី​អត្ថន័យ​នៃ​ដំណឹង​នេះ​ចំពោះ​គ្រួសារ​របស់​ពួកគេ ។ ការផ្លាស់ប្ដូរ​នេះ​គឺ​អស្ចារ្យ​ណាស់ ។ នៅ​ព្រឹក​បន្ទាប់ ចច រិកហ្វដ ត្រូវបាន​តែងតាំង​ជា​សង្ឃ​នៅក្នុង​បព្វជិតភាព​អើរ៉ុន ។ ពីរ​ខែ​ក្រោយ​មក គាត់​ត្រូវបាន​តែងតាំង​ជា​ពួក​ចិត​សិប​នាក់ ហើយ​ធ្វើ​ជា​សមាជិក​រៀមច្បង​ក្នុង​កូរ៉ុម​ចិតសិប​នាក់​ប្រចាំ​ស្ដេក ។ ហើយ​ពីរ​ខែ​បន្ទាប់​ពី​នោះ ចច និង ជូន រិកហ្វដ បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ទីក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស រួម​ជាមួយ​នឹង​កូន​បួន​នាក់​របស់​ពួកគេ » ( « I Will Take It in Faith » ) ។

  • តើ​អ្នក​គិត​ថា ចច​អាច​នឹង​មាន​អារម្មណ៍​យ៉ាងណា ពេល​គាត់​បានឮ​ថា​គាត់​គ្មាន​សិទ្ធិ​ទទួល​បព្វជិតភាព ?

រូប​តំណាង កំណត់​ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ

  • តើ​បងប្រុស រិកហ្វដ បានធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ​តាម​របៀប​ណា ? តើ​ការណ៍នេះ​បាន​ជួយ​គាត់​ដោយ​របៀប​ណា ?

ពិនិត្យ​មើល​គោលគំនិត និង​សំណួរ​ទាំងឡាយ​ដោយ​ទស្សន​វិស័យ​ដ៏​អស់​កល្ប​មួយ

  • តើ​ចម្លើយ​របស់​ព្រះវរបិតា​សួគ៌​ចំពោះ​ការអធិស្ឋាន​របស់​បងប្រុស រិកហ្វដ បាន​ជួយ​គាត់​មើល​ឃើញ​ស្ថានភាព​របស់​គាត់​តាម​ទស្សនវិស័យ​ដ៏​អស់​កល្ប​យ៉ាង​ដូចម្ដេច ? តើ​ការណ៍​នេះ​បាន​ជួយ​បងប្រុស រិកហ្វដ ឲ្យ​ដើរ​តាម​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

ស្វែងរក​ការយល់ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព

  • តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​ប្រភព​ដែល​បាន​តែងតាំង​ដ៏​ទេវភាព​ដើម្បី​ជួយ​បងប្រុស រិកហ្វដ តាម​របៀប​ណា​ខ្លះ ?

  • តើ​ប្រភព​ណា​ទៀត​ដែល​បាន​តែងតាំង​ដ៏​ទេវភាព​នៅ​ជំនាន់​របស់​យើង​អាច​នឹង​ជួយ​នរណា​ម្នាក់​ដែល​មាន​សំណួរ​អំពី​បម្រាម​បព្វជិតភាព ? តើ សេចក្តីប្រកាស​ជា​ផ្លូវការ​ទី ២ និង នីហ្វៃទី២ ២៦:៣៣ អាច​ជួយ​ពួកគេ​យ៉ាង​ដូច​ម្តេច ?

សម្រាប់​ព័ត៌មាន​បន្ថែម​ដើម្បី​ជួយ​ឆ្លើយ​សំណួរ​អំពី​បម្រាម​បព្វជិតភាព សូម​មើល​ផ្នែក « ជម្រើស ៖ តើ​ចង់​រៀន​សូត្រ​បន្ថែម​ទៀត​ដែរ​ឬ​ទេ ? » នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ ។