បន្ទាប់ពីឪពុករបស់គាត់បានហៅគាត់ឲ្យប្រែចិត្តហើយ កូរីអានតុនបានសួរសំណួរមួយចំនួនអំពីផែនការរបស់ព្រះដែលមានជាអាទិ៍ អ្វីដែលកើតឡើងចំពោះយើងបន្ទាប់ពីយើងស្លាប់ទៅ។ ឪពុករបស់គាត់ (អាលម៉ា) បានឆ្លើយសំណួរគាត់ ហើយបានថ្លែងទីបន្ទាល់អំពីតួនាទីកណ្ដាលនៃព្រះយេស៊ូវគ្រីស្ទនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌។ មេរៀននេះអាចជួយអ្នកឱ្យកាន់តែដឹងគុណចំពោះអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើដើម្បីអ្នក ហើយនឹងផ្តល់ឱ្យអ្នកនូវឱកាសមួយពន្យល់ពីអ្វីដែលនឹងកើតឡើងបន្ទាប់ពីយើងស្លាប់ទៅ។
ស៊ីស្ទើរ រ៉េណា អាយ អាប៊ើតូ (Reyna I. Aburto) ដែលជាទីប្រឹក្សាទីពីរនៅក្នុងគណៈប្រធានសមាគមសង្គ្រោះទូទៅបានផ្សព្វផ្សាយអំពីបទពិសោធន៍ផ្ទាល់ខ្លួនមួយដែលបង្ហាញជាឧទាហរណ៍នូវសំណួរនានាដែលយើងអាចនឹងមានអំពីអ្វីនឹងកើតមានឡើងក្រោយពេលដែលយើងស្ដាប់ទៅ។ ចូរមើលខ្សែវីដេអូ«ផ្នូរគ្មានជ័យជម្នះលើឡើយ» ដែលអាចរកមើលបាននៅ ChurchofJesusChrist.org ចាប់ពីកូដម៉ោង 4:21 ដល់ 5:13ឬអានការថ្លែងដូចខាងក្រោម៖
9:18
កាលខ្ញុំអាយុប្រាំបួនឆ្នាំ ខ្ញុំបាត់បង់បងប្រុសម្នាក់ក្នុងអំឡុងពេលគ្រោះរញ្ជួយផែនដី ។ ដោយសារតែវាបានកើតឡើងដោយចៃដន្យ វាបានធ្វើឲ្យខ្ញុំចំណាយពេលមួយរយៈដើម្បីចាប់យកឬយល់ពីការពិតនៃអ្វីដែលបានកើតឡើង។ នៅពេលនោះខ្ញុំមានការខូចចិត្ត សោកសៅ ហើយខ្ញុំបានសួរខ្លួនឯងថា៖ « តើមានអ្វីកើតឡើងចំពោះបងប្រុសខ្ញុំ ? តើគាត់នៅឯណា? តើគាត់បានទៅទីណា? តើខ្ញុំពិតជានឹងជួបគាត់ម្តងទៀតដែរឬទេ ?»
កាលនោះ ខ្ញុំមិនទាន់បានដឹងអំពីផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះនៅឡើយទេ ហើយខ្ញុំមានបំណងចង់ដឹងអំពីប្រភពដែលយើងចេញមក អ្វីដែលជាគោលបំណងនៃជីវិត និងមានអ្វីកើតឡើងចំពោះយើងក្រោយពីយើងស្លាប់ទៅ។ តើយើងទាំងអស់គ្នាមិនមានក្ដីប្រាថ្នាទាំងនោះឬទេ ពេលយើងបាត់បង់មនុស្សជាទីស្រឡាញ់ម្នាក់ ឬពេលយើងដែលយើងជួបការលំបាកក្នុងជីវិត? (រ៉េណាអាយអាប៊ើតូ(Reyna I. Aburto) «ផ្នូរគ្មានជ័យជម្នះលើឡើយ» Liahona (លីអាហូណា), ឧសភា 2021,ទំព័រ 86)
នៅពេលនោះកូរីអានតុនដែលជាកូនប្រុសរបស់អាលម៉ា ក៏មានបញ្ហាកង្វល់អំពីជីវិតការស្លាប់ទៅដែរ។
សូមអាន អាលម៉ា 40:1 ដោយការរកមើលនូវអ្វីដែលបានធ្វើឲ្យកូរីអានតុន (Corianton)មានការព្រួយបារម្ភ។
សូមរំលឹកថា កូរីអានតុន (Corianton)បានបំពានបទបញ្ញត្តិរបស់ព្រះដោយរួមមានទាំងច្បាប់ព្រហ្មចារីភាពផងដែរ។ ដោយសារតែជម្រើសគាត់ គាត់ប្រហែលជាមានការព្រួយបារម្ភអំពីស្ថានភាពរបស់គាត់បន្ទាប់ពីជីវិតនេះហើយនៅពេលនោះ។ ដើម្បីដោះស្រាយបញ្ហាកង្វល់របស់ កូរីអានតុន (Corianton) និងជួយគាត់ឲ្យប្រែចិត្ត អាលម៉ាបានបង្រៀនគាត់អំពីគោលលទ្ធិ។ ការឆ្លើយតបរបស់អាលម៉ាចំពោះការព្រួយបារម្ភរបស់ កូរីអានតុន (Corianton) ក៏អាចជួយមនុស្សម្នាក់ដែលមានសំណួរដូចបងស្រី អាប៊ើតូ បានសួរដែរ។
ក្រោយមកពួកអ្នកផ្សព្វផ្សាយសាសនាបានបង្រៀនបងស្រី អាប៊ើតូ រហូតដល់បានជួយឲ្យគាត់ស្វែងរកចម្លើយចំពោះសំណួរគាត់បាន។ ចូរស្រមើស្រមៃគិតថាអ្នកគឺជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ក្នុងចំណោមពួកអ្នកផ្សព្វផ្សាយសាសនាទាំងនោះ ហើយកំពុងរៀបចំត្រៀមខ្លួនបង្រៀនគាត់។ ចូរប្រើប្រភពឯកសារខាងក្រោម ដើម្បីរៀបចំត្រៀមការពន្យល់ខ្លីមួយដែលនឹងជួយឆ្លើយសំណួរបងស្រី អាប៊ើតូបាន។
អ្នកអាចនឹងចង់មើលវីដេអូ «តើមានអ្វីកើតឡើងចំពោះរូបកាយ និងវិញ្ញាណយើងក្រោយពេលយើងស្លាប់ទៅ?» (4:19) ដែលរកមើលបាននៅ ChurchofJesusChrist.org ដោយការរកមើលសេចក្ដីពិតផ្សេងៗទៀតដែលអ្នកនឹងអាចពន្យល់បាននៅពេលដែលអ្នកកំពុងបង្រៀន។
4:19