«អាលម៉ា 41៖ ព្រះយេស៊ូវគ្រីស្ទស្ដារឡើងវិញគ្រប់ការណ៍ទាំងអស់» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន (2024)
«អាលម៉ា 41» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន
អាលម៉ា 41
ព្រះយេស៊ូវគ្រីស្ទស្ដារឡើងវិញគ្រប់ការណ៍ទាំងអស់
បន្ទាប់ពីការបង្រៀនកូរីអានតុន (Corianton)អំពីគ្រោះថ្នាក់នៃអំពើបាបរបស់គេមក អាលម៉ាបានធ្វើការកែតម្រូវលើការបង្រៀនមិនពិត។ គាត់បានបង្រៀនសេចក្តីពិតសំខាន់ៗដល់កូរីអានតុន ដើម្បីជួយគេឱ្យយល់ពីផែនការនៃការស្ដារឡើងវិញរបស់ព្រះវរបិតាសួគ៌ និងជួយរូបគេឱ្យប្រែចិត្ត។ មេរៀននេះនឹងជួយអ្នកមើលឃើញពីរបៀបដែលអំពើទុច្ចរិតមិនអាចនាំទៅរកសុភមង្គលបាន។
ជំនឿអំពីជីវិតក្រោយការស្លាប់ទៅ
ត្រូវគិតដល់របៀបដែលសកម្មភាពអ្នកអាចនឹងមានការរងឥទ្ធិពល បើអ្នកបានជឿលើការថ្លែងមិនត្រឹមត្រូវណាមួយក្នុងចំណោមទាំងពីរខាងក្រោម៖
មិនមានជីវិតក្រោយការស្លាប់ទៅឡើយ។
បន្ទាប់ពីយើងស្លាប់ទភ យើងនឹងត្រូវបានលើកតម្កើងដោយមិនគិតពីកិច្ចការយើងនៅលើផែនដីនេះទេ។
-
ហេតុអ្វីបានជាការយល់ដឹងត្រឹមត្រូវអំពីអ្វីដែលនឹងកើតឡើងចំពោះយើងបន្ទាប់ពីយើងស្លាប់ទៅមានសារៈសំខាន់?
-
តើអ្នកដឹងអ្វីខ្លះអំពីជីវិតក្រោយពីការស្លាប់ទៅដែលមានឥទ្ធិពលលើសកម្មភាពអ្នកនៅទីនេះ និងឥឡូវនេះ?
អត្ថន័យនៃការស្តារឡើងវិញ
ត្រូវចាំថានៅពេលនោះអាលម៉ាកំពុងបង្រៀនកូនប្រុសគាត់កូរីអានតុន (Corianton) ដែលបានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរ (សូមមើល អាលម៉ា 39) និងមានចម្ងល់អំពីបញ្ហាដំណឹងល្អ។ នៅក្នុង អាលម៉ា 41 យើងដឹងថា កូរីអានតុន (Corianton) មានការភាន់ច្រឡំតាមរយៈការបង្រៀនរបស់មនុស្សដែលបានវង្វេងចេញពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ។
សូម អាលម៉ា 41:1 ដោយការរកមើលអ្វីដែលកូរីអានតុន (Corianton) មិនបានយល់នៅពេលនោះ។ (នៅក្នុងការបង្រៀនរបស់អាលម៉ា ពាក្យថា៖ ការស្ដារឡើងវិញមានន័យសំដៅដល់អ្វីមួយដែលមានការនាំយកមកវិញ ឬដាក់ត្រឡប់ទៅក្នុងស្ថានភាពពីមុនវិញ។ វាប្រហែលជាមានប្រយោជន៍ផងដែរក្នុងការដឹងថាការបង្ខំយកតាមព្រះគម្ពីរ/បទគម្ពីរ គឺការបង្វែរ បង្ខូចទ្រង់ទ្រាយ ឬផ្លាស់ប្តូរអត្ថន័យរបស់វា)។
-
តើកូរីអានតុន (Corianton) មិនបានយល់អំពីអ្វីខ្លះ?
ដើម្បីជួយឲ្យកូរីអានតុន (Corianton) ចេះប្រែចិត្តបានអាលម៉ាបានបង្រៀនគេអំពីគោលលទ្ធិពិត។ គាត់បានដឹងថា៖ «គោលលទ្ធិពិត, បានយល់, កែប្រែឥរិយាបថនិងអាកប្បកិរិយា» ( ប៊យដ៏ ឃេ ផាកកឺ(Boyd K. Packer) «កុំភ័យខ្លាច» Liahona (លីអាហូណា), ឧសភា 2004,ទំព័រ 79)។ ការយល់ដឹងអំពីគោលលទ្ធិនៃការស្ដារឡើងវិញជួយយើងឱ្យយល់អំពីមូលហេតុនៃជម្រើសដែលយើងបង្កើតនៅជាតិនេះមានសារៈសំខាន់ណាស់។
សូមអាន អាលម៉ា 41:2–9 ដើម្បីមើលដឹងនូវអ្វីដែលអាលម៉ាបានបង្រៀនដើម្បីដោះស្រាយបញ្ហានៃការព្រួយបារម្ភរបស់កូរីអានតុន (Corianton)។
« សេចក្ដីទុច្ចរិតពុំដែលជាសុភមង្គលឡើយ »
សូមអាន អាលម៉ា 41:10 ដោយការរកមើលអ្វីដែលអាលម៉ាបានបង្រៀនអំពីការស្ដារឡើងវិញ អំពើទុច្ចរិត និងសុភមង្គល។
-
តើមានការយល់ខុសអ្វីខ្លះដែលអាលម៉ាបានកែតម្រូវចំពោះកូរីអានតុន (Corianton)?
ដោយការផ្ដើមចេញពី អាលម៉ា 41:10 យើងដឹងថា សេចក្ដីទុច្ចរិតគឺមិនមែនជាសុភមង្គលទេ។
-
នៅពេលដែលអ្នកពិចារណាលើការបង្រៀនអំពីច្បាប់នៃការស្ដារឡើងវិញរបស់អាលម៉ា ហេតុអ្វីបានជាអ្នកគិតថាវាជាការពិតដែលថា៖ «សេចក្ដីទុច្ចរិតគឺមិនមែនជាសុភមង្គលទេ»?
ការយល់ដឹងអំពីលក្ខណៈរបស់ព្រះ
ផែនការការស្ដារឡើងវិញរបស់ព្រះគឺពិតជាលើសពីផែនការមួយដើម្បីឲ្យយើងរស់រានមានជីវិតម្តងទៀត។ ការជួយយើងឲ្យក្លាយដូចជាទ្រង់ ហើយជួបប្រទះនូវសុភមង្គលរបស់ទ្រង់គឺជាពិតជាផែនការមួយ។
សូមអាន អាលម៉ា 41:11 ដោយការរកមើលមូលហេតុដែលការសប្បាយចិត្តពិតប្រាកដនៅពេលដែលកំពុងបង្កើតឲ្យមានជម្រើសខុសពិតជាមិនអាចមានទៅរួច។ ការដឹងថា «gall of bitterness» (ខគម្ពីរ 11) មានន័យសំដៅដល់ការជួបប្រទះនូវទុក្ខព្រួយខ្លាំងឥតឧបមា ឬវេទនារម្មណ៍/ទុក្ខព្រួយផ្លូវចិត្តយ៉ាងខ្លាំងដែលជាលទ្ធផលនៃអំពើបាប។
-
តើរហូតមកដល់ពេលនេះអ្នកបានឃើញភាពខុសគ្នាអ្វីខ្លះរវាងសុភមង្គលដែលព្រះផ្ដល់ឲ្យ និងសុភមង្គលរបស់លោកិយ?
-
តើមានគំនិតមិនពិតអ្វីខ្លះដែលអ្នកឃើញថាបានផ្សព្វផ្សាយថាមិននាំមកនូវសុភមង្គល ទោះបីជាពួកគេល្បួងក៏ដោយ?
អែលឌើរ ម៉ាកឺស ប៊ី ណាស (Marcus B. Nash) nSពួកចិតសិបនាក់ បានពន្យល់អំពីទំនាក់ទំនងរវាងលក្ខណៈព្រះ និងសុភមង្គលថា៖
ត្រូវកត់ចំណាំថា ការស្ថិតនៅដោយគ្មានព្រះលើលោកិយ—និយាយម្យ៉ាងទៀត ការបដិសេធមិនរស់នៅតាមដំណឹងល្អរបស់ទ្រង់ និងការខ្វះភាពជាដៃគូនៃព្រះវិញ្ញាណយ៉ាងដូច្នោះ—គឺត្រូវស្ថិតក្នុងស្ថានភាពផ្ទុយពីធម្មជាតិនៃសុភមង្គល។ តាមពិត ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ គឺជា —ត្រូវកត់ចំណាំថាពាក្យនេះឯកវចនៈ ដោយមានន័យថា វាមាន តែមួយគត់—«មហាផែនការសុភមង្គល» (អាលម៉ា 42:8)។ បើអ្នកជ្រើសយកផ្លូវជីវិតណាមួយផ្សេងទៀត ឬព្យាយាមរស់នៅតែតាមផ្នែកនៃដំណឹងល្អដែលហាក់ដូចជាងាយស្រួល នោះជម្រើសបែបនេះនឹងបោកប្រាស់អ្នកដោយមហាសេចក្ដីសុខផ្លូវអារម្មណ៍ និងសុភមង្គលដ៏បរិបូណ៌ដែលអ្នកត្រូវបានរចនាឡើងដោយព្រះវរបិតាសួគ៌ជាទីស្រឡាញ់នៃយើង និងបុត្រារបស់ទ្រង់បានគ្រោងសម្រាប់យើង។ (ម៉ាកឺសប៊ីណាស(Marcus B. Nash) «មហាផែនការសុភមង្គល» Liahona (លីអាហូណា), វិច្ឆិកា 2006,ទំព័រ 49)
ត្រូវមានការស្ដារឲ្យទៅជាល្អវិញ
កូរីអានតុន (Corianton) បានគិតថារូបគេអាចរស់នៅក្នុងជីវិតទុច្ចរិត ហើយនៅតែត្រូវបានប្រោសឱ្យរស់ឡើងវិញក្នុងសិរីរុងរឿង។ ដោយយោងតាមច្បាប់ព្រះ រឿងនេះមិនអាចនឹងកើតមានឡើងបានទេ (សូមមើល កាឡាទី 6:7–8)។ អាលម៉ាបានកែតម្រូវកូរីអានតុន (Corianton) ហើយបានហៅរូបគេឲ្យចាប់ផ្តើមការចាត់វិធានការដើម្បីត្រឡប់ទៅរកព្រះ និងសុភមង្គលនៅទីបំផុត។ សូមអាន អាលម៉ា 41:12–15 ដោយការរកមើលពីរបៀបដែលអាលម៉ាបានលើកទឹកចិត្តកូរីអានតុន (Corianton)ឱ្យរស់នៅ ដើម្បីអាចមានលទ្ធភាពនៃការស្ដារឡើងវិញនូវសេចក្ដីល្អ និងសុភមង្គលឲ្យដល់រូបគេ។
ចូរគិតអំពីអ្វីដែលអ្នកបានស្វែងយល់ដឹងនៅក្នុង អាលម៉ា 41 និងបំណងប្រាថ្នាអ្នកដើម្បីឲ្យមានសុភមង្គល។ បណ្ដាសំណួរខាងក្រោមអាចជួយអ្នកធ្វើផែនការដើម្បីរកបានសុភមង្គលកាន់តែច្រើន៖
-
តើអ្វីទៅជារឿងមួយដែលខ្ញុំអាចចាប់ផ្តើមការធ្វើដែលអាចនឹងជួយខ្ញុំឱ្យមានសុភមង្គល និងមានការស្ដារឡើងវិញមករកសេចក្ដីល្អ?
-
តើអ្វីទៅជារឿងមួយដែលខ្ញុំអាចបញ្ឈប់ការធ្វើដែលអាចនឹងជួយខ្ញុំឱ្យមានសុភមង្គលនិងការស្ដារឡើងវិញមករកសេចក្ដីល្អ?
សូមយាងព្រះវិញ្ញាណបរិសុទ្ធឲ្យដឹកនាំគំនិត និងអារម្មណ៍គិតឃើញរបស់អ្នក។ ចូរពិចារណាលើការកត់ត្រាចំណាប់អារម្មណ៍របស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សា(ទិនានុប្បវត្តិ)ផ្ទាល់ខ្លួនអ្នក ឬព្រះគម្ពីរ/បទគម្ពីរដែលអ្នកអាចពិនិត្យមើលវាឡើងវិញបាន។ ចូររៀបចំបង្កើតផែនការដែលធ្វើសកម្មភាព ដោយការបូករួមទាំងពេលវេលាដែលអ្នកត្រូវចាប់ផ្តើម និងរបៀបដែលអ្នកត្រូវវាយតម្លៃលើការរីកមច្រើនឬវឌ្ឍនភាពរបស់អ្នក។