ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២២–២៨ ខែ មករា ៖ « ប្រដាប់​អាវុធ​ដោយ​សេចក្ដី​សុចរិត និង​ដោយ​ព្រះចេស្ដា​នៃ​ព្រះ » ។ នីហ្វៃ​ទី​១ ១១–១៥


« ថ្ងៃទី ២២–២៨ ខែ មករា ៖ ‹ ប្រដាប់​អាវុធ​ដោយ​សេចក្ដី​សុចរិត និង​ដោយ​ព្រះចេស្ដា​នៃ​ព្រះ › ។ នីហ្វៃទី​១ ១១–១៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )

« ថ្ងៃទី ២២–២៨ ខែ ខែ មករា ។ នីហ្វៃ​ទី​១ ១១–១៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )

មនុស្ស​កំពុង​ទទួលទាន​ផ្លែ​នៃ​ដើម​ជីវិត

The Love of God [ សេចក្តី​ស្រឡាញ់​នៃ​ព្រះ ] ដោយ សាព្រីណា ស្គីរ៉េស

ថ្ងៃទី ២២–២៨ ខែ មករា ៖ « ប្រដាប់​អាវុធ​ដោយ​សេចក្ដី​សុចរិត និង​ដោយ​ព្រះចេស្ដា​នៃ​ព្រះ »

នីហ្វៃ​ទី​១ ១១–១៥

នៅពេល​ព្រះ​មាន​កិច្ចការ​ដ៏​មហិមា​ឲ្យ​ព្យាការី​របស់​ទ្រង់​ធ្វើ ទ្រង់​តែងតែ​ប្រទាន​ដល់​ព្យាការី​រូប​នោះ​នូវ​ការនិមិត្ត​ដ៏​អស្ចារ្យ ។ ម៉ូសេ យ៉ូហាន លីហៃ និង យ៉ូសែប ស្ម៊ីធ សុទ្ធតែ​មាន​ការនិមិត្ត​ដូច​នោះ—ការនិមិត្ត​ដែល​ពង្រីក​គំនិត​របស់​ពួកលោក ហើយ​ជួយ​ពួកលោក​ឲ្យ​មើល​ឃើញ​ថា​តើ​កិច្ចការ​របស់​ព្រះ​ពិត​ជា​អស្ចារ្យ និង​គួរ​ឲ្យ​ស្ញប់ស្ញែង​ប៉ុនណា ។

នីហ្វៃ​ក៏​មាន​ការនិមិត្ត​មួយ​ក្នុង​ចំណោម​ការនិមិត្ត​ដែល​ផ្លាស់ប្តូរ​ជីវិត​ទាំងនេះ​ផងដែរ ។ លោក​បាន​មើល​ឃើញ​ការងារបម្រើ​របស់​ព្រះអង្គ​សង្គ្រោះ អនាគត​នៃ​កូនចៅ​របស់​លីហៃ​នៅលើ​ដែនដី​សន្យា និង​ជោគវាសនា​នៃ​កិច្ចការ​របស់​ព្រះ​នៅ​ថ្ងៃ​ចុងក្រោយ ។ បន្ទាប់ពី​ការនិមិត្ត​នេះ នីហ្វៃ​បាន​រៀបចំ​ខ្លួន​ធ្វើ​កិច្ចការ​ដែល​នៅ​ខាង​មុខ​បាន​យ៉ាង​ល្អ​ប្រសើរ ។ ហើយ​ការអាន​អំពី​ការនិមិត្ត​នេះ​ក៏​អាច​ជួយ​រៀបចំ​បងប្អូន​បាន​ផងដែរ—ដោយសារ​ព្រះ​ក៏​មាន​កិច្ចការ​ឲ្យ​បងប្អូន​ធ្វើ​នៅក្នុង​នគរ​របស់​ទ្រង់​ផងដែរ ។ បងប្អូន​ស្ថិត​នៅក្នុង​ចំណោម « ពួក​បរិសុទ្ធ​ក្នុង​សាសនាចក្រ​នៃ​កូនចៀម » ដែល​នីហ្វៃ​បាន​មើល​ឃើញ « ដែល​បាន​ខ្ចាត់​ខ្ចាយ​ពាស​ពេញ​លើ​ផ្ទៃ​ផែនដី ហើយ​ពួកគេ​ប្រដាប់​អាវុធ​ដោយ​សេចក្ដី​សុចរិត និង​ដោយ​ព្រះចេស្ដា​នៃ​ព្រះ ដោយ​សិរីល្អ​ដ៏​អស្ចារ្យ » ( នីហ្វៃ​ទី​១ ១៤:១៤ ) ។

សូមមើល​ផងដែរ « Nephi Sees a Vision of Future Events » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

14:51

នីហ្វៃឃើញការនិមិត្តអំពីព្រឹត្តិការណ៍អនាគត | នីហ្វៃទី១ ១០–១៥

នីហ្វៃ ជាព្យាការីពីបុរាណរបស់ព្រះមកពីក្រុងយេរូសាឡិម និងអាមេរិកបុរាណបានឃើញការនិមិត្តដ៏វែងឆ្ងាយនៃព្រឹត្តិការណ៍អនាគត ស្រដៀងគ្នាទៅនឹងឪពុករបស់លោក លីហៃដែរ និងអមដោយទេវតារបស់ព្រះអម្ចាស់ ។

គំនិត​សម្រាប់​ការរៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

នីហ្វៃ​ទី​១ ១១

ព្រះ​បាន​បញ្ជូន​ព្រះយេស៊ូវ​គ្រីស្ទ​មក ជា​ការ​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ។

នៅពេល​នីហ្វៃ​បាន​ទូល​សួរ​ទេវតា​អំពី​អត្ថន័យ​នៃ​ដើមឈើ​នៅក្នុង​ការនិមិត្ត​របស់​លីហៃ ទេវតា​អង្គ​នោះ​អាច​មាន​បន្ទូល​យ៉ាង​សាមញ្ញ​ថា « វា​តំណាង​ឲ្យ​សេចក្តី​ស្រឡាញ់​នៃ​ព្រះ » ។ ផ្ទុយទៅ​វិញ ទ្រង់​បានបង្ហាញ​នីហ្វៃ​នូវ​បណ្តុំ​ទីសម្គាល់ និង​ព្រឹត្តិការណ៍​នានា​ពី​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​រកមើល​ទីសម្គាល់ និង​ព្រឹត្តិការណ៍​ទាំងនេះ នៅពេល​បងប្អូន​អាន និង​ជញ្ជឹងគិត​អំពី នីហ្វៃទី​១ ១១ ។ តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​ដែល​ជួយ​បងប្អូន​ឲ្យ​យល់​ពី​មូលហេតុ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ការបង្ហាញ​ដ៏សំខាន់​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ?

បងប្អូន​ក៏​អាច​នឹង​ពិចារណា​មើល​វីដេអូ​ព្រះគម្ពីរប៊ីប​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ដែល​ទាក់ទង​ទៅនឹង​ព្រឹត្តិការណ៍​នានា​ដែល​នីហ្វៃ​បាន​មើល​ឃើញ​ផងដែរ ។ តើ​ព្រះអង្គ​សង្គ្រោះ​បាន​ជួយ​បងប្អូន​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌​យ៉ាង​ដូចម្ដេច ?

សូមមើល​ផងដែរ ស៊ូសាន អេច ផតធ័រ « សេចក្តី​ស្រឡាញ់​នៃ​ព្រះ ៖ សេចក្ដី​រីករាយ​បំផុត​ដល់​ព្រលឹង » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៣៣–៣៥ ។

នីហ្វៃ​ទី​១ ១២–១៤

ខ្ញុំ​អាច « ប្រដាប់​អាវុធ​ដោយ​សេចក្តី​សុចរិត » និង​អំណាច ។

នីហ្វៃ​ពុំបាន​រស់នៅ​ដើម្បី​ធ្វើ​ទីបន្ទាល់​ច្រើន​អំពី​អ្វី​ដែល​លោក​បាន​មើល​ឃើញ​ក្នុង​ការនិមិត្ត​របស់​លោក​ទេ ។ តើ​បងប្អូន​គិត​ថា ហេតុអ្វី​វា​មាន​តម្លៃ​ចំពោះ​នីហ្វៃ​ដើម្បី​ដឹង​អំពី​រឿង​ទាំងអស់​នេះ ? ហេតុអ្វី​បាន​ជា​វា​មាន​តម្លៃ​ចំពោះ​បងប្អូន​ដើម្បី​ដឹង​ពី​រឿង​ទាំងអស់​នេះ ? សូម​សួរ​សំណួរ​ទាំងនេះ រាល់ពេល​ដែល​បងប្អូន​អាន​អំពី​អ្វីមួយ​ដែល​នីហ្វៃ​បាន​មើល​ឃើញ​នៅក្នុង​ការនិមិត្ត​របស់​លោក ( សូមមើល នីហ្វៃ​ទី​១ ១២–១៤ ) ។ តើ​បងប្អូន​ទទួល​បាន​ចំណាប់​អារម្មណ៍​អ្វីខ្លះ អំពី​តួនាទី​របស់​បងប្អូន​នៅក្នុង « កិច្ចការ​ដ៏​ធំ ហើយ …​អស្ចារ្យ » របស់​ព្រះអម្ចាស់ ? ( នីហ្វៃ​ទី​១ ១៤:៧ ) ។ តើ​កិច្ចការ​ដ៏ធំ ហើយ​អស្ចារ្យ​មួយ​ចំនួន​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​បងប្អូន​មាន​អ្វីខ្លះ ?

សូម​ពិចារណា​ជាពិសេស​ពី​ការសន្យា​នៅក្នុង នីហ្វៃ​ទី​១ ១៤:១៤ ។ តើ​ព្រះអង្គ​សង្គ្រោះ​បានបំពេញ​ការសន្យា​នេះ​នៅក្នុង​ជីវិត​របស់​បងប្អូន​យ៉ាង​ដូចម្តេច ? ( សម្រាប់​ឧទាហរណ៍​មួយ​ចំនួន សូមមើល ដេវីឌ អេ បែដណា « ដោយ​ព្រះចេស្ដា​នៃ​ព្រះ​ដោយ​សិរីល្អ​ដ៏អស្ចារ្យ » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ២៨–៣០ ជាពិសេស​​កថាកណ្ឌ​ពីរ​ចុងក្រោយ ) ។

នីហ្វៃ​ទី​១ ១៣:១–៩; ១៤:៩–១១

តើ « សាសានាចក្រ​ដ៏​ធំ ហើយ​គួរ​ខ្ពើមឆ្អើម » ដែល​នីហ្វៃ​បាន​មើល​ឃើញ​នោះ​គឺជា​អ្វី ?

ប្រធាន ដាល្លិន អេក អូក បាន​ពន្យល់​ថា « សាសានាចក្រ​ដ៏​ធំ ហើយ​គួរ​ខ្ពើមឆ្អើម » ដែល​នីហ្វៃ​បាន​ពិពណ៌នា​តំណាង​ឲ្យ « ទស្សនវិជ្ជា ឬ​អង្គការ​ទាំងឡាយ​ណា​ដែល​ជំទាស់​ទៅនឹង​ជំនឿ​ទៅ​លើ​ព្រះ ។ ហើយ ‹ ការជាប់​ជា​ឈ្លើយ › ដែល ‹ សាសនាចក្រ › នេះ​ព្យាយាម​នាំ​ពួកបរិសុទ្ធ​ទៅ នឹង​ពុំ​មាន​ការជាប់ឃុំ​ខាង​រូបកាយ​ច្រើន​ដូចជា​ការ​ជាប់​ជា​ឈ្លើយ​ក្នុង​គំនិត​ខុសឆ្គង​នោះទេ » ( « Stand as Witnesses of God » Ensign ខែ មីនា ឆ្នាំ ២០១៥ ទំព័រ ៣២ ) ។ តើ​ព្រះអង្គ​សង្រ្គោះ​បាន​ជួយ​បងប្អូន​ឲ្យ​ចៀសវាង—និង​រត់គេច​ពី—ការជាប់​ជា​ឈ្លើយ​ក្នុង​គំនិត​ខុសឆ្គង​ទាំងនោះ​យ៉ាង​ដូចម្ដេច ?

នីហ្វៃ​ទី​១ ១៥:១–១១

ព្រះ​នឹង​ឆ្លើយតប​ខ្ញុំ ប្រសិនបើ​ខ្ញុំ​ទូលសួរ​ដោយ​សេចក្ដី​ជំនឿ ។

តើ​បងប្អូន​ធ្លាប់​មាន​អារម្មណ៍​ដូចជា​បងប្អូន​ពុំ​ទទួល​បាន​វិវរណៈ​ផ្ទាល់​ខ្លួន​សោះ—ថា​ព្រះ​ពុំ​បាន​មាន​បន្ទូល​មក​កាន់​បងប្អូន​ដែរឬទេ ? តើ​នីហ្វៃ​បាន​ឲ្យ​ដំបូន្មាន​អ្វីខ្លះ​ដល់​បងប្រុស​របស់​លោក នៅពេល​ពួកគេ​មាន​អារម្មណ៍​ដូចនេះ ? ( សូមមើល នីហ្វៃ​ទី​១ ១៥:១–១១ ) ។ តើ​បងប្អូន​អាច​អនុវត្ត​តាម​ការទូន្មាន​របស់​នីហ្វៃ​នៅក្នុង​ជីវិត​របស់​បងប្អូន​ដោយ​របៀប​ណា ?

នីហ្វៃ​ទី​១ ១៥:២៣–២៥

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ការកាន់​ខ្ជាប់​ទៅនឹង​ព្រះបន្ទូល​នៃ​ព្រះ ជួយ​ខ្ញុំ​ឲ្យ​ទប់ទល់​នឹង​ឥទ្ធិពល​របស់​សាតាំង ។

នីហ្វៃ​តែងតែ​មាន​រឿង​បន្ទាន់​ដើម្បី​និយាយ​ទៅកាន់​ពួក​បងប្អូន​ប្រុស​របស់​លោក ។ ប៉ុន្តែ​លោក​ហាក់​ដូចជា​ឲ្យ​តម្លៃ​ខ្លាំង​ជាពិសេស​ទៅលើ​អ្វីដែល​លោក​បាន​ប្រាប់​ពួកគេ​នៅក្នុង នីហ្វៃ​ទី​១ ១៥:២៣–២៥ ។ តើ​អ្វី​ជា​សារលិខិត​របស់​នីហ្វៃ ហើយ​ហេតុអ្វី​បងប្អូន​គិត​ថា លោក​មាន​អារម្មណ៍​មុតមាំ​ចំពោះ​រឿង​នោះ ?

អែលឌើរ ដេវីឌ អេ បែដណា បាន​បង្រៀន​ថា « បន្ទូល​របស់​ព្រះ » អាច​សំដៅ​ទៅ​លើ​ព្រះគម្ពីរ ប្រសាសន៍​របស់​ពួកព្យាការី​នៅរស់ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​ផ្ទាល់ ។ តើ​បងប្អូន​គិតថា « ការកាន់ខ្ជាប់ » ទៅនឹង​ព្រះគម្ពីរ និង​ប្រសាសន៍​របស់​ពួក​ព្យាការី​នៅរស់​មាន​ន័យ​យ៉ាង​ដូចម្ដេច ? តើ « ការកាន់ខ្ជាប់ » ទៅនឹង​ព្រះយេស៊ូវ​គ្រីស្ទ​អាច​មាន​ន័យ​យ៉ាង​ដូចម្ដេច ? បងប្អូន​អាច​រកមើល​ចម្លើយ​ដែល​អាច​មាន​ចំពោះ​សំណួរ​ទាំងនេះ​នៅក្នុង​សារលិខិត​របស់​អែលឌើរ បែដណា បាន « ប៉ុន្តែ​ពួក​យើង​ឥត​យក​ចិត្ត​ទុក​ដាក់​ដល់​គេ​ឡើយ » ( លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ១៤–១៦ ) ។

តើ​ការកាន់​ខ្ជាប់​ទៅនឹង​ព្រះបន្ទូល​នៃ​ព្រះ​ជួយ​បងប្អូន​ឲ្យ​ទប់ទល់​ទៅនឹង​មារសត្រូវ​យ៉ាង​ដូចម្ដេច ? ការបំពេញ​តារាង​មួយ​ដូច​តារាង​មួយ​នេះ​អាច​ជួយ​រៀបចំ​គំនិត​របស់​បងប្អូន​បាន ៖

 … ជួយ​ខ្ញុំ​ឲ្យ​យក​ឈ្នះ​សេចក្ដី​ងងឹត​នៃ​ការល្បួង​ដោយ​របៀប​ណា ? ( សូមមើល នីហ្វៃ​ទី​១ ១២:១៧ )

 … ជួយ​ខ្ញុំ « កុំ​ឲ្យ​យកចិត្ត​ទុកដាក់ » លើ​រឿង​ឥត​ប្រយោជន៍ និង​ភាពឆ្មើងឆ្មៃ​នៃ​លោកិយ​ដោយ​របៀប​ណា ? ( នីហ្វៃ​ទី​១ ១២:១៨ )

តើ​ការកាន់​ខ្ជាប់​ទៅនឹង​ព្រះគម្ពីរ និង​ប្រសាសន៍​របស់​ព្យាការី​ដែល​នៅរស់​ …

តើ​ការកាន់​ខ្ជាប់​ទៅនឹង​ព្រះអង្គ​សង្គ្រោះ​ …

សូមមើល​ផងដែរ « ដំបង​ដែក » ទំនុក​តម្កើង ល.រ. ១៧២; ហ៊ោរហេ អែហ្វ ស្សែបាយូស « ការស្ថាបនា​ជីវិត​ទប់ទល់​នឹង​មារសត្រូវ​ » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៥០–៥២ ។

ក្រុម​គ្រួសារ​កំពុង​អាន​ព្រះគម្ពីរ

ព្រះគម្ពីរ​ប្រៀប​ដូចជា​ដំបង​ដែក​ដែល​នាំ​យើង​ទៅកាន់​ដើមឈើ​ជីវិត ។

ដើម្បី​ទទួល​បាន​គំនិត​បន្ថែម សូមមើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

គំនិត​សម្រាប់​បង្រៀន​កុមារ

នីហ្វៃ​ទី​១ ១១:១៦–៣៣

ព្រះវរបិតា​សួគ៌​បាន​ចាត់​ព្រះយេស៊ូវ​គ្រីស្ទ​ឲ្យមក ដោយសារ​ទ្រង់​ស្រឡាញ់​ខ្ញុំ ។

  • ដើម្បី​បង្រៀន​នីហ្វៃ​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ទេវតា​មួយ​អង្គ​បាន​បង្ហាញ​ដល់​នីហ្វៃ​នូវ​ព្រឹត្តិការណ៍​ទាំងឡាយ​ស្ដីពី​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ ។ បងប្អូន​អាច​ធ្វើ​ដូចគ្នា​សម្រាប់​កូនៗ​របស់​បងប្អូន​បាន—ដោយ​ផ្តល់​ឲ្យ​ពួកគេ​នូវ​រូបភាព​នៃ​ព្រឹត្តិការណ៍​ទាំងឡាយ​ដែល​នីហ្វៃ​បាន​មើល​ឃើញ​នៅក្នុង នីហ្វៃ​ទី​១ ១១:២០, ២៤, ២៧, ៣១ និង ៣៣ ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ៣០, ៣៥, ៣៩, ៤២៥៧ ) ។ នៅពេល​បងប្អូន​អាន​ខគម្ពីរ​ទាំងនេះ សូម​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​ស្វែងរក​រូបភាព​ដែល​ត្រូវ​នឹង​ខគម្ពីរ​នោះ ។ តើ​យើង​រៀន​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ខគម្ពីរ និង​រូបភាព​ទាំងនេះ ?

  • ការច្រៀង​ចម្រៀង​មួយបទ​ដូចជា​បទ​« ទ្រង់​បញ្ជូន​បុត្រា​ទ្រង់​មក » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ២០–២១ ) អាច​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​ទទួល​អារម្មណ៍​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​បាន ។ បន្ទាប់​ពី​បងប្អូន​ច្រៀង​ហើយ សូម​សួរ​កូនៗ​របស់​បងប្អូន​ថា តើ​ពួកគេ​រៀន​អ្វីខ្លះ​មកពី​បទ​ចម្រៀង​នេះ ។ តើ​មាន​អ្វី​ខ្លះ​ទៀត​ដែល​យើង​រៀន​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​មកពី នីហ្វៃទី​១ ១១:២២–២៣ ?

ប្រើ​សិល្បៈ​ដើម្បី​ជួយ​កុមារ​ឲ្យ​រៀន ។ ពេល​បងប្អូន​បង្រៀន​កុមារ​នូវ​ដំណើរ​រឿង​ខគម្ពីរ​មួយ សូម​ជួយ​ពួកគេ​ឲ្យ​ស្រមៃ​ពី​ដំណើររឿង​នោះ ។ បងប្អូន​អាច​ប្រើ​រូបភាព វីដេអូ អាយ៉ង សម្លៀក​បំពាក់​ជាដើម ។

នីហ្វៃទី​១ ១៣:២៦–២៩, ៣៥–៣៦, ៤០

ព្រះគម្ពីរ​មរមន​បង្រៀន​សេចក្ដីពិត​ដ៏​មាន​តម្លៃ ។

  • ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​ផ្ដល់​តម្លៃ​លើ​សេចក្តីពិត « ដ៏​ច្បាស់ និង​ពិសេសៗ » នៅក្នុង​ព្រះគម្ពីរ​មរមន បងប្អូន​អាច​គូរ​រូបភាព​មួយ ហើយ​អញ្ជើញ​កូនៗ​របស់​បងប្អូន​ឲ្យ​ផ្លាស់ប្តូរ ឬ​ដក​ផ្នែក​ខ្លះៗ​នៃ​រូបភាព​ចេញ ដើម្បី​ធ្វើ​ឲ្យ​វា​មើល​ទៅ​ខុសប្លែក ។ បងប្អូន​អាច​ប្រើ​រូបនេះ​ដើម្បី​បង្រៀន​ថា អ្វីៗ​ក្នុង​ព្រះគម្ពីរ​ប៊ីប​ត្រូវបាន​ផ្លាស់ប្តូរ ហើយ​យកចេញ​បន្តិច​ម្តងៗ ។ សូម​អាន​ជាមួយ​គ្នា​ក្នុង នីហ្វៃ​ទី​១ ១៣:៤០ និង​និយាយ​អំពី​របៀប​ដែល​ព្រះគម្ពីរ​មរមន ( « កំណត់ត្រា​ចុងក្រោយ​ទាំង​នោះ » ) ជួយ​យើង​ឲ្យ​យល់​ពី « សេចក្ដី​ដ៏​ច្បាស់ និង​ពិសេសៗ » ដែល​បាន​បាត់​ពី​ព្រះគម្ពីរ​ប៊ីប ( កំណត់ត្រា « ដំបូង » ) ។ តើ​សេចក្តីពិត « ដ៏​ច្បាស់ និង​ពិសេសៗ » អ្វី​ខ្លះ​ដែល​បងប្អូន​បាន​រៀន​មកពី​ព្រះគម្ពីរ​មរមន ?

  • វីដេអូ « The Book of Mormon—a Book from God » ( បណ្ណាល័យ​ដំណឹងល្អ ) អាច​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​មើល​ឃើញ​ពី​មូលហេតុ​ដែល​វា​មាន​សារៈសំខាន់​ដើម្បី​មាន​ទាំង​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន ។ កុមារ​អាច​រីករាយ​ក្នុង​ការបង្កើត​រូបភាព​រចនា​ឡើងវិញ​មកពី​វីដេអូ​នោះ ។

    2:3

    ព្រះគម្ពីរ​មរមន—ជាគម្ពីរ​មកពីព្រះ

    អែលឌើរ ថាត អរ ខាលីស្ទើរ បាន​ពន្យល់​អំពី​សារៈសំខាន់​នៃ​ព្រះគម្ពីរ​មរមន​ជា​ដៃ​គូ​ជាមួយ​នឹង​ព្រះគម្ពីប៊ីបក្នុង​ការ​បើកសម្តែង​គោលទ្ធិ​ពិត​នៃ​ព្រះ និង​សាសានាចក្រ​របស់​ទ្រង់ ។

ព្រះគម្ពីរ​មរមន​ជា​ភាសា​ផ្សេងៗ

ព្រះគម្ពីរ​មរមន​ស្ដារ​ឡើងវិញ​នូវ​សេចក្ដីពិត​នៃ​ដំណឹងល្អ​ដែល​បាន​បាត់បង់​អំឡុងពេល​នៃ​ការក្បត់​សាសនា ។

នីហ្វៃ​ទី​១ ១៥:២៣–២៤

ការកាន់ខ្ជាប់​ទៅនឹង​ព្រះបន្ទូល​នៃ​ព្រះ ជួយ​ខ្ញុំ​ឲ្យ​ទប់ទល់​នឹង​ការល្បួង​បាន ។

  • សូម​ផ្តល់​ឱកាស​ឲ្យ​កូនៗ​របស់​បងប្អូន​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​ចងចាំ​អំពី​ការនិមិត្ត​របស់​លីហៃ ។ វា​អាច​ជា​ជំនួយ​បាន ពេល​ប្រើ​រូបភាព ដូចជា​រូបភាព​នៅក្នុង​មេរៀន​កាល​ពី​សប្តាហ៍​មុន​ជាដើម ។ តើ​មាន​អ្វីខ្លះ​ដែល​រារាំង​មនុស្ស​មិន​ឲ្យ​ទៅដល់​ដើមឈើ​នោះ ? តើ​មាន​អ្វីខ្លះ​ដែល​បាន​ជួយ​ពួកគេ​ឲ្យ​ទៅដល់​ដើមឈើ​នោះ ? បងប្អូន​អាច​សុំ​ឲ្យ​ពួកគេ​រកមើល​ដំបង​ដែក​នៅក្នុង​រូបភាព ។ សូម​អាន​ជាមួយ​គ្នា​ក្នុង នីហ្វៃ​ទី​១ ១៥:២៣–២៤ ដើម្បី​ស្វែងយល់​ថា តើ​ដំបង​ដែក​តំណាង​ឲ្យ​អ្វី និង​របៀប​ដែល​វា​អាច​ជួយ​ដល់​យើង​បាន ។

ដើម្បី​ទទួល​បាន​គំនិត​បន្ថែម សូមមើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

ការនិមិត្ត​របស់​នីហ្វៃ​អំពី​ម៉ារា និង​ព្រះឱរស​យេស៊ូវ

Nephi’s Vision of Mary [ ការនិមិត្ត​របស់​នីហ្វៃ​អំពី​ម៉ារា ] ដោយ ជេមស៍ ចនសុន