ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១–៧ ខែ មេសា ៖ « ចូរ​ស្រុះស្រួល​នឹង​ព្រះ​ទៅ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ » ។ យ៉ាកុប ១–៤


« ថ្ងៃទី ១–៧ ខែ មេសា ៖ ‹ ចូរ​ស្រុះស្រួល​នឹង​ព្រះ​ទៅ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ › ។ យ៉ាកុប ១–៤ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )

« ថ្ងៃទី ១–៧ ខែ មេសា ។ យ៉ាកុប ១–៤ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៤ )

ស្ដ្រី​លុត​ជង្គង់​នៅ​ព្រះបាទា​របស់​ព្រះយេស៊ូវ

Forgiven [ បាន​អភ័យទោស​ឲ្យ ] ដោយ ហ្គ្រេក អូលសិន ។ ប្រើប្រាស់​ដោយ​មាន​ការអនុញ្ញាត ។ www.GregOlsen.com

ថ្ងៃទី ១–៧ ខែ មេសា ៖ ចូរ​ស្រុះស្រួល​នឹង​ព្រះ​ទៅ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ

យ៉ាកុប ១–៤

ពួកសាសន៍​នីហ្វៃ​បាន​ចាត់ទុក​នីហ្វៃ​ជា « អ្នក​ការ​ពារ​ដ៏​ឆ្នើម » របស់​ពួកគេ ( សូមមើល យ៉ាកុប ១:១០ ) ។ លោក​ក៏​បាន​ការពារ​ពួកគេ​ពី​គ្រោះថ្នាក់​ខាងវិញ្ញាណ​ផងដែរ ដោយ​ព្រមាន​ពួកគេ​កុំឲ្យ​ប្រព្រឹត្ត​អំពើបាប ហើយ​ជំរុញ​ពួកគេ​ឲ្យ​មក​រក​ព្រះគ្រីស្ទ ។ ឥឡូវ​នេះ ការងារ​នោះ​បាន​ធ្លាក់​ទៅ​លើ​យ៉ាកុប ដែល​នីហ្វៃ​បាន​ញែក​ជា​សង្ឃ និង​ជា​គ្រូបង្រៀន ( សូមមើល យ៉ាកុប ១:១៨ ) ។ យ៉ាកុប​មាន​អារម្មណ៍​ទទួល​ខុសត្រូវ​ក្នុង​ការព្រមាន​យ៉ាង​អង់អាច​ដល់​អស់​អ្នក​ដែល « កំពុងតែ​ចាប់​ផ្ដើម​ប្រព្រឹត្ត​អំពើ​បាប » ខណៈ​ក៏​លួងលោម​ដល់ « ព្រលឹង​ដែល​មាន​របួស​ឈឺ​ចាប់ » នៃ​អស់​អ្នក​ដែល​រងការឈឺចាប់​ដោយសារ​តែ​អំពើបាប​របស់​អ្នក​ដទៃ​ផងដែរ ( សូមមើល យ៉ាកុប ២:៥–៩ ) ។ តើ​លោក​ធ្វើ​ការណ៍​ទាំងពីរ​នោះ​ដោយ​របៀប​ណា ? លោក​បាន​ចង្អុល​បង្ហាញ​ពួកគេ​ឲ្យ​ទៅរក​ព្រះ​យេស៊ូវ​គ្រីស្ទ—ពីព្រោះ​ក្រុម​ទាំងពីរ​ត្រូវការ​ការព្យាបាល​របស់​ព្រះអង្គសង្រ្គោះ ( សូមមើល យ៉ាកុប ៤ ) ។ ដូចជា​សារលិខិត​របស់​នីហ្វៃ​នៅ​ចំពោះ​មុខ​លោក​ដែរ ទីបន្ទាល់​របស់​យ៉ាកុប​គឺជា​ការហៅ​ឲ្យ « ស្រុះស្រួល​នឹង [ ព្រះ ] ទៅ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ » ( យ៉ាកុប ៤:១១ ) ។

គំនិត​សម្រាប់​ការរៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

យ៉ាកុប ១:៦–៨, ១៥–១៩; ២:១–១១

ខ្ញុំមាន « ភារកិច្ច​មក​ពី​ព្រះ​អម្ចាស់ » ។

ចំពោះ​យ៉ាកុប ការបង្រៀន​ព្រះបន្ទូល​របស់​ព្រះ​គឺ​មិនមែន​គ្រាន់តែ​ជា « ភារកិច្ច​មក​ពី​ព្រះ​អម្ចាស់ » ទេ ទើប​លោក​បាន​ធ្វើការ​ដោយ​ឧស្សាហ៍​ព្យាយាម​ដើម្បី « តម្កើង​ការងារ [ របស់​លោក ] » នោះ ( យ៉ាកុប ១:១៧,១៩ ) ។ តើ​ឃ្លា​ទាំងនេះ​ដែល​យ៉ាកុប​បាន​ប្រើ​មាន​ន័យ​យ៉ាងណា​ចំពោះ​បងប្អូន ? សូម​គិត​អំពី​មុខងារ​របស់​កែវ​ពង្រីក ។ តើ​វា​ផ្តល់​គំនិត​អ្វីខ្លះ​ដល់​បងប្អូន ? នៅពេល​បងប្អូន​សញ្ជឹងគិត​ពី យ៉ាកុប ១:៦–៨, ១៥–១៩ និង ២:១–១១ សូម​គិត​អំពី​ភារកិច្ច​ដែល​ព្រះអម្ចាស់​អាច​មាន​សម្រាប់​បងប្អូន ។ តើ​បងប្អូន​មាន​អារម្មណ៍​បំផុសគំនិត​ឲ្យ​ធ្វើ​អ្វីខ្លះ ដើម្បី « តម្កើង » ភារកិច្ច​ទាំងនោះ ?

សូមមើល​ផងដែរ « Whom the Lord Calls, the Lord Qualifies » នៅក្នុង Teachings of Presidents of the Church: Thomas S. Monson ( ឆ្នាំ ២០២២ ) ទំព័រ ២០៩–២២០; « Rise to Your Call » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

យ៉ាកុប ២:១២–២១

« សូម​កុំ​ឲ្យ​សេចក្ដី​ឆ្មើងឆ្មៃ​នៃ​ចិត្ត​អ្នក បំផ្លាញ​ព្រលឹង​ទាំង​ឡាយ​របស់​អ្នក​ឡើយ ! »

ពួកសាសន៍​នីហ្វៃ​មាន​បញ្ហា​ដោយសារ​សេចក្តី​ឆ្មើងឆ្មៃ ហើយ​ផ្តោត​លើ​ភាព​មានបាន ( សូមមើល យ៉ាកុប ២:១៣ ) ហើយ​បញ្ហា​នោះ​មិនមែន​ពិសេស​តែ​សម្រាប់​ពួកគេ ឬ​សម័យ​របស់​ពួកគេ​នោះឡើយ ។ តើ​មារសត្រូវ​លើក​កម្ពស់​សេចក្តី​ស្រឡាញ់​នៃ​ភាពមាន​បាន​នៅ​សព្វថ្ងៃ​នេះ​ដោយ​របៀប​ណា ? បន្ទាប់ពី​អំណាន យ៉ាកុប ២:១២–២១ សូម​ពិពណ៌នា​ជា​ពាក្យ​សម្តី​របស់​បងប្អូន​ផ្ទាល់​ពី​របៀប​ដែល​ព្រះ​មាន​ព្រះទ័យ​ចង់​ឲ្យ​បងប្អូន​គិតពី​ភាពមានបាន​ខាង​ទ្រព្យសម្បត្តិ ។ ទំនុក​តម្កើង​ដូចជា​បទ « ព្រោះ​ខ្ញុំ​ត្រូវ​បាន​ផ្ដល់​ពរ​ច្រើន » ( ទំនុក​តម្កើង ល.រ. ១៣៤ ) អាច​ផ្ដល់​ការយល់ដឹង​បន្ថែម ។ តើ​បងប្អូន​មាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ធ្វើ​អ្វីខ្លះ អំពី​អ្វី​ដែល​បងប្អូន​កំពុង​រៀន​នេះ ?

យ៉ាកុប ២:២២–៣៥; ៣:១០–១២

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ព្រះ​មាន​ព្រះទ័យ​រីករាយ​ចំពោះ​ភាពបរិសុទ្ធ​ខាង​ផ្លូវភេទ ។

នៅពេល​បងប្អូន​អាន យ៉ាកុប ២:២២–៣៥; ៣:១០–១២ តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​ដែល​ជួយ​បងប្អូន​ឲ្យ​យល់​ពីមូលហេតុ​ដែល​ព្រហ្មចារីភាព​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ចំពោះ​ព្រះ ។ តើ​អ្វី​ជា​ផល​អវិជ្ជមាន​នៃ​អំពើ​អសីលធម៌—នៅ​សម័យ​របស់​យ៉ាកុប និង​នៅ​សម័យ​របស់​យើង ? តើ​អ្វីខ្លះ​ជា​ពរជ័យ​នៃ​ការរស់នៅ​ក្នុង​ជីវិត​បរិសុទ្ធ ?

អែលឌើរ ដេវីឌ អេ បែដណា បាន​បង្រៀន​ថា យើង​រស់នៅ « ក្នុង​ពិភពលោក​មួយ​ដែល​ចំអក​យ៉ាង​ខ្លាំង​ដល់​ភាពបរិសុទ្ធ​នៃ​ការបង្កើត​ជីវិត » ( « We Believe in Being Chaste » Liahona ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៤១–៤៤ ) ។ តើ​បងប្អូន​ជួយ​អ្នកដទៃ​ឲ្យ​យល់​ពី​មូលហេតុ​ដែល​បងប្អូន​គោរព​តាម​ច្បាប់​ព្រហ្មចារីភាព​ដោយ​របៀប​ណា ? ចំណុច​ដ៏​ល្អ​ដើម្បី​ចាប់ផ្តើម​គឺ​ការពន្យល់​អំពី​បទដ្ឋាន​របស់​ព្រះ​អំពី​អារម្មណ៍​ផ្លូវភេទ និង​ទំនាក់ទំនង​ផ្លូវភេទ​នៅក្នុង « រូបកាយ​របស់​អ្នក​គឺ​ពិសិដ្ឋ » នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើ​ការ​ជ្រើសរើស ( ទំព័រ ២២–២៩ ) ។ តើ​បងប្អូន​រក​ឃើញ​អ្វី​ទៀត​នៅក្នុង​ធនធាន​នោះ ដែល​នឹង​ជួយ​បងប្អូន​ឲ្យ​ពន្យល់​ពី​មូលហេតុ​ដែល​បងប្អូន​រស់នៅ​តាម​ច្បាប់​ព្រហ្មចារីភាព ?

បងប្អូន​អាច​ស្វែងរក​ចម្លើយ​បន្ថែម​នៅក្នុង​សារលិខិត​របស់​អែលឌើរ បែដណា ដែល​បាន​យោង​ខាងលើ ឬ​ក្នុង​វីដេអូ « I Choose to Be Pure » ( បណ្ណាល័យ​ដំណឹងល្អ ) ។

តើ​បទដ្ឋាន​នៃ​ភាព​បរិសុទ្ធ​ខាង​ផ្លូវភេទ​របស់​ព្រះ​ខុស​ពី​សារ​ផ្សេង​ទៀត​ដែល​បងប្អូន​អាច​ជួប​ដោយ​របៀប​ណា ? តើ​អ្វីខ្លះ​ជា​ពរជ័យ​នៃ​ការរស់នៅ​ក្នុង​ជីវិត​បរិសុទ្ធ ?

សូមមើល​ផងដែរ Gospel Topics « Virtue » នៅលើ​បណ្ណាល័យ​ដំណឹងល្អ; « ការប្រតិព័ទ្ធ​ភេទ​ដូច​គ្នា » នៅក្នុង « ជួយ​ដល់​ជីវិត » កម្រង​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។

យ៉ាកុប ៤

ខ្ញុំ​អាច​បាន​ស្រុះស្រួល​នឹង​ព្រះ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

យ៉ាកុប​បាន​អង្វរ​ដល់​រាស្ត្រ​របស់​លោក​ឲ្យ « ស្រុះស្រួល​នឹង [ ព្រះ ] ទៅតាម​រយៈ​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ » ( យ៉ាកុប ៤:១១ ) ។ អត្ថន័យ​មួយ​នៃ​ពាក្យ ស្រុះស្រួល គឺ​ការស្តារ​មិត្តភាព ឬ​ភាព​សុខដុម ។ នៅពេល​បងប្អូន​ជញ្ជឹងគិត​ពី​ជីវិត​របស់​បងប្អូន​ផ្ទាល់ សូម​គិត​អំពី​គ្រា​មួយ​ដែល​បងប្អូន​ប្រហែល​ជា​មាន​អារម្មណ៍​ថា​នៅ​ឆ្ងាយ​ពី​ព្រះវរបិតា​សួគ៌ ។ តើ​ព្រះអង្គ​សង្រ្គោះ​ជួយ​បងប្អូន​ស្តារ​មិត្តភាព​នេះ​ដោយ​របៀប​ណា ? តើ​បងប្អូន​អាច​រកឃើញ​ដំបូន្មាន​អ្វី​ក្នុង​ជំពូក​នេះ ដែល​ជួយ​បងប្អូន​ឲ្យ​ស្រុះស្រួល​ជាមួយ​ព្រះ ? ( សូមមើល ខទី ៤–១៤ ) ។

តើ​ការយល់​ដឹង​បន្ថែម​អ្វីខ្លះ​ដែល​បងប្អូន​ទទួល​បាន​មកពី ម៉ាថាយ ៥:២៣–២៤ ? តើ​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​បងប្អូន​ឲ្យ​ស្រុះស្រួល​ជាមួយ​ព្រះ—និង​អ្នកដទៃ​ដោយ​របៀប​ណា ?

សូមមើល​ផងដែរ នីហ្វៃ​ទី​២ ១០:២៤ ។

យ៉ាកុប ៤:៨–១៨

ខ្ញុំ​អាច​ចៀស​វាង​ពី​ការ​ខ្វាក់​ខាង​វិញ្ញាណ​បាន ដោយ​ការផ្ដោត​ទៅលើ​ព្រះអង្គ​សង្គ្រោះ ។

នៅពេល​យ៉ាកុប​ខិតខំ​បង្វែរ​ប្រជាជន​របស់​លោក​ឲ្យ​កាន់តែ​ងាក​មក​រក​ព្រះអម្ចាស់​ទាំង​ស្រុង លោក​បាន​ព្រមាន​ពួកគេ​កុំ​ឲ្យ​ខ្វាក់​ខាង​វិញ្ញាណ ហើយ​កុំ​ឲ្យ​បដិសេធ « ភាព​ដ៏​ច្បាស់លាស់ » នៃ​ដំណឹងល្អ ( សូមមើល យ៉ាកុប ៤:១៣–១៤ ) ។ ដោយ​ផ្អែកលើ យ៉ាកុប ៤:៨–១៨ តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ចៀសវាង​ពី​ការខ្វាក់​ខាង​វិញ្ញាណ​បាន ?

សូមមើល​ផងដែរ ឃ្វីនថិន អិល ឃុក « Looking beyond the Mark » Ensign ខែ មីនា ឆ្នាំ ២០០៣ ទំព័រ ៤០–៤៤ ។

នៅពេល​ទ្រង់​បង្រៀន ព្រះអង្គ​សង្គ្រោះ​បាន​ប្រើ​ការប្រៀបធៀប​ទៅនឹង​ជីវិត​ប្រចាំថ្ងៃ ។ រឿង​ប្រៀបប្រដូច​របស់​ព្រះយេស៊ូវ​បាន​ជួយ​មនុស្ស​ឲ្យ​រកឃើញ​សេចក្ដីពិត​ខាងវិញ្ញាណ ចេញ​ពី​បទពិសោធន៍​ទូទៅ​របស់​ពួកគេ ។ សូម​ព្យាយាម​ធ្វើ​ដូចគ្នា​នៅពេល​បងប្អូន​បង្រៀន ។ ឧទាហរណ៍ នៅពេល​បង្រៀន យ៉ាកុប ៤:៨–១៨ បងប្អូន​អាច​សួរ​អ្នកសិក្សា​ថា​តើ​ពួកគេ​ធ្លាប់​ពិនិត្យ​ភ្នែក​ដែរ​ឬ​ទេ ។ តើ​វេជ្ជបណ្ឌិត​វាយតម្លៃ​ការមើល​ឃើញ​របស់​ពួកគេ​យ៉ាង​ដូចម្តេច ? តើ​យើង​វាយ​តម្លៃ​ការមើល​ឃើញ​របស់​ពួកគេ​ខាងវិញ្ញាណ​ដោយ​របៀប​ណា ?

ដើម្បី​ទទួល​បាន​គំនិត​បន្ថែម សូមមើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

គំនិត​សម្រាប់​បង្រៀន​កុមារ

យ៉ាកុប ២:៨

ព្រះ​ព្យាបាល​ព្រលឹង​ដែល​រង​របួស ។

  • ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​យល់​ពី​របៀប​ដែល « ព្រលឹង​ដែល​មាន​របួស » អាច​ត្រូវបាន​ព្យាបាល នោះ​បងប្អូន​អាច​ពិភាក្សា​ជាមួយ​គ្នា​ពី​របៀប​ដែល​រូបកាយ​របស់​យើង​មាន​របួស និង​អ្វី​ដែល​បាន​ជួយ​ពួកគេ​ឲ្យ​ជា​សះស្បើយ ។ ប្រហែល​ជា​កូនៗ​របស់​បងប្អូន​អាច​ចែកចាយ​ពី​ពេល​មួយ​ដែល​ពួកគេ​បានរង​ការឈឺចាប់ និង​អ្វី​ដែល​បាន​ជួយ​ព្យាបាល​ពួកគេ ។ ជា​ផ្នែក​មួយ​នៃ​ការសន្ទនា​នេះ បងប្អូន​ថែមទាំង​អាច​បង្ហាញ​ពួកគេ​នូវ​បង់​រុំ​របួស ឬ​ថ្នាំ​ផងដែរ ។ ប្រហែលជា​បងប្អូន​អាច​ចែកចាយ​ជាមួយ​ពួកគេ​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ជួយ​បងប្អូន នៅពេល​បងប្អូន​ត្រូវការ​ការព្យាបាល​ខាង​វិញ្ញាណ ។

យ៉ាកុប ២:១៧–១៩

ខ្ញុំ​អាច​ជួយ​មនុស្ស​ដទៃ​ដែល​ខ្វះខាត​បាន នៅពេល​ខ្ញុំ​ចែក​រំលែក​ឲ្យ​ពួកគេ ។

  • មនុស្ស​មួយ​ចំនួន​នៅ​ជំនាន់​របស់​យ៉ាកុប​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ណាស់ ប៉ុន្តែ​ពួកគេ​ពុំ​ចង់​ចែករំលែក​នូវ​អ្វី​ដែល​ពួកគេ​មាន​ជាមួយ​អ្នក​ដទៃ​ឡើយ ។ នៅពេល​បងប្អូន​អាន​ការបង្រៀន​របស់​យ៉ាកុប​ទៅ​កាន់​ពួកគេ​នៅក្នុង យ៉ាកុប ២:១៧–១៩ បងប្អូន​ផ្តល់​ឲ្យ​កូនៗ​របស់​បងប្អូន​នូវ​រូបភាព ឬ​វត្ថុ​នានា ដែល​មាន​ពាក្យ ឬ​ឃ្លា​ក្នុង​ខ​គម្ពីរ​ទាំងនេះ ។ បងប្អូន​អាច​ពន្យល់​ថា បងប្អូន​កំពុង​ចែកចាយ​វត្ថុ​ទាំងនេះ​ជាមួយ​ពួកគេ ហើយ​បន្ទាប់មក​បងប្អូន​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​វត្ថុ​ទាំងនោះ​ជាមួយ​បងប្អូន ឬ​ជាមួយគ្នា​ទៅវិញ​ទៅមក ។ សូម​និយាយ​អំពី​អារម្មណ៍​របស់​បងប្អូន​នៅពេល​បងប្អូន​ចែកចាយ ។ តើ​យើង​អាច​ចែកចាយ​អ្វី​ទៀត​ជាមួយ​អ្នក​ដទៃ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍​រីករាយ ?

  • បន្ទាប់ពី​អាន យ៉ាកុប ២:១៧ ជាមួយ​គ្នា​ហើយ ប្រហែល​ជា​កូនៗ​របស់​បងប្អូន​អាច​រៀបរាប់​ពរជ័យ​មួយ​ចំនួន​ដែល​ព្រះវរបិតាសួគ៌​បាន​ចែកចាយ​ជាមួយ​ពួកគេ ។ ហេតុអ្វី​ទ្រង់​សព្វព្រះទ័យ​ឲ្យ​យើង​ចែក​ចាយ​ជាមួយ​គ្នា​ទៅវិញ​ទៅមក ?

យ៉ាកុប ៤:៦, ១០–១១

ខ្ញុំ​អាច​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​បាន ។

  • សេចក្ដី​ជំនឿ​របស់​យ៉ាកុប​លើ​ព្រះគ្រីស្ទ​គឺ​ខ្លាំង​ណាស់ វា​មិន​អាច​ញាប់ញ័រ​បាន​ឡើយ ។ ដើម្បី​បង្រៀន​កូនៗ​របស់​បងប្អូន​ពី​របៀប​ស្ថាបនា​សេចក្ដី​ជំនឿ​បែប​នោះ បងប្អូន​អាច​សួរ​ពួកគេ​អំពី​អ្វី​ដែល​យើង​ធ្វើ​ដើម្បី​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​កាន់តែ​រឹងមាំ ។ តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ធ្វើ​ឲ្យ​សេចក្តី​ជំនឿ​របស់​យើង​លើ​ព្រះគ្រីស្ទ​កាន់តែ​រឹងមាំ ? សូម​អាន យ៉ាកុប ៤:៦ ជាមួយគ្នា​ដើម្បី​ជួយ​កុមារ​ឲ្យ​រក​ឃើញ​អ្វី​ដែល​យ៉ាកុប និង​ប្រជាជន​របស់​លោក​បាន​ធ្វើ ដើម្បី​ធ្វើ​ឲ្យ​សេចក្តី​ជំនឿ​របស់​ពួកគេ « ឥត​ញាប់ញ័រ » ។

  • របៀប​មួយ​ទៀត​ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​យល់​អំពី​អត្ថន័យ​នៃ​ពាក្យ « ឥត​ញាប់ញ័រ » នៅ​ក្នុង​សេចក្ដី​ជំនឿ​របស់​ពួកគេ គឺ​ទៅ​រក​ដើម​ឈើ​ធំ​មួយ ហើយ​ឲ្យ​ពួកគេ​អន្រួន​មែក​នីមួយៗ​របស់​វា ។ បន្ទាប់មក សូម​ឲ្យ​ពួកគេ​ព្យាយាម​អន្រួន​ដើម​វា ។ ហេតុអ្វី​វា​កាន់តែ​ពិបាក​ដើម្បី​អន្រួន​ដើម​របស់​វា ? តើ​មាន​ឃ្លា​អ្វី​ខ្លះ​នៅក្នុង យ៉ាកុប ៤:៦, ១០–១១ ដែល​ពិពណ៌នា​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ធ្វើ​ឲ្យ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​របស់​យើង​ឥត​ញាប់ញ័រ ?

    ដើមឈើ​ដ៏ធំ​នៅក្នុង​សួន​មួយ

    ក៏​ដូចជា​ដើម​ឈើ​មួយ​ដើម​នោះ​ដែរ សេចក្តី​ជំនឿ​លើ​ព្រះគ្រីស្ទ​របស់​យើង « ឥត​ញាប់ញ័រ » នោះ​ទេ ។

  • សម្រាប់​ការប្រៀបធៀប​ផ្សេងទៀត​ដើម្បី​បង្រៀន​កូនៗ​របស់​បងប្អូន​អំពី​សេចក្តី​ជំនឿ​ដ៏​ឥត​ញាប់ញ័រ​លើ​ព្រះយេស៊ូវ​គ្រីស្ទ សូមមើល នែល អិល អាន់ឌើរសិន « Spiritual Whirlwinds » ( Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១៨–២១ និង​វីដេអូ « Spiritual Whirlwinds » ) ឬ « មនុស្ស​ប្រាជ្ញា និង​មនុស្ស​ល្ងង់ » ( សៀវភៅ​ចម្រៀង​កុមា ទំព័រ ១៣២; សូមមើល​ផងដែរ ម៉ាថាយ ៧:២៤–២៧ ) ។

    2:24

    ខ្យល់​គួច​ខាង​វិញ្ញាណ

    ចូរ​កុំ​ឲ្យ​ខ្យល់​គួច​នោះ​អូស​ទាញ​អ្នក​បាន​ឡើយ ។ នេះ​ជា​ជំនាន់​អ្នក---ដើម្បី​ឈរ​យ៉ាង​រឹង​មាំ​ក្នុង​នាម​ជា​សិស្ស​នៃព្រះយេស៊ូវ​គ្រីស្ទ ។

ដើម្បី​ទទួល​បាន​គំនិត​បន្ថែម សូមមើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

យ៉ាកុប​កំពុង​សរសេរ​នៅលើ​ផ្ទាំង​ចំណារមាស

I Will Send Their Words Forth (Jacob the Teacher) [ ខ្ញុំ​នឹង​បញ្ជូន​សម្ដី​របស់​ពួកគេ​ចេញ​ទៅ ( យ៉ាកុប ជា​គ្រូបង្រៀន ) ] ដោយ អែលភេស ខេតលីន យ៉ាំង