« មរមន ៣ ៖ ‹ អ្នករាល់គ្នាត្រូវឈរនៅចំពោះវេទិកាជំនុំជម្រះនៃព្រះគ្រីស្ទ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« មរមន ៣ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
មរមន ៣
« អ្នករាល់គ្នាត្រូវឈរនៅចំពោះវេទិកាជំនុំជម្រះនៃព្រះគ្រីស្ទ »
តើអ្នកធ្លាប់ឆ្ងល់ទេថា តើសេចក្ដីជំនុំជម្រះចុងក្រោយអាចមានសភាពបែបណា ? នៅពេលដែលមរមនមើលឃើញអំពើទុច្ចរិតរបស់ប្រជាជនរបស់លោក នោះលោកបានបង្រៀនអំពីអ្នកណានឹងជំនុំជម្រះពួកយើង និងរបៀបដែលយើងនឹងត្រូវជំនុំជម្រះនៅក្នុងសេចក្ដីជំនុំជម្រះចុងក្រោយនេះ ។ មេរៀននេះអាចជួយរៀបចំអ្នកឲ្យឈរដោយមានទំនុកចិត្ត និងអំណរនៅចំពោះព្រះយេស៊ូវគ្រីស្ទនៅឯសេចក្ដីជំនុំជម្រះចុងក្រោយ ។
អញ្ជើញសិស្សឲ្យសួរសំណួរ ។ នៅពេលអ្នកឃើញប្រធានបទនៅក្នុងបទគម្ពីរដែលសិស្សអាចមានសំណួរអំពី សូមរកមើលឱកាសដើម្បីអនុញ្ញាតឲ្យពួកគេបង្ហាញសំណួរទាំងនោះនៅក្នុងថ្នាក់រៀន ។ សូមអញ្ជើញពួកគេឲ្យស្វែងរកចម្លើយពេញមួយមេរៀន និងនៅក្នុងការសិក្សាផ្ទាល់ខ្លួនរបស់ពួកគេ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយរៀបចំខ្លួនត្រៀមចែកចាយសំណួរ ដែលពួកគេមានទាក់ទងនឹងសេចក្ដីជំនុំជម្រះចុងក្រោយ ។ សូមពិចារណាប្រើការស្ទង់មតិមិនបញ្ចេញឈ្មោះ ដើម្បីអនុញ្ញាតឲ្យសិស្សផ្ញើសំណួររបស់ពួកគេមុនពេលចូលរៀន ។ សំណួររបស់ពួកគេអាចដឹកនាំអ្នកក្នុងការរៀបចំមេរៀន ដើម្បីបំពេញតម្រូវការរបស់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ប្រឡងបញ្ចប់
គោលបំណងនៃសកម្មភាពខាងក្រោមនេះ គឺដើម្បីជួយសិស្សឲ្យស្គាល់អំពីសារៈសំខាន់នៃការរៀបចំខ្លួនសម្រាប់ការជំនុំជម្រះចុងក្រោយ ។
មុនពេលចាប់ផ្តើមថ្នាក់ សូមពិចារណារៀបចំនិងបង្ហាញការណែនាំដែលហាក់ដូចជាបង្ហាញថា នឹងមានការប្រឡងបញ្ចប់ ឬការវាយតម្លៃដ៏គួរឲ្យភ្ញាក់ផ្អើលនៅអំឡុងពេលរៀននៅថ្ងៃនេះ ។ បន្ទាប់មក ដើម្បីចាប់ផ្តើមថ្នាក់រៀន សូមពិចារណាសួរសិស្សនូវសំណួរពិបាកៗមួយចំនួនដូចជា ៖
-
តើមានខគម្ពីរចំនួនប៉ុន្មាននៅក្នុងព្រះគម្ពីរមរមន ?
-
តើព្រះគ្រីស្ទត្រូវបានលើកឡើងប៉ុន្មានដងតាមរយៈព្រះនាម ឬព្រះបរមងាររបស់ទ្រង់នៅក្នុងបទគម្ពីរមរមន ?
-
តើមានពួកសាសន៍លេមិនប៉ុន្មាននាក់ ដែលបានប្រែចិត្តជឿតាមរយៈការបង្រៀនរបស់នីហ្វៃ និងលីហៃនៅក្នុង ហេលេមិន ៥ ?
សូមគិតអំពី តើអ្នកអាចឆ្លើយសំណួរទាំងនេះបានត្រឹមត្រូវដោយមិនចាំបាច់មានការត្រៀមខ្លួនជាមុន ។
-
តើអ្នកនឹងមានអារម្មណ៍ខុសគ្នាបែបណាចំពោះការប្រឡង ប្រសិនបើគ្រូរបស់អ្នកបានប្រាប់អ្នកជាមុនអំពីការប្រឡងនេះ ហើយថែមទាំងបង្ហាញអ្នកនូវសៀវភៅក្បួនដែលបានចងក្រងឡើងសម្រាប់អ្នកនោះ ?
-
ទោះបីជាយើងនឹងមិនត្រូវបានសុំឲ្យចែកចាយការពិតមួយចំនួនមកពីបទគម្ពីរនៅក្នុងការជំនុំជម្រះចុងក្រោយក៏ដោយ តើការជំនុំជម្រះចុងក្រោយអាចប្រៀបធៀបទៅនឹងការប្រឡងដែលយើងទាំងអស់គ្នានឹងត្រូវធ្វើនៅថ្ងៃណាមួយដោយរបៀបណា ? តើវាខុសពីការប្រឡងផ្នែកសិក្សាធិការដោយរបៀបណា ?
របៀបមួយដែលសិស្សអាចឆ្លើយតបទៅនឹងសំណួរមុនគឺត្រូវបញ្ជាក់ថា ការជំនុំជម្រះនឹងច្រើនតែផ្តោតទៅលើ ថាតើយើងចង់ក្លាយជាមនុស្សបែបណា ដោយមិនមែនគ្រាន់តែសំដៅលើអ្វីដែលយើងចេះដឹងនោះទេ ( សូមមើលការបង្រៀនរបស់ ដាល្លិន អេក អូក « The Challenge to Become » Ensign ខែ វិច្ឆិកា ឆ្នាំ ២០០០ ទំព័រ ៣២–៣៤ ) ។ សូមអញ្ជើញសិស្សឲ្យពិចារណាដោយស្ងៀមស្ងាត់ពីអារម្មណ៍របស់ពួកគេអំពីការជំនុំជម្រះចុងក្រោយ ។ កថាខណ្ឌខាងក្រោមនេះអាចប្រើដើម្បីជួយដឹកនាំដល់គំនិតរបស់ពួកគេ ។
សូមសញ្ជឹងគិតពីរបៀបដែលអ្នកមានអារម្មណ៍ចំពោះការជំនុំជម្រះចុងក្រោយ ។ តើអ្នកដឹងអំពីរបៀបដើម្បីរៀបចំខ្លួនសម្រាប់ការជំនុំជម្រះចុងក្រោយដែរឬទេ ? ហេតុអ្វីបានជាអ្នកចង់រៀបចំខ្លួនសម្រាប់ការជំនុំជម្រះចុងក្រោយ ?
ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់អ្នក ហើយបានប្រទានបទគម្ពីរដើម្បីជួយអ្នកឲ្យដឹងអំពី និងរៀបចំខ្លួនសម្រាប់ថ្ងៃដែលអ្នកនឹង « ឈរនៅចំពោះវេទិកាជំនុំជម្រះនៃព្រះគ្រីស្ទ » ( មរមន ៣:២០ ) ។ នៅពេលអ្នកសិក្សា សូមរកមើលសេចក្តីពិតដែលអាចជួយដល់អ្នកឲ្យរៀបចំខ្លួន ដើម្បីឈរដោយមានទំនុកចិត្ត និងអំណរនៅចំពោះព្រះភ័ក្ររបស់ព្រះយេស៊ូវគ្រីស្ទនៅថ្ងៃជំនុំជម្រះចុងក្រោយ ។
មរមនបានបង្រៀនអំពីការជំនុំជម្រះចុងក្រោយ
មរមនស្រឡាញ់ពួកសាសន៍នីហ្វៃ ហើយបានដឹកនាំពួកគេនៅក្នុងសមរភូមិជាច្រើនដង ។ លោកបានអង្វរដល់ពួកគេឲ្យប្រែចិត្តពីអំពើទុច្ចរិតរបស់ពួកគេ ហើយបែរត្រឡប់មករកព្រះអង្គសង្គ្រោះវិញ ។ ប៉ុន្តែពួកគេបានបដិសេធព្រះអម្ចាស់ ហើយមានអំនួតលើកម្លាំងរបស់ពួកគេផ្ទាល់ ដោយធ្វើការស្បថជាពាក្យសម្បថដ៏ពិសិដ្ឋ ដែលពួកគេទទួលបានការបង្រៀនតែមិនដែលយកមកប្រើប្រាស់ ដូច្នេះមរមនបានបដិសេធឈប់ដឹកនាំពួកគេមួយរយៈ ( សូមមើល មរមន ៣:១០–១៦ ) ។ បន្ទាប់មក លោកបានបង្រៀនអំពីការជំនុំជម្រះចុងក្រោយ ដែលមនុស្សជាតិទាំងអស់នឹងត្រូវប្រឈមមុខ ។
សូមពិចារណាបង្ហាញ ឬក៏ផ្តល់តារាងខាងក្រោមនេះឲ្យសិស្ស ហើយអញ្ជើញពួកគេឲ្យបំពេញតារាងនោះជាមួយដៃគូ ឬក្រុមតូច ។
នៅក្នុងតារាងផ្នែកខាងឆ្វេងរបស់អ្នក សូមធ្វើបញ្ជីសំណួរដែលអ្នកមានអំពីការជំនុំជម្រះចុងក្រោយ ដូចឧទាហរណ៍ដែលបានផ្តល់ ។
សំណួរដែលខ្ញុំមានអំពីការជំនុំជម្រះចុងក្រោយ |
ចម្លើយ ការយល់ដឹង និងចំណាប់អារម្មណ៍ដែលខ្ញុំបានទទួល |
---|---|
សំណួរដែលខ្ញុំមានអំពីការជំនុំជម្រះចុងក្រោយ តើនរណាគឺជាអ្នកជំនុំជម្រះខ្ញុំ ? | ចម្លើយ ការយល់ដឹង និងចំណាប់អារម្មណ៍ដែលខ្ញុំបានទទួល |
សំណួរដែលខ្ញុំមានអំពីការជំនុំជម្រះចុងក្រោយ តើខ្ញុំនឹងត្រូវជំនុំជម្រះនៅពេលណា ? | ចម្លើយ ការយល់ដឹង និងចំណាប់អារម្មណ៍ដែលខ្ញុំបានទទួល |
បន្ទាប់ពីដៃគូ ឬក្រុមនីមួយៗបានរាយបញ្ជីសំណួររបស់ពួកគេរួចហើយ សូមអញ្ជើញពួកគេឲ្យចែកចាយសំណួររបស់ពួកគេជាមួយគូ ឬក្រុមផ្សេងទៀត ។ សូមពិចារណាអញ្ជើញសិស្សឲ្យរាយបញ្ជីសំណួរមួយចំនួនរបស់ពួកគេនៅលើក្ដារខៀន ដើម្បីប្រើប្រាស់វានៅពេលក្រោយក្នុងមេរៀននេះ ។
សូមអានពាក្យរបស់មរមននៅក្នុង មរមន ៣:១៨–២២; ៦:១៧–២២ ដើម្បីស្វែងរកចម្លើយចំពោះសំណួរដែលអ្នកបានរាយបញ្ជី ។ សូមរាយបញ្ជីការយល់ដឹងដែលអ្នករកឃើញនៅជួរឈរខាងស្ដាំនៃតាងរបស់អ្នក រួមមានសេចក្ដីយោងបទគម្ពីរ ដែលអ្នកបានរកឃើញទៅលើការយល់ដឹងនីមួយៗ ។
វេទិកាជំនុំជម្រះរបស់ព្រះគ្រីស្ទ
សេចក្តីពិតមួយដែលយើងបានរៀនសូត្រមកពីវគ្គបទគម្ពីរទាំងនេះ គឺថា យើងទាំងអស់គ្នានឹងត្រូវឈរនៅចំពោះវេទិកាជំនុំជម្រះរបស់ព្រះគ្រីស្ទ ដើម្បីទទួលការជំនុំជម្រះអំពីកិច្ចការរបស់យើង ទោះជាវាល្អ ឬអាក្រក់ក៏ដោយ ។ សូមពិចារណាគូសចំណាំឃ្លា ដែលបង្រៀនសេចក្ដីពិតនេះនៅក្នុង មរមន ៣:២០ ។
-
ហេតុអ្វីបានជាឃ្លានេះអាចជួយលួងលោម នៅពេលដែលដឹងថា ព្រះអង្គសង្គ្រោះជាចៅក្រមរបស់យើងនោះ ? ( សរសេរចម្លើយរបស់អ្នកនៅក្នុងជួរឈរខាងស្តាំនៃតារាងរបស់អ្នក ) ។
សម្រាប់ជំនួយក្នុងការឆ្លើយសំណួរមុន អ្នកអាចអាន អាលម៉ា ៧:១១–១៣ ដោយរកមើលអ្វី ដែលព្រះអង្គសង្គ្រោះបានជួបដែលអនុញ្ញាតឲ្យទ្រង់យល់អំពីយើងយ៉ាងល្អឥតខ្ចោះនៅឯវេទិកាជំនុំជម្រះ ។ អ្នកក៏អាចស្តាប់សេចក្ដីថ្លែងការណ៍មួយមកពីប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយនៅក្នុង «°ផែនការដ៏មហិមា°» ចាប់ពីនាទី ទី ១៤:០៦ ដល់ ១៤:៥១ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org°។
ផែនការដ៏មហិមា
សូមពិចារណាឲ្យសិស្សចាប់ជាដៃគូ ឬក្រុមតូចៗសម្រាប់ធ្វើសកម្មភាពខាងក្រោម ហើយចាត់ឲ្យក្រុមនីមួយៗនូវធនធាននេះដើម្បីសិក្សា ។
អ្នកប្រហែលជានៅតែមានសំណួរ និងកង្វល់អំពីការជំនុំជម្រះចុងក្រោយ ។ សូមស្វែងរកចម្លើយ និងការយល់ដឹងបន្ថែមទៀតដោយប្រើប្រាស់ធនធានខាងក្រោម ឬប្រភពដ៏ទេវភាពផ្សេងទៀត ។ សូមរាយបញ្ជីការយល់ដឹងដែលអ្នករកឃើញនៅក្នុងជួរឈរខាងស្តាំនៃតារាងរបស់អ្នក ។
-
សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយចំពោះការបញ្ចូលបទគម្ពីរនៅក្រោម « សេចក្ដីជំនុំជម្រះ ចុងក្រោយបំផុត »
-
Topical Guide អត្ថបទក្រោម « Judgment, the Last »
សមាជិកនៃក្រុមនីមួយៗអាចអញ្ជើញឲ្យចែកចាយការយល់ដឹងអំពីប្រភពដែលក្រុមបានសិក្សា ដើម្បីឲ្យថ្នាក់រៀនទាំងមូលអាចរៀនសូត្រមកពីធនធាននីមួយៗបាន ។
ប្រសិនបើសិស្សមានសំណួរអំពីអ្នកដែលនឹងចូលរួមក្នុងការជំនុំជម្រះរបស់យើង សូមពិចារណាចែកចាយសេចក្តីយោងបទគម្ពីរនៅក្នុង ផ្នែកទីមួយ នៅក្នុងផ្នែកវិចារណកថា និងព័ត៌មានសាច់រឿងផងដែរ ។
អ្នកក៏ប្រហែលជាចង់ស្តាប់ការបង្រៀនផ្សេងទៀតមកពីប្រធាន អូក អំពីការជំនុំជម្រះចុងក្រោយនៅក្នុង « សេចក្ដីស្រលាញ់ដ៏ទេវភាពក្នុងផែនការរបស់ព្រះវរបិតា » ចាប់ពីនាទី ទី ១:៤៤ ដល់ ៣:៣២ ឬ « បានស្អាតស្អំតាមរយៈការប្រែចិត្ត » ចាប់ពីនាទី ទី ៨:០៩ ដល់ ១២ ការបង្រៀនទាំងពីរនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org°។
សេចក្ដីស្រលាញ់ដ៏ទេវភាពក្នុងផែនការរបស់ព្រះវរបិតា
បានស្អាតស្អំតាមរយៈការប្រែចិត្ត
សូមណែនាំសិស្សឲ្យប្រើប្រាស់សំណួរដែលបានកត់ត្រានៅលើក្ដារខៀនពីមុន ។ សូមពិចារណាឲ្យស្វឺតមួយដើមដល់សិស្សបីបួននាក់ ដើម្បីសរសេរចម្លើយដែលពួកគេបានរកឃើញនៅជាប់នឹងសំណួរដែលត្រឹមត្រូវ ។ បន្ទាប់មកឲ្យសិស្សនោះហុចស្វឺតទៅឲ្យសិស្សម្នាក់ទៀតដើម្បីធ្វើដូចគ្នាដែរ ។ ធ្វើបែបនេះរហូតដល់អស់សិស្សដែលស្ម័គ្រចិត្តទាំងអស់ដោយសរសេរអ្វីមួយដែលពួកគេបានរកឃើញ ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យចែកចាយចម្លើយរបស់ពួកគេចំពោះសំណួរខាងក្រោម ។
-
តើមានសេចក្តីពិតអំពីព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត និងការជំនុំជម្រះចុងក្រោយអ្វីខ្លះ ដែលអ្នកនឹងចែកចាយជាមួយនឹងនរណាម្នាក់ដែលមានការបារម្ភអំពីការជំនុំជម្រះចុងក្រោយ ? ហេតុអ្វី ?
ប្រហែលជាមានសេចក្តីថ្លែងការណ៍នៅក្នុងផ្នែកវិចារណកថា និង ព័ត៌មានសាច់រឿងដែលអាចជួយដល់សិស្សឆ្លើយសំណួរមុន ។
ទំនុកចិត្តនៅថ្ងៃជំនុំជម្រះ
សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតអំពីចំណុចដូចខាងក្រោមនេះដោយស្ងៀមស្ងាត់ ៖
សូមគិតអំពីអារម្មណ៍របស់អ្នកនៅក្នុងអំឡុងពេលកំពុងសិក្សានេះ ។ តើអ្នកមានអារម្មណ៍ថាមានទំនុកចិត្តច្រើនជាងមុន ឬតិចជាងមុន និងរីករាយអំពីការជំនុំជម្រះចុងក្រោយជាងកាលដែលអ្នកមុនពេលរៀនមេរៀននេះដែរទេ ? ហេតុអ្វីបានជាអ្នកមានអារម្មណ៍បែបនោះ ? តើព្រះវិញ្ញាណបរិសុទ្ធបំផុសអ្នកឲ្យធ្វើអ្វីខ្លះ ?
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមបង្កើតផែនការមួយដើម្បីចាប់ផ្តើមរៀបចំបន្ថែមទៀតសម្រាប់ការជំនុំជម្រះចុងក្រោយ ។ សូមសញ្ជឹងគិត ហើយសម្រេចជ្រើសរើសសកម្មភាពមួយដែលអ្នកអាចយកមកអនុវត្ត ដើម្បីជួយដល់អ្នកឲ្យមានទំនុកចិត្តនិងអំណរកាន់តែច្រើន នៅពេលដែលអ្នករៀបចំខ្លួនដើម្បីឈរនៅចំពោះព្រះគ្រីស្ទ ។ ឧទាហរណ៍ ការប្រែចិត្តដោយស្មោះអស់ពីចិត្តជារៀងរាល់ថ្ងៃ គឺជារបៀបដ៏មានអានុភាពក្នុងការស្វែងរក « សុភមង្គល និងភាពសុខសាន្ដនៅក្នុងគំនិត » ។ ( សូមមើល រ័សុល អិម ណិលសុន « We Can Do Better and Be Better » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៧ ) ។ ប្តេជ្ញាធ្វើតាមផែនការរបស់អ្នក ។