ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៥–២១ ខែ មករា ៖ « មក​ទទួល​ទាន​ផ្លែឈើ​នោះផង » ។ នីហ្វៃទី ១ ៦–១០


« ថ្ងៃទី ១៥–២១ ខែ មករា ៖ ‹ មក​ទទួល​ទាន​ផ្លែឈើ​នោះផង › ។ នីហ្វៃទី ១ ៦–១០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

« ថ្ងៃទី ១៥–២១ ខែ មករា ។ នីហ្វៃ​ទី ១ ៦–១០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

ការនិមិត្ត​របស់​លីហៃ​អំពី​ដើម​ជីវិត

Lehi’s Dream [ សុបិន​របស់​លីហៃ ] ដោយ ស្ទីវិន ឡយដ៏ នៀល

ថ្ងៃទី ១៥–២១ ខែ មករា ៖ « មក​ទទួល​ទាន​ផ្លែឈើ​នោះផង »

នីហ្វៃទី ១ ៦–១០

សុបិន​របស់​លីហៃ—មាន​ដំបងដែក អ័ព្ទ​នៃ​សេចក្ដី​ងងឹត អគារ​ធំទូលាយ និង​ដើមឈើ ដែល​មាន​ផ្លែ « ផ្អែម​បំផុត »—គឺជា​ការអញ្ជើញ​ដ៏​បំផុស​គំនិត​ឲ្យ​មក​ទទួល​ពរជ័យ​នៃ​សេចក្ដី​ស្រឡាញ់ និង​ពលិកម្ម​ដ៏​ធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ ទោះជា​យ៉ាង​ណា​ក៏​ដោយសម្រាប់លីហៃ ការ​និមិត្ត​នេះ​ក៏​បានថ្លែង​អំពី​គ្រួសារ​របស់​លោក​ផងដែរ ៖ « ដោយសារ​ការណ៍​ដែល​ឪពុក​បាន​ឃើញ គឺ​ជា​ហេតុ​ដែល​នាំ​ឲ្យ​ឪពុក​មាន​សេចក្ដី​ត្រេកអរ​រីករាយ​ក្នុង​ព្រះអម្ចាស់​ពី​ព្រោះ​តែ​នីហ្វៃ ហើយ​ព្រមទាំង​សាំ​ផងដែរ ។… ប៉ុន្តែ​មើល​ចុះ លេមិន និង​លេមយួល ឪពុក​ភ័យ​ខ្លាច​ជា​ខ្លាំង ពីព្រោះ​តែ​កូន » ( នីហ្វៃទី ១ ៨:៣–៤ ) ។ នៅពេល​លីហៃ​បញ្ចប់​ការ​ពិពណ៌នា​អំពី​ការនិមិត្ត​របស់​លោក លោក​បាន​សូម​អង្វរ​ឲ្យ​លេមិន និង​លេមយួល « ប្រុង​ស្ដាប់​តាមពាក្យ​ទាំងឡាយ​របស់​លោក ក្រែង​ព្រះអម្ចាស់​ទ្រង់​នឹង​មេត្តាករុណា​ដល់​ពួកគេ » ( នីហ្វៃទី ១ ៨:៣៧ ) ។ ទោះ​ជា​បងប្អូន​បាន​សិក្សា​ការនិមិត្ត​របស់​លីហៃ​ជា​ច្រើន​ដង​ហើយ​ក្ដី ក៏​នៅពេល​នេះ សូម​គិត​អំពី​ការនិមិត្ត​នេះ​តាម​របៀប​ដែល​លីហៃ​បាន​គិត—គឺ​គិត​អំពី​មនុស្ស​ម្នាក់​ដែល​បងប្អូន​ស្រឡាញ់ ។ នៅពេល​បងប្អូន​ធ្វើ​ដូច្នោះ សុវត្ថិភាព​របស់​ដំបងដែក ភាព​គ្រោះថ្នាក់​នៃ​អគារ​ដ៏​ធំ​ទូលាយ និង​ភាព​ផ្អែម​របស់​ផ្លែឈើ​នោះ នឹង​មាន​អត្ថន័យ​ថ្មី ។ ហើយ​បងប្អូន​នឹង​យល់​បាន​កាន់តែ​ស៊ីជម្រៅ​អំពី « អស់​ទាំង​អារម្មណ៍​របស់​មេបា [ ដ៏ ] ទន់ភ្លន់ » ដែល​បាន​ទទួល​ការនិមិត្ត​ដ៏​អស្ចារ្យ​នេះ ។

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

នីហ្វៃទី ១ ៧:៦–២១

ខ្ញុំ​អាច​អត់ទោស​ឲ្យ​មនុស្សដទៃ​បាន ។

តើ​អ្វី​ដែល​ធ្វើ​ឲ្យ​បងប្អូន​ចាប់អារម្មណ៍​ចំពោះ​គំរូ​របស់នីហ្វៃ នៅក្នុង នីហ្វៃទី ១ ៧:៦–២១ ? តើ​យើង​មាន​ពរ​យ៉ាងណា នៅពេល​យើង « បាន​អភ័យទោស​ដោយ​ស្មោះ​អស់​ពី​ចិត្ត » ដល់​គ្នា​ទៅវិញ​ទៅមក ? វីដេអូ « The Lord Delivers Nephi from His Rebellious Brothers »​( បណ្ណាល័យ​ដំណឹងល្អ ) អាច​មាន​ប្រយោជន៍​ដល់​ការសិក្សា​របស់​បងប្អូន ។

6:54

ព្រះអម្ចាស់​រំដោះ​នីហ្វៃ​ចេញ​ពី​បងៗដែលបះបោរ​របស់​លោក នីហ្វៃទី១​ ៧:៦-២២

នីហ្វៃទី១ ៧:៦–២២ | លេមិន និង លេមយួល បានបះបោរប្រឆាំងនឹងនីហ្វៃ ហើយចងលោកដោយខ្សែ ។ នីហ្វៃ​ត្រូវ​បាន​សង្គ្រោះ​ដោយ​អព្ភូតហេតុ ហើយ​បងប្រុស​ទាំងឡាយ​រួម​គ្នា​ឡើង​វិញ ។

នីហ្វៃទី ១ ៨

ការប្រកាន់​ខ្ជាប់​ទៅនឹង​ព្រះបន្ទូល​នៃ​ព្រះ​ដឹកនាំ​ខ្ញុំ​ទៅ​រក​ព្រះអង្គ​សង្គ្រោះ ហើយ​ជួយ​ខ្ញុំ​ឲ្យ​ទទួល​បាន​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ។

ការនិមិត្ត​របស់​លីហៃ​ផ្ដល់​នូវ​ការអញ្ជើញ​មួយ​ដើម្បី​ឲ្យ​គិត​ពិចារណា​អំពី​ចំណុច​របស់​បងប្អូន​នៅ​ក្នុង​ដំណើរ​ផ្ទាល់ខ្លួន​របស់​បងប្អូន ដើម្បី​ប្រែក្លាយ​ដូចជា​ព្រះគ្រីស្ទ ។ ប្រធាន ប៊យដ៍ ឃេ ផាកកឺ បាន​មាន​ប្រសាសន៍​ថា « បងប្អូន​នៅក្នុង​ការធ្វើ​ដំណើរ​នេះ យើង​ទាំងអស់​គ្នា​នៅក្នុង​ការធ្វើ​ដំណើរ​នេះ ។ សុបិន​របស់​លីហៃ ឬ​ការ​និមិត្ត​របស់​លីហៃ​អំពី​ដំបង​ដែក មាន​នូវ​អ្វី​គ្រប់​យ៉ាង … ដែល​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ចាំបាច់​ត្រូវ​យល់​ដឹង​អំពី​ការសាកល្បង​នៃ​ជីវិត » ( « Lehi’s Dream and You » New Era ខែ មករា ឆ្នាំ ២០១៥ ទំព័រ ២ ) ។

នៅពេល​បងប្អូន​សិក្សា សូម​ពិចារណា​បំពេញ​តារាង​មួយ​ដូច​តារាង​មួយ​នេះ ។

និមិត្ត​រូប​មក​ពី​ការនិមិត្ត​របស់​លីហៃ

អត្ថន័យ

សំណួរ​ត្រិះរិះ

និមិត្ត​រូប​មក​ពី​ការនិមិត្ត​របស់​លីហៃ

ដើមឈើ និង​ផ្លែ​របស់​វា ( នីហ្វៃទី ១ ៨:១០–១២ )

អត្ថន័យ

សំណួរ​ត្រិះរិះ

តើ​ខ្ញុំ​កំពុង​ធ្វើ​អ្វីខ្លះ​ដើម្បី​អញ្ជើញ​អ្នក​ដទៃ​ឲ្យ​ទទួល​បាន​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ?

និមិត្ត​រូប​មក​ពី​ការនិមិត្ត​របស់​លីហៃ

ទន្លេ ( នីហ្វៃទី ១ ៨:១៣ )

អត្ថន័យ

សំណួរ​ត្រិះរិះ

និមិត្ត​រូប​មក​ពី​ការនិមិត្ត​របស់​លីហៃ

ដំបង​ដែក ( នីហ្វៃទី ១ ៨:១៩–២០,៣០ )

អត្ថន័យ

សំណួរ​ត្រិះរិះ

និមិត្ត​រូប​មក​ពី​ការនិមិត្ត​របស់​លីហៃ

អ័ព្ទ​នៃ​សេចក្ដី​ងងឹត ( នីហ្វៃទី ១ ៨:២៣ )

អត្ថន័យ

សំណួរ​ត្រិះរិះ

និមិត្ត​រូប​មក​ពី​ការនិមិត្ត​របស់​លីហៃ

អគារ​ដ៏​ធំ ហើយ​ទូលាយ ( នីហ្វៃទី ១ ៨:២៦–២៧,៣៣ )

អត្ថន័យ

សំណួរ​ត្រិះរិះ

បងប្អូន​ក៏​អាច​ស្វែងរក​ខគម្ពីរ​ខាងក្រោម​នេះ​បាន​ផងដែរ ដើម្បី​សិក្សា​អំពី​មនុស្ស​បួន​ក្រុម​ដែល​លីហៃ​បាន​ឃើញ ៖ នីហ្វៃទី ១ ៨:២១–២៣, ២៤–២៨, ៣០ និង ៣១–៣៣ ។ តើ​បងប្អូន​មាន​សម្គាល់​ឃើញ​ពី​ភាព​ខុសគ្នា​អ្វីខ្លះ​រវាង​ក្រុម​ទាំង​នេះ​ដែរឬទេ ? ហេតុអ្វី​បាន​ជា​មនុស្ស​ខ្លះ​បាន​ចាកចេញ​ទៅវិញ បន្ទាប់ពី​ទៅ​ដល់​ដើមឈើ​នោះ ហើយ​ភ្លក់​រសជាតិ​ផ្លែឈើ​នោះ ( សូមមើល ខទី ២៤–២៨ ) ? តើ​បងប្អូន​រៀន​អ្វីខ្លះ​មកពី​បទពិសោធន៍​នេះ ?

សូមមើល​ផងដែរ ខេវីន ដបុលយូ ភៀរសិន « Stay by the Tree » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១១៤–១៦; « លីហៃ​ឃើញ​ការនិមិត្ត​អំពី​ដើមឈើ​នៃ​ជីវិត ( វីដេអូ ) បណ្ណាល័យ​ដំណឹងល្អ ។

សម្រាប់​បទពិសោធន៍​អន្តរកម្ម​ដើម្បី​ជួយ​អ្នក​ឲ្យ​រៀន​អំពី​ការនិមិត្ត​របស់លីហៃ សូម​ចុច​ទីនេះ ។

13:0

លីហៃឃើញការនិមិត្តមួយអំពីដើមឈើជីវិត | នីហ្វៃទី១ ៨

នីហ្វៃទី១ ៨ | លីហៃមានការនិមិត្តដែលពេញដោយនិមិត្តរូប ។ ចំណុចសំខាន់នៃការនិមិត្តរបស់លោកគឺដើមឈើជីវិត និងការបរិភោគផ្លែនៃដើមនោះ ។

សូម​អនុញ្ញាត​ឲ្យ​អ្នក​សិក្សា​ចែកចាយ​ការរក​ឃើញ​នានា​របស់​ពួកគេ​ផ្ទាល់ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​រៀន​ស្វែងយល់​អំពី​ព្រះគម្ពីរ​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់​សម្រាប់​សេចក្ដីពិត​ដែល​ពួកគេ​រកឃើញ ។ ជាឧទាហរណ៍ បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​ឯកសារ​យោង​បទគម្ពីរ​នៅក្នុង​តារាង​ខាងលើ​ដោយ​ខ្លួនឯង ឬ​ជា​ក្រុម​តូចៗ ។ ពួកគេ​នឹង​ចងចាំ ហើយ​ស្រឡាញ់​សេចក្តីពិត​ដែល​ពួកគេ​រកឃើញ ។

មនុស្ស​កាន់​ដំបង​ដែក​ដែល​នាំ​ទៅរក​ដើម​ជីវិត

Common Thread [ ចរិត​លក្ខណៈ​ទូទៅ ] ដោយ ខេលស៊ី និង ចេស៊ី បារិត

នីហ្វៃទី ១ ១០:២–១៦

ពួក​ព្យាការី​ពី​បុរាណ​បាន​ដឹង​អំពី​បេសកកម្ម​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បាន​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ ។

ហេតុអ្វី​បងប្អូន​គិត​ថា ព្រះអម្ចាស់​ចង់​ឲ្យ​គ្រួសារ​របស់​លីហៃ—និង​យើង​ទាំងអស់​គ្នា—ស្គាល់​សេចក្តីពិត​ដែល​មាន​នៅក្នុង នីហ្វៃទី ១ ១០:២–១៦ ? សូម​ពិចារណា​អំពី​របៀប​ដែល​បងប្អូន​អាច​ជួយ​មនុស្ស​ជាទី​ស្រឡាញ់​របស់​បងប្អូន​ឲ្យ​យាង​អញ្ជើញ​ព្រះអង្គ​សង្គ្រោះ​មក​ក្នុង​ជីវិត​របស់​ពួកគេ ។

នីហ្វៃទី ១ ១០:១៧–១៩

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ព្រះ​នឹង​បើក​សម្ដែង​សេចក្ដីពិត​ដល់​ខ្ញុំ​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

តើ​បងប្អូន​ឆ្លើយតប​ដោយ​របៀបណា នៅពេល​បងប្អូន​ត្រូវបាន​សុំ​ឲ្យ​រស់នៅ​តាម​គោលការណ៍​នៃ​ដំណឹងល្អ​ដែល​បងប្អូន​មិន​យល់​នោះ ? នៅក្នុង​ខគម្ពីរ​ខាងក្រោម សូម​សម្គាល់​ពី​ភាព​ខុសគ្នា​រវាង​ការឆ្លើយតប​របស់​នីហ្វៃ​ចំពោះ​ការនិមិត្ត​របស់​លីហៃ ( សូមមើល នីហ្វៃទី ១ ១០:១៧–១៩; ១១:១ ) និង​ការឆ្លើយតប​របស់​លេមិន និង​លេមយួល ( សូមមើល នីហ្វៃទី ១ ១៥:១–១០ ) ។ តើ​នីហ្វៃ​យល់​អំពី​សេចក្តីពិត​អ្វីខ្លះ ដែល​បាន​ដឹកនាំ​លោក​ឲ្យ​ឆ្លើយតប​ដូច​ដែល​លោក​បាន​ធ្វើ​នេះ ?

ដោយ​មាន​គំរូ​របស់​នីហ្វៃ​នៅក្នុង​ចិត្ត សូម​ធ្វើ​បញ្ជី​មួយ​អំពី​គោលការណ៍​នៃ​ដំណឹងល្អ​ដែល​បងប្អូន​ចង់​យល់​ឲ្យ​កាន់តែ​ច្បាស់​ថែមទៀត ។ តើ​បងប្អូន​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ស្វែងរក​ចម្លើយ​សម្រាប់​ខ្លួនឯង​ផ្ទាល់ ? ( សូមមើល​ផងដែរ « សេចក្តីពិត​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​សេរីភាព » នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​សម្រាប់​ធ្វើការ​ជ្រើសរើស ទំព័រ ៣០–៣៣ ) ។

ដូច​ដែល​នីហ្វៃ​បាន​ដឹង​ដោយ​ខ្លួន​របស់​លោកផ្ទាល់​ថា ពាក្យសម្តី​របស់​ឪពុក​លោក​គឺ​ពិត យើង​ក៏​អាច​ធ្វើ​ដូច​គ្នា​នេះ​ផងដែរ ពេល​យើង​ឮ​ពាក្យ​សម្តី​របស់​ពួក​ព្យាការី និង​ពួក​សាវក​សម័យ​ទំនើប​នេះ ។ តើ​ពួក​ព្យាការី និង​ពួក​សាវក​បង្រៀន​យើង​អ្វីខ្លះ​នៅក្នុង​សន្និសីទ​ទូទៅ​ថ្មីៗ​បំផុត​នេះ ? តើ​បងប្អូន​បាន​ទទួល​សាក្សី​ផ្ទាល់​ខ្លួន​អំពី​អ្វី​ដែល​ពួកលោក​បាន​បង្រៀន​ដោយ​របៀប​ណា ?

សូមមើល​ផងដែរ នីហ្វៃទី ១ ២:១១–១៩; គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨:១–៣; « ស្វែង​រក គិត អធិស្ឋាន » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៦៦, Gospel Topics « Revelation » បណ្ណាល័យ​ដំណឹងល្អ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

គំនិត​សម្រាប់​បង្រៀន​កុមារ

នីហ្វៃទី ១ ៨

ការប្រកាន់​ខ្ជាប់​ទៅនឹង​ព្រះបន្ទូល​នៃ​ព្រះ​ដឹកនាំ​ខ្ញុំ​ទៅ​រក​ទ្រង់ ហើយ​ជួយ​ខ្ញុំ​ឲ្យ​ទទួល​បាន​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ។

  • កូនៗ​របស់​បងប្អូន​អាច​នឹង​ចូលចិត្ត​គូរ​រូប​អំពី​ការនិមិត្ត​របស់​លីហៃ នៅពេល​បងប្អូន​អាន នីហ្វៃទី ១ ៨ ជាមួយ​គ្នា ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​រូបភាព​របស់​ពួកគេ ហើយ​ជួយ​ពួកគេ​ឲ្យ​ស្វែងរក​អ្វី​ដែលនិមិត្តរូប​នៅក្នុង​សុបិន​នោះ​តំណាង​ឲ្យ ( សូមមើល នីហ្វៃទី ១ ១១:២១–២២; ១២:១៦–១៨; ១៥:២៣–៣៣, ៣៦ និង ទំព័រ​សកម្មភាព​សប្តាហ៍​នេះ ) ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​ចម្លើយ​ឲ្យ​បាន​ច្រើន​តាម​ដែល​ពួកគេ​អាច​ធ្វើ​បាន​ចំពោះ​សំណួរ​នេះ ៖ តើ​យើង​រៀន​អ្វីខ្លះ​អំពី​ការនិមិត្ត​របស់​លីហៃ ?

  • តើ​បងប្អូន​មាន​អ្វីមួយ​ដែល​អាច​តំណាង​ឲ្យ​ដំបង​ដែក​នៅក្នុង​ការនិមិត្ត​របស់​លីហៃ ដូចជា​បំពង់ ឬ​ដំបង​ដែរ​ឬ​ទេ ? សូម​ឲ្យ​កូនៗ​របស់​បងប្អូន​កាន់​វា នៅពេល​បងប្អូន​នាំ​ពួកគេ​ដើរ​ជុំវិញ​បន្ទប់​ទៅកាន់​រូបភាព​របស់​ព្រះអង្គ​សង្គ្រោះ ។ ហេតុអ្វី​បាន​ជា​ដំបងដែក​មាន​សារៈសំខាន់​នៅក្នុង​ការនិមិត្ត​របស់​លីហៃ ? ( សូមមើល នីហ្វៃទី ១ ៨:២០, ២៤, ៣០ ) ។ តើ​ដំបងដែក​ប្រៀប​ដូចជា​ព្រះបន្ទូល​នៃ​ព្រះ​ដោយ​របៀប​ណា ?

  • សូម​អញ្ជើញ​កូនៗ​របស់​បងប្អូន​មួយ​ចំនួន​ឲ្យ​អាន នីហ្វៃទី ១ ៨:១០–១២ ហើយ​ពិពណ៌នា​អំពី​អ្វី​ដែល​លីហៃ​បាន​ឃើញ ។ សូម​ឲ្យ​កូនៗ​ដទៃ​ទៀត​អាន នីហ្វៃទី ១ ១១:២០–២៣ ហើយ​ពិពណ៌នា​អំពី​អ្វី​ដែល​នីហ្វៃ​បាន​ឃើញ ។ តើ​ហេតុអ្វី​បានជា​ទេវតា​បង្ហាញ​ព្រះឱរស​យេស៊ូវ​ទៅកាន់​នីហ្វៃ ដើម្បី​បង្រៀន​លោក​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ទៅវិញ ? សូម​និយាយ​ជាមួយ​កូនៗ​របស់​បងប្អូន​អំពី​របៀប​ដែល​ពួកគេ​មាន​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​នៅក្នុង​ជីវិត​របស់​ពួកគេ ។ បទចម្រៀង​ដូចជា « ខ្ញុំ​ស្គាល់​ក្ដី​ស្នេហ៍​ព្រះ​សង្គ្រោះ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤២–៤៣ ) អាច​ជួយ​ពួកគេ​ឲ្យ​គិត​អំពី​គំរូ​នានា​បាន ។

នីហ្វៃទី ១ ១០:១៧–១៩; ១១:១

ព្រះ​នឹង​បើក​សម្ដែង​សេចក្ដីពិត​ដល់​ខ្ញុំ​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • តើ​បងប្អូន​អាច​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​យល់​អំពី​អ្វី​ដែល​នីហ្វៃ​បាន​បង្រៀន​នៅក្នុង នីហ្វៃទី ១ ១០:១៩ ដោយ​របៀប​ណា ? ប្រហែល​ជា​បងប្អូន​អាច​បត់​រូបភាព​របស់​ព្រះអង្គ​សង្គ្រោះ ឬ​វត្ថុ​ពិសេស​មួយ​ទៀត​នៅក្នុង​ភួយ ហើយ​អញ្ជើញ​កូនៗ​របស់​បងប្អូន​ឲ្យ​លា​ភួយ​នោះ ។ កាល​បងប្អូន​អាន នីហ្វៃទី ១ ១០:១៩ ពួកគេ​អាច​លើកដៃ​ពួកគេ​ឡើង នៅពេល​ពួកគេ​ឮ​ពាក្យ « បើក​បង្ហាញ » និង « ព្រះវិញ្ញាណ​បរិសុទ្ធ » ។ បន្ទាប់មក បងប្អូន​អាច​ចែកចាយ​បទពិសោធន៍​មួយ នៅពេល​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​បងប្អូន​ឲ្យ​រកឃើញ​សេចក្តីពិត ។

  • សូម​ស្នើសុំ​ឲ្យ​កូនៗ​របស់​បងប្អូន​និយាយ​អំពី​អ្វី​ដែល​ពួកគេ​ធ្វើ​ដើម្បី​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​មួយ ។ តើ​នីហ្វៃ​អាច​និយាយ​អ្វីខ្លះ ប្រសិនបើ​នរណា​ម្នាក់​សួរ​លោក​អំពី​របៀប​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​អំពី​ដំណឹងល្អ ? សូម​លើក​ទឹកចិត្ត​កូនៗ​ឲ្យ​ស្វែងយល់​ដោយ​ការអាន នីហ្វៃទី ១ ១០:១៧–១៩; ១១:១ ។

  • តើ​កូនៗ​របស់​បងប្អូន​ធ្លាប់​មាន​អារម្មណ៍​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​ពួកគេ​ឲ្យ​ដឹង​ថា​មាន​អ្វី​មួយ​ពិត​ដែរ​ឬ​ទេ ? សូម​ឲ្យ​ពួកគេ​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ ។ តើ​យើង​នឹង​និយាយ​អ្វី​ទៅ​កាន់​មិត្តភក្តិ​ដែល​គិត​ថា ពួកគេ​មិន​អាច​ទទួល​បាន​ចម្លើយ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​នោះ ? តើ​យើង​រកឃើញ​អ្វី​នៅក្នុង នីហ្វៃទី ១ ១០:១៧–១៩ និង ១១:១ ដែល​អាច​ជួយ​ដល់​មិត្តភក្តិ​រូប​នេះបាន ?

ដើម្បី​ទទួល​បាន​គំនិត​បន្ថែម សូមមើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

ការនិមិត្ត​របស់​លីហៃ

The Tree of Life [ ដើម​ជីវិត ] ដោយ អាវ៉ុន អូកឃឺសុន