« ការរំឭកចំណេះចំណានខាងគោលលទ្ធិ ទី ៩ ៖ ការយល់ដឹង និងការពន្យល់សេចក្តីពិត » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ការរំឭកចំណេះចំណានខាងគោលលទ្ធិ ទី ៩ » ការរំឭកចំណេះចំណានខាងគោលលទ្ធិ ទី ៩ ៖ ការយល់ដឹង និងការពន្យល់សេចក្តីពិត
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ទី ៩
ការយល់ដឹង និងការពន្យល់សេចក្តីពិត
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិមានសេចក្ដីពិតសំខាន់ៗអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ មេរៀននេះអាចជួយសិស្សយល់ពីគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គចំណេះចំណានខាងគោលលទ្ធិ ហើយពន្យល់គោលលទ្ធិទាំងនោះដល់អ្នកដទៃ ។
ការពន្យល់ពីសេចក្ដីពិតពីបទគម្ពីរ
-
តើមានកាលៈទេសៈអ្វីខ្លះ នៅពេលសមត្ថភាពរបស់អ្នកក្នុងការយល់ និងពន្យល់បទគម្ពីរអាចធ្វើឲ្យ ឬបានធ្វើឲ្យមានការផ្លាស់ប្តូរក្នុងជីវិតរបស់នរណាម្នាក់ ?
អែលឌើរ អានុលហ្វូ វ៉ាលិនស្សូអ៊ីឡា ក្នុងពួកចិតសិបនាក់បានចែកចាយបទពិសោធន៍មួយ នៅពេលលោកអាចផ្តល់ពរដល់អ្នកដទៃតាមរយៈការបង្រៀនបទគម្ពីរយ៉ាងច្បាស់ ។ សូមមើលវីដេអូ « Deepening Our Conversion to Jesus Christ » ចាប់ពីនាទីទី ៦:៣៤ ដល់នាទីទី ៧:៣១ ដែលមាននៅ ChurchofJesusChrist.orgឬអានសេចក្តីថ្លែងការណ៍ខាងក្រោម ។
ពេលកំពុងបម្រើបេសកកម្មកាលនៅជាយុវជន ខ្ញុំបានសង្កេតឃើញថា តាមរយៈការបង្រៀនរបស់យើងជាមួយនឹងបទគម្ពីរ នោះជីវិតរបស់មនុស្សជាច្រើនត្រូវបានផ្លាស់ប្តូរ ។ ខ្ញុំបានដឹងអំពីអំណាចនៅក្នុងបទគម្ពីរ និងរបៀបដែលវាអាចផ្លាស់ប្តូរជីវិតរបស់យើង ។ មនុស្សម្នាក់ៗដែលយើងបានបង្រៀនដំណឹងល្អដែលបានស្ដារឡើងវិញ គឺជាបុគ្គលម្នាក់ដែលមានតម្រូវការខុសៗគ្នា ។ ព្រះគម្ពីរបរិសុទ្ធ—មែនហើយ ការព្យាករណ៍ដែលសរសេរដោយពួកព្យាការីដ៏បរិសុទ្ធ—បាននាំពួកគេទៅរកសេចក្តីជំនឿលើព្រះអម្ចាស់ ហើយឲ្យប្រែចិត្ត និងបានផ្លាស់ប្តូរចិត្តរបស់ពួកគេ ។
ព្រះគម្ពីរបានបំពេញពួកគេដោយសេចក្តីអំណរ នៅពេលពួកគេបានទទួលការបំផុសគំនិត ការណែនាំ ការលួងលោម កម្លាំង និងចម្លើយចំពោះតម្រូវការរបស់ពួកគេ ។ ពួកគេជាច្រើនបានសម្រេចចិត្តធ្វើការផ្លាស់ប្តូរក្នុងជីវិតរបស់ពួកគេ ហើយចាប់ផ្ដើមរក្សាបទបញ្ញត្តិរបស់ព្រះ ។ ( អានុលហ្វូ វ៉ាលិនស្សូអ៊ីឡា « Deepening Our Conversion to Jesus Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៦០ )
-
ហេតុអ្វីអ្នកគិតថា បទគម្ពីរមានឥទ្ធិពលយ៉ាងខ្លាំងដល់មនុស្សដូចដែលអែលឌើរ វ៉ាលិនស្សូអ៊ីឡា បានបង្រៀន ?
-
តើជីវិតរបស់អ្នកបានទទួលពរនៅពេលណាតាមរយៈនរណាម្នាក់ដែលពន្យល់បទគម្ពីរដល់អ្នក ?
-
តើនៅពេលណាដែលអ្នកអាចផ្តល់ពរដល់អ្នកដទៃតាមរយៈការពន្យល់បទគម្ពីរដល់ពួកគេ ?
សូមសញ្ជឹងគិតពីរបៀបដែលអ្នកអាចអភិវឌ្ឍសមត្ថភាពរបស់អ្នកបន្ថែមទៀតដើម្បីយល់ និងពន្យល់បទគម្ពីរ ។ សូមគិតពីរបៀបដែលការធ្វើដូច្នេះអាចជួយអ្នកឲ្យក្លាយកាន់តែដូចអង្គសង្គ្រោះ ដែលជាញឹកញាប់បានប្រើបទគម្ពីរដើម្បីបង្រៀនអ្នកដទៃ ( សូមមើល លូកា ២៤:២៧; យ៉ូហាន ១០:៣៤–៣៦ ) ។
ចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមន
វគ្គចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរមរមន ១២ ដំបូងត្រូវបានរៀបរាប់ខាងក្រោម ។ សូមពិចារណាគូសចំណាំវគ្គបទគម្ពីរទាំងនេះ និងឃ្លាបទគម្ពីរគន្លឹះនៃវគ្គបទគម្ពីរទាំងនេះ ប្រសិនបើអ្នកពុំទាន់បានធ្វើដូច្នោះនៅឡើយទេ ។
វគ្គចំណេះចំណានខាងគោលលទ្ធិទាំង ១២ ដំបូង និងឃ្លាគន្លឹះ
ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
សេចក្ដីយោងបទគម្ពីរ |
ឃ្លាបទគម្ពីគន្លឹះ |
---|---|
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ខ្ញុំនឹងទៅ ហើយធ្វើនូវអ្វីៗដែលព្រះអម្ចាស់ទ្រង់បានបញ្ជា » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « អ័ដាមបានធ្លាក់ខ្លួន ដើម្បីឲ្យមានមនុស្សលោក ហើយមានមនុស្សលោក ដើម្បីឲ្យគេអាចមានសេចក្ដីអំណរ » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « ពួកគេមានសិទ្ធិនឹងរើសយកឥស្សរភាព និងជីវិតដ៏នៅអស់កល្បជានិច្ច … ឬ … ការជាប់ឃុំឃាំង និងការស្លាប់ » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « មនុស្សទាំងអស់ក៏ដូចគ្នានៅចំពោះព្រះដែរ » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ ព្រះ « នឹងប្រទានដល់កូនចៅមនុស្សមួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សូមទទួលទាននូវព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ ដ្បិតមើលចុះ ព្រះបន្ទូលទាំងឡាយនៃព្រះគ្រីស្ទ នឹងប្រាប់ដល់អ្នកនូវគ្រប់អ្វីទាំងអស់ដែលអ្នកត្រូវធ្វើ » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « អ្នករាល់គ្នាត្រូវតែអធិស្ឋានជានិច្ច » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « កាលណាអ្នករាល់គ្នានៅក្នុងការបម្រើដល់មនុស្សទូទៅ នោះអ្នករាល់គ្នាគ្រាន់តែនៅក្នុងការបម្រើដល់ព្រះរបស់អ្នកតែប៉ុណ្ណោះ » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « អស់អ្នកណាដែលកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ … ពួកគេបានពរគ្រប់យ៉ាង » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « [ សម្រាត ] ភាពខាងសាច់ឈាមចេញ ហើយ [ ក្លាយ ] ទៅជាអ្នកបរិសុទ្ធវិញ តាមរយៈដង្វាយធួននៃព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ « សូមជឿដល់ព្រះចុះ … សូមជឿថា ទ្រង់មានគ្រប់ប្រាជ្ញា » ។ |
សេចក្ដីយោងបទគម្ពីរ | ឃ្លាបទគម្ពីគន្លឹះ ត្រូវ « ទទួលបុណ្យជ្រមុជទឹកដោយនូវព្រះនាមនៃព្រះអម្ចាស់ ដើម្បីធ្វើជាសាក្សី … ថាអ្នករាល់គ្នាបានចូលក្នុងសេចក្ដីសញ្ញាជាមួយនឹងទ្រង់ » ។ |
© ឆ្នាំ ២០២៣ by Intellectual Reserve, Inc. All rights reserved.
សូមពិចារណាពីរបៀបដែលការប្រើគំរូខាងក្រោមអាចជួយអ្នកឲ្យយល់កាន់តែច្បាស់ និងពន្យល់សេចក្តីពិតពីបទគម្ពីរ ។
-
ជំហានទី ១ ៖ យល់ពីបរិបទនៃបទគម្ពីរ ហើយកំណត់ពីរបៀបពន្យល់វាតាមពាក្យពេចន៍របស់អ្នកផ្ទាល់ ។ បរិបទអាចរួមបញ្ចូលកន្លែងដែលព្រឹត្តិការណ៍កំពុងកើតឡើង ហើយអ្នកណាកំពុងនិយាយទៅកាន់អ្នកណា និងមូលហេតុ ។ ការអានចំណងជើងជំពូក និងខគម្ពីរមួយចំនួនដែលទាក់ទងអាចជួយក្នុងកិច្ចខិតខំនេះ ។
-
ជំហានទី ២ ៖ យល់ពីសេចក្ដីពិតដែលមាននៅក្នុងបទគម្ពីរគ្រប់គ្រាន់ល្មមដើម្បីអាចពន្យល់សេចក្ដីពិតទាំងនោះបាន ។ ដើម្បីជួយអ្នក សូមពិចារណាសួរខ្លួនឯងនូវសំណួរដូចតទៅ ៖ តើសារៈសំខាន់អ្វីខ្លះដែលអ្នកនិពន្ធកំពុងព្យាយាមចែកចាយ ? តើវគ្គបទគម្ពីរនេះបង្រៀនអ្នកអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ? តើខ្ញុំអាចនិយាយពីសេចក្តីពិតទាំងនេះយ៉ាងសាមញ្ញដោយរបៀបណា ? តើមានស្ថានភាពអ្វីខ្លះដែលនរណាម្នាក់អាចទទួលបានអត្ថប្រយោជន៍ពីការយល់ដឹងសារនេះ ?
-
ជំហានទី ៣ ៖ សូមគិតអំពីរបៀបដែលសេចក្តីពិតដែលអ្នកបានរកឃើញអាចជួយមនុស្សដែលអ្នកកំពុងពន្យល់អំពីសេចក្តីពិតទាំងនោះ ។ សូមគិតអំពីស្ថានភាពជីវិតរបស់ពួកគេ និងបញ្ហាដែលពួកគេកំពុងជួបប្រទះ ។ សូមបង្កើតទំនាក់ទំនងរវាងសេចក្តីពិត និងកាលៈទេសៈ និងបញ្ហាទាំងនេះ ។