ថ្នាក់​សិក្ខាសាលា
នីហ្វៃទី២ ២៦–៣០ ៖ ទិដ្ឋភាព​ទូ​ទៅ


« នីហ្វៃទី២ ២៦–៣០ ៖ ទិដ្ឋភាព​ទូទៅ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី២ ២៦–៣០ ៖ ទិដ្ឋភាព​ទូទៅ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី២ ២៦–៣០

ទិដ្ឋភាព​ទូទៅ

ព្រះយេស៊ូវ​គ្រីស្ទ​បាន​សន្យា​ថា នឹង​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​នៃ​ការស្ដារ​ដំណឹងល្អ​របស់​ទ្រង់ រួមទាំង​ព្រះគម្ពីរ​មរមន​មក​ផែនដី​នៅថ្ងៃ​ចុង​ក្រោយ ។ នីហ្វៃ​បាន​រកឃើញ​គំនិត និង​យុទ្ធសាស្ត្រ​ក្លែងក្លាយ​មួយ​ចំនួន ដែល​សាតាំង​នឹង​ប្រើ​ដើម្បី​ព្យាយាម​បង្វែរ​មនុស្ស​ចេញពី​ព្រះយេស៊ូវ​គ្រីស្ទ ។ លោក​បាន​ពន្យល់​ថា ជារឿយៗ​ចំណេះ​ដឹង​មក​ពី​ព្រះវរបិតា​សួគ៌​តែងតែ​បាន​មក​បន្តិច​ម្តងៗ នៅពេល​យើង​មាន​ឆន្ទៈ​បន្ត​ទទួល​នូវ​អ្វី​ដែល​ទ្រង់​បង្រៀន​យើង ។ នីហ្វៃ​ក៏​បាន​ព្យាករណ៍​ថា នៅថ្ងៃ​ចុងក្រោយ មនុស្ស​ជាច្រើន​នឹង​បដិសេធ​ព្រះគម្ពីរ​មរមន ដោយសារ​ពួកគេ​មាន​ព្រះគម្ពីរ​ប៊ីប​រួច​ហើយ ។

រៀបចំ​ខ្លួន​ដើម្បី​បង្រៀន

ព័ត៌មាន​ខាង​ក្រោម​នេះ​ផ្តល់​ជា​គំនិត​ដល់​គ្រូបង្រៀន អំពី​អ្វី​ដែល​អាច​ត្រូវ​រៀបចំ​ទុក​ជាមុន​សម្រាប់​មេរៀន​នីមួយៗ ។

នីហ្វៃទី២ ២៧

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​ដឹង​គុណ​កាន់តែ​ខ្លាំង​ចំពោះ​ព្រះអម្ចាស់​សម្រាប់​ការស្ដារ​ឡើង​វិញ​នូវ​ព្រះគម្ពីរ​មរមន​នៅលើ​ផែនដី ។

  • ការរៀបចំ​សិស្ស ៖ សូមអញ្ជើញ​សិស្ស​ឲ្យ​មក​ដោយ​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​អំពី​បុគ្គល​ម្នាក់​ដែល​បាន​ធ្វើ​អ្វី​ដ៏​អស្ចារ្យ​សម្រាប់​ពួកគេ ឬ​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់ ។ ឧទាហរណ៍ ៖ ប្រហែល​ជា​មាន​នរណា​ម្នាក់​បាន​សង្គ្រោះ​ពួកគេ​ពី​ស្ថានការណ៍​ដ៏​គ្រោះថ្នាក់ ឬ​ផ្តល់ឲ្យ​ពួកគេ​នូវ​អំណោយ​ដ៏​សប្បុរស​មួយ ។

  • វីដេអូ ៖ « Solving Life’s Problems with the Book of Mormon » ( ១:០០ ); « The Book of Mormon: What Would Your Life Be Like without It? » ( ១៥:០១ សូមមើល​ពី​នាទី​ទី ៥:៣៨ ដល់​នាទី​ទី ១១:២៦ )

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ សូម​ពិចារណា​ចែក​សិស្ស​ជា​ក្រុម​ដោយ​ប្រើ​មុខងារ​បំបែក​ក្រុម ហើយ​ឲ្យ​ពួកគេ​បំពេញ​តារាង​ក្នុង​មេរៀន​ជាមួយ​ក្រុម​របស់​ពួកគេ ។

នីហ្វៃទី២ ២៨:១–២៦

គោលបំណង​មេរៀន ៖ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​ល្បិចកល​របស់​សាតាំង ហើយ​ស្វែងរក​ជំនួយ​ពី​ព្រះអង្គ​សង្គ្រោះ​ដើម្បី​យក​ឈ្នះ​ល្បិច​កល​ទាំង​នោះ ។

  • ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​មើល « Spiritual Crocodiles » ( ៨:១៩ ) ឬ « Watchful unto Prayer Continually » ( ១៥:៥៩ ) ចាប់​ពី​នាទី​ទី ១:២៧ ដល់​នាទី​ទី ៥:០០ ដោយ​រកមើល​ពី​របៀប​ដែល​ការយល់​ដឹង​អំពី​សត្វ​កាច​សាហាវ​នេះ​អាច​បង្រៀនសេចក្តីពិត​ដ៏​សំខាន់​អំពី​កលល្បិច​របស់​សាតាំង ។ វីដេអូ​ទាំង​ពីរ​មាន​នៅលើ ChurchofJesusChrist.org ។,

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ ត្រង់​ចំណុច​ណា​មួយ​នៃ​មេរៀន នៅពេល​សិស្ស​កំពុង​ស្វែងរក​បទគម្ពីរ ឬ​ការបង្រៀន​ពី​ថ្នាក់​ដឹកនាំ​សាសនា​ចក្រ​ដែល​អាច​ជួយ​ពួកគេ​យក​ឈ្នះ​លើ​សាតាំង សូម​ពិចារណា​អញ្ជើញ​ពួកគេ​ប្រើ​មុខងារ​ឈែត​ដើម្បី​ចុះផ្សាយ​អ្វី​ដែល​ពួកគេ​រកឃើញ ។ សូម​ជ្រើសរើស​សេចក្តីយោង​បទគម្ពីរ ឬ​សេចក្ដីថ្លែង​ការណ៍​មួយ​ចំនួន​ដើម្បី​អាន​រួមគ្នា​ក្នុង​ថ្នាក់​ទាំង​មូល ។

នីហ្វៃទី២ ២៨:២៧–៣២

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ស៊ីជម្រៅ​អំពី​របៀប​ដែល​ព្រះវរបិតា​សួគ៌​បើក​សម្ដែង​សេចក្ដីពិត​ដល់​យើង ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន នីហ្វៃទី២ ២៨:៣០ ហើយ​មក​ថ្នាក់រៀន​ដោយ​រៀបចំ​ខ្លួន​ដើម្បី​ចែកចាយ​គំរូ​មួយ​អំពី​របៀប​ដែល​ព្រះ​បង្រៀន​ដំណឹងល្អ​របស់​ទ្រង់​ដល់​យើង​បន្តិច​ម្តងៗ ។

  • វត្ថុ ៖ អាហារ​ជាច្រើន​មុខ​សម្រាប់​ចែក​ជាមួយ​សិស្ស​ម្នាក់

  • វីដេអូ ៖ « Patterns of Light: Spirit of Revelation » ( ៣:០៤ )

ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ៖ នីហ្វៃទី២ ២៨:៣០

គោលបំណង​មេរៀន ៖ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្ដីយោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ នីហ្វៃទី២ ២៨:៣០ ពន្យល់​គោលលទ្ធិ​ដែល​បាន​បង្រៀន​នៅក្នុង​វគ្គ​នេះ និង​អនុវត្ត​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះ​ដឹង​ខាង​វិញ្ញាណ​នៅក្នុង​ស្ថានភាព​ជីវិត​ជាក់ស្តែង ។

  • ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ទន្ទេញ​សេចក្តីយោង​បទគម្ពីរ និង​ឃ្លា​បទគម្ពីរ​គន្លឹះ « នីហ្វៃទី២ ២៨:៣០ ៖ ព្រះ ‹ នឹង​ប្រទាន​ដល់​កូនចៅ​មនុស្ស​មួយ​បន្ទាត់​ម្តងៗ មួយ​សិក្ខា​បទ​ម្តងៗ › » ។

  • មាតិកា​ដែល​ត្រូវ​បង្ហាញ ៖ ស្ថានភាព និង​សំណួរ​ពិភាក្សា​នៅក្នុង​ផ្នែក « រៀន​អនុវត្ត »

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ បន្ទាប់ពី​សូម​សិស្ស​ឲ្យ​ពន្យល់​ពី​អត្ថន័យ « មួយ​បន្ទាត់​ម្តងៗ » រួច សូម​ពិចារណា​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ប្រើ​កាំមេរ៉ា​របស់​ពួកគេ​ដើម្បី​បង្ហាញ​ពី​អ្វី​មួយ ដែល​ពួកគេ​ត្រូវរៀន​ពី​របៀប​ធ្វើមួយ​បន្ទាត់​ម្តងៗ ឬ​បន្តិច​ម្ដងៗ ។

នីហ្វៃទី២ ២៩

គោលបំណង​មេរៀន ៖ មេរៀន​នេះ​មាន​គោលបំណង​ជួយ​សិស្ស​ឲ្យ​កាន់តែ​មាន​ឆន្ទៈ​ក្នុង​ការទទួល​ព្រះ​បន្ទូល​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​ពួកគេ ។

  • ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​គិត​អំពី​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ ដើម្បី​ងាយ​ទទួល​បាន​ការប្រាស្រ័យ​ទាក់ទង​ពី​ព្រះ ។

  • សំណៅ​ចែក ៖ កម្រង​សំណួរ​ដែល​ត្រូវ​ចែក​ឲ្យ​សិស្ស ឬ​ដាក់​បង្ហាញ ដើម្បី​ពួកគេ​អាច​បំពេញ​វា​នៅក្នុងសៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

  • វត្ថុ ៖ ពែង​ទទេ​ស្អាត

  • វីដេអូ ៖ « A Book of Mormon Story » ( ៥:១៥ )

  • យោបល់​សម្រាប់​ការបង្រៀន​តាម​សន្និសីទ​វីដេអូ ៖ បន្ទាប់ពី​សួរ​ថា « តើ​ចំណេះដឹង និង​ពរជ័យ​អ្វី​ដែល​អ្នក​គិត​ថា​ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ទទួល​តាមរយៈ​ព្រះគម្ពីរ​មរមន ? » អ្នក​អាច​ណែនាំ​សិស្ស​ឲ្យ​មើល​សារ​លិខិត​សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៧ របស់​ប្រធាន រ័សុល អិម ណិលសុន « The Book of Mormon: What Would Your Life Be Like without It? » ( EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦០–៦៣ ) ។ សូម​ពិចារណា​ចាក់​វីដេអូ​នៃ​សារ​របស់​លោក​ចាប់​ពីនាទី​ទី ៥:៣៥ ដល់​នាទី​ទី ៨:៤៤ ដើម្បី​ស្តាប់​ឧទាហរណ៍​នានា​អំពី​របៀប​ដែល​មនុស្ស​បាន​ឆ្លើយ​តប​នឹង​សំណួរ​នេះ ។