ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ២៤ ខែ ធ្នូ ។ តើ​ព្រះ​យេស៊ូវ​គ្រីស្ទ​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​ខ្ញុំ​ដោយ​របៀបណា ? បុណ្យគ្រីស្ទម៉ាស់


« ថ្ងៃទី ២៤ ខែ ធ្នូ ។ តើ​ព្រះ​យេស៊ូវ​គ្រីស្ទ​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​ខ្ញុំ​ដោយ​របៀបណា ? បុណ្យគ្រីស្ទម៉ាស់ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ​ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ២៤ ខែ ធ្នូ ។ តើ​ព្រះ​យេស៊ូវ​គ្រីស្ទ​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​ខ្ញុំ​ដោយ​របៀបណា ? » ចូរមកតាមខ្ញុំ — សម្រាប់​កូរ៉ុម​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី ៖ ប្រធានបទ​ខាង​គោលលទ្ធិ​ឆ្នាំ ២០២៣

ព្រះឱរស​យេស៊ូវ

បាន​សង្គ្រោះ ដោយ ជេនីឌី ផេច

ថ្ងៃទី ២៤ ខែ ធ្នូ

តើ​ព្រះ​យេស៊ូវ​គ្រីស្ទ​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​ខ្ញុំ​ដោយ​របៀបណា ?

បុណ្យគ្រីស្ទម៉ាស់

រូបតំណាង​ប្រឹក្សា​ជាមួយគ្នា

ប្រឹក្សា​ជាមួយគ្នា

ដឹកនាំ​ដោយ​សមាជិក​ថ្នាក់​ម្នាក់ ឬ​គណៈប្រធាន​កូរ៉ុម មាន​រយៈពេល​ប្រហែល ១០–២០ នាទី

នៅ​ដើម​ការប្រជុំ សូម​សូត្រ​រួមគ្នា​នូវ បាវចនា​យុវនារីបាវចនា​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ។ បន្ទាប់មក​សូម​ដឹកនាំ​ការពិភាក្សា​មួយ​អំពី​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាព​តម្កើងឡើង ដោយ​ប្រើ​សំណួរ​មួយ ឬ​ច្រើន​ដូច​ខាងក្រោម ឬ​សំណួរ​របស់​បងប្អូន​ផ្ទាល់ ( សូមមើល ក្បួនខ្នាត​ទូទៅ ១០.២, ១១.២ ) ។ ដាក់​ផែនការ​ដើម្បី​អនុវត្ត​តាម​អ្វី​ដែល​បងប្អូន​ពិភាក្សា ។

  • ការរស់នៅ​តាមដំណឹងល្អ ។ តើ​យើង​កំពុង​ស្វែងរក​អំណរ​ក្នុង​ការ​ដើរតាម​ព្រះ​យេស៊ូវ​គ្រីស្ទយ៉ាង​ដូចម្តេច ?

  • ការមើលថែ​ដល់​អ្នក​ខ្វះខាត ។ តើ​នរណា​នៅក្នុង​វួដ ឬ​សហគមន៍​របស់​យើង​ត្រូវការ​ជំនួយ​របស់​យើង ? តើ​យើង​អាច​ជួយ​ពួកគេ​បាន​យ៉ាង​ដូចម្ដេច ?

  • ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួលយក​ដំណឹងល្អ ។ តើ​យើង​អាច​ជួយ​គ្នាទៅ​វិញ​ទៅមក​រៀបចំខ្លួន​ដើម្បី​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​យ៉ាងដូចម្តេច ?

  • ការបង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្បភាព​អស់​កល្ប​ជានិច្ច ។ តើ​យើង​អាច​រួមចំណែក​នៅ​ក្នុង​កិច្ច​ខិតខំ​របស់​វួដ​យើង​ដើម្បី​ធ្វើ​កិច្ចការ​ពង្សប្រវត្តិ និង​ព្រះវិហារ​បរិសុទ្ធ​យ៉ាង​ដូចម្តេច ?

នៅ​ចុង​បញ្ចប់​នៃ​មេរៀន​នេះ សូម​ធ្វើ​កិច្ចការ​ដូច​ខាងក្រោម តាម​ការគួរ ៖

  • ថ្លែង​ទីបន្ទាល់​អំពី​គោលការណ៍​ដែល​បាន​បង្រៀន ។

  • រំឭក​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​អំពី​ផែនការ និង​ការអញ្ជើញ​ទាំងឡាយ​ដែល​បាន​ដាក់​អំឡុង​ការប្រជុំ ។

រូប​តំណាង​បង្រៀន​គោលលទ្ធិ

បង្រៀន​គោលលទ្ធិ

ដឹកនាំ​ដោយ​អ្នកដឹកនាំ​ជា​មជ្ឈិមវ័យ ឬ​យុវវ័យ​ម្នាក់ រយៈពេល​ប្រហែល ២៥–៣៥ នាទី

រៀបចំ​ខ្លួន​ខាង​វិញ្ញាណ

ពីមុន​ទ្រង់​បាន​ប្រសូត​ព្រះ​យេស៊ូវ​គ្រីស្ទ​ត្រូវបាន​ស្គាល់​ថា​ជា​ព្រះ​យេហូវ៉ា​ដ៏​មហិមា ។ ទ្រង់​គឺជា​បុត្រ « ជាទី​ស្ងួនភ្ងា និង​ជា​ទី​ជម្រើស​ចាប់​តាំង​ពី​ដើមដំបូង​មក » របស់​ព្រះវរបិតា ( ម៉ូសេ ៤:២ ) ពេញ​ដោយ​សិរីរុងរឿង ព្រះគុណ និង​សេចក្តីពិត ( សូមមើល យ៉ូហាន ១៧:៥; គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៣:១១ ) ។ ប៉ុន្តែ​នៅពេល​ទ្រង់​បាន​ប្រសូត ម៉ារា « ផ្តេក​​ទ្រង់ក្នុង​ស្នូក ពី​ព្រោះ​ក្នុង​ផ្ទះ​សំណាក់​គ្មាន​កន្លែង​ណា​នៅ​ទេ » ( លូកា ២:៧ ) ។ ហេតុអ្វី​បាន​ជា​ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះទ័យ​ទទួល​យក​តួនាទី​របស់​ទ្រង់​ជា​ព្រះអង្គ​សង្គ្រោះ ទោះបី​មាន​ន័យ​ថា ត្រូវ​យាងមក​ផែនដី​ក្នុង​ស្ថានភាព​ដ៏​ទាបបំផុត​ក៏ដោយ ? ចម្លើយ​ដ៏​សាមញ្ញ​របស់​ទ្រង់​គឺថា​ទ្រង់​ស្រឡាញ់​យើង ។ នៅពេល​នីហ្វៃ បានឃើញ​ការប្រសូត​របស់​ព្រះអង្គ​សង្រ្គោះនៅក្នុង​ទស្សននិមិត្ត នោះ​លោក​បាន​ថ្លែង​ទីបន្ទាល់​អំពី « សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ដែល​មាន​សាយ​សព្វ​នៅ​ក្នុង​ចិត្ត​នៃ​កូន​ចៅ​មនុស្ស ហេតុ​ដូច្នោះ​ហើយ នោះ​គឺជា​សេចក្ដី​ស្រឡាញ់ ដែល​គួរ​ឲ្យ​ប្រាថ្នា​ដ៏​លើសលប់​ជាង​អ្វីៗ​ទាំង​អស់ » ( នីហ្វៃ​ទី ១ ១១:២២ ) ។

បុណ្យគ្រីស្ទម៉ាស់​គឺជា​ពេលវេលា​ពិសេស​ដើម្បី​សញ្ជឹងគិត ពី​របៀប​ដែល​ការប្រសូត​របស់​ព្រះអង្គសង្គ្រោះ និង​ពលិកម្ម​ដ៏​ធួន​របស់ទ្រង់​បង្ហាញពី​សេចក្តី​ស្រឡាញ់​របស់ទ្រង់​ចំពោះ​បងប្អូន ។ កាល​ដែល​បងប្អូន​រៀបចំ​ដើម្បី​ជួយ​យុវវ័យ ដែល​បងប្អូន​បង្រៀន​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ សូម​ពិចារណា​មើល លូកា ៤:១៦–២១; យ៉ូហាន ៣:១៦–១៧; នីហ្វៃទី ៣ ២៧:១៣–១៦; និង​សារលិខិត​របស់​​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន « The Love of God » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ១៦–១៩ ) ។

រៀន​ជាមួយគ្នា

នៅពេល​ថ្នាក់ ឬ​កូរ៉ុម​របស់​បងប្អូន ជិត​ឈាន​ដល់​ចុង​បញ្ចប់​នៃ​ការសិក្សា​របស់​បងប្អូន​អំពី​ព្រះគម្ពីរ​សញ្ញា​ថ្មី​សម្រាប់​ឆ្នាំ​នេះ បងប្អូន​អាច​សុំ​ឲ្យ​យុវវ័យ​ចែកចាយ​រឿង​មួយ​ចំនួន​ដែល​ពួកគេ​ចូលចិត្ត​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ដែល​ព្រះអង្គសង្គ្រោះ​បាន​បង្ហាញ ពី​សេចក្ដីស្រឡាញ់​របស់​ទ្រង់​ចំពោះ​មនុស្ស​ជុំវិញ​ទ្រង់ ។ បងប្អូន​ក៏​អាច​​អាន​រឿង​ទាំងនេះ​ជាមួយគ្នា​ផង​ដែរ ។ តើរឿង​ទាំងនេះ​បង្រៀន​យើង​អ្វីខ្លះ អំពីសេចក្ដីស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ​ចំពោះ​យើង ? ដើម្បី​ជួយ​បងប្អូន​ឲ្យ​ពិភាក្សា​បន្ថែម​ទៀត​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ សូម​ប្រើ​សកម្មភាព​ដូច​ខាងក្រោម​នេះ ៖

  • សូម​អញ្ជើញ​សមាជិក​ថ្នាក់ ឬកូរ៉ុម​របស់​បងប្អូន​ឲ្យ​គិត​ពី​សេចក្ដីស្រឡាញ់​ដែល​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​មាន​ចំពោះ​យើង ដូចជា​ផ្កាមួយ​បាច់​ដ៏​ស្រស់ស្អាត ( សូមមើល រ័សុល អិម ណិលសុន « Divine Love » Ensign ខែ កុម្ភៈ ឆ្នាំ ២០០៣ ទំព័រ ២៤ ) ។ សូម​ពិចារណា​​​ឲ្យ​យុវវ័យ​ម្នាក់ៗ​នូវ​រូបផ្កា​ក្រដាស​មួយ ហើយ​សុំ​ឲ្យ​ពួកគេ​ម្នាក់ៗ​អាន​វគ្គបទគម្ពីរមួយ​នៅ​ក្នុង « ធនធាន​គាំទ្រ » ។ សូមសុំ​ឲ្យ​ពួកគេ​សរសេរ​អ្វី​ដែល​ពួកគេ​រៀន​អំពី​សេចក្ដី​ស្រឡាញ់​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​មាន​ចំពោះ​យើង នៅ​លើ​រូប​ផ្កា​ក្រដាស​របស់​ពួកគេ ។ នៅពេល​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន នោះ​ពួកគេ​អាច​ដាក់​រូបផ្កា​របស់​ពួកគេ​រួម​គ្នា​ដើម្បី​បង្កើត​ជា​បាច់​ផ្កា​មួយ ។ តើ​​យើង​អាច​ស្គាល់​កាន់​តែ​ប្រសើរ​អំពី​វិធី​ដែល​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​បង្ហាញ​សេចក្ដីស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើងដោយ​របៀបណា ?

  • ​ទំនុក​​តម្កើង​មួយ​ចំនួន​រៀបរាប់​ពីវិធី ដែល​ព្រះអង្គសង្គ្រោះ​បង្ហាញ​សេចក្ដីស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង ( ឧទាហរណ៍ សូមមើល « ខ្ញុំ​ដឹង​ថា​ព្រះ​ប្រោសលោះ​ខ្ញុំ​នៅ​រស់ » ទំនុកតម្កើង ល.រ. ៧៦ ) ។ សមាជិក​ថ្នាក់ ឬ​កូរ៉ុម​អាច​ជ្រើស​យក​ទំនុក​តម្កើង​មួយ ហើយ​ចែកចាយ​បទពិសោធន៍ ពេល​ពួកគេ​បាន​ទទួល​អារម្មណ៍​នៃ​សេចក្ដីស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ តាម​របៀប​ដែល​ស្រដៀង​គ្នា​នឹង​អ្នក​ដែល​បាន​រៀបរាប់​នៅ​ក្នុង​ទំនុក​តម្កើង ។ តើ​វិធីមួយចំនួន​ផ្សេងទៀត​ដែល​ព្រះអង្គសង្គ្រោះ​បាន​បង្ហាញ​សេចក្ដីស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង​មាន​អ្វីខ្លះ ? ក្នុងនាម​ជា​អ្នក​ដើរ​តាម​ព្រះគ្រីស្ទ តើ​យើង​អាច​ជួយ​អ្នក​ដទៃ​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់ទ្រង់​យ៉ាង​ដូចម្តេច ?

  • មាន​គំនិត​ខុស​ឆ្គង​ជាច្រើន​នៅ​ក្នុង​ពិភពលោក​នេះ​អំពី​សេចក្ដីស្រឡាញ់​របស់​ព្រះ​ចំពោះ​យើង ។ ឧទាហរណ៍ មនុស្ស​មួយ​ចំនួន​អាច​គិត​ថា ពេល​មនុស្ស​មាន​បាន ឬ​រីកចម្រើន វាមានន័យ​ថា ព្រះ​ស្រឡាញ់​ពួកគេ​ច្រើន​ជាង​មនុស្ស​ដទៃ ។ មនុស្ស​មួយ​ចំនួន​អាច​មាន​អារម្មណ៍​ថា បើ​ព្រះ​ពិតជា​ស្រឡាញ់​យើង នោះ​ទ្រង់​នឹង​ទទួល​យក​យើង​នូវ​អ្វី​ដែល​យើង​មាន ហើយ​មិន​សុំ​ឲ្យ​យើង​ផ្លាស់ប្ដូរ​ឡើយ ។ តើ​សារលិខិត​ខុសឆ្គង​អ្វីខ្លះ​ដែល​យើងបាន​ធ្លាប់​ឮ​អំពី​សេចក្ដីស្រឡាញ់​របស់​ព្រះ ? ដើម្បី​ជួយ​តតាំង​នឹង​សារលិខិត​ខុសឆ្គង​ទាំង​នេះ បងប្អូន​អាច​សុំ​ឲ្យ​យុវវ័យ​រំឭក​សារលិខិត​របស់​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន « The Love of God » ឬ​ប្រធាន ដាល្លិន អេក អូក « Love and Law » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ២៦–២៩ ) ។ តើ​សេចក្ដីពិតអ្វីទៅ​ដែល​យើង​រកឃើញ​នៅ​ក្នុង​សារលិខិត​ទាំងនេះ ដែល​ជួយ​យើង​ឲ្យ​យល់​ពី​សេចក្ដីស្រឡាញ់​របស់​ព្រះ​ចំពោះ​យើង ?

ផ្កា

សេចក្ដីស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ប្រៀប​បាន​ទៅ​នឹង​បាច់​ផ្កា​ដ៏ស្រស់ស្អាត ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សូម​លើក​ទឹកចិត្ត​សមាជិក​ថ្នាក់ ឬ​កូរ៉ុម​ឲ្យ​សញ្ជឹងគិត ហើយ​កត់ត្រា​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដើម្បី​ធ្វើ​តាម​ការបំផុស​គំនិត ដែល​ពួកគេ​បាន​ទទួល​នៅ​ថ្ងៃនេះ ។ ពួកគេ​អាច​ចែកចាយ​គំនិត​របស់​ពួកគេ​បាន ប្រសិនបើ​ពួកគេ​ចង់​ចែកចាយ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​គិត អំពី​របៀប​ដែល​ការ​ធ្វើតាម​ចំណាប់​អារម្មណ៍​របស់ពួកគេ​នឹង​ពង្រឹង​ទំនាក់ទំនង​របស់ពួកគេ​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

ធនធាន​គាំទ្រ

ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ

អ្វីៗ​ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ នៅ​ក្នុង​ការងារ​បម្រើ​របស់​ទ្រង់​នៅ​លើ​ផែនដី ត្រូវ​បាន​លើកទឹកចិត្ត​ដោយ​សេចក្ដីស្រឡាញ់—គឺ​សេចក្ដីស្រឡាញ់​របស់​ទ្រង់​ចំពោះ​ព្រះវរបិតា​របស់​ទ្រង់ និង​សេចក្ដីស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង​គ្រប់​គ្នា ។ ដោយមាន​ក្ដីស្រឡាញ់​ដូច​ព្រះគ្រីស្ទ​នៅក្នុង​ដួងចិត្ត​របស់​យើង នោះយើង​នឹង​ស្វែងរក​គ្រប់វិធី​ដែលអាច​ធ្វើទៅបាន ដើម្បីជួយដល់​អ្នកដទៃ​ឲ្យ​​រៀន​អំពី​ព្រះគ្រីស្ទ ហើយ​មក​រក​ទ្រង់ ។ សេចក្ដីស្រឡាញ់​គឺ​ជា​មូលហេតុ និង​ជា​ការជំរុញ​ចិត្ត​សម្រាប់​ការ​បង្រៀន​របស់​យើង ។