ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១២–១៨ ខែ សីហា ៖ « ឈរ​ឲ្យ​ខ្ជាប់​ខ្ជួន​នៅ​ក្នុង​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ » ។ អាលម៉ា ៤៣–៥២


« ថ្ងៃទី ១២–១៨ ខែ សីហា ៖ ‹ ឈរ​ឲ្យ​ខ្ជាប់​ខ្ជួន​នៅ​ក្នុង​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ › ។ អាលម៉ា ៤៣–៥២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់គេហដ្ឋាន និង​សាសនាចក្រ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

« ថ្ងៃទី ១២–១៨ ខែ សីហា ។ អាលម៉ា ៤៣–៥២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )

មរ៉ូណៃ និង​ទង់​ឥស្សរភាព

For the Blessings of Liberty [ សូម​ព្រះ​ពរ​នៃ​ឥស្សរភាព ] ដោយ ស្កត អិម ស្នូ

ថ្ងៃទី ១២–១៨ ខែ សីហា ៖ « ឈរ​ឲ្យ​ខ្ជាប់​ខ្ជួន​នៅ​ក្នុង​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ »

អាលម៉ា ៤៣–៥២

នៅពេល​យើង​អាន​ពាក្យ​សម្ដី​ទាំងនេះ​នៅ​ដើមជំពូក​នៃ អាលម៉ា ជំពូកទី ៤៣—« ហើយ​ឥឡូវ​នេះ ខ្ញុំ​ត្រឡប់​មក​និយាយ​អំពី​សង្គ្រាម​ទាំងឡាយ​រវាង​ពួក​សាសន៍​នីហ្វៃ និង​ពួក​សាសន៍​លេមិន​វិញ »—វា​គឺជា​រឿង​ធម្មតា​ទេ​ដែល​យើង​ងឿង​ឆ្ងល់​ថា ហេតុអ្វី​បានជា​មរមន​ដាក់​បញ្ចូល​ដំណើរ​រឿង​អំពី​សង្គ្រាម​ទាំងនេះ​ទៅក្នុង​ផ្ទាំងចំណារ កាល​ដែល​លោក​មាន​កន្លែង​មាន​កំណត់​សម្រាប់​សរសេរ​នៅក្នុង​ផ្ទាំង​ចំណារ​នេះ​ដូច្នេះ ( សូមមើល ពាក្យ​សម្ដី​នៃ​មរមន ១:៥ ) ។ វា​ជា​ការពិត​ដែល​ថា យើង​ក៏​មាន​សង្គ្រាម​ជាច្រើន​ផងដែរ​នៅ​ជំនាន់​ចុងក្រោយ​របស់​យើង ប៉ុន្តែ​ពាក្យសម្ដី​របស់​លោក​គឺ​មាន​គុណតម្លៃ ហួសពី​ការពិពណ៌នា​អំពី​យុទ្ធសាស្ត្រ និង​សោកនាដកម្ម​នៃ​សង្គ្រាម​ទៅទៀត ។ ពាក្យ​សម្ដី​របស់​លោក​ក៏​បាន​រៀបចំ​យើង​សម្រាប់​សង្គ្រាម​ផងដែរ ដែល « យើង​ទាំងអស់​ជាទាហាន » ( ទំនុក​តម្កើង ល.រ. ១៥៦ ) ជា​សង្គ្រាម​ដែល​យើង​កំពុង​ប្រយុទ្ធ​រាល់​ថ្ងៃ គឺ​ប្រយុទ្ធ​ទាស់​នឹង​កម្លាំង​នៃ​សេចក្ដី​អាក្រក់ ។ សង្គ្រាម​នេះ​គឺ​មាន​ពិត ហើយ​លទ្ធផល​របស់​វា​ជះ​ឥទ្ធិពល​ដល់​ជីវិត​ដ៏អស់កល្ប​ជានិច្ច​របស់​យើង ។ ដូច​ពួកសាសន៍​នីហ្វៃ​ដែរ យើង​ត្រូវ​បាន​បំផុស​គំនិត​ដោយ​បុព្វហេតុ​ដ៏​បរិសុទ្ធ​មួយ—« ព្រះ​របស់​យើង សាសនា និង​សេរីភាព​របស់​យើង និង​សេចក្ដី​សុខសាន្ត ភរិយា​របស់​យើង និង​កូនចៅ​របស់​យើង »—អ្វី​ដែល​មរ៉ូណៃ​ហៅ​ថា « ឧត្តមគិត​នៃ​ពួក​គ្រីស្ទាន » ( អាលម៉ា ៤៦:១២, ១៦ ) ។

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​សាសនាចក្រ

អាលម៉ា ៤៣–៥២

ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​ខ្ញុំ​ក្នុង​ចម្បាំង​ខាង​ព្រលឹង​វិញ្ញាណ​របស់​ខ្ញុំ​បាន ។

នៅពេល​បងប្អូន​អាន អាលម៉ា ៤៣–៥២ សូម​កត់សម្គាល់​អំពី​អ្វី​ដែល​ពួកសាសន៍​នីហ្វៃ​បាន​ធ្វើ​ដែល​នាំ​ឲ្យ​ពួកគេ​ទទួល​បាន​ជោគជ័យ ( ឬ​បរាជ័យ ) ។ បន្ទាប់មក សូម​ពិចារណា​អំពី​របៀប​ដែល​បងប្អូន​អាច​ប្រើ​អ្វី​ដែល​បងប្អូន​រៀន ដើម្បី​ជួយ​បងប្អូន​ឲ្យ​ច្បាំង​ឈ្នះ​ចម្បាំង​ខាង​វិញ្ញាណ​របស់​បងប្អូន​បាន ។ សូម​កត់ត្រា​គំនិត​របស់​បងប្អូន ។

សូម​មើល​ផងដែរ​ថា តើ​បងប្អូន​អាច​រៀន​អ្វីខ្លះ មកពី​ការខិតខំ​របស់​ពួក​សត្រូវ​របស់​ពួកសាសន៍​នីហ្វៃ ។ សូម​ពិចារណា​អំពី​របៀប​ដែល​សាតាំង​អាច​វាយ​ប្រហារ​បងប្អូន​តាម​របៀប​ស្រដៀង​គ្នា​នេះ ៖

  • អាលម៉ា ៤៣:៨ ៖ សេរ៉ាហិមណា បាន​ព្យាយាម​ធ្វើ​ឲ្យ​ប្រជាជន​របស់​គាត់​ខឹង​ដើម្បី​គាត់​បាន​មាន​អំណាច​លើ​ពួកគេ ។ ( សាតាំង​អាច​ល្បួង​ខ្ញុំ​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​កំហឹង ) ។

  • អាលម៉ា ៤៣:២៩ ៖

  • អាលម៉ា ៤៦:១០ ៖

  • អាលម៉ា ៤៧:១០–១៩ ៖

សូមមើល​ផងដែរ រ័សុល អិម ណិលសុន « Embrace the Future with Faith » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៧៣–៧៦; « ព្រះ​នៃ​យើង​ជា​បន្ទាយ​យ៉ាងមាំ » ទំនុក​តម្កើង ល.រ. ២៨ ។

ពួកសាសន៍​នីហ្វៃ​ប្រយុទ្ធ​នឹង​ពួក​សាសន៍​លេមិន

មីនើរវ៉ា ថៃឆើត ( ឆ្នាំ ១៨៨៨–១៩៧៦ ) ការការពារ​ទីក្រុង​របស់​ពួកសាសន៍​នីហ្វៃ ឆ្នាំ ១៩៤៩–១៩៥១ រូប​គំនូរ​គូរ​ប្រើ​ប្រេង​នៅលើ​បន្ទះ​ក្ដារ ទំហំ ៣៦ x ៤៨ អ៊ីនឆ៍ ។ សារមន្ទីរ​សិល្បៈ​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ ឆ្នាំ ១៩៦៩ ។

អាលម៉ា ៤៦:១១–២៨; ៤៨:៧–១៧

រូបតំណាង​ថ្នាក់សិក្ខាសាលា
« ឈរ​ឲ្យ​ខ្ជាប់​ខ្ជួន​នៅ​ក្នុង​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ » ។

តើ​បងប្អូន​ចង់​កាត់​បន្ថយ​អំណាច​របស់​សត្រូវ​នៅក្នុង​ជីវិត​របស់​បងប្អូន​ដែរ​ឬ​ទេ ? វិធី​មួយ​គឺ​ត្រូវ​ធ្វើ​តាម​ដំបូន្មាន​នៅក្នុង អាលម៉ា ៤៨:១៧ ដើម្បី​ក្លាយ « ដូច​ជា​មរ៉ូណៃ » ។ សូម​ពិចារណា​ធ្វើ​បញ្ជី​មួយ​អំពី​ពាក្យ​ដែល​ពិពណ៌នា​អំពី​មរ៉ូណៃ នៅ​ពេល​បងប្អូន​អាន អាលម៉ា ៤៦:១១–២៨; ៤៨:៧–១៧ ។ តើ​បងប្អូន​រៀន​អ្វី​ខ្លះ​មកពី​មរ៉ូណៃ​អំពី « [ ការ ] ឈរ​ឲ្យ​ខ្ជាប់​ខ្ជួន​នៅ​ក្នុង​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ » ? ( អាលម៉ា ៤៦:២៧ ) ។

បងប្អូន​ក៏​អាច​សិក្សា​បាន​ផងដែរ អំពី​របៀប​ដែល​មរ៉ូណៃ​បាន​បំផុស​គំនិត​អ្នក​ដទៃ​នៅក្នុង « ឧត្ដម​គតិ​នៃ​ពួក​គ្រីស្ទាន » ( សូមមើល អាលម៉ា ៤៦:១១–២២ ) ។ តើ​បងប្អូន​នឹង​ពណ៌នា​អំពី​ឧត្តមគតិ​នោះ​យ៉ាង​ដូចម្ដេច ? តើ​បងប្អូន​អាច​ធ្វើ​អ្វី​បាន​ខ្លះ ដើម្បី​ចូលរួម​ចំណែក​នៅក្នុង​ឧត្តមគតិ​នោះ ? តើ​បងប្អូន​អាច​បំផុស​គំនិត​ដល់​មនុស្ស​ដទៃ​ឲ្យ​ចូលរួម​ចំណែក​ផងដែរ​ដោយ​របៀប​ណា ?

រឿង​មួយ​ដែល​មរ៉ូណៃ​បាន​ធ្វើ​ដើម្បី​បំផុស​គំនិត​ដល់​អ្នក​ដទៃ​គឺ ការបង្កើត​ទង់​ឥស្សរភាព​ដែល​បាន​សង្កត់​ធ្ងន់​ទៅលើ​គោលការណ៍​ទាំងឡាយ​ដើម្បី​បំផុស​គំនិត​ដល់​ពួក​សាសន៍​នីហ្វៃ ( សូម​មើល ខ​ទី ១២ ) ។ តើ​ថ្នាក់ដឹកនាំ​របស់​យើង​សង្កត់ធ្ងន់​ទៅលើ​គោលការណ៍​អ្វីខ្លះ នៅក្នុង​សម័យ​របស់​យើង ? បងប្អូន​អាច​រកមើល​គោលការណ៍​ទាំងនោះ​នៅ​ក្នុង ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បី​ធ្វើ​ការ​ជ្រើសរើស ( កូន​សៀវភៅ ឆ្នាំ ២០២២ ); « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក »; បាវចនា យុវនារី និង កូរ៉ុម​បព្វជិតភាព​អើរ៉ុន​ ឬ​សារលិខិត​សន្និសីទ​ទូទៅ​ថ្មីៗ​នេះ ។ បងប្អូន​អាច​សង្ខេប​នូវ​អ្វី​ដែល​គោលការណ៍​ទាំងនោះ​បង្រៀន ឲ្យ​ទៅ​ជា​សេចក្ដី​ថ្លែងការណ៍​សាមញ្ញ​មួយ​ចំនួន ដើម្បី​បង្កើត​ទង់​ឥស្សរភាព​ផ្ទាល់ខ្លួន​របស់​បងប្អូន—ជា​អ្វីមួយ​ដែល​រំឭក​បងប្អូន​ឲ្យ​ស្មោះត្រង់​ចំពោះ​ព្រះអង្គ​សង្រ្គោះ និង​ដំណឹងល្អ​របស់​ទ្រង់ ។

សូម​មើល​ផង​ដែរ​នូវ Gospel Topic « Faith in Jesus Christ » នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

អាលម៉ា ៤៧

សាតាំង​ល្បួង និង​បោក​បញ្ឆោត​បន្តិច​ម្តងៗ ។

សាតាំង​ដឹងថា ពួក​យើង​ភាគច្រើន​នឹង​មិន​ព្រម​ធ្វើ​អំពើបាប​ធំៗ ឬ​ជឿ​ទៅលើការ​កុហក​ធំៗ​នោះទេ ។ ហេតុ​ដូច្នេះ​ហើយ វា​ប្រើ​ការភូតភរ​កុហក និង​ការល្បួង​តូចតាច—កាន់តែ​ច្រើន​តាម​ដែល​វា​គិតថា បងប្អូន​នឹង​ជឿ​តាម—ដើម្បី​នាំ​បងប្អូន​ឲ្យ​ចាក​ឆ្ងាយ​ពី​សុវត្ថិភាព​នៃ​ការ​រស់​នៅ​ដ៏​សុចរិត ។

សូម​រកមើល​លំនាំ​នេះ​នៅក្នុង អាលម៉ា ៤៧ ហើយ​ពិចារណា​អំពី​របៀប​ដែល​សាតាំង​អាច​នឹង​ព្យាយាម​ដើម្បី​បោក​បញ្ឆោត​បងប្អូន ។ សូម​ពិចារណា​ពី​គំនិត​យោបល់​ទាំងនេះ​មកពី​អែលឌើរ រ៉ូបឺត ឌី ហែល ៖

« អាម៉ាលិកាយ​ដ៏​មាន​ឧបាយកល​បាន​ជម្រុញ​ឲ្យ លីហុនតៃ ‹ ចុះមក › ហើយ​ជួប​នឹង​លោក​នៅ​ជ្រលង​ភ្នំ​មួយ ។ ប៉ុន្តែ​ពេល លីហុនតៃ បាន​ចាកចេញ​ពី​ទីខ្ពស់​របស់​គាត់ គាត់​ត្រូវបាន​បំពុល ‹ ជា​សន្សឹមៗ › រហូត​ដល់​គាត់​ស្លាប់ ហើយ​ពួក​ពលទ័ព​របស់​គាត់​បាន​ធ្លាក់ចូល​ទៅក្នុង​ដៃ​របស់​អាម៉ាលិកាយ ( សូមមើល អាលម៉ា ៤៧ ) ។ ដោយ​ការឈ្លោះ​ប្រកែកគ្នា និង​ការចោទ​ប្រកាន់គ្នា មនុស្ស​ខ្លះ​ដាក់​អន្ទាក់​យើង​ឲ្យ​ចាកចេញ​ពី​ទីទួល​ខ្ពស់ ។ ទីទួល​ខ្ពស់​គឺជា​កន្លែង​ដែល​មាន​ពន្លឺ ។… វាជា​ទី​សុវត្ថិភាព » ( « Christian Courage: The Price of Discipleship » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៧៤ ) ។

តើ​បងប្អូន​រៀន​អ្វី​ខ្លះ​មកពី​វីដេអូ « Temptation Fades as We Seek Christ in Every Thought » ( នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) ដែល​អាច​ជួយ​បងប្អូន​ឲ្យ​ទប់​ទល់​នឹង​ការ​ល្បួង​បាន ?

សូមមើល​ផងដែរ នេហមា ៦:៣; នីហ្វៃ ទី ២ ២៦:២២; ២៨:២១–២២ ។

អាលម៉ា ៥០–៥១

សាមគ្គីភាព​នាំឲ្យ​មាន​សុវត្ថិភាព ។

ទោះបី​ជា​ពួកសាសន៍​នីហ្វៃ​មាន​គ្រឿង​សឹក និង​បន្ទាយ​ជាច្រើន​ក៏​ដោយ ក៏​មិន​យូរ​ប៉ុន្មាន ពួកសាសន៍​លេមិន​បាន​ដណ្តើម​យក​ទីក្រុង​ជាច្រើន​របស់​ពួកគេ​បាន​ដែរ ( សូម​មើល អាលម៉ា ៥១:២៦–២៧ ) ។ តើ​រឿង​នោះ​កើតឡើង​យ៉ាង​ដូចម្ដេច​បាន ? សូម​រកមើល​ចម្លើយ​នៅពេល​បងប្អូន​អាន​ជំពូក​ទាំងនេះ ( សូមមើល​ជាពិសេស​នៅក្នុង អាលម៉ា ៥១:១–១២ ) ។ សូម​ពិចារណា​អំពី​ការព្រមាន​ទាំងឡាយ​ដែល​ដំណើររឿង​នេះ​អាច​មាន​សម្រាប់​បងប្អូន និង​គ្រួសារ​របស់​បងប្អូន ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

គំនិត​សម្រាប់​បង្រៀន​កុមារ

អាលម៉ា ៤៣:១៧–២១; ៤៨:៧–៨; ៤៩:១–៥; ៥០:១–៦

ខ្ញុំ​អាច​រកឃើញ​ការការពារ​ខាង​វិញ្ញាណ​នៅ​ក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • សូម​ពិចារណា​ប្រើ « ជំពូក​ទី ៣១ ៖ មេទ័ព​មរ៉ូណៃ​ប្រយុទ្ធ​ឈ្នះ​សេរ៉ាហិមណា » ( ដំណើររឿង​ព្រះគម្ពីរ​មរមន ទំព័រ ៨៥–៨៨ ) ដើម្បី​ប្រាប់​កូនៗ​របស់​បងប្អូន​អំពី​សង្គ្រាម​រវាង​ពួកសាសន៍​នីហ្វៃ និង​ពួកសាសន៍​លេមិន ។ នៅ​ពេល​ដែល​បងប្អូន​អាន​អំពី​គ្រឿង​សឹក​របស់​ពួក​សាសន៍​នីហ្វៃ​នៅ​ក្នុង អាលម៉ា ៤៣:១៩ បងប្អូន​អាច​ប្រៀបធៀប​គ្រឿង​សឹក​ដែល​ការពារ​រូបកាយ​របស់​យើង​ទៅ​នឹង​អ្វី​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​យើង​ដើម្បី​ការពារ​វិញ្ញាណ​របស់​យើង ។ ប្រហែល​ជា​បងប្អូន និង​កូនៗ​របស់​បងប្អូន​អាច​គូរ​រូបភាព​របស់​ក្មេង​ម្នាក់ ហើយ​បន្ថែម​បំណែក​គ្រឿង​សឹក​ទៅ​ក្នុង​រូបភាព​នោះ សម្រាប់​អ្វីៗ​គ្រប់​យ៉ាង​ដែល​កូនៗ​របស់​បងប្អូន​អាច​រៀបរាប់​ឈ្មោះ​អំពី​គ្រឿងសឹក​ដែលអាច​ការពារ​យើង​ខាង​វិញ្ញាណ​បាន ។

  • ខគម្ពីរ​ទាំងនេះ​ពិពណ៌នា​អំពី​បន្ទាយ​ទាំងឡាយ​ដែល​ពួកសាសន៍​នីហ្វៃ​បាន​កសាង​ឡើង ៖ អាលម៉ា ៤៨:៧–៩; ៤៩:១–៩; ៥០:១–៦ ។ បន្ទាប់​ពី​អាន​ខគម្ពីរ​ទាំង​នេះ​ជាមួយ​គ្នា​ហើយ នោះ​កូនៗ​របស់​បងប្អូន​អាច​រីករាយ​ក្នុង​ការសង់​បន្ទាយ​តូចៗ​ចេញ​ពី​របស់​របរ​ដូចជា​កៅអី និង​ភួយ​ជាដើម ។ វីដេអូ « Elder Stevenson on Fortifying Families » ( នៅលើ​បណ្ណាល័យ​ដំណឹងល្អ ) អាច​ជួយ​បងប្អូន​ឲ្យ​ពិភាក្សា​អំពី​របៀប​ដើម្បី​ពង្រឹង​ផ្ទះ​របស់​បងប្អូន​ខាង​វិញ្ញាណ​បាន ។

អាលម៉ា ៤៦:១១–១៦; ៤៨:១១–១៣, ១៦–១៧

ខ្ញុំ​អាច « រឹងប៉ឹង​នៅ​ក្នុង​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ » ដូច​ជា​មេទ័ព​មរ៉ូណៃ​ដែរ ។

  • កូនៗ​របស់​បងប្អូន​អាច​មើល​រូបភាព​នៅក្នុង​គម្រោង​នេះ ដើម្បី​ប្រាប់​ពី​ដំណើរ​រឿង​ទង់​ឥស្សរភាព​បាន ( សូមមើល អាលម៉ា ៤៦:១១–១៦; « ជំពូក​ទី ៣២ ៖ មេទ័ព​មរ៉ូណៃ និង​ទង់​ឥស្សរភាព » ដំណើររឿង​ព្រះគម្ពីរ​មរមន ទំព័រ ៨៩–៩០ ) ។ តើ​មរ៉ូណៃ​ចង់​ឲ្យ​ប្រជាជន​ចងចាំ​អ្វី ( សូមមើល ខទី ១២ ) ? តើ​ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​យើង​ចងចាំ​អ្វី ? ប្រហែល​កូនៗ​របស់​បងប្អូន​អាច​ច្នៃ​ប្រឌិត​បង្កើត​ជា « ទង់​នៃ​ឥស្សរភាព » ផ្ទាល់​របស់​ពួកគេ​ជាមួយនឹង​ឃ្លា ឬ​រូបភាព​ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​ចាំ​ពី​រឿង​ទាំង​នេះ ។

  • ដើម្បី​បង្រៀន​កូនៗ​របស់​បងប្អូន​អំពី​ការ « រឹងប៉ឹង​នៅក្នុង​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទ » ដូចជា​មរ៉ូណៃ ( សូម​មើល អាលម៉ា ៤៨:១៣ ) បងប្អូន​អាច​ជួយ​កូនៗ​ឲ្យ​ស្វែងរក និង​ប៉ះ​អ្វីមួយ​ដែល​រឹង ។ តើ​ការមាន​សេចក្ដី​ជំនឿ « រឹងប៉ឹង » មាន​អត្ថន័យ​យ៉ាង​ដូចម្ដេច ? សូម​អាន​ជាមួយគ្នា​ក្នុង អាលម៉ា ៤៨:១១–១២ ហើយ​រកមើល​អ្វី​ដែល​ធ្វើ​ឲ្យ​មរ៉ូណៃ​មាន​ភាពរឹងប៉ឹង​នៅក្នុង​សេចក្តី​ជំនឿ​របស់​លោក​ជឿ​ដល់​ព្រះគ្រីស្ទ ។ បងប្អូន​ក៏​អាច​ច្រៀង​បទ​នេះ​ជាមួយគ្នា​បាន​ផងដែរ « ខ្ញុំ​នឹង​ធ្វើ​ជា​អ្នក​ក្លាហាន » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៨៥ ) ។ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បាន « រឹងប៉ឹង​នៅក្នុង​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទ » ?

អាលម៉ា ៤៧:៤–១៩

សាតាំង​ល្បួង និង​បោក​បញ្ឆោត​យើង​បន្តិច​ម្តងៗ ។

សូម​អាន​ខគម្ពីរ​ដែល​បាន​ជ្រើសរើស​មកពី អាលម៉ា ៤៧:៤–១៩ រួមគ្នា ។ តើ​នឹង​មាន​អ្វី​កើត​ឡើង ប្រសិនបើ​អាម៉ាលិកាយ​បាន​ប្រាប់ លីហុនតៃ នូវ​អ្វី​ដែល​គាត់​បាន​គ្រោង​ធ្វើ​ចាប់​តាំង​ពី​ដំបូង​មក​នោះ ? តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​យើង​អ្វីខ្លះ អំពី​របៀប​ដែល​សាតាំង​ព្យាយាម​ដើម្បី​បោក​បញ្ឆោត​យើង ?

សូម​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​សាង​ទំនុកចិត្ត ។ កុមារ​មួយ​ចំនួន​ពុំ​មាន​អារម្មណ៍​ថា​មាន​សមត្ថភាព​រៀន​ដំណឹងល្អ​ដោយ​ខ្លួនឯង​នោះទេ ។ របៀប​មួយ​ដើម្បី​សាង​ទំនុកចិត្ត​របស់​ពួកគេ គឺ​ការសរសើរ​ពួកគេ​នៅពេល​ពួកគេ​ចូលរួម​ក្នុង​ការរៀនសូត្រ ។ តើ​បងប្អូន​អាច​អនុវត្ត​យោបល់​នេះ​ជាមួយ​នឹង​សកម្មភាព​នៅ​ក្នុង​គម្រោង​មេរៀន​នេះ​នៅ​កន្លែង​ណា​?

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

មរ៉ូណៃ​កំពុង​កាន់​ទង់​ឥស្សរភាព

Title of Liberty [ ទង់​ឥស្សវភាព ] ដោយ ឡារី ខនរ៉ាត វិនប៊ើហ្គ ។

© ឆ្នាំ ២០១៨ ដោយ ឡារី ខនរ៉ាត វិនប៊ើហ្គ