«អាលម៉ា 42 (ភាគ 2)៖ ‘សេចក្ដីមេត្តាករុណាការពារដល់ជនណាដែលប្រែចិត្ត’» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន (2024)
«អាលម៉ា 42 (ភាគ 2)» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន
អាលម៉ា 42 (ភាគ 2)
«សេចក្ដីមេត្តាករុណាការពារដល់ជនណាដែលប្រែចិត្ត»
ដើម្បីជួយកូនប្រុសគាត់ កូរីអានតុន (Corianton) ឲ្យប្រែចិត្ត អាលម៉ាបានបង្រៀនកូនគាត់អំពីយុត្តិធម៍ និងសេចក្តីមេត្តាករុណារបស់ព្រះ និងពីរបៀបដែលថា៖ «គ្មាននរណាឡើយក្រៅពីជនដែលប្រែចិត្ត ដែលនឹងបានសង្គ្រោះ» (អាលម៉ា 42:24)។ នៅពេលយើងយល់ពីផែនការនៃសេចក្តីមេត្តាករុណារបស់ព្រះវរបិតាសួគ៌ នោះយើងនឹងមានទំនោរចង់ប្រែចិត្ត។ មេរៀននេះអាចជួយអ្នកឱ្យយល់ពីរបៀបដែលដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទអនុញ្ញាតឱ្យអ្នកទទួលបានសេចក្តីមេត្តាករុណាដែលបានសន្យានៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌។
ច្បាប់ធ្វើឲ្យមានការផ្តន្ទាទោស
-
តើយុត្តិធម៌គួរឲ្យចង់បាននៅកាលៈទេសៈណាខ្លះ? ចុះចំណែកឯសេចក្តីមេត្តាករុណាវិញ?
យើងទាំងអស់គ្នាទទួលបានពរជ័យ ដោយសារព្រះវរបិតាសួគ៌មានយុត្តិធម៌ និងពោរពេញដោយក្ដីមេត្តាករុណា។ យើងទាំងអស់គ្នានឹងត្រូវបាននាំត្រឡប់ទៅក្នុងវត្តមាននៃព្រះវិញដើម្បីទទួលការវិនិច្ឆ័យ ដោយសារតែផែនការរបស់ព្រះវរបិតាសួគ៌(សូមមើល អាលម៉ា 42:23)។ ដោយស្ថិតនៅក្នុងស្ថានភាពដ៏មានបាបរបស់ខ្លួន កូរីអានតុន (Corianton) មិនបានត្រៀមខ្លួនសម្រាប់ការវិនិច្ឆ័យនៅពេលនោះទេ។ អាលម៉ាបានសង្ឃឹមថា ការបង្រៀនគេអំពីផែនការរបស់ព្រះវរបិតាសួគ៌នឹងដឹកនាំកូរីអានតុន (Corianton)ឲ្យប្រែចិត្ត ហើយបម្រើព្រះ។ នៅពេលដែលអ្នកសិក្សា អាលម៉ា 42 ចូររកមើលអ្វីដែលអាលម៉ាបានបង្រៀន កូរីអានតុន (Corianton) រហូតដល់គេអាចធ្វើបាន ដើម្បីទទួលបានសេចក្តីមេត្តាករុណារបស់ព្រះ។
ដូចជាច្បាប់ដែលមានតួនាទីសំខាន់ក្នុងសង្គមដែរ ច្បាប់នានាគឺជាផ្នែកដ៏សំខាន់នៃផែនការរបស់ព្រះវរបិតាសួគ៌។
សូមអាន អាលម៉ា 42:17–21 ដោយការរកមើលគោលបំណងមួយចំនួននៃច្បាប់នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ (លើសពីនេះសូមមើល នីហ្វៃទី 2 2:13)។
-
តើអ្នកបានរៀនអ្វីខ្លះអំពីច្បាប់ដែលនៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌?
ដាក់ស្លាកលើជញ្ជីង «យុត្តិធម៌»។
ដោយយោងតាមច្បាប់យុត្តិធម៌ យើងទទួលបានផលវិបាកសម្រាប់សកម្មភាពឬទង្វើយើង។ យើងទទួលបានពរជ័យនៅពេលដែលយើងគោរពតាមច្បាប់ និងការដាក់ទណ្ឌកម្ម/ការផ្ដន្ទាទោស នៅពេលដែលយើងបំពានច្បាប់។
ចូរដាក់ស្លាកមួយចំហៀងនៃជញ្ជីងថា៖ «ការរំលោភបំពានច្បាប់» និងផ្នែកម្ខាងទៀត «ការដាក់ទណ្ឌកម្ម/ការផ្ដន្ទាទោសដែលត្រូវទទួលដោយមនុស្សមានបាប»។
ក្នុងករណីដែលយើងបំពានច្បាប់ ជញ្ជីងនឹងក្លាយទៅជាគ្មានតុល្យភាព(បះបើក)។ យុត្តិធម៌ដាក់លក្ខខណ្ឌឲ្យជញ្ជីងមានលំនឹងឬតុល្យភាព(មិនបះបើក)។ ការទូទាត់ (ឬការដាក់ទណ្ឌកម្ម/ការផ្ដន្ទាទោស) ចាំបាច់ត្រូវឲ្យជញ្ជីងមានលំនឹង (សូមមើល អាលម៉ា 42:22)។
-
តើនឹងមានអ្វីកើតឡើងចំពោះយើង បើជញ្ជីងនៃយុត្តិធម៌អាចមានផ្អៀងទៅតែខាងការដាក់ទណ្ឌកម្ម/ការផ្ដន្ទាទៅសយើង?
ការដាក់ទណ្ឌកម្ម/ការផ្ដន្ទាទោសចំពោះអំពើបាបគឺជាការស្លាប់ខាងព្រលឹងវិញ្ញាណ «ការកាត់ចេញពីវត្តមានរបស់ព្រះអម្ចាស់» (អាលម៉ា 42:11)។
សេចក្ដីមេត្ដាករុណាទាមទារតែអស់អ្នកដែលប្រែចិត្តនោះទេ
ដោយសារតែ «ព្រះដ៏ល្អឥតខ្ចោះ ហើយត្រឹមត្រូវ និងជាព្រះដែលប្រកបដោយសេចក្ដីមេត្តាករុណាផង» (អាលម៉ា 42:15) ទ្រង់បានត្រៀមរៀបចំផែនការមួយ ដើម្បីឲ្យយើងអាចនឹងទទួលបានសេចក្ដីមេត្តាករុណា នៅពេលដែលយើងមានបាប។
សូមអាន អាលម៉ា 42:15, 22–25 ដោយការរកមើលអ្វីដែលផែនការរបស់ព្រះវរបិតាសួគ៌បានផ្តល់ឲ្យថ្លឹងជញ្ជីងនៃយុត្តិធម៌។
ចូរគូសសញ្ញាខ្វែងឬលុបពាក្យថា៖ មនុស្សមានបាប ចេញពីជញ្ជីងយុត្តិធម៌និងដាក់ជំនួសមកវិញនូវពាក្យថា៖ ព្រះអង្គសង្រ្គោះ។
គោលការណ៍មួយដែលយើងត្រូវរៀននោះគឺថា បើយើងពិតជាមានការប្រែចិត្តនោះយើងនឹងទទួលបានសេចក្ដីមេត្តាករុណាតាមរយៈដង្វាយធួនរបស់ព្រះអង្គសង្រ្គោះ។
ការប្រែចិត្ត(ការទទួលកំហុសការស្ដាយក្រោយ…) មានន័យសំដៅដល់ការបន្ទាបខ្លួននិងបង្ហាញការសោកស្ដាយចំពោះអំពើបាបដែលបានប្រព្រឹត្ត (សូមមើល កូរិនថូសទី 2 7:10; នីហ្វៃទី 2 2:7; ម៉ូសាយ 4:10)
ចូរស្រមើលស្រមៃគិតថាអ្នកគឺជាកូរីអានតុន (Corianton) ហើយមិនទាន់បានប្រែចិត្តពីអំពើបាបទាំងអស់របស់អ្នកនៅឡើយនោះទេ។ សូមអាន អាលម៉ា 42:26–30 ដោយការស្វែងរកពាក្យ ឬឃ្លាដែលនឹងជំរុញអ្នកឱ្យប្រែចិត្ត។
-
តើមានពាក្យ ឬឃ្លាអ្វីខ្លះដែលអាចនឹងជំរុញអ្នកឲ្យប្រែចិត្តបាន? ហេតុអ្វី ?
បន្ទាប់ពីបានបង្រៀន កូរីអានតុន (Corianton) អំពីផែនការរបស់ព្រះវរបិតាសួគ៌រួចហើយ (សូមមើល អាលម៉ា 40–42) អាលម៉ាបានរំឭកកូរីអានតុនថា គាត់ត្រូវបាន «ហៅពីព្រះឲ្យផ្សាយព្រះបន្ទូល» ដើម្បី «នាំព្រលឹងទៅរកការប្រែចិត្ត» (អាលម៉ា 42:31)។ កូរីអានតុន បានប្រែចិត្តពីអំពើបាបរបស់គាត់ ហើយបានបំពេញការហៅបម្រើរបស់ទ្រង់ (សូមមើល អាលម៉ា 49:30)។
ចូរសញ្ជឹងគិតអំពីតម្រូវការប្រែចិត្តរបស់អ្នក ហើយគិតអំពីរបៀបដែលអ្នកអាចប្រែចិត្តពិតប្រាកដ។ សូមចាំថា ព្រះវរបិតាសួគ៌នឹងអត់ទោសឱ្យអ្នក នៅពេលដែលអ្នកប្រែចិត្ត (សូមមើល ម៉ូសាយ 26:30; អេសាយ 1:18)។