ថ្នាក់​សិក្ខាសាលា
ចំណេះចំណានខាងគោលលទ្ធិ៖ អាលម៉ា 41:10—«សេចក្ដីទុច្ចរិតគឺមិនមែនជាសុភមង្គលទេ»


«ចំណេះចំណានខាងគោលលទ្ធិ ៖⁠អាលម៉ា 41:10—‘សេចក្ដីទុច្ចរិតគឺមិនមែនជាសុភមង្គលទេ’» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន (2024)

«ចំណេះចំណានខាងគោលលទ្ធិ៖ អាលម៉ា 41:10» សៀវភៅណែនាំគ្រូបង្រៀនព្រះគម្ពីរមរមន

ចំណេះចំណានខាងគោលលទ្ធិ៖ អាលម៉ា 41:10

« សេចក្ដីទុច្ចរិតគឺមិនមែនជាសុភមង្គលទេ » 

រូបគំនូរអំពីយុវជនកំសត់ម្នាក់

នៅក្នុង អាលម៉ា 41:10 អ្នកបានស្វែងយល់ដឹងថា៖ «សេចក្ដីទុច្ចរិតគឺមិនមែនជាសុភមង្គលទេ»។ មេរៀននេះអាចជួយឲ្យអ្នកទន្ទេញចាំវគ្គចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរសំខាន់ៗសម្រាប់ អាលម៉ា 41:10 ពន្យល់អំពីគោលលទ្ធិ និងអនុវត្តជាក់ស្ដែងចំពោះការប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងព្រលឹងវិញ្ញាណក្នុងស្ថានភាពជីវិតពិត។

ទន្ទេញ និងពន្យល់

ដើម្បីជួយឲ្យអ្នកទន្ទេញចាំបាន ត្រូវនិយាយឡើងវិញនូវឃ្លាសំខាន់ៗនៃចំណេះចំណានខាងគោលលទ្ធិ និងសេចក្ដីយោងឲ្យបានច្រើនដង «អាលម៉ា 41:10 ‘សេចក្ដីទុច្ចរិតគឺមិនមែនជាសុភមង្គលទេ’»។ ចូរព្យាយាមមើលវាឱ្យតិចទៅៗ រាល់ពេលដែលអ្នកធ្វើម្តងទៀត។ បើអ្នកចង់បានបញ្ហាប្រឈមបន្ថែមមួយ សូមព្យាយាមទន្ទេញវគ្គគម្ពីរទាំងស្រុង។ ការប្រើកូនកម្មវិធី Doctrinal Mastery (ចំណេះចំណានខាងគោលលទ្ធិ)⁠អាចនឹងមានប្រយោជន៍ណាស់។

រូបតំណាង កំណត់ត្រា
រូបតំណាង កំណត់ត្រា
  1. សូមបំពេញសកម្មភាពដូចខាងក្រោមនេះ ៖ 

    ត្រូវគិតអំពីស្ថានភាពមួយដែលវានឹងមានប្រយោជន៍សម្រាប់ឲ្យនរណាម្នាក់ដឹងអំពីគោលលទ្ធិដែលបានបង្រៀននៅក្នុង អាលម៉ា 41:10។ បន្ទាប់មក ត្រូវពន្យល់ពីរបៀបដែលវាអាចជួយនៅក្នុងស្ថានភាពនេះបាន។

អនុវត្តជាក់ស្ដែង

រូបតំណាង កំណត់ត្រា
  1. សូមបំពេញសកម្មភាពដែលត្រូវគ្នាដូចខាងក្រោមនេះ ៖ 

    ត្រូវរំលឹកឡើងវិញនូវគោលការណ៍នីមួយៗក្នុងចំណោមគោលការណ៍ទាំងបីខាងក្រោមអំពីការទទួលបានចំណេះដឹងខាងព្រលឹងវិញ្ញាណនៅក្នុង ឯកសារសំខាន់សម្រាប់ចំណេះចំណានខាងគោលលទ្ធិ (2022)។ បន្ទាប់មកទៀត⁠ត្រូវផ្គូផ្គងការថ្លែងពី A–F ទៅនឹងគោលការណ៍ដែលត្រឹមត្រូវ។ គោលការណ៍នីមួយៗមានការថ្លែងចំនួនពីរដែលទាក់ទងនឹងវា។

    1. «ធ្វើសកម្មភាភាពដោយសេចក្ដីជំនឿ»

    2. «ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនៈអស់កល្បជានិច្ចមួយ»

    3. «ស្វែងរកការយល់ដឹងបន្ថែមតាមរយៈពួកអ្នកដែលព្រះចាត់មក»

    1. «គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់—ពួកព្យាការីរបស់ព្រះអម្ចាស់នៅលើផែនដីសព្វថ្ងៃនេះ—គឺជាប្រភពដ៏សំខាន់នៃសេចក្ដីពិត» ។ 

    2. «នៅពេលដែលយើងស្វែងបង្កើតឲ្យមានការយល់ដឹងរបស់យើង និងដើម្បីដោះស្រាយបញ្ហាកង្វល់ វាជារឿងសំខាន់ដែលយើងត្រូវពឹងផ្អែកលើទីបន្ទាល់ដែលយើងមានរួចហើយអំពីព្រះយេស៊ូវគ្រីស្ទ»។

    3. « យើងត្រូវពិចារណាលើ [ កម្រងសំណួរ ] ក្នុងបរិបទអំពីផែនការនៃសេចក្ដីសង្គ្រោះ និងការបង្រៀនរបស់ព្រះអង្គសង្គ្រោះ » ។ 

    4. «ការរៀនស្គាល់ និងចៀសចេញពីប្រភពមិនគួរឲ្យទុកចិត្ត អាចការពារយើងព័ត៌មានខុស និងពីអ្នកទាំងឡាយដែលព្យាយាមបំផ្លាញសេចក្ដីជំនឿយើង» ។ 

    5. «យើងស្វែងរកជំនួយពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីមើលឃើញនូវរឿងទាំងឡាយដូចជាព្រះអម្ចាស់ទតឃើញវាដែរ» ។ 

    6. «នៅពេលដែលយើងបន្ដស្វែងរកចម្លើយ យើងត្រូវតែរស់នៅដោយសេចក្ដីជំនឿ—ដោយការជឿទុកចិត្តថា យើងនឹងទទួលបានចម្លើយដែលយើងស្វែងរកនៅទីបំផុត» ។ 

ចម្លើយនានាអាចមានការរកឃើញនៅចុងបញ្ចប់នៃមេរៀននេះ។

សូមអានសាច់រឿងក្នុងសេណារីយោដូចតទៅនេះ ៖ 

ខាឡូស (Carlos)⁠ដែលជាសមាជិកសាសនាចក្រ កំពុងប្រឹងពិនិត្យមើលភាពសំខាន់នៃការរក្សាការគោរពតាមក្រឹត្យវិន័យ⁠(បទបញ្ញត្តិ)⁠របស់ព្រះ។ ថ្មីៗនេះ គាត់បាននិយាយទៅកាន់អ្នកថា៖ «ខ្ញុំស្គាល់មនុស្សជាច្រើនដែលបំពានលើក្រឹត្យវិន័យ⁠(ព្រះបញ្ញត្តិ/បទបញ្ញត្តិ) ហើយហាក់ដូចជាមានជីវិតដ៏អស្ចារ្យ។ តើអ្នកអាចនិយាយបានយ៉ាងណាថាអ្នកត្រូវរក្សាការគោរពតាមក្រឹត្យវិន័យ⁠(ព្រះបញ្ញត្តិ/បទបញ្ញត្តិ)⁠ដើម្បីឲ្យមានសុភមង្គល? អ្នកអាចមើលឃើញពីភាពស្មោះត្រង់នៃសំណួររបស់ខាឡូស (Carlos) ក៏ប៉ុន្តែមានអារម្មណ៍គិតថា⁠អ្នកត្រូវការពេលវេលាខ្លះដើម្បីទទួលយកគំនិតគិតឃើញរបស់អ្នកទាំងអស់គ្នាដើម្បីឆ្លើយតបបាន។ អ្នកទាំងពីរយល់ព្រមពិគ្រោះពិភាក្សាគ្នាបន្ថែមអំពីសំណួររបស់គាត់នៅថ្ងៃបន្ទាប់។

ចូរប្រើនូវអ្វីដែលអ្នកបានស្វែងយល់ដឹង និងមានអារម្មណ៍គិតឃើញនៅខណៈពេលកំពុងសិក្សា អាលម៉ា 41:10 និងគោលការណ៍នៃការទទួលបានចំណេះដឹងខាងព្រលឹងវិញ្ញាណ ដើម្បីរៀបចំត្រៀមពិភាក្សាអំពីសំណួររបស់ខាឡូស (Carlos)។

សូមស្វះស្វែងរកការយល់ដឹងបន្ថែមទៀតតាមរយៈពួកអ្នកដែលព្រះចាត់មក

  1. ព្រះគម្ពីរគឺនិយាយអំពីពួកអ្នកដែលព្រះចាត់មកដែលអាចជួយឲ្យយើងឆ្លើយសំណួររបស់យើង។ សូមអាន អាលម៉ា 41:10 ហើយស្វែងរកយ៉ាងហោចណាស់វគ្គចំណេះចំណានខាងគោលលទ្ធិមួយផ្សេងទៀតដែលអាចនឹងជួយឲ្យអ្នកឆ្លើយតបបាន។

  2. ចូរគិតដល់ប្រភពមួយចំនួនដែលអ្នកត្រូវហៅឲ្យខាឡូស (Carlos) រំលឹក⁠ឬពិនិត្យមើលឡើងវិញលើព័ត៌មានបន្ថែម។ អ្នកពិតជាអាចនឹងពន្យល់បានពីអ្វីដែលធ្វើឱ្យប្រភពមួយអាចគួរឱ្យទុកចិត្តដែលទាក់ទងនឹងបញ្ហាខាងព្រលឹងវិញ្ញាណ។

ពិនិត្យមើលគោលគំនិត/សញ្ញាណ ឬសំណួរនានាដោយប្រើទស្សនៈអស់កល្បជានិច្ច

សំណួរខាងក្រោមអាចជួយឲ្យអ្នកកំណត់បាននូវប្រភេទនៃការថ្លែងសេចក្ដីពិតដែលខាឡូស (Carlos) កំពុងធ្វើ៖

  • តើការថ្លែងសេចក្ដីពិតបែបណាខ្លះអំពីបទបញ្ញត្តិ ឬសុភមង្គលដែលគាត់អាចនឹងមាន?

  • តើការបង្រៀនដំណឹងល្អអ្វីខ្លះទាក់ទងនឹង ឬផ្តល់ចម្លើយចំពោះសំណួរគាត់?

  • តើអ្នកគិតថា ខាឡូស⁠(Carlos) ត្រូវការដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ ផែនការរបស់ទ្រង់ និងរបៀបដែលទ្រង់ប្រោសលោះកូនចៅទ្រង់?

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

ខាឡូស (Carlos)⁠អាចប្រព្រឹត្តដោយសេចក្តីជំនឿ តាមរយៈការស្វែងយល់ឲ្យកាន់តែច្បាស់អំពីក្រឹត្យវិន័យរបស់ព្រះវរបិតាសួគ៌។ ការសម្រេចរក្សាការគោរពតាមក្រឹត្យវិន័យ⁠(ព្រះបញ្ញត្តិ/បទបញ្ញត្តិ)⁠នៅពេលដែលគាត់ស្វែងរកនូវការយល់ដឹងឲ្យកាន់តែច្រើនអំពីភាពសំខាន់របស់វាក៏នឹងត្រូវធ្វើការប្រព្រឹត្តដោយសេចក្តីជំនឿផងដែរ។ ចូរជ្រើសយកយ៉ាងហោចណាស់ក្រឹត្យវិន័យ⁠(ព្រះបញ្ញត្តិ/បទបញ្ញត្តិ)⁠ចំនួនពីរ ហើយកំណត់ពីរបៀបដែលការរក្សាគោរពតាមវាអាចនឹងជួយឲ្យខាឡូស (Carlos) ជួបប្រទះសុភមង្គល ឬរបៀបដែលការបំពានវាអាចនឹងនាំទៅរកទុក្ខវេទនា។ លើសពីនេះ⁠អ្នកអាចនឹងផ្សព្វផ្សាយពីរបៀបដែលការរក្សានូវការគោរពតាមក្រឹត្យវិន័យ⁠(ព្រះបញ្ញត្តិ/បទបញ្ញត្តិ)⁠ទាំងនេះបាននាំមកនូវសុភមង្គលដល់អ្នក។

  1. ចូរសរសេរចម្លើតតបមួយទៅកាន់ខាឡូស (Carlos)។ ត្រូវពន្យល់ពីរបៀបដែលគាត់អាចនឹងធ្វើតាមគោលការណ៍នីមួយៗនៃការទទួលបានចំណេះដឹងខាងព្រលឹងវិញ្ញាណ និងគោលលទ្ធិដែលបានបង្រៀននៅក្នុង អាលម៉ា 41:10 ដើម្បីស្វែងរកចម្លើយចំពោះសំណួរគាត់។

ចម្លើយចំពោះសំណួរនៃសកម្មភាពដែលត្រូវគ្នាគឺ (1) B, F; (2) C, E; និង (3) A, D។