« ថ្ងៃទី ២២ ខែ មករា ។ តើព្រះយេស៊ូវគ្រីស្ទគឺជាពន្លឺនៅក្នុងជីវិតរបស់ខ្ញុំយ៉ាងដូចម្តេច ? យ៉ូហាន ១ » ចូរមកតាមខ្ញុំ—សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ២២ ខែ មករា ។ តើព្រះយេស៊ូវគ្រីស្ទគឺជាពន្លឺនៅក្នុងជីវិតរបស់ខ្ញុំយ៉ាងដូចម្តេច ? » ចូរមកតាមខ្ញុំ — សម្រាប់កូរ៉ុមបព្វជិតភាពអើរ៉ុន និងថ្នាក់យុវនារី ៖ ប្រធានបទខាងគោលលទ្ធិឆ្នាំ ២០២៣
ថ្ងៃទី ២២ ខែ មករា
តើព្រះយេស៊ូវគ្រីស្ទគឺជាពន្លឺនៅក្នុងជីវិតរបស់ខ្ញុំយ៉ាងដូចម្តេច ?
ប្រឹក្សាជាមួយគ្នា
ដឹកនាំដោយសមាជិកថ្នាក់ម្នាក់ ឬគណៈប្រធានកូរ៉ុម មានរយៈពេលប្រហែល ១០–២០ នាទី
នៅដើមការប្រជុំ សូមសូត្ររួមគ្នានូវ បាវចនាយុវនារី ឬ បាវចនាកូរ៉ុមបព្វជិតភាពអើរ៉ុន ។ បន្ទាប់មកសូមដឹកនាំការពិភាក្សាមួយអំពីកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ដោយប្រើសំណួរមួយ ឬច្រើនដូចខាងក្រោម ឬសំណួររបស់បងប្អូនផ្ទាល់ ( សូមមើល ក្បួនខ្នាតទូទៅ ១០.២, ១១.២ ) ។ ដាក់ផែនការដើម្បីអនុវត្តតាមអ្វីដែលបងប្អូនពិភាក្សា ។
-
ការរស់នៅតាមដំណឹងល្អ ។ តើបទពិសោធន៍ថ្មីៗអ្វីខ្លះដែលបានពង្រឹងទីបន្ទាល់របស់យើង ?
-
ការមើលថែដល់អ្នកខ្វះខាត ។ តើមាននរណាម្នាក់ត្រូវការជំនួយ និងការអធិស្ឋានរបស់យើងដែរឬទេ ? តើយើងមានចំណាប់អារម្មណ៍ដើម្បីជួយពួកគេយ៉ាងណា ?
-
ការអញ្ជើញមនុស្សទាំងអស់ឲ្យទទួលយកដំណឹងល្អ ។ តើយើងអាចក្លាយជាពន្លឺបំភ្លឺដល់សមាជិកគ្រួសារ ឬមិត្តភក្តិដែលពុំមានសេចក្តីជំនឿដូចយើងយ៉ាងដូចម្តេច ?
-
ការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បភាពអស់កល្បជានិច្ច ។ តើយើងអាចបង្ហាញសេចក្ដីស្រឡាញ់ និងការគាំទ្រកាន់តែច្រើនចំពោះក្រុមគ្រួសាររបស់យើង និងធ្វើឲ្យមានភាពខុសប្លែកដ៏វិជ្ជមាននៅក្នុងផ្ទះយើងយ៉ាងដូចម្តេច ?
នៅចុងបញ្ចប់នៃមេរៀននេះ សូមធ្វើកិច្ចការដូចខាងក្រោម តាមការគួរ ៖
-
ថ្លែងទីបន្ទាល់អំពីគោលការណ៍ដែលបានបង្រៀន ។
-
រំឭកសមាជិកថ្នាក់ ឬកូរ៉ុមអំពីផែនការ និងការអញ្ជើញទាំងឡាយដែលបានដាក់អំឡុងការប្រជុំ ។
បង្រៀនគោលលទ្ធិ
ដឹកនាំដោយអ្នកដឹកនាំជាមជ្ឈិមវ័យ ឬយុវវ័យម្នាក់ រយៈពេលប្រហែល ២៥–៣៥ នាទី
រៀបចំខ្លួនខាងវិញ្ញាណ
សាវកយ៉ូហានបានបើកដំណឹងល្អរបស់លោកដោយការបៀបធៀបព្រះយេស៊ូវគ្រីស្ទទៅនឹងពន្លឺដែល « ភ្លឺមកក្នុងសេចក្តីងងឹត » ( យ៉ូហាន ១:៥ ) ។ សមាជិកនៅក្នុងថ្នាក់ ឬកូរ៉ុមរបស់បងប្អូនធំលូតលាស់ឡើងនៅក្នុងសម័យកាលនៃភាពខ្មៅងងឹតខាងវិញ្ញាណ ។ ប៉ុន្តែវាក៏ជាគ្រានៅពេលដែល « ពន្លឺអស្ចារ្យ » របស់ព្រះអង្គសង្រ្គោះមានដើម្បីជួយពួកគេមើលឃើញយ៉ាងច្បាស់ និងរកផ្លូវរបស់ពួកគេឃើញដែរ ( ពេត្រុស ទី១ ២:៩ ) ។
កាលបងប្អូនអាន យ៉ូហាន ១ នៅសប្តាហ៍នេះ សូមសញ្ជឹងគិតពីមូលហេតុដែលពន្លឺមានសារៈសំខាន់ខ្លាំងម្ល៉េះ ហើយនិងរបៀបដែលព្រះអង្គសង្រ្គោះជាពន្លឺនៅក្នុងជីវិតរបស់បងប្អូន ( សូមមើលផងដែរ ការបកប្រែដោយយ៉ូសែប ស៊្មីធ យ៉ូហាន ១:១–៣៤ [ នៅក្នុង the Bible appendix ] ) ។ តើពន្លឺរបស់ទ្រង់អាចប្រទានពរជ័យដល់អស់អ្នកដែលបងប្អូនបង្រៀនដោយរបៀបណា ? តើបងប្អូនអាចបំផុសគំនិតពួកគេឲ្យដើរក្នុងពន្លឺរបស់ទ្រង់ដោយរបៀបណា ? ដើម្បីជួយបងប្អូនសញ្ជឹងគិតពីសំណួរទាំងនេះ បងប្អូនអាចសិក្សា គោលលទ្ធិ និងសេចក្តីសញ្ញា ៨៨:៥–១៣, ៦៧; ៩៣:២–៩ និងសារលិខិតរបស់ស៊ីស្ទើរ សារ៉ុន អូប៊ែង « Christ: The Light That Shines in Darkness » ( Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៧៣–៧៦ ) ។
រៀនជាមួយគ្នា
វាតែងមានប្រយោជន៍ជានិច្ចក្នុងការចាប់ផ្តើមការពិភាក្សារបស់បងប្អូនដោយការផ្តល់ឱកាសដល់សមាជិកក្នុងថ្នាក់ ឬកូរ៉ុមនិយាយអំពីអ្វីដែលពួកគេបានរៀនពីការសិក្សាព្រះគម្ពីររបស់ពួកគេ ។ ឧទាហរណ៍ នៅសប្តាហ៍នេះ បងប្អូនអាចសូមឲ្យពួកគេចែកចាយពាក្យ ឬឃ្លាមួយចេញពី យ៉ូហាន ១:១–១៧ ដែលបង្រៀនពួកគេអ្វីមួយអំពីព្រះអង្គសង្រ្គោះ ។ សូមឲ្យពួកគេនិយាយអំពីមូលហេតុដែលពួកគេបានជ្រើសរើសពាក្យ ឬឃ្លារបស់ពួកគេ និងអ្វីដែលវាបង្រៀនពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមចែកចាយជាមួយពួកគេនូវរបៀបដែលព្រះយេស៊ូវគ្រីស្ទគឺជាពន្លឺនៅក្នុងជីវិតរបស់បងប្អូន ។ សកម្មភាពខាងក្រោមនេះអាចជួយបងប្អូនបន្តការពិភាក្សារបស់បងប្អូន ។
-
ដើម្បីជួយដល់អ្នកដែលបងប្អូនបង្រៀនឲ្យមានអំណរគុណចំពោះពន្លឺរបស់ព្រះអង្គសង្រ្គោះ ប្រហែលសមាជិកថ្នាក់ ឬកូរ៉ុមអាចចែកចាយពីអារម្មណ៍ដែលស្ថិតក្នុងភាពងងឹត ។ មានដំណើររឿងមួយដែលអាចជួយនៅផ្តើមសារលិខិតរបស់អែលឌើរ ធីម៉ូស៊ី ជេ ឌីឆេស « Light Cleaveth unto Light » ( Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១១២–១១៥ ) ។ ហេតុអ្វីពេលខ្លះមនុស្សខ្លាចភាពងងឹត ? ហេតុអ្វីយើងត្រូវការពន្លឺ ? ហេតុអ្វីព្រះយេស៊ូវគ្រីស្ទត្រូវបានហៅថាជាពន្លឺនៃពិភពលោក ? បងប្អូនអាចស្នើសុំឲ្យយុវវ័យសិក្សាសារលិខិតរបស់អែលឌើរ ឌីឆេស ដែលចាប់ផ្តើមដោយ « ខ្ញុំសូមផ្តល់យោបល់ថា នេះគឺជាពេលវេលាដែលត្រូវសួរខ្លួនឯង » ។ ពួកគេអាចរកមើលអ្វីដែលយើងអាចធ្វើដើម្បីនាំយកពន្លឺរបស់ព្រះអង្គសង្រ្គោះចូលក្នុងជីវិតរបស់យើងកាន់តែពេញលេញ ។
-
ខគម្ពីរទាំងនេះដែលមាននៅក្រោម « ធនធានគាំទ្រ » អាចជួយថ្នាក់ ឬកូរ៉ូមរបស់បងប្អូនយល់កាន់តែច្បាស់នូវពន្លឺដែលព្រះយេស៊ូវគ្រីស្ទប្រទានឲ្យ ។ បងប្អូនអាចអាន និងពិភាក្សាពីបណ្តុំបទគម្ពីរពីរបីដំបូងរួមគ្នាជាថ្នាក់ ។ បន្ទាប់មក សូមសរសេរ តើយើងអាចនាំយកពន្លឺរបស់ព្រះអង្គសង្រ្គោះចូលមកក្នុងជីវិតរបស់យើងដោយរបៀបណា ? ដាក់នៅលើក្តារខៀន ហើយអញ្ជើញយុវវ័យឲ្យសរសេរចម្លើយដែលពួកគេរកឃើញនៅក្នុងបណ្តុំបទគម្ពីរទីពីរ ។ បងប្អូនអាចចាត់យុវវ័យជាដៃគូៗ ហើយសូមឲ្យពួកគេចែកចាយជាមួយគ្នានូវរបៀបដែលព្រះយេស៊ូវគ្រីស្ទបានធ្វើជាពន្លឺនៅក្នុងជីវិតរបស់ពួកគេ ។
-
ស៊ីស្ទើរ សារ៉ុន អូប៊ែង បានមានប្រសាសន៍ថា « សេចក្ដីត្រូវការដ៏សំខាន់មួយដែលយើងមានដើម្បីរីកចម្រើនគឺការបន្តតភ្ជាប់នឹងប្រភពនៃពន្លឺរបស់យើងគឺ—ព្រះយេស៊ូវគ្រីស្ទ » ( « Christ: The Light That Shines in Darkness » ទំព័រ ៧៣ ) ។ បងប្អូនអាចបង្ហាញការណ៍នេះជាមួយនឹងឧបករណ៍សម្រាប់មេរៀន—ប្រហែលជាដោយការបង្ហាញ ពិល ឬឧបករណ៍ចល័ត ហើយពិភាក្សាអំពីមូលហេតុដែលប្រភពថាមពលរបស់វាមានសារៈសំខាន់ ។ បន្ទាប់មក សមាជិកថ្នាក់ ឬកូរ៉ុមអាចរំឭកឡើងវិញនូវសារលិខិតរបស់ស៊ីស្ទើរ អូប៊ែង ដោយស្វែងរករបៀបដែលសាតាំងព្យាយាម « កាត់ផ្ដាច់ការផ្គត់ផ្គង់ថាមពល [ របស់យើង ] » ។ តើយើងរក្សាការតភ្ជាប់ដ៏រឹងមាំទៅនឹងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ? តើយើងទទួលបានដំបូន្មានអ្វីនៅក្នុងសារលិខិតរបស់ស៊ីស្ទើរ អូប៊ែង ?
-
ទំនុកតម្កើង ដូចជាបទ « ទ្រង់ជាពន្លឺខ្ញុំ » និង « ដើរតាមពន្លឺ » ( ទំនុកតម្កើង ល.រ. ៣៩, ៤៦ ) ថ្លែងទីបន្ទាល់ថាព្រះយេស៊ូវគ្រីស្ទគឺជាពន្លឺរបស់យើង ។ សូមពិចារណាច្រៀងបទចម្រៀងទាំងនេះ ( ឬបទផ្សេងទៀតដែលបងប្អូនចេះ ) ជាមួយគ្នា ហើយស្វែងរកពាក្យ ឬឃ្លាដែលបង្រៀនយើងពីរបៀបដែលព្រះយេស៊ូវគ្រីស្ទដូចជាពន្លឺ ។ តើអ្នកដទៃបាននាំពន្លឺរបស់ព្រះអង្គសង្រ្គោះចូលមកក្នុងជីវិតរបស់យើងដោយរបៀបណា ? តើយើងអាចចែកចាយពន្លឺរបស់ទ្រង់ជាមួយនឹងមនុស្សដទៃដោយរបៀបណា ?
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
សូមលើកទឹកចិត្តសមាជិកថ្នាក់ ឬកូរ៉ុមឲ្យសញ្ជឹងគិត ហើយកត់ត្រាអ្វីដែលពួកគេនឹងធ្វើដើម្បីធ្វើតាមការបំផុសគំនិត ដែលពួកគេបានទទួលនៅថ្ងៃនេះ ។ ពួកគេអាចចែកចាយគំនិតរបស់ពួកគេបាន ប្រសិនបើពួកគេចង់ចែកចាយ ។ សូមអញ្ជើញពួកគេឲ្យគិត អំពីរបៀបដែលការធ្វើតាមចំណាប់អារម្មណ៍របស់ពួកគេនឹងពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ធនធានគាំទ្រ
-
ទំនុកដំកើង ២៧:១; អេសាយ ៦០:១៩–២០; យ៉ូហាន ៨:១២; នីហ្វៃទី ៣ ១៨:១៦, ២៤ ( ព្រះអង្គសង្រ្គោះគឺជាពន្លឺ )
-
សុភាសិត ៤:១៨–១៩; យ៉ូហាន ទី១ ២:៨–១១; គោលលទ្ធិ និងសេចក្តីសញ្ញា ៥០:២៣–២៤; ៩៣:២៦–២៨; ១៣៨:២០–២៤ ( របៀបដែលយើងនាំយកពន្លឺរបស់ព្រះអង្គសង្រ្គោះចូលក្នុងជីវិតរបស់យើង )
-
« Patterns of Light: The Light of Christ » ( វីដេអូ ) នៅលើគេហទំព័រ ChurchofJesusChrist.org