ថ្នាក់​សិក្ខាសាលា
ម៉ូសាយ ២៨ ៖ ការប្រែចិត្ត​ជឿ​ផ្ទាល់​ខ្លួន និង​ការចែកចាយ​ដំណឹង​ល្អ


« ម៉ូសាយ ២៨ ៖ ការប្រែចិត្ត​ជឿ​ផ្ទាល់​ខ្លួន និង ការចែកចាយ​ដំណឹង​ល្អ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ម៉ូសាយ ២៨ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ម៉ូសាយ ២៨

ការប្រែចិត្ត​ជឿ​ផ្ទាល់​ខ្លួន និង​ការចែកចាយ​ដំណឹង​ល្អ

យុវជន​ម្នាក់​និយាយ​អំពី​ដំណឹង​ល្អ​ជាមួយ​អ្នក​ដទៃ

តើ​បទពិសោធន៍​អ្វី​ខ្លះដែល​អ្នក​បាន​ចែកចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ? បន្ទាប់ពី​ការប្រែចិត្ត​ជឿ​របស់​ពួកគេ ពួកបុត្រា​របស់​ម៉ូសាយ​បាន​ចូល​ទៅ​គាល់​ស្ដេច​ដើម្បី​សូម​ការអនុញ្ញាត​ទៅ​ផ្សាយ​ដំណឹងល្អ​ដល់​ពួកសាសន៍​លេមិន ។ ដំបូង​ស្ដេច​ម៉ូសាយ​បាន​ទូល​សួរ​ព្រះអម្ចាស់ បន្ទាប់មក​បាន​អនុញ្ញាត​ឲ្យ​ពួកបុត្រា​របស់​ទ្រង់​ទៅ ដើម្បី​ពួកទ្រង់​អាច​នាំ​ព្រះបន្ទូល​ព្រះ​ទៅ​កាន់​ពួកសាសន៍​លេមិន ( សូមមើល ម៉ូសាយ ២៨:១ ) ។ មេរៀន​នេះ​មាន​គោលបំណង​ជួយ​អ្នក​បង្កើន​បំណង​ប្រាថ្នា​របស់​អ្នក​ក្នុង​ការចែកចាយ​ដំណឹង​ល្អ ។

ការ​ចែកចាយ និង​ការប្រែចិត្ត​ជឿ

  • តើ​មាន​អ្វី​ខ្លះ​ដែល​អ្នក​ស្រឡាញ់​ខ្លាំង​រហូត​ដល់​អ្នក​ចង់​ចែកចាយ​វា​ជាមួយ​អ្នក​ដទៃ ?

អែលឌើរ ដាវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា វា​មិនមែន​ជា​រឿង​ចម្លែក​ទេ​សម្រាប់​យើង​ក្នុង​ការចែកចាយ​អ្វី​ដែល​មាន​ន័យ​សម្រាប់​យើង ។ សូម​មើល​វីដេអូ « Good Things to Share » ( ២:២១ ) ដែល​មាន​នៅលើ ChurchofJesusChrist.orgឬ​អាន​សេចក្តីថ្លែង​ការណ៍​ខាង​ក្រោម ។

2:21

Good Things to Share

Sharing what matters most is not unusual at all. What good things will you share?

ការ​ចែកចាយ​ជាមួយ​អ្នក​ដទៃ​នូវ​អ្វី​ដែល​មាន​អត្ថន័យ​បំផុត​សម្រាប់​យើង ឬ​បាន​ជួយ​យើង គឺ​មិន​ធម្មតា​ទាល់​តែ​សោះ ។

គំរូ​ដូច​គ្នា​នេះ​បង្ហាញ​ឲ្យ​ឃើញ​ជា​ពិសេស​នៅក្នុង​បញ្ហា​ដែល​មាន​សារៈសំខាន់ និង​លទ្ធផល​ខាង​វិញ្ញាណ​ដ៏​អស្ចារ្យ ។ …

ការអញ្ជើញ​ដែល​យើង​ផ្តល់​ជូន​ដល់​អ្នក​ដើម្បី​រៀន និង​សាកល្បង​សារ​របស់​យើង កើត​ឡើង​ចេញ​ពី​ឥទ្ធិពល​វិជ្ជមាន​ដែល​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​មាន​នៅក្នុង​ជីវិត​របស់​យើង ។ ពេលខ្លះ​យើង​អាច​នឹង​ឆ្គង ឬ​រហ័ស​ពេក ឬ​ថែមទាំង​តែ​មិន​ឈប់ឈរ​ក្នុង​ការព្យាយាម​របស់​យើង ។ បំណង​ប្រាថ្នា​ដ៏​សាមញ្ញ​របស់​យើង​គឺ​ចង់​ចែកចាយ​ជាមួយ​អ្នក​នូវ​សេចក្តីពិត​ដែល​មាន​តម្លៃ​បំផុត​សម្រាប់​យើង ។ ( ដាវីឌ អេ បែដណា « Come and See » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ១០៩, ១១០ )

សូម​វាយតម្លៃ​ថា តើ​សេចក្តីថ្លែង​ការណ៍​ខាង​ក្រោម​នេះ​ពិត​សម្រាប់​អ្នក​នៅលើ​រង្វាស់​ពី ១ ដល់ ៥ ( ដែល ១ មិនពិត​សម្រាប់​អ្នក និង ៥ គឺ​ពិត​ខ្លាំង​សម្រាប់​អ្នក ) ៖

  • សេចក្តីពិត​អំពី​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​មាន​តម្លៃ​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ ។

  • ខ្ញុំ​មាន​បំណង​ចង់​ចែកចាយ​ដំណឹង​ល្អ​របស់​ទ្រង់​ជាមួយ​អ្នក​ដទៃ ។

នៅពេល​អ្នក​សិក្សាពី​ព្រះជន្ម និង​គំរូ​របស់​ពួកបុត្រា​របស់​ម៉ូសាយ នោះ​សូម​សញ្ជឹងគិត​ពី​បំណង​ប្រាថ្នា​របស់​អ្នក​ក្នុង​ការចែកចាយ​ដំណឹង​ល្អ​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​ស្វែងរក​វិវរណៈ ដើម្បី​ដឹង​ពី​ជំហាន​បន្ទាប់​ដែល​ព្រះអម្ចាស់​អាច​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​ធ្វើ ដើម្បី​ឲ្យ​ដំណឹងល្អ​កាន់តែ​មាន​ន័យ​សម្រាប់​អ្នក និង​បំណង​ប្រាថ្នា​របស់​អ្នក​ក្នុង​ការចែកចាយ​ដំណឹង​ល្អ​កើន​ឡើង ។

ពួកបុត្រា​របស់​ម៉ូសាយ

សូម​ចាំថា បន្ទាប់ពី​ការប្រែចិត្ត​ជឿ​របស់​ពួកទ្រង់ នោះ​ពួកបុត្រា​របស់​ស្ដេច​ម៉ូសាយ​បាន​ផ្សាយ​ដំណឹង​ល្អ​នៅក្នុង​ទឹកដី​របស់​ពួកទ្រង់ ដោយ​ស្វែងរក​ការប៉ះប៉ូវ​កំហុស​របស់​ពួកទ្រង់ ( សូម​មើល ម៉ូសាយ ២៧:៣២–៣៧ ) ។

សូម​អាន ម៉ូសាយ ២៨:១–៥ ដោយ​រកមើល​អ្វី​ដែល​ពួកបុត្រា​របស់​ម៉ូសាយ​មាន​ព្រះទ័យ​ចង់​បាន និង​មូលហេតុ ។ ( អ្នក​អាច​ចង់​គូស​ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ) ។

  • តើ​ពាក្យ ឬ​ឃ្លា​ណា​ខ្លះ​នៅក្នុង​ខ​គម្ពីរ​ទាំងនេះ​ដែល​អ្នក​ចាប់​អារម្មណ៍ ? តើ​ពួកបុត្រា​របស់​ម៉ូសាយ​មាន​ហេតុផល​អ្វី​ខ្លះ​សម្រាប់​ការចែកចាយ​ដំណឹងល្អ​ជាមួយ​នឹង​ពួកសាសន៍​លេមិន ?

  • ហេតុអ្វី​ការណ៍​ទាំង​នេះ​អាច​ជា​ហេតុផល​ជំរុញ​ទឹក​ចិត្ត​ដើម្បី​ចែកចាយ​ដំណឹងល្អ ?

  • តើ​សេចក្តីពិត​អ្វី​ខ្លះ​ដែល​អ្នក​បាន​រៀន​ពី​ខ​គម្ពីរ​ទាំងនេះ ?

សេចក្តីពិត​មួយ​ដែល​យើង​រៀន​ពី​ខ​គម្ពីរ​ទាំងនេះ​គឺ​ថា នៅពេល​ការប្រែចិត្ត​ជឿ​របស់​យើង​ចំពោះ​ព្រះអម្ចាស់​កាន់តែ​ស៊ី​ជម្រៅ នោះ​បំណង​ប្រាថ្នា​របស់​យើង​ក្នុង​ការចែកចាយ​ដំណឹង​ល្អ​កើន​ឡើង ។

ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈប្រធាន​ទី​មួយ​បាន​បញ្ជាក់​សេចក្តីពិត​នេះ នៅពេល​លោក​បង្រៀន​ដូច​ដូច​ត​ទៅ ៖

ភាពខ្លាំង​នៃ​បំណង​ប្រាថ្នា​របស់​យើង​ក្នុង​ការចែកចាយ​ដំណឹង​ល្អ​គឺ​ជា​សូចនាករ​ដ៏​អស្ចារ្យ​មួយ​នៃ​ទំហំ​ប្រែចិត្ត​ជឿ​ផ្ទាល់​ខ្លួន​របស់​យើង ( ដាល្លិន អេក អូក « Sharing the Gospel » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០១ ទំព័រ ៧ ) ។

  • តើ​ពួកបុត្រា​របស់​ម៉ូសាយ​មាន​បទពិសោធន៍​អ្វី​ខ្លះ ដែល​បាន​ជួយ​ពួកទ្រង់​ប្រែចិត្ត​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ? ( សូម​មើល ម៉ូសាយ ២៧:៣៤–៣៦; ២៨:៤ ) ។

  • តើ​បទពិសោធន៍​អ្វី​ខ្លះ​ដែល​បាន​ជួយ​អ្នក ឬ​អស់​អ្នក​ដែល​អ្នក​ស្គាល់ កាន់តែ​ប្រែចិត្ត​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ?

  • តើ​អ្នក​ស្រឡាញ់​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ដែល​អ្នក​ចង់​ចែកចាយ​ជាមួយ​អ្នក​ដទៃ ? ( ឧទាហរណ៍ ៖ អ្នក​ប្រហែល​ធ្លាប់​មាន​បទពិសោធន៍​ដ៏​មាន​ន័យ​ជាមួយ​នឹង​ការអភ័យទោស​របស់​ព្រះអង្គ​សង្គ្រោះ សេចក្តីស្រឡាញ់​របស់​ព្រះ ការអធិស្ឋាន​ជាដើម )

សូម្បីតែ​នៅពេល​យើង​ប្រែចិត្ត​ជឿ​ចំពោះ​ព្រះអម្ចាស់​ក៏​ដោយ ក៏​វា​អាច​មាន​ហេតុផល​ដែល​ការចែកចាយ​ដំណឹងល្អ​នៅតែ​ពិបាក​ដែរ ។

  • ប្រសិនបើ​អ្នក​ជា​បុត្រា​ម្នាក់​របស់​ម៉ូសាយ តើ​អ្នក​អាច​មាន​កង្វល់​អ្វី​ខ្លះ​អំពី​ការផ្សាយ​ដំណឹង​ល្អ​ដល់​ពួកសាសន៍​លេមិន ?

ក្នុង​នាម​ជា​បិតា​របស់​ពួកទ្រង់ និង​ជា​ស្ដេច នោះ​ម៉ូសាយ​មាន​ហេតុផល​ជាច្រើន​សម្រាប់​ការព្រួយ​ព្រះទ័យ​អំពី​ការបញ្ជូន​ពួកបុត្រា​របស់​ទ្រង់​ទៅ​ផ្សាយ​ដំណឹងល្អ​ដល់​ពួកសាសន៍​លេមិន ។ ស្ដេច​ម៉ូសាយ​មិន​គ្រាន់តែ​ខ្លាច​អំពី​សុវត្ថិភាព​របស់​ពួកបុត្រា​ទ្រង់​ប៉ុណ្ណោះ​ទេ ទ្រង់​ថែម​ទាំង​ខ្លាច​ថា ប្រសិនបើ​ពួកបុត្រា​របស់​ទ្រង់​ចាកចេញ​ទៅ នោះ​ទ្រង់​នឹង​គ្មាន​អ្នក​ស្នង​រាជ្យ​ជា​ស្ដេច​បន្ទាប់​របស់​សាសន៍​នីហ្វៃ​ឡើយ ។

សូម​អាន ម៉ូសាយ ២៨:៦–៨ ដោយ​រកមើល​មូលហេតុ​ដែល​ម៉ូសាយ​អនុញ្ញាត​ឲ្យ​ពួក​បុត្រា​របស់​ទ្រង់​ទៅ​បំពេញ​បេសកកម្ម​ដ៏​គ្រោះថ្នាក់​បែប​នេះ ។

  • តើ​ពរជ័យ​អ្វី​ខ្លះ​ដែល​ព្រះអម្ចាស់​បាន​សន្យា​នឹង​ម៉ូសាយ ?

ជំហាន​បន្ទាប់​របស់​អ្នក

សូម​ចំណាយ​ពេល​បន្តិច ដើម្បី​ធ្វើ​បញ្ជី​អំពី​កង្វល់​ដែល​អ្នក ឬ​អ្នក​ផ្សេង​ទៀត​អាច​មាន​អំពី​ការចែកចាយ​ដំណឹងល្អ ។

សូម​ជ្រើសរើស​កង្វល់​មួយ​ក្នុង​ចំណោម​កង្វល់​ទាំង​នេះ ហើយ​អធិស្ឋាន​សូម​ការណែនាំ នៅពេល​អ្នក​ស្វែងរក​បទគម្ពីរ ហើយ​សញ្ជឹងគិត​ពី​របៀប​ដើម្បី​យក​ឈ្នះ​លើ​កង្វល់​នេះ ។ ឧទាហរណ៍ ៖ ប្រសិនបើ​អ្នក​មាន​កង្វល់​មួយ​ក្នុង​ចំណោម​កង្វល់​ខាង​ក្រោម​នេះ អ្នក​អាច​សញ្ជឹងគិត​ពី​សំណួរ ហើយ​សិក្សា​បទគម្ពីរ​ដែល​បាន​មាន​បន្ទាប់ពី​សេចក្ដីថ្លែង​ការណ៍ ។

ខ្ញុំ​មិន​ប្រាកដ​ថា ខ្ញុំ​បាន​ប្រែចិត្ត​ជឿ​គ្រប់គ្រាន់​ដើម្បី​ចែកចាយ​ដំណឹងល្អ​នោះ​ទេ ។តើ​គំរូ​នៃពួកបុត្រា​របស់​ម៉ូសាយ​អាច​ជួយ​អ្នក​យ៉ាង​ដូចម្ដេច ? ( សូម​មើល ម៉ូសាយ ២៨:១–៥ ) ។ នៅពេល​អ្នក​អាន​ខគម្ពីរ​មួយ​ចំនួន​ខាង​ក្រោម​នេះ សូម​រកមើល​វិធី​ដែល​អ្នក​អាច​ប្រែចិត្ត​ជឿ​កាន់តែ​ខ្លាំង ៖ កិច្ចការ ៣:១៩; យ៉ាកុប ៥:២០; អេណុស ១:២–៥; ម៉ូសាយ ៣:១៩; ៥:២; ២៧:២៥; អាលម៉ា ៥:១២–១៤; ២២:១៥–១៨; ៥៣:១០; ហេលេមិន ១៥:៧; នីហ្វៃ​ទី៣ ៩:២០ ។

ខ្ញុំ​ខ្លាច​គេ​បដិសេធ ។សូម​រំឭក​ឡើង​វិញ​នៅក្នុង ម៉ូសាយ ២៨:២–៤ អំពី​មូលហេតុ​ដែល​ពួកបុត្រា​របស់​ម៉ូសាយ​សព្វ​ព្រះទ័យ​ចង់​ចែកចាយ​ដំណឹងល្អ ទោះ​ជា​មនុស្ស​ជា​ច្រើន​គិត​ថា ពួកសាសន៍​លេមិន​ទំនង​ជា​មិន​ទទួល​យក​ដំណឹងល្អ​ក៏​ដោយ ។ តើ​ហេតុផល​ទាំង​នេះ​អាច​ជួយ​អ្នក​យ៉ាង​ដូចម្តេច ? តើ​ការគិត​អំពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ចំពោះ​អ្នក ( និង​អាច​ធ្វើ​សម្រាប់​អ្នក​ដទៃ ) អាច​ជួយ​អ្នក​យក​ឈ្នះ​លើ​ការភ័យ​ខ្លាច​របស់​អ្នក​ដោយ​របៀប​ណា ?

ខ្ញុំ​មិន​ធ្វើ​ជា​គំរូ​ល្អ​បំផុត​នៃ​ការរស់​នៅ​តាម​ដំណឹងល្អ​នោះ​ទេ ។មុន​ការប្រែចិត្ត​ជឿ​របស់​ពួកទ្រង់ នោះ​ពួកបុត្រា​របស់​ម៉ូសាយ​បាន​ផ្សាយ​ជំទាស់នឹង​ដំណឹងល្អ ( សូម​មើល ម៉ូសាយ ២៧:៨–១០ ) ប៉ុន្តែ​បន្ទាប់ពី​ពួកទ្រង់​ប្រែចិត្ត នោះ​ពួកទ្រង់​បាន​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​ជោគជ័យ​បំផុត​នៅក្នុង​ព្រះគម្ពីរ​មរមន ( សូម​មើល អាលម៉ា ១៧:៤ ) ។ តើ​គំរូ​របស់​ពួកទ្រង់​ជំរុញ​អ្នក​ឲ្យ​ធ្វើ​អ្វី ? តើ​មាន​គំរូ​អ្វី​ផ្សេង​ទៀត​នៅក្នុង​បទគម្ពីរ​ដែល​អ្នក​អាច​គិត​ដល់ ដែល​អាច​មាន​ប្រយោជន៍ ?

  1. សូម​បំពេញ​យ៉ាង​ហោច​ណាស់​ប្រយោគ​មិន​ពេញ​លេញ​ពីរ​ខាង​ក្រោម ៖

    • « រឿង​សំខាន់​បំផុត​មួយ​ដែល​ខ្ញុំ​បាន​រៀន​ពី​ពួកបុត្រា​របស់​ម៉ូសាយ​គឺ … »

    • « រឿង​មួយ​ដែល​ខ្ញុំ​ទទួល​អារម្មណ៍​ថា ព្រះអម្ចាស់​នឹង​ឲ្យ​ខ្ញុំ​ធ្វើ​ដើម្បី​ធ្វើ​តាម​គំរូ​នៃ​ពួកបុត្រា​របស់​ម៉ូសាយ​គឺ … »

    • « ដើម្បី​ចាត់​វិធានការ​ឲ្យ​មាន​ប្រសិទ្ធភាព​លើ​រឿង​នេះ ខ្ញុំ​អាច … »