ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១–៧ ខែ មករា ៖ សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ទំព័រ​បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន


« ថ្ងៃទី ១–៧ ខែ មករា ៖ សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ។ ទំព័រ​បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )

« ថ្ងៃទី ១–៧ ខែ មករា ។ ទំព័រ​បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )

មរមន​កំពុង​សរសេរ​នៅលើ​ផ្ទាំងមាស

ថ្ងៃទី ១–៧ ខែ មករា ៖ សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ

ទំព័រ​បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន

ពីមុន​បងប្អូន​ទៅ​ដល់ នីហ្វៃទី​១ ជំពូក​ទី ១ បងប្អូន​នឹង​សង្កេត​ឃើញ​ថា ព្រះគម្ពីរ​មរមន​មិនមែន​ជា​ព្រះគម្ពីរ​ធម្មតា​នោះ​ទេ ។ ទំព័រ​បុព្វកថា​របស់​ព្រះគម្ពីរ​នេះ​ពិពណ៌នា​អំពី​ជីវប្រវត្តិ​មួយ​ពុំ​ដូច​ជា​គម្ពីរ​ផ្សេងៗ​ទេ—រួម​មាន​ដូចជា ការយាង​មក​ជួប​មកពី​ពួក​ទេវតា កំណត់ត្រា​បុរាណ​មួយ​ដែល​បាន​កប់​លាក់​ទុក​អស់​រាប់​សតវត្សរ៍​នៅ​ជើង​ភ្នំ​មួយ និង​អ្នក​កំលោះ​ម្នាក់​ដែល​បាន​បកប្រែ​កំណត់ត្រា​នេះ​ដោយ​ព្រះចេស្ដា​នៃ​ព្រះ ។ ព្រះគម្ពីរ​មរមន​មិន​គ្រាន់តែ​ជា​ប្រវត្តិសាស្ត្រ​នៃ​អរិយធម៌​របស់​ប្រជាជន​អាមេរិក​ពី​បុរាណ​ប៉ុណ្ណោះ​ទេ ។ ព្រះគម្ពីរ​មរមន​ខិតខំ​បញ្ចុះបញ្ចូល​មនុស្ស​ទាំងអស់ « ថា​ព្រះយេស៊ូវ​គឺជា​ព្រះ​គ្រីស្ទ » ( ទំព័រ​ចំណង​ជើង​នៃ​ព្រះគម្ពីរ​មរមន ) ហើយ​ព្រះ​ទ្រង់​ផ្ទាល់​បាន​ដឹកនាំ​ពី​របៀប​ដែល​ព្រះគម្ពីរ​នេះ​បាន​សរសេរ​ឡើង រក្សាទុក និង​ធ្វើ​ឲ្យ​មាន​ដល់​យើង ។ នៅ​ឆ្នាំ​នេះ ពេល​បងប្អូន​អាន​ព្រះគម្ពីរ​មរមន សូម​អធិស្ឋាន​អំពី​វា ហើយ​អនុវត្ត​តាម​ការបង្រៀន​របស់​វា នោះ​បងប្អូន​នឹង​យាងអញ្ជើញ​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះឲ្យ​មក​ក្នុង​ជីវិត​របស់​បងប្អូន ។ ហើយ​បងប្អូន​ប្រហែល​ជា​មាន​អារម្មណ៍​រំជើបរំជួល​ដើម្បី​និយាយ ដូច​ពួកសាក្សី​បីនាក់​បាន​ធ្វើ​​ទីបន្ទាល់​របស់​ពួកលោក​ថា « គឺជា​រឿង​ដ៏​ចម្លែក​អស្ចារ្យ​ដែល​ភ្នែក [ ខ្ញុំ ]​បានឃើញ » ។

គំនិត​សម្រាប់​ការរៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

ទំព័រ​ចំណង​ជើង​នៃ​ព្រះគម្ពីរ​មរមន

ការសិក្សា​ព្រះគម្ពីរ​មរមន​អាច​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន ។

ទំព័រ​ចំណង​ជើងនៃ​ព្រះគម្ពីរ​មរមន មិន​មែន​គ្រាន់​តែ​ជា​ចំណង​ជើង​ប៉ុណ្ណោះ​ទេ ។ នៅ​ក្នុង​ចំណោម​រឿង​ជា​ច្រើនទៀត វា​មាន​គោលបំណង​ជាច្រើន​អំពី​កំណត់ត្រា​ដ៏​ពិសិដ្ឋ​នេះ ។ សូម​រកមើល​គោលបំណង​ទាំងនេះ​នៅក្នុង​ទំព័រ​ចំណងជើង ។ សំណួរ​ដូច​នេះ​អាច​ជួយ​បងប្អូន​បាន នៅពេល​បងប្អូន​ជញ្ជឹង​គិត ៖ ហេតុអ្វី​បាន​ជា​យើង​មាន​ព្រះគម្ពីរ​មរមន ? តើ​ព្រះគម្ពីរ​មរមន​ខុសពី​គម្ពីរ​ផ្សេងទៀត​យ៉ាង​ដូចម្តេច ?

ឥឡូវនេះ​អាច​ជា​ពេលវេលា​ដ៏​ល្អ​មួយ​ដើម្បី​ធ្វើ​ផែនការ​ផ្ទាល់ខ្លួន ឬ​គ្រួសារ​ដើម្បី​អាន​ព្រះគម្ពីរ​មរមន​នៅ​ឆ្នាំ​នេះ ។ តើ​បងប្អូន​នឹង​អាន​នៅពេល​ណា និង​នៅ​កន្លែង​ណា ? តើ​បងប្អូន​នឹង​យាង​អញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​គង់នៅ​ក្នុង​ការសិក្សា​របស់​បងប្អូន​ដោយ​របៀប​ណា ? តើ​មាន​អ្វី​ជាក់លាក់​ដែល​បងប្អូន​នឹង​ស្វែងរក នៅពេល​បងប្អូន​សិក្សា​ដែរ​ឬ​ទេ ? ឧទាហរណ៍ បងប្អូន​អាច​ស្វែងរក​វគ្គបទគម្ពីរ​ដែល​សម្រេច​គោលបំណង​ដែល​បងប្អូន​បាន​រកឃើញ​នៅលើ​ទំព័រ​ចំណងជើង ។ បងប្អូន​អាច​នឹង​រក្សា​បញ្ជី​ខគម្ពីរ​ដែល​ស្ថាបនា​សេចក្តី​ជំនឿ​របស់​បងប្អូន​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

សូមមើល​ផងដែរ នីហ្វៃទី​២ ២៥:២៦; ម៉ូសាយ ៣:៥–៨; អាលម៉ា ៥:៤៨; ៧:១០–១៣; ហេលេមិន ៥:១២; នីហ្វៃទី​៣ ៩:១៣–១៨; ១១:៦–១៤; មរ៉ូណៃ ១០:៣២–៣៣ ។

ការសន្យា​ដែល​ព្យាករ ។ ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​សន្យា​ថា នៅពេល​បងប្អូន​ពិចារណា​អំពី​អ្វី​ដែល​បងប្អូន​សិក្សា [ នៅក្នុង​ព្រះគម្ពីរ​មរមន ] នោះ​បង្អួច​នៃ​ស្ថានសួគ៌​នឹង​បើក​ឡើង ហើយ​បងប្អូន​នឹង​ទទួល​បាន​ចម្លើយ​ចំពោះ​សំណួរ​ផ្ទាល់​ខ្លួន​របស់​បងប្អូន និង​ការដឹកនាំ​សម្រាប់​ជីវិត​របស់​បងប្អូន​ផ្ទាល់ » ( « The Book of Mormon: What Would Your Life Be Like without It? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦២–៦៣ ) ។

បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន; « ទីបន្ទាល់​នៃ​ពួក​សាក្សី​បី​នាក់ »; « ទីបន្ទាល់​នៃ​ពួក​សាក្សី​ប្រាំ​បីនាក់ »

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ខ្ញុំ​អាច​ធ្វើ​ជា​សាក្សី​ម្នាក់​នៃ​ព្រះគម្ពីរ​មរមន​បាន ។

ព្រះ​វិញ្ញាណ​បរិសុទ្ធ​អាច​ថ្លែង​ទីបន្ទាល់​ដល់​បងប្អូន​ថា ព្រះគម្ពីរ​មរមន​គឺ​ពិត ទោះបី​ជា​បងប្អូន​ពុំ​ធ្លាប់​បាន​ឃើញ​ផ្ទាំង​ចំណារ​មាស ដូចជា​ពួក​សាក្សី​បីនាក់ និង​ពួក​សាក្សី​ប្រាំបី​នាក់​បាន​ឃើញ​ក្ដី ។ នៅពេល​បងប្អូន​អាន​ពាក្យ​របស់​ពួកលោក សូម​គិត​អំពី​របៀប​ដែល​ទីបន្ទាល់​របស់​ពួកលោក​ពង្រឹង​ដល់​ទីបន្ទាល់​របស់​បងប្អូន ។

តើ​អ្វីខ្លះ​ដែល​បំផុសគំនិត​បងប្អូន​អំពី​របៀប​ដែល​សាក្សី​ទាំងនេះ​បាន​ចែកចាយ​ទីបន្ទាល់​របស់​ពួកលោក​អំពី​ព្រះគម្ពីរ​មរមន ? សូម​សញ្ជឹងគិត​ពី​របៀប​ដែល​បងប្អូន​អាច​ចែកចាយ​ទីបន្ទាល់​របស់​បងប្អូន​អំពី​ព្រះគម្ពីរ​មរមន—ជាពិសេស​សាក្សី​នៃ​ព្រះគម្ពីរ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ឧទាហរណ៍ សូម​ស្រមៃ​ថា​បងប្អូន​កំពុង​និយាយ​ជាមួយ​មិត្ត​ម្នាក់​ដែល​មិន​ធ្លាប់​បានឮ​អំពី​ព្រះគម្ពីរ​មរមន​ពី​មុន​មក ។ តើ​បងប្អូន​នឹង​ប្រាប់​គាត់ ឬ​នាង​អំពី​អ្វី​ខ្លះ ? តើ​បងប្អូន​នឹង​ព្យាយាម​បំផុស​គំនិត​មិត្តភក្តិ​របស់​បងប្អូន​ឲ្យ​អាន​ព្រះគម្ពីរ​ដោយ​របៀប​ណា ? សូម​ពិចារណា​រំឭក បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន ឡើងវិញ ។ បងប្អូន​អាច​រកឃើញ​សេចក្តី​លម្អិត​នៅ​ទីនោះ ដែល​អាច​នឹង​មាន​ប្រយោជន៍​ក្នុង​ការចែកចាយ​ជាមួយ​មិត្តភក្តិ​របស់​បងប្អូន ។ វីដេអូ​ខាងក្រោម​ក៏​អាច​ផ្តល់​ឲ្យ​បងប្អូន​នូវ​គំនិត​ខ្លះៗ​ផងដែរ ៖

សូម​ពិចារណា​ធ្វើ​បញ្ជី​ពី​អ្វី​ដែល​បងប្អូន​នឹង​ចែកចាយ​ជាមួយ​មិត្ត​អំពី​ព្រះគម្ពីរ​មរមន ។ សូម​សាកល្បង​ចែកចាយ​ព្រះគម្ពីរ​មរមន ដោយ​ប្រើ​កម្មវិធី ព្រះគម្ពីរ​មរមន ។

សូមមើល​ផងដែរ រ៉ូណល អេ រ៉ាសបាន « ថ្ងៃ​នេះ » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ២៥–២៨; Gospel Topics « Book of Mormon » នៅលើ​បណ្ណាល័យ​ដំណឹងល្អ, « ទេវតា​មក​ពី​ស្ថាន​លើ » ទំនុក​តម្កើង ល.រ. ៩ ។

យ៉ូសែប ស៊្មីធ និង​ពួក​សាក្សី​បី​នាក់​កំពុង​អធិស្ឋាន​ជុំ​គ្នា

ពួក​សាក្សី​បីនាក់​បាន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគម្ពីរ​មរមន ។

« ទីបន្ទាល់​នៃ​ព្យាការី​យ៉ូសែប ស្ម៊ីធ »

ការលេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន​គឺ​ជា​អព្ភូតហេតុ​មួយ ។

បើ​មាន​នរណា​ម្នាក់​សួរ​បងប្អូន​ថា តើ​ព្រះគម្ពីរ​មរមន​ចេញ​មកពី​ណា តើ​បងប្អូន​នឹង​និយាយ​យ៉ាងណា ? តើ​បងប្អូន​នឹង​ពិពណ៌នា​អំពី​ការចូលរួម​របស់​ព្រះ​នៅក្នុង​ការប្រទាន​ឲ្យ​យើង​នូវ​ព្រះ​គម្ពីរមរមន​ដោយ​របៀប​ណា ? នៅពេល​ដែល​បងប្អូន​អាន​ពី​ទីបន្ទាល់​របស់ យ៉ូសែប ស្ម៊ីធ សូម​យក​ចិត្ត​ទុកដាក់​ទៅលើ​របៀប​ដែល​លោក​បាន​ពិពណ៌នា​អំពី​ព្រះគម្ពីរ​មរមន ។ ដោយ​ផ្អែកលើ​អ្វី​ដែល​បងប្អូន​បាន​អាន តើ​បងប្អូន​គិត​ថា ព្រះ​មាន​ព្រះទ័យ​យ៉ាងណា​អំពី​សារៈសំខាន់​នៃ​ព្រះគម្ពីរ​មរមន ?

សូមមើល អូលីសេស សូរ៉េស « The Coming Forth of the Book of Mormon » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៣២–៣៥; ពួក​បរិសុទ្ធ វ៉ុល ១ បទដ្ឋាន​នៃ​សេចក្តីពិត ទំព័រ ២១–៣០; Gospel Topics Essays « Book of Mormon Translation » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

ដើម្បី​ទទួល​បាន​គំនិត​បន្ថែម សូមមើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

គំនិត​សម្រាប់​បង្រៀន​កុមារ

ទំព័រ​ចំណង​ជើង​នៃ​ព្រះគម្ពីរ​មរមន

ការអាន​ព្រះគម្ពីរ​មរមន​ជួយ​ខ្ញុំ​ឲ្យ​មាន​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • សូម​ឲ្យ​កូនៗ​របស់​បងប្អូន​មើល ហើយ​កាន់​ព្រះគម្ពីរ​មរមន ។ សូម​ជួយ​ពួកគេ​ឲ្យ​ចង្អុល​ទៅ​កាន់​ចំណងជើង​រង សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ បងប្អូន​ក៏​អាច​ជួយ​ពួកគេ​ឲ្យ​រកមើល​នៅលើ​ទំព័រ​ចំណង​ជើង​នូវ​ឃ្លា « ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ជា​ព្រះ​ដ៏​នៅ​អស់កល្ប​ជានិច្ច ដែល​បាន​សម្ដែង​រូបអង្គ​ទ្រង់​ដល់​គ្រប់​ទាំង​សាសន៍ » បាន​ផងដែរ ។ សូម​ជួយ​ពួកគេ​ឲ្យ​យល់​ថា ឃ្លា​នេះ​មានន័យ​ថា ព្រះគម្ពីរ​មរមន​បង្រៀន​យើង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ប្រាប់​ពួកគេ​ដោយ​សង្ខេប​អំពី​របៀប​ដែល​ព្រះគម្ពីរ​មរមន​បាន​ពង្រឹង​សេចក្ដី​ជំនឿ​របស់​បងប្អូន​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ បងប្អូន​ក៏​អាច​សួរ​ពួកគេ​អំពី​ដំណើររឿង​នៃ​ព្រះគម្ពីរ​មរមន​ដែល​ពួកគេ​ចូលចិត្ត​ផងដែរ ។ ការច្រៀង​បទ « រឿង​និទាន​ក្នុង​គម្ពីរ​មរមន » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៦២–៦៣ ) អាច​រំឭក​ពួកគេ​ពី​ដំណើររឿង​ទាំងនេះ​បាន ។

បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន

ព្រះគម្ពីរ​មរមន​គឺជា​មូលដ្ឋាន​នៃ​សាសនា​របស់​យើង ។

  • ទំព័រ​សកម្មភាព​ក្នុង​សប្តាហ៍​នេះ និង​រូបភាព​ខាងក្រោម​អាច​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​យល់​ពី​ពាក្យ​ទាំងនេះ​របស់ យ៉ូសែប ស្ម៊ីធ នៅក្នុង បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន បាន ៖ « ព្រះគម្ពីរ​មរនមន [ គឺជា ] …​មូលដ្ឋាន​នៃ​សាសនា​របស់​យើង » ។ វា​ក៏​អាច​ជា​ការសប្បាយ​ផងដែរ​ក្នុង​ការសង់ ឬ​គូរ​រូប​កំណោង​មួយ​ដែល​មាន​សិលា​គ្រឹះ​មូលដ្ឋាន​នៅ​ផ្នែក​ខាងលើ ។ តើ​មាន​អ្វី​នឹង​កើតឡើង បើ​សិលា​គ្រឹះ​មូលដ្ឋាន​ត្រូវ​បាន​ដកចេញ​នោះ ? តើ​នឹង​មាន​រឿង​អ្វី​កើត​ឡើង បើ​យើង​ពុំ​មាន​ព្រះគម្ពីរ​មរមន​ទេ​នោះ ? បងប្អូន​អាច​អាន​ជាមួយ​គ្នា​នូវ​កថាខណ្ឌ​ចុងក្រោយ​នៃ​បុព្វកថា ដើម្បី​រកមើល​អ្វី​ផ្សេងទៀត​ដែល​យើង​រៀន នៅពេល​យើង​ទទួល​យក​សេចក្តីពិត​នៃ​ព្រះគម្ពីរ​មរមន ។ តើ​យើង​អាច​ធ្វើ​ឲ្យ​ព្រះគម្ពីរ​មរមន​ជា​មូលដ្ឋាន​នៃ​សេចក្ដី​ជំនឿ​របស់​យើង​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​យ៉ាង​ដូចម្ដេច ?

ថ្មកំណោង​ដែល​មាន​សិលា​គ្រឹះ​មូលដ្ឋាន​ទ្រ​សំណង់​ឲ្យ​ឈរ​រឹងមាំ

ព្រះគម្ពីរ​មរមន​គឺជា​មូលដ្ឋាន​នៃ​សាសនា​របស់​យើង ។

« ទីបន្ទាល់​នៃ​ពួក​សាក្សី​បី​នាក់ », « ទីបន្ទាល់​នៃ​ពួក​សាក្សី​ប្រាំ​បី​នាក់ »

ខ្ញុំ​អាច​ធ្វើ​ជា​សាក្សី​ម្នាក់​នៃ​ព្រះគម្ពីរ​មរមន​បាន ។

  • ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ការធ្វើ​ជា​សាក្សី នោះ​បងប្អូន​អាច​ពណ៌នា​ឲ្យ​ពួកគេ​នូវ​អ្វី​ដែល​បងប្អូន​បាន​ឃើញ ដែល​ពួកគេ​មិន​បាន​ឃើញ ។ បន្ទាប់មក សូម​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើ​ដូចគ្នា​សម្រាប់​បងប្អូន ។ ការណ៍​នេះ​អាច​នាំ​ឲ្យ​មាន​ការសន្ទនា​អំពី​មនុស្ស ១១ នាក់ ដែល​បានឃើញ​ផ្ទាំងមាស​ដែល​បាន​បកប្រែ​ជា​ព្រះគម្ពីរ​មរមន ។ នៅពេល​បងប្អូន​អាន​ទីបន្ទាល់​ជាមួយគ្នា បងប្អូន​អាច​និយាយ​អំពី​មូលហេតុ​ដែល​សាក្សី​ទាំងនេះ​ចង់​ឲ្យ​មនុស្ស​ផ្សេងទៀត​ដឹង​អំពី​ទីបន្ទាល់​របស់​ពួកលោក ។ តើ​យើង​ចង់​ប្រាប់​នរណា​អំពី​ព្រះគម្ពីរ​មរមន ?

« ទីបន្ទាល់​នៃ​ព្យាការី​យ៉ូសែប ស្ម៊ីធ »

ព្រះគម្ពីរ​មរមន​ត្រូវបាន​ប្រទាន​ឲ្យ​ពួកយើង​ដោយ​ព្រះចេស្ដា​នៃ​ព្រះ ។

ដើម្បី​ទទួល​បាន​គំនិត​បន្ថែម សូមមើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

យ៉ូសែប​កំពុង​ទទួល​ផ្ទាំង​ចំណារ​មាស​មកពី​មរ៉ូណៃ

មរ៉ូណៃ​ប្រគល់​ផ្ទាំង​ចំណារ​មាស ដោយ ហ្គែរី អិល ខាប