« ចំណេះចំណានខាងគោលលទ្ធិ ៖ នីហ្វៃទី២ ២៨:៣០—‹ មួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្តងៗ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ចំណេះចំណានខាងគោលលទ្ធិ ៖ នីហ្វៃទី២ ២៨:៣០ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ចំណេះចំណានខាងគោលលទ្ធិ ៖ នីហ្វៃទី២ ២៨:៣០
« មួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្តងៗ »
នៅក្នុងមេរៀនមុន « នីហ្វៃទី២ ២៨:២៧–៣២ » អ្នកបានសិក្សា នីហ្វៃទី២ ២៨:៣០ ហើយបានដឹងថា ព្រះបើកសម្ដែងសេចក្ដីពិតមួយបន្ទាត់ម្តងៗដល់អ្នកទាំងឡាយ ដែលស្ម័គ្រចិត្តទទួលយក ។ មេរៀននេះនឹងជួយអ្នកឲ្យទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ នីហ្វៃទី២ ២៨:៣០ ពន្យល់គោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនេះ និងអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្តែង ។
សកម្មភាពរៀនសូត្រដែលអាចមាន
ទន្ទេញ និងពន្យល់
នៅក្នុងមេរៀនមុន « នីហ្វៃទី២ ២៨:២៧–៣២ » អ្នកបានដឹងហើយថា ព្រះបើកសម្ដែងសេចក្ដីពិតមួយបន្ទាត់ម្តងៗដល់អ្នកដែលនឹងទទួលយក ។ ដើម្បីជួយអ្នករៀបចំពន្យល់សេចក្តីពិតនេះ សូមសញ្ជឹងគិតពីសំណួរខាងក្រោម ហើយបន្ទាប់មកបំពេញសកម្មភាពសរសេរខាងក្រោមនេះ ៖
-
តើអ្នកគិតថា « មួយបន្ទាត់ម្តងៗ » មានន័យដូចម្តេច ?
-
តើអ្នកគិតថាការទទួលសេចក្ដីពិតដែលព្រះបានប្រទានមកយើងរួចហើយនឹងរៀបចំយើងដើម្បីទទួលអ្វីបន្ថែមទៀត ?
សូមជ្រើសរើសស្ថានភាពមួយក្នុងចំណោមស្ថានភាពទាំងនេះ ដែលនរណាម្នាក់អាចត្រូវការជំនួយពីព្រះ ៖
-
ត្រូវការដំបូន្មានអំពីបញ្ហាប្រឈមដែលពួកគេកំពុងជួបប្រទះ ។
-
មានបំណងចង់អភិវឌ្ឍទំនាក់ទំនងកាន់តែរឹងមាំជាមួយព្រះអង្គសង្គ្រោះ ។
-
ចង់យល់ពីពររបស់លោកអយ្យកោរបស់ពួកគេ ។
សូមសរសេរការពន្យល់ខ្លីៗអំពីអ្វីដែលអ្នករៀនពី នីហ្វៃទី២ ២៨:៣០ ដែលអាចជួយក្នុងស្ថានភាពដែលអ្នកបានជ្រើសរើស ។
រៀនអនុវត្ត
សូមអានស្ថានភាពពីរខាងក្រោមអំពីយុវវ័យមកពីវួដតែមួយ ដែលចូលរួមការប្រជុំតមអាហារ និងថ្លែងទីបន្ទាល់ ។ ម្នាក់ៗមានគំនិតខុសគ្នាក្នុងពេលប្រជុំ ។
-
ថូម៉ាសចាប់ផ្ដើមឆ្ងល់ថាគាត់ខុសអ្វី ។ គាត់ជឿលើព្រះ ហើយថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយពិត ។ ប៉ុន្តែគាត់ទទួលអារម្មណ៍ថា ទីបន្ទាល់របស់គាត់ដូចជាខ្សោយ បើធៀបនឹងសមាជិកផ្សេងទៀតក្នុងវួដ ។ គាត់ឆ្ងល់ថាតើវាអាចទៅរួចដែរទេដែលគាត់អាចដឹងដោយខ្លួនឯងនូវរឿងទាំងអស់ដែលអ្នកដទៃកំពុងថ្លែងទីបន្ទាល់ ។
-
ការប្រជុំបានចាប់ផ្តើមមួយរយៈ លីហ្ស ឈប់យកចិត្តទុកដាក់ចំពោះទីបន្ទាល់ ។ នាងគិតក្នុងចិត្តថា « ខ្ញុំបានឮអ្វីគ្រប់យ៉ាងដែលគេនិយាយ ហើយខ្ញុំដឹងរួចហើយថាវាពិតទាំងអស់ » ។ នាងក៏ទទួលអារម្មណ៍ថា មិនសូវចង់អានព្រះគម្ពីរ ហើយចូលរួមថ្នាក់សិក្ខាសាលា ដោយសារនាងមានអារម្មណ៍ថាទីបន្ទាល់របស់នាងរឹងមាំគ្រប់គ្រាន់ហើយ ។
សូមពិពណ៌នាអំពីរបៀបដែលអ្នកនឹងប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនីមួយៗ ដើម្បីជួយថូម៉ាស ឬ លីហ្ស ពីស្ថានភាពរបស់ពួកគេ ។ ប្រសិនបើចាំបាច់ សំណួរខាងក្រោមអាចជួយអ្នកបាន ។
ធ្វើសកម្មភាពដោយសេចក្តីជំនឿ
សូមអាន កថាខណ្ឌទី ៧ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ។
-
តើអ្នកអាចចែកចាយអ្វីខ្លះពីកថាខណ្ឌនេះដើម្បីជួយថូម៉ាស ឬ លីហ្ស ធ្វើសកម្មភាពដោយសេចក្ដីជំនឿ ?
-
តើសេចក្តីពិតមកពី នីហ្វៃទី២ ២៨:៣០ អាចជួយថូម៉ាស ឬ លីហ្ស ធ្វើសកម្មភាពដោយសេចក្តីជំនឿយ៉ាងដូចម្តេច ?
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ
-
ការប្រើប្រាស់អ្វីដែលអ្នកបានរៀនពី នីហ្វៃទី២ ២៨:៣០ តើអ្នកអាចចែកចាយអ្វីខ្លះ ដើម្បីជួយថូម៉ាស ឬ លីហ្ស ឃើញស្ថានភាពរបស់ពួកគេកាន់តែដូចព្រះអម្ចាស់ ?
-
តើសេចក្ដីពិតអ្វីទៀតដែលអ្នកអាចចែកចាយដើម្បីជួយពួកគេឲ្យមើលឃើញពីកង្វល់របស់ពួកគេជាមួយនឹងទស្សនៈដ៏អស់កល្បមួយ ?
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះដែលអាចជួយពួកគេឲ្យឃើញខ្លួនឯងដូចទ្រង់ទតមើលពួកគេ ?
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
-
ហេតុអ្វីវាអាចមានប្រយោជន៍ដល់ ថូម៉ាស ឬ លីហ្ស ក្នុងការនិយាយជាមួយឪពុកម្តាយ ឬថ្នាក់ដឹកនាំសាសនាចក្រអំពីគំនិតរបស់ពួកគេ ?
-
តើខគម្ពីរ ឬដំណើររឿងអ្វីដែលអ្នកអាចគិតថាអាចជួយពួកគេបាន ?