« ថ្ងៃទី ២៩ ខែ មករា–ថ្ងៃទី ៤ ខែ កុម្ភៈ ៖ ‹ យើងនឹងរៀបចំផ្លូវសម្រាប់អ្នករាល់គ្នា › ។ នីហ្វៃទី១ ១៦–២២ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )
« ថ្ងៃទី ២៩ ខែ មករា–ថ្ងៃទី ៤ ខែ កុម្ភៈ ។ នីហ្វៃទី១ ១៦–២២ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )
ថ្ងៃទី ២៩ ខែ មករា–ថ្ងៃទី ៤ ខែ កុម្ភៈ ៖ « យើងនឹងរៀបចំផ្លូវសម្រាប់អ្នករាល់គ្នា »
នីហ្វៃទី១ ១៦–២២
នៅពេលគ្រួសារលីហៃបានធ្វើដំណើរទៅកាន់ដែនដីសន្យា ព្រះអម្ចាស់បានធ្វើការសន្យានេះជាមួយនឹងពួកគេ ៖ « យើងនឹងរៀបចំផ្លូវសម្រាប់អ្នករាល់គ្នា បើសិនជាអ្នករាល់គ្នាកាន់តាមបញ្ញត្តិទាំងឡាយរបស់យើង » ( នីហ្វៃទី១ ១៧:១៣ ) ។ ច្បាស់ណាស់ ការសន្យានោះពុំមានន័យថា ការធ្វើដំណើរនឹងមានភាពងាយស្រួលនោះទេ—សមាជិកគ្រួសារនៅតែមានការមិនចុះសម្រុងគ្នា បាក់ធ្នូ ហើយមនុស្សមានការលំបាក និងបានស្លាប់ ហើយពួកគេនៅតែត្រូវសង់សំពៅពីវត្ថុធាតុដើមទៀត ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលគ្រួសារបានប្រឈមមុខនឹងទុក្ខលំបាក ឬការងារដែលហាក់ដូចជាមិនអាចធ្វើទៅបាន នីហ្វៃបានដឹងថា ព្រះអម្ចាស់ពុំដែលចេញឆ្ងាយនោះទេ ។ លោកបានដឹងថា ព្រះ « នឹងចិញ្ចឹម [ ពួកអ្នកស្មោះត្រង់ ] ហើយផ្ដល់កម្លាំងដល់គេ ព្រមទាំងផ្ដល់ផ្លូវឲ្យ ដើម្បីគេអាចសម្រេចនូវអ្វីៗដែលទ្រង់បានបញ្ជាពួកគេ » ( នីហ្វៃទី១ ១៧:៣ ) ។ បើបងប្អូនមានការងឿងឆ្ងល់ថា ហេតុអ្វីរឿងអាក្រក់ៗកើតឡើងចំពោះមនុស្សល្អដូចជានីហ្វៃ និងគ្រួសាររបស់លោក នោះបងប្អូនអាចរកឃើញប្រាជ្ញាវាងវៃនៅក្នុងជំពូកទាំងនេះបាន ។ ប៉ុន្តែប្រហែលសំខាន់ជាងនេះទៅទៀតនោះ គឺបងប្អូននឹងមើលឃើញអ្វីដែលមនុស្សល្អធ្វើ នៅពេលដែលមានរឿងអាក្រក់កើតឡើង ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងសាសនាចក្រ
ព្រះអង្គសង្គ្រោះនឹងជួយខ្ញុំឲ្យប្រឈមមុខទៅនឹងឧបសគ្គក្នុងជីវិត ។
គ្រួសាររបស់នីហ្វៃបានប្រឈមមុខទៅនឹងបញ្ហាលំបាកមួយចំនួន—ដូចយើងទាំងអស់គ្នាដែរ ។ តើបងប្អូនអាចរៀនអ្វីខ្លះពីនីហ្វៃ អំពីការប្រឈមមុខទៅនឹងទុក្ខលំបាកដោយមានសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ? សូមអានបទពិសោធន៍ទាំងឡាយរបស់លោកនៅក្នុង នីហ្វៃទី១ ១៦:១៧–៣២; ១៦:៣៤–៣៩; ១៧:៧–១៦; ១៨:១–៤ និង ១៨:៩–២២ ។ សូមពិចារណាកត់ត្រានូវអ្វីដែលបងប្អូនរកឃើញនៅក្រោមចំណងជើងដូចនេះ ៖ « ការប្រឈមមុខ » « របៀបដែលនីហ្វៃឆ្លើយតប » និង « របៀបដែលព្រះអម្ចាស់បានជួយ » ។ តើបងប្អូនរៀនអ្វីខ្លះដែលបងប្អូនអាចអនុវត្តបានចំពោះបញ្ហាដែលបងប្អូនប្រឈមមុខ ?
បន្ទាប់ពីបានរៀនពីនីហ្វៃ និងគ្រួសាររបស់លោកមក បងប្អូនអាចកត់ត្រាគំនិតបន្ថែមនៅក្រោមចំណងជើងទាំងនេះ ៖ « ការប្រឈមមុខរបស់ខ្ញុំ » « របៀបដែលខ្ញុំឆ្លើយតប » « របៀបដែល ព្រះអម្ចាស់អាចជួយខ្ញុំ » ។ នៅពេលបងប្អូនធ្វើដូច្នេះ បងប្អូនអាចយោងទៅបទគម្ពីរដូចនេះ ៖ ម៉ាថាយ ១១:២៨–៣០; យ៉ូហាន ១៤:២៦–២៧; ម៉ូសាយ ២៤:១៣–១៥ ។ ទំនុកតម្កើងដូចជាបទ « ខ្ញុំរកក្តីសុខឯណា ? » ( ទំនុកតម្កើង ល.រ. ៦៩ ) អាចពង្រឹងសេចក្តីជំនឿរបស់បងប្អូនទៅលើព្រះអង្គសង្រ្គោះ និងជំនួយដែលទ្រង់ប្រទានឲ្យអំឡុងពេលនៃការសាកល្បងបាន ។
សូមមើលផងដែរ អាន់ថូនី ឌី ភើគីន « Remember Thy Suffering Saints, O Our God » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ១០៣–១០៥; « He Will Give You Help » « The Lord Guides Lehi’s Journey » « The Lord Commands Nephi to Build a Ship » និង « Lehi’s Family Sails to the Promised Land » ( វីដេអូ ) បណ្ណាល័យដំណឹងល្អ; « ជួយដល់ជីវិត » នៅលើបណ្ណាល័យដំណឹងល្អ ។
នីហ្វៃទី១ ១៦:១០–១៦, ២៣–៣១; ១៨:១១–២២
ព្រះដឹកនាំខ្ញុំតាមរយៈមធ្យោបាយតូចតាច និងសាមញ្ញៗ ។
នៅពេលព្រះបានដឹកនាំគ្រួសាររបស់លីហៃចូលទៅក្នុងទីរហោស្ថាន ទ្រង់មិនបានប្រទានឲ្យពួកគេនូវផែនទីដែលបង្ហាញពីស្ថានភាពលម្អិតនៃដំណើរនោះទេ ។ ផ្ទុយទៅវិញ ទ្រង់បានប្រទានលីអាហូណាដល់ពួកលោក ដើម្បីណែនាំពួកលោករាល់ថ្ងៃវិញ ។ នៅពេលបងប្អូនអាន នីហ្វៃទី១ ១៦:១០–១៦, ២៣–៣១ និង ១៨:១០–២២ សូមពិចារណាធ្វើបញ្ជីនៃសេចក្តីពិតមួយដែលបង្ហាញអំពីរបៀបដែលព្រះដឹកនាំបុត្រាបុត្រីរបស់ទ្រង់ ( ឧទាហរណ៍ នីហ្វៃទី១ ១៦:១០ អាចបង្រៀនថា ពេលខ្លះ ព្រះដឹកនាំយើងតាមរបៀបដែលពុំបានរំពឹងទុក ) ។ តើបងប្អូនឃើញមានភាពស្រដៀងគ្នាអ្វីខ្លះ រវាងលីអាហូណា និងព្រះវិញ្ញាណបរិសុទ្ធ ? តើ « មធ្យោបាយដ៏តូចតាច » អ្វីខ្លះដែលទ្រង់បាននាំមកនូវ « ការណ៍ដ៏ធំធេងឡើង » នៅក្នុងជីវិតរបស់បងប្អូន ?
សូមមើលផងដែរ អាលម៉ា ៣៧:៧, ៣៨–៤៧; គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៣៣–៣៤ ។
ការសាកល្បងរបស់ខ្ញុំអាចជាពរជ័យមួយ ។
ទោះបីជានីហ្វៃ និងបងប្អូនរបស់លោកមានឧបសគ្គដូចគ្នានៅទីរហោស្ថានក៏ដោយ ក៏បទពិសោធន៍របស់ពួកលោកគឺខុសគ្នាយ៉ាងខ្លាំងដែរ ។ បងប្អូនអាចនឹងប្រៀបធៀបរកភាពខុសគ្នានៃដំណើររឿងនៃការធ្វើដំណើរនៅក្នុងទីរហោស្ថានរបស់នីហ្វៃ ( សូមមើល នីហ្វៃទី១ ១៧:១–៦ ) ជាមួយនឹងដំណើររឿងនៃការធ្វើដំណើររបស់បងប្រុសរបស់លោកបាន ( សូមមើល នីហ្វៃទី១ ១៧:១៧–២២ ) ។ តើនីហ្វៃបានដឹង ឬធ្វើអ្វីខ្លះ ដែលបានជួយលោកឲ្យមានទស្សនវិស័យដ៏ស្មោះត្រង់ ? សូមពិចារណាសរសេរអំពីការសាកល្បងនាពេលថ្មីៗនេះ ឬពេលបច្ចុប្បន្នមួយដែលគិតចេញពីទស្សនវិស័យនៃសេចក្ដីជំនឿ និងការដឹងគុណ ។ តើបងប្អូនមានអារម្មណ៍ ឬរៀនអ្វីខ្លះពីរឿងនេះ ?
សូមមើលផងដែរ អេមមី អេ រ៉ាយ « ព្រះគ្រីស្ទប្រោសអ្នកដែលប្រេះឆា » លីអាហូណស ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៨១–៨៤, « No Strength without Struggle » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ ។
ខ្ញុំអាច « ប្រៀបធៀបបទព្រះគម្ពីរទាំងអស់ » ទៅនឹងខ្លួនខ្ញុំបាន ។
ដោយសារព្រះគម្ពីរបានសរសេរជាយូរយាណាស់មកហើយ វាមើលទៅហាក់ដូចជាមិនទាក់ទងនឹងយើងនៅសព្វថ្ងៃនេះទេ ។ ប៉ុន្តែនីហ្វៃដឹងច្បាស់ជាង ។ លោកបានមានប្រសាសន៍ថា « ខ្ញុំប្រៀបធៀបបទព្រះគម្ពីរទាំងអស់ទៅនឹងខ្លួនយើង ដើម្បីទុកជាប្រយោជន៍ និងការចេះដឹងដល់យើង » ( នីហ្វៃទី១ ១៩:២៣ ) ។ នេះជាហេតុផលមួយដែលនីហ្វៃបានរកឃើញអានុភាពខាងវិញ្ញាណយ៉ាងខ្លាំងនៅក្នុងព្រះគម្ពីរ ។
សូមពិចារណាពីសំណួរដូចខាងក្រោមនេះ នៅពេលបងប្អូនអាន នីហ្វៃទី១ ២០–២២ ៖
-
នីហ្វៃទី១ ២០:១–៩ ។តើខគម្ពីរទាំងនេះបង្រៀនអ្វីខ្លះអំពីប្រជាជននៅក្នុងសម័យរបស់អេសាយ ? តើបងប្អូនរកឃើញអ្វីខ្លះដែលអនុវត្តចំពោះបងប្អូនបាន ?
-
នីហ្វៃទី១ ២០:១៧–២២ ។តើខគម្ពីរទាំងនេះបង្រៀនអ្វីខ្លះ អំពីរបៀបដែល ព្រះវរបិតាសួគ៌បានដឹកនាំប្រជាជននៅសម័យរបស់អេសាយ ? តើទ្រង់អញ្ជើញបងប្អូនឲ្យធ្វើតាមទ្រង់ដោយរបៀបណា ?
តើបងប្អូនបានរកឃើញអ្វីខ្លះទៀតនៅក្នុង នីហ្វៃទី១ ២០–២២ ដែលបងប្អូនអាច « ប្រៀបធៀប » ទៅនឹងខ្លួនបងប្អូនបាន ?
គំនិតសម្រាប់បង្រៀនកុមារ
នីហ្វៃទី១ ១៦:១០, ២៨–២៩; ១៨:៨–១៣, ២០–២២
នៅពេលខ្ញុំគោរពតាមបញ្ញត្តិទាំងឡាយ នោះព្រះអម្ចាស់ដឹកនាំខ្ញុំ ។
-
ប្រសិនបើបងប្អូនមានត្រីវិស័យ ផែនទី ឬអ្វីផ្សេងទៀតដែលជួយយើងឲ្យស្វែងរកផ្លូវរបស់យើង នោះបងប្អូនអាចបង្ហាញវាដល់កូនៗរបស់បងប្អូនបាន ។ ការណ៍នេះអាចជារបៀបដ៏ល្អមួយដើម្បីចាប់ផ្តើមការពិភាក្សាអំពីលីអាហូណា ដែលបងប្អូនអាចអានបាននៅក្នុង នីហ្វៃទី១ ១៦:១០, ២៨–២៩ ។ តើមានហេតុផលអ្វីខ្លះដែលត្រីវិស័យ ឬផែនទីអាចមិនដំណើរការ ? ហេតុអ្វីបានជាពេលខ្លះ លីអាហូណា មិនធ្វើការឲ្យគ្រួសាររបស់លីហៃ ? ( សូមមើល នីហ្វៃទី១ ១៨:៩–១២, ២០–២២ ) ។ តើព្រះវរបិតាសួគ៌បានប្រទានអ្វីខ្លះដល់យើងនៅសព្វថ្ងៃនេះ ដើម្បីដឹកនាំយើងឲ្យត្រឡប់ទៅរកទ្រង់វិញ ?
-
ដើម្បីជួយកូនៗរបស់បងប្អូនឲ្យអនុវត្តតាមអ្វីដែលពួកគេបានរៀនអំពីលីអាហូណានៅក្នុង នីហ្វៃទី១ ១៦:១០, ២៦–៣១; ១៨:៨–២២ បងប្អូនអាចអញ្ជើញពួកគេឲ្យគិតអំពីការសម្រេចចិត្តសំខាន់ៗ ឬពិបាកៗនានា ។ តើព្រះបានប្រទានអ្វីខ្លះដល់យើងដើម្បីណែនាំយើងនៅសព្វថ្ងៃនេះ ដែលវាមានដំណើរការដូចលីអាហូណាដែរនោះ ? ( សូមមើលឧទាហរណ៍ អាលម៉ា ៣៧:៣៨–៤៤ ) ។ សូមពិចារណាចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនមួយ នៅពេលដែលព្រះវរបិតាសួគ៌បានដឹកនាំបងប្អូន ។
ខ្ញុំអាចធ្វើជាគំរូល្អដល់គ្រួសាររបស់ខ្ញុំ ។
-
កាលបងប្អូនអាន នីហ្វៃទី១ ១៦:២១–៣២ រួមគ្នា សូមជួយកូនៗរបស់បងប្អូនឲ្យស្វែងយល់ពីរបៀបដែលគំរូរបស់នីហ្វៃបានផ្តល់ពរដល់គ្រួសាររបស់លោក ( សូមមើលវីដេអូ « The Lord Guides Lehi’s Journey » [ បណ្ណាល័យដំណឹងល្អ ] ) ។ ការណ៍នេះអាចនាំឲ្យមានការពិភាក្សាអំពីរបៀបដែលយើងអាចបានដូចជានីហ្វៃដែរ ។ សូមអញ្ជើញកូនៗរបស់បងប្អូនឲ្យរៀបចំផែនការមួយដែលពួកគេអាចធ្វើបាន ដើម្បីធ្វើជាឥទ្ធិពលល្អដល់សមាជិកគ្រួសារផ្សេងទៀត ។
ព្រះវរបិតាសួគ៌អាចជួយខ្ញុំឲ្យធ្វើកិច្ចការពិបាកៗបាន ។
-
កុមារចូលចិត្តរឿងនិទាន ។ បងប្អូនអាចអញ្ជើញពួកគេឲ្យជួយបងប្អូនប្រាប់ពីដំណើរឿងរបស់នីហ្វៃដែលត្រូវបានបញ្ជាឲ្យសង់សំពៅមួយ ( សូមមើល នីហ្វៃទី១ ១៧:៧–១៩; ១៨:១–៤; សូមមើលផងដែរ « ជំពូកទី ៧ ៖ ការសង់សំពៅ » នៅក្នុង ដំណើររឿងព្រះគម្ពីរមរមន ទំព័រ ២១–២២ ឬវីដេអូ « The Lord Instructs Nephi to Build a Ship » [ បណ្ណាល័យដំណឹងល្អ ] ) ។ ពួកគេក៏អាចច្រៀងជាមួយគ្នាផងដែរនូវឃ្លាទីពីរនៃបទ « ភាពក្លាហានរបស់នីហ្វៃ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៦៤ ) ។ តើអ្វីបានជួយនីហ្វៃឲ្យមានភាពក្លាហាន នៅពេលបងប្អូនរបស់លោកចំអកឲ្យលោកដែលព្យាយាមសង់សំពៅ ?
-
នីហ្វៃមិនចេះសង់សំពៅនោះទេ ដូច្នេះលោកពឹងផ្អែកលើការណែនាំពីព្រះអម្ចាស់ ។ បន្ទាប់ពីបានអាន នីហ្វៃទី១ ១៨:១ ជាមួយបងប្អូនហើយ នោះកូនៗរបស់បងប្អូនអាចបំពេញ ទំព័រសកម្មភាពសប្តាហ៍នេះ ។ នៅពេលពួកគេធ្វើកិច្ចការនោះ សូមនិយាយជាមួយពួកគេអំពីរបៀបដែលព្រះវរបិតាសួគ៌អាចជួយយើងឲ្យធ្វើកិច្ចការលំបាកៗបាន ដូចជាទ្រង់បានជួយនីហ្វៃដែរ ។