«អាលម៉ា 42 (ភាគ 1)៖ ‘ព្រះដ៏ល្អឥតខ្ចោះ ហើយត្រឹមត្រូវ និងជាព្រះដែលប្រកបដោយសេចក្ដីមេត្តាករុណាផង’» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន (2024)
«អាលម៉ា 42 (ភាគ 1)» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន
អាលម៉ា 42 (ភាគ 1)
«ព្រះដ៏ល្អឥតខ្ចោះ ហើយត្រឹមត្រូវ និងជាព្រះដែលប្រកបដោយសេចក្ដីមេត្តាករុណាផង»
ការរស់នៅក្នុងពិភពលោកដែលជំពប់ដួលជាមួយនឹងទស្សនវិស័យនៃជីវិតរមែងស្លាប់មានកម្រិតរបស់យើង អាចធ្វើឲ្យវាពិបាកក្នុងការយល់អំពីលក្ខណៈពេញលេញ និងល្អឥតខ្ចោះនៃព្រះវរបិតាសួគ៌របស់យើង និងផែនការរបស់ទ្រង់។ កូរីអានតុន (Corianton) ក៏បានព្យាយាមយល់ពីការពិតនៃយុត្តិធម៌ និងសេចក្ដីមេត្តាករុណារបស់ព្រះដែរ។ អាលម៉ាបានជួយគាត់ឲ្យពង្រីកទស្សនៈគាត់អំពីព្រះវរបិតាសួគ៌ជាទីស្រឡាញ់នៃយើង និងផែនការរបស់ទ្រង់សម្រាប់យើង។ មេរៀននេះមានគោលបំណងជួយអ្នកឱ្យយល់កាន់តែច្បាស់អំពីលក្ខណៈនៃព្រះវរបិតាសួគ៌ ទាំងភាពយុត្តិធម៌ទាំងភាពមានមេត្តាករុណា។
ភាពត្រឹមត្រូវ(យុត្តិធម៌)និងសេចក្ដីមេត្តាករុណារបស់ព្រះ
សូមអានសេណារីយោដូចខាងក្រោម៖
-
Gabe កំពុងបង្កើតជម្រើសបំពានព្រះបញ្ញត្តិ/បទបញ្ញត្តិ(ក្រឹត្យវិន័យ)របស់ព្រះ។ ដំបូងឡើយ គាត់មានអារម្មណ៍គិតថាមានកំហុសបន្តិចបន្តួច ប៉ុន្តែគាត់បានសម្រេចចិត្តថា បើព្រះវរបិតាសួគ៌ស្រឡាញ់កូនចៅទ្រង់ខ្លាំង នោះទ្រង់នឹងមិនដាក់ទោស Gabe ដោយសារតែអំពើបាបរបស់គាត់ឡើយ។
-
Elsie មានភាពអស់សង្ឃឹម ដោយសារតែនាងបានប្រែចិត្តពីអំពើបាបដែលនាងបានប្រព្រឹត្ត មានអារម្មណ៍ទទួលបានការអត់ទោស បន្ទាប់មកក៏រញ៉េរញ៉ៃម្តងទៀត។ នាងជឿជាក់ថាគ្មានសង្ឃឹមសម្រាប់នាងទេ ពីព្រោះនាងមានអារម្មណ៍គិតថានាងបានកុហកព្រះអំពីការប្រែចិត្តរបស់នាង។
-
តើអ្វីទៅជាការយល់ដឹងមិនត្រឹមត្រូវរបស់មនុស្សម្នាក់ៗ?
មានមនុស្សជាច្រើនដែលយល់ខុសពីសេចក្ដីស្រឡាញ់និងតុល្យភាពដ៏ល្អឥតខ្ចោះនៃភាពត្រឹមត្រូវ(យុត្តិធម៌) និងសេចក្ដីមេត្តាករុណារបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ។ នៅពេលដែលអ្នកសិក្សាមេរៀននៅថ្ងៃនេះ សូមគិតអំពីរបៀបដែលអ្នកទទួលបានការប្រទានពរ ដោយសារព្រះត្រឹមត្រូវ(មានយុត្តិធម៌) និងមានសេចក្ដីមេត្តាករុណា។
អាលម៉ាបានជួយកូរីអានតុនឲ្យយល់ពីផែនការរបស់ព្រះ
នៅពេលដែលអាលម៉ាបានបន្តការផ្ដល់ដំបូន្មានឲ្យកូរីអានតុន អាលម៉ាបានយល់ឃើញថា កូនប្រុសគាត់មានការព្រួយបារម្ភអំពីព្រះ និងផែនការរបស់ទ្រង់។
ចូរអាន អាលម៉ា 42:1 ហើយរកមើលបញ្ហាកង្វល់របស់កូរីអានតុន (Corianton)។
អាលម៉ាបានព្យាយាមជួយកូរីអានតុន ដោយការនិយាយប្រាប់កូនគាត់នូវទស្សនៈដ៏ទូលំទូលាយអំពីព្រះ និងផែនការរបស់ទ្រង់។ គាត់បានចាប់ផ្ដើមដោយការពន្យល់ថា ការជំពប់ដួលរបស់អ័ដាម និងអេវ៉ានៅក្នុងសួនអេដែន បាននាំមកនូវសេចក្ដីស្លាប់ខាងព្រលឹងវិញ្ញាណ (ការញែកចេញពីព្រះ) និងសេចក្ដីស្លាប់ខាងសាច់ឈាម (ការស្លាប់នៃរូបកាយរមែងស្លាប់) (សូមមើល អាលម៉ា 42:2–8)។ បន្ទាប់មក គាត់បានបង្រៀនកូរីអានតុនអំពីរបៀបដែលការជំពប់ដួលទាក់ទងនឹងយុត្តិធម៌ និងសេចក្ដីមេត្តាករុណារបស់ព្រះ។
សូមអាន អាលម៉ា 42:9–12 ហើយរកមើលឥទ្ធិពលលើការជំពប់ដួលនេះ។
-
តើអ្នកបានរកឃើញឥទ្ធិពលអ្វីខ្លះលើការជំពប់ដួលនេះ?
កំណត់និយមន័យខាងក្រោមនឹងជួយអ្នកឱ្យយល់កាន់តែច្បាស់អំពីខគម្ពីរបន្ទាប់ដែលអ្នកត្រូវសិក្សា។
-
ភាពត្រឹមត្រូវ(យុត្តិធម៌)៖ «នៅក្នុងពាក្យនៃព្រះគម្ពីរ យុត្តិធម៌ឬភាពត្រឹមត្រូវគឺជាច្បាប់ដែលមិនផ្លាស់ប្តូរបានដែលនាំមកនូវវិបាកសម្រាប់សកម្មភាព។ ដោយសារតែច្បាប់នៃយុត្តិធម៌ យើងទទួលបានពរជ័យ នៅពេលពេលដែលយើងគោរពតាមបទបញ្ញត្តិឬក្រឹត្យវិន័យរបស់ព្រះ។ លើសពីនេះច្បាប់នៃយុត្តិធម៌ទាមទារឱ្យមានការពិន័យសម្រាប់រាល់អំពើបាបដែលយើងបានប្រព្រឹត្ត» (ប្រធានបទដំណឹងល្អ «យុត្តិធម៌(ភាពត្រឹមត្រូវ)» topics.ChurchofJesusChrist.org)។
-
សេចក្ដីមេត្តាករុណា៖ «សេចក្តីមេត្តាករុណា គឺជាការប្រព្រឹត្តដោយក្ដីមេត្តាចំពោះមនុស្សម្នាក់ដែលធំជាងអ្វីដែលមានការសក្តិសមនឹងទទួលបាន ហើយវាអាចធ្វើទៅបានតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ» (ប្រធានបទដំណឹងល្អ «សេចក្ដីមេត្តាករុណា» topics.ChurchofJesusChrist.org)។
សូមអាន អាលម៉ា 42:13–15 ដោយការរកមើលអ្វីដែលអាលម៉ាបានបង្រៀនអំពីព្រះ និងផែនការរបស់ទ្រង់។
-
តើអ្នករៀនអ្វីខ្លះអំពីផែនការព្រះ?
-
តើសេចក្ដីពិតអ្វីខ្លះដែលអ្នកបានរៀនអំពីព្រះចេញពីខគម្ពីរទាំងនេះ?
សេចក្តីពិតមួយដែលបានបង្រៀននៅក្នុងខគម្ពីរទាំងនេះ គឺថា ព្រះគឺល្អឥតខ្ចោះ មានយុត្តិធម៌ និងពោរពេញដោយសេចក្ដីមេត្តាករុណា។
-
តើហេតុអ្វីបានអ្នកគិតថាសេចក្ដីពិតនេះមានសារៈសំខាន់ចំពោះការចេះដឹងអំពីព្រះ?
ភាពត្រឹមត្រូវ(យុត្តិធម៌)និងសេចក្ដីមេត្តាករុណារបស់ព្រះ
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន(Elder D. Todd Christofferson)ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនអំពីយុត្តិធម៌(ភាពត្រឹមត្រូវ)និងសេចក្ដីមេត្តាករុណារបស់ព្រះថា៖
យុត្តិធម៌គឺជាលក្ខណៈដ៏សំខាន់មួយនៃព្រះ។ យើងអាចមានជំនឿលើព្រះបានដោយសារទ្រង់គួរជាទីទុកចិត្តបានឬស្មោះត្រង់យ៉ាងល្អឥតខ្ចោះ។ ព្រះគម្ពីរ/បទគម្ពីរបង្រៀនយើងថា៖ «ព្រះទ្រង់មិនយាងលើផ្លូវវៀចវាងឡើយ ឬក៏ទ្រង់ងាកពីឆ្វេងទៅស្ដាំ ឬក៏ទ្រង់បែរចេញពីអ្វីដែលទ្រង់មានបន្ទូលនោះដែរ ម្ល៉ោះហើយ ផ្លូវទាំងឡាយរបស់ទ្រង់ត្រង់ ហើយដំណើររបស់ទ្រង់ ជាវង់មួយដ៏នៅអស់កល្បជានិច្ច» [គោលលទ្ធិ និងសេចក្ដីសញ្ញា 3:2] និងថា៖ «ព្រះមិនរើសមុខអ្នកណាទេ» [កិច្ចការ 10:34]។ យើងពឹងផ្អែកលើលក្ខខណ្ឌនៃយុត្តិធម៌របស់ព្រះសម្រាប់សេចក្តីជំនឿ ទំនុកចិត្ត និងក្តីសង្ឃឹម។
ប៉ុន្តែជាលទ្ធផលឬផលវិបាកនៃភាពត្រឹមត្រូវឥតខ្ចោះ មានរឿងមួយចំនួនដែលព្រះទ្រង់មិនអាចធ្វើទៅបាន។ ទ្រង់មិនអាចធ្វើតាមអំពើចិត្តក្នុងការជួយសង្គ្រោះអ្នកខ្លះ និងហាមអ្នកផ្សេងៗទៀតនោះទេ។ ទ្រង់ «ពុំអាចទតមើលបាបសូម្បីតែបន្តិចបានឡើយ» [គោលលទ្ធិ និងសេចក្ដីសញ្ញា 1:31]។ ទ្រង់ពុំអាចអនុញ្ញាតឲ្យសេចក្ដីមេត្តាផ្ចាញ់យុត្តិធម៌បានទេ [សូមមើល អាលម៉ា 42:25]។
វាជាភស្ដុតាងដ៏គួរឲ្យចាប់អារម្មណ៍អំពីយុត្តិធម៌របស់ទ្រង់ដែលព្រះបានបង្កើតគំរូគោលការណ៍ជាដៃគូនៃសេចក្ដីមេត្តាករុណា។ ដោយសារតែទ្រង់មានយុត្តិធម៌ ទើបព្រះអង្គបានបង្កើតមធ្យោបាយសម្រាប់សេចក្ដីមេត្តាករុណាឲ្យដើរតួនាទីមិនអាចខ្វះបាននៅក្នុងជោគវាសនាដ៏អស់កល្បរបស់យើង។ (ឌី ថត គ្រីស្តូហ្វឺសិន(D. Todd Christofferson) «មានឥស្សរភាពរហូតតទៅ ដើម្បីធ្វើសកម្មភាពដោយខ្លួនឯង» Liahona (លីអាហូណា), វិច្ឆិកា 2014,ទំព័រ 17)
-
តើការថ្លែងនេះជួយឲ្យអ្នកយល់យ៉ាងណាអំពីព្រះ?