« ថ្ងៃទី ១៩–២៥ ខែ សីហា ៖ ‹ ត្រូវបានរក្សាទុកឲ្យគង់វង្សដោយព្រះចេស្ដាដ៏អស្ចារ្យរបស់ទ្រង់ › ។ អាលម៉ា ៥៣–៦៣ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )
« ថ្ងៃទី ១៩–២៥ ខែ សីហា ។ អាលម៉ា ៥៣–៦៣ » ចូរមកតាមខ្ញុំ—សម្រាប់គេហដ្ឋាន និងសាសនាចក្រ ៖ ឆ្នាំ ២០២៤ ( ឆ្នាំ ២០២៣ )
ថ្ងៃទី ១៩–២៥ ខែ សីហា ៖ « ត្រូវបានរក្សាទុកឲ្យគង់វង្សដោយព្រះចេស្ដាដ៏អស្ចារ្យរបស់ទ្រង់ »
អាលម៉ា ៥៣–៦៣
នៅពេលប្រៀបធៀបជាមួយនឹងកងទ័ពរបស់សាសន៍លេមិន នោះ « កងទ័ពតូច » របស់ហេលេមិន ( អាលម៉ា ៥៦:៣៣ ) ដែលជាសាសន៍នីហ្វៃវ័យក្មេងមិនអាចនឹងយកឈ្នះបានទេ ។ ក្រៅពីមានចំនួនតិច កងទ័ពរបស់ហេលេមិន « ទាំងអស់គ្នា… នៅក្មេងណាស់ » ហើយ « មិនដែលធ្លាប់បានប្រយុទ្ធមកទេ » ( អាលម៉ា ៥៦:៤៦–៤៧ ) ។ តាមរបៀបមួយចំនួន ស្ថានភាពរបស់ពួកគេអាចនឹងស្រដៀងគ្នាទៅនឹងស្ថានភាពរបស់ពួកយើង ដែលពេលខ្លះមានអារម្មណ៍ថា ចម្បាំងជាមួយនឹងសាតាំង និងកម្លាំងនៃសេចក្ដីអាក្រក់ក្នុងលោកិយនេះគឺមានភាពលើសលប់ និងមានចំនួនច្រើនពន់ពេក ។
ប៉ុន្តែកងទ័ពហេលេមិនមានគុណសម្បត្តិមួយចំនួនលើសពួកសាសន៍លេមិន ដែលវាពុំទាក់ទងទៅនឹងចំនួន ឬជំនាញកងទ័ពនោះទេ ។ ពួកគេបានជ្រើសរើសហេលេមិន ជាព្យាការីម្នាក់ ឲ្យដឹកនាំពួកគេ ( អាលម៉ា ៥៣:១៩ ) « ពួកគេត្រូវបានបង្រៀនដោយម្ដាយគេថា បើសិនជាពួកគេពុំសង្ស័យទេ នោះព្រះទ្រង់នឹងដោះលែងពួកគេឲ្យរួច » ( អាលម៉ា ៥៦:៤៧ ) ហើយពួកគេបានមាន « សេចក្ដីជំនឿដ៏លើសលប់របស់គេនៅក្នុងអ្វីៗដែលពួកគេត្រូវបានបង្រៀន » ។ ជាលទ្ធផល ពួកគេត្រូវបានការពារដោយ « ព្រះចេស្តាដ៏អស្ចារ្យនៃព្រះ » ( អាលម៉ា ៥៧:២៦ ) ។ ដូច្នេះ នៅពេលប្រឈមមុខទៅនឹងការប្រយុទ្ធក្នុងជីវិត យើងអាចមានភាពក្លាហានបាន ។ កងទ័ពហេលេមិនបង្រៀនយើងថា « [ មាន ] ព្រះដ៏យុត្តិធម៌មួយអង្គ ហើយអស់អ្នកណា [ ដែល ] មិនសង្ស័យ អ្នកនោះ [ នឹង ] ត្រូវបានរក្សាទុកឲ្យគង់វង្សដោយព្រះចេស្ដាដ៏អស្ចារ្យរបស់ទ្រង់ » ( អាលម៉ា ៥៧:២៦ ) ។
គំនិតសម្រាប់ការរៀនសូត្រនៅឯគេហដ្ឋាន និងសាសនាចក្រ
អាលម៉ា ៥៣:១០–២២; ៥៦:៤៣–៤៩, ៥៥–៥៦; ៥៧:២០–២៧; ៥៨:៣៩–៤០
ការមានសេចក្ដីជំនឿលើព្រះជួយខ្ញុំឲ្យយកឈ្នះលើការភ័យខ្លាច ។
ប្រសិនបើមិនមែនដោយសារតែសេចក្តីជំនឿរបស់ពួកគេទេនោះ កងទ័ពវ័យក្មេងរបស់ហេលេមិនសមនឹងភ័យខ្លាចមែន ។ ប៉ុន្តែដោយសារសេចក្តីជំនឿរបស់ពួកគេ នោះពួកគេមានហេតុផលកាន់តែច្រើនដើម្បីមានភាពក្លាហាន ។ ពេលបងប្អូនអានអំពីពួកគេនៅក្នុង អាលម៉ា ៥៣–៥៨ សូមស្វែងរកអ្វីដែលជួយបងប្អូនឲ្យប្រឈមមុខទៅនឹងការភ័យខ្លាចរបស់បងប្អូនដោយសេចក្ដីជំនឿទៅលើព្រះគ្រីស្ទ ។ សូមពិចារណាផ្ដោតទៅលើខគម្ពីរដូចតទៅនេះ ៖ អាលម៉ា ៥៣:១០–២២; ៥៦:៤៣–៤៩, ៥៥–៥៦; ៥៧:២០–២៧ និង ៥៨:៣៩–៤០ ។ តារាងនេះអាចជួយបងប្អូនឲ្យកត់ត្រានូវអ្វីដែលបងប្អូនរកឃើញបាន ។
បុគ្គលិកលក្ខណៈរបស់កងទ័ពវ័យក្មេងរបស់ហេលេមិន ៖ | |
ហេតុផលដែលអាចធ្វើឲ្យសេចក្តីជំនឿរបស់ពួកគេទៅលើព្រះគ្រីស្ទមានភាពរឹងមាំយ៉ាងខ្លាំង ៖ | |
តើពួកគេបានធ្វើអ្វីខ្លះដើម្បីអនុវត្តសេចក្តីជំនឿលើព្រះគ្រីស្ទ ៖ | |
របៀបដែលព្រះប្រទានពរដល់ពួកគេ ៖ |
ដើម្បីឈ្នះចម្បាំងខាងវិញ្ញាណរបស់យើង នោះយើងក៏ត្រូវការព្រះចេស្តារបស់ព្រះយេស៊ូវគ្រីស្ទផងដែរ ។ តើបងប្អូនអាចទទួលបានព្រះចេស្តារបស់ទ្រង់បានយ៉ាងដូចម្ដេច ? សូមរកមើលចម្លើយនៅក្នុងសារលិខិតរបស់ប្រធាន រ័សុល អិម ណិលសុន « Drawing the Power of Jesus Christ into Our Lives » ( Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៣៩–៤២ ) ។ បងប្អូនអាចប្រៀបធៀបដំបូន្មានរបស់លោកជាមួយនឹងអ្វីដែលកងទ័ពហេលេមិនបានធ្វើផងដែរ ។
បន្ទាប់ពីសិក្សារឿងទាំងនេះហើយ សូមគិតអំពីចម្បាំងខាងវិញ្ញាណរបស់បងប្អូនផ្ទាល់ ។ សូមសរសេរនូវអ្វីដែលបងប្អូនទទួលអារម្មណ៍បំផុសគំនិតឲ្យធ្វើ ដើម្បីអនុវត្តសេចក្ដីជំនឿរបស់បងប្អូននៅលើព្រះយេស៊ូវគ្រីស្ទ ។
សូមមើលផងដែរ នែល អិល អាន់ឌើរសិន « Wounded » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៣–៨៦; « ស្មោះនឹងជំនឿ » ទំនុកតម្កើង ល.រ. ១៦០; « Drawing upon the Power of God in Our Lives » ( វីដេអូ ) នៅលើបណ្ណាល័យដំណឹងល្អ; Gospel Topics « Faith in Jesus Christ » នៅលើបណ្ណាល័យដំណឹងល្អ ។
អ្នកដើរតាមព្រះយេស៊ូវគ្រីស្ទគឺមិនងាយអាក់អន់ចិត្តនោះទេ ។
ទាំងហេលេមិន និងពេហូរ៉ាន មានមូលហេតុជាច្រើនដែលត្រូវអាក់អន់ចិត្ត ។ ហេលេមិន ពុំទទួលបានជំនួយគ្រប់គ្រាន់សម្រាប់កងទ័ពរបស់លោក ហើយពេហូរ៉ាន ត្រូវបានមរ៉ូណៃចោទប្រកាន់ទាំងខុសឆ្គងថាមិនបានផ្ដល់ជំនួយ ( សូមមើល អាលម៉ា ៥៨:៤–៩, ៣១–៣២; ៦០ ) ។ តើបងប្អូនមានចំណាប់អារម្មណ៍អ្វីខ្លះអំពីប្រតិកម្មរបស់ពួកលោកនៅក្នុង អាលម៉ា ៥៨:១–១២, ៣១–៣៧ និង អាលម៉ា ៦១ ? តើហេតុអ្វីបានជាបងប្អូនមានអារម្មណ៍ថា ពួកលោកឆ្លើយតបតាមរបៀបនេះទៅវិញ ?
អែលឌើរ ដេវីឌ អេ បែដណា បានចង្អុលទៅ ពេហូរ៉ាន ថាជាគំរូនៃភាពស្លូតបូត និងបានបង្រៀនថា « គំរូដ៏ឆ្នើម និងមានអត្ថន័យបំផុតនៃភាពស្លូតបូតគឺមាននៅក្នុងព្រះជន្មរបស់ព្រះអង្គសង្គ្រោះផ្ទាល់ » ( « Meek and Lowly of Heart » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៣២ ) ។ សូមពិចារណាពីរបៀបដែលព្រះអង្គសង្គ្រោះបានបង្ហាញពីភាពស្លូតបូត ។ ឧទាហរណ៍សូមមើល ម៉ាថាយ ២៧:១១–២៦; លូកា ២២:៤១–៤២; យ៉ូហាន ១៣:៤–១៧ ។ តើបងប្អូនអាចធ្វើតាមគំរូរបស់ទ្រង់បានយ៉ាងដូចម្ដេច ?
ខ្ញុំមានការទទួលខុសត្រូវមួយដើម្បីលើកស្ទួយមនុស្សដែលនៅជុំវិញខ្លួនខ្ញុំ ។
មរ៉ូណៃបានសរសេរថា ព្រះនឹងធ្វើឲ្យ ពេហូរ៉ាន ទទួលខុសត្រូវ ប្រសិនបើលោកពុំខ្វល់ខ្វាយពីសេចក្ដីត្រូវការរបស់កងទ័ពសាសន៍នីហ្វៃដោយចេតនានោះ ។ តើបងប្អូនរៀនអ្វីខ្លះមកពី អាលម៉ា ៦០:៧–១៤ អំពីការថែទាំដល់អ្នកដែលខ្វះខាត ? តើបងប្អូនអាចធ្វើអ្វីខ្លះ ដើម្បីដឹងកាន់តែច្រើនអំពីសេចក្ដីត្រូវការរបស់មនុស្សដទៃ ?
បើខ្ញុំបន្ទាបខ្លួន នោះឧបសគ្គនៃជីវិតទាំងឡាយអាចបង្វែរដួងចិត្តរបស់ខ្ញុំឲ្យទៅរកព្រះបាន ។
សូមដាក់ស៊ុតឆៅមួយ និងដំឡូងមួយផ្លែទៅក្នុងទឹកដាំពុះដើម្បីជួយបងប្អូនឲ្យគិតអំពីរបៀបដែលបងប្អូនអាចជ្រើសរើសធ្វើជា « ទន់ » ឬ « រឹង » ចំពោះការសាកល្បងរបស់បងប្អូន ។ ខណៈពេលដែលស៊ុត និងដំឡូងរបស់បងប្អូនកំពុងនៅក្នុងទឹកក្តៅ សូមសិក្សា អាលម៉ា ៦២:៣៩–៥១ ហើយកត់សម្គាល់ពីរបៀបដែលមនុស្សមានប្រតិកម្មចំពោះការបម្រើរបស់ហេលេមិន បន្ទាប់ពីសង្គ្រាមដ៏យូររបស់ពួកគេជាមួយនឹងពួកសាសន៍លេមិន ។ បន្ទាប់មក បងប្អូនអាចប្រៀបធៀបរឿងនេះទៅនឹងរបៀបដែលពួកគេបានមានប្រតិកម្មចំពោះការផ្សព្វផ្សាយរបស់លោកកាលពី ១៣ ឆ្នាំមុន ( សូមមើល អាលម៉ា ៤៥:២០–២៤ ) ។ តើពួកសាសន៍នីហ្វៃរងផលប៉ះពាល់ខុសគ្នាដោយសារទុក្ខវេទនាដូចគ្នានេះដោយរបៀបណា ? នៅពេលស៊ុត និងដំឡូងឆ្អិនហើយ សូមបកសំបកស៊ុត និងពុះដំឡូងនោះ ។ តើទឹកដាំពុះនោះមានឥទ្ធិពលខុសគ្នាយ៉ាងដូចម្តេចទៅលើរបស់ទាំងពីរនោះ? តើបងប្អូនកំពុងរៀនអ្វីខ្លះ អំពីរបៀបដែលយើងអាចជ្រើសរើសមានប្រតិកម្មចំពោះទុក្ខវេទនា ? តើបងប្អូនអាចងាកទៅរកព្រះក្នុងអំឡុងពេលនៃទុក្ខវេទនារបស់បងប្អូនបានយ៉ាងដូចម្ដេច ?
គំនិតសម្រាប់បង្រៀនកុមារ
ខ្ញុំអាចស្មោះត្រង់នឹងព្រះដូចជាកងទ័ពវ័យក្មេងរបស់ហេលេមិនដែរ ។
-
បងប្អូនអាចប្រើធនធានជាច្រើនដើម្បីចែកចាយដំណើររឿងរបស់កងទ័ពហេលេមិន រួមទាំងរូបភាពនៅក្នុងគម្រោងមេរៀននេះ និង « ហេលេមិន និងកងទ័ពកំលោះ ២០០០ នាក់ » ( ដំណើររឿងព្រះគម្ពីរមរមន ទំព័រ ៩៣–៩៤ ) ។ ទំព័រសកម្មភាពសប្តាហ៍នេះអាចជួយកូនៗរបស់បងប្អូនឲ្យគិតអំពីវិធីដែលពួកគេអាចដូចជាពួកកងទ័ពរបស់ហេលេមិនបាន ។ សូមពិចារណាចែកចាយនូវគុណសម្បត្តិមួយចំនួនរបស់កងទ័ពវ័យក្មេងមកពី អាលម៉ា ៥៣:២០–២១ ដើម្បីឲ្យពួកគេចាប់ផ្តើម ។ បងប្អូនក៏អាចច្រៀងជាមួយគ្នាផងដែរនូវបទ « យើងនឹងនាំការពិតទ្រង់ដល់លោកិយ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៩២–៩៣ ) ។
ខ្ញុំអាចមានចិត្តស្មោះត្រង់ចំពោះអ្វីដែលឪពុកម្ដាយរបស់ខ្ញុំបង្រៀនដោយសេចក្ដីសុចរិត ។
-
កងទ័ពវ័យក្មេងរបស់ហេលេមិនបានសម្លឹងមើលសេចក្តីជំនឿរបស់ម្តាយពួកគេ នៅពេលពួកគេប្រឈមមុខទៅនឹងឧបសគ្គដ៏ធំ ។ ប្រហែលជាបងប្អូនអាចអាន អាលម៉ា ៥៦:៤៦–៤៨ ជាមួយនឹងកូនៗរបស់បងប្អូន ហើយអញ្ជើញឲ្យពួកគេស្តាប់រកអ្វីដែលម្តាយរបស់យុវជនទាំងនោះបានបង្រៀនពួកគេអំពីសេចក្តីជំនឿ ។ បងប្អូនអាចសួរពួកគេពីអ្វីដែលពួកគេបានរៀនមកពីឪពុកម្តាយរបស់ពួកគេ ឬមជ្ឈិមវ័យស្មោះត្រង់ផ្សេងទៀត—អំពីព្រះអង្គសង្គ្រោះ ។ ហេតុអ្វីវាមានសារៈសំខាន់ដើម្បីប្រតិបត្តិតាម « ដោយឥតត្រូវល្អៀង » ? ( អាលម៉ា ៥៧:២១ ) ។
-
តើបងប្អូនអាច—ដូចជាម្ដាយរបស់កងទ័ពវ័យក្មេងទាំងនេះដែរ—ធ្វើឲ្យប្រាកដថា កូនៗរបស់បងប្អូនដឹងអំពីសេចក្តីជំនឿរបស់បងប្អូនទៅលើព្រះដោយរបៀបណា ? វិធីមួយគឺចែកចាយពីរបៀបដែលសេចក្តីជំនឿរបស់បងប្អូនមានឥទ្ធិពលទៅលើជីវិតរបស់បងប្អូន ។ ឧទាហរណ៍ តើទ្រង់ « សង្រ្គោះ » បងប្អូនដោយរបៀបណានៅពេលដែលបងប្អូន « មិនមានការសង្ស័យ » ?
ខ្ញុំអាចរក្សាសេចក្ដីសញ្ញារបស់ខ្ញុំជាមួយនឹងព្រះវរបិតាសួគ៌បាន ។
-
កូនៗរបស់បងប្អូនអាចនិយាយអំពីគ្រាមួយដែលនរណាម្នាក់បានធ្វើ ហើយរក្សាការសន្យាមួយជាមួយនឹងពួកគេ ។ តើពួកគេមានអារម្មណ៍បែបណា នៅពេលបុគ្គលនោះបានធ្វើតាមការសន្យា ? បងប្អូនអាចអាន អាលម៉ា ៥៣:១០–១៨ ហើយអញ្ជើញកូនៗរបស់បងប្អូនឲ្យស្វែងរករបៀបដែលហេលេមិន ប្រជាជនរបស់អាំម៉ូន បានធ្វើ និងរក្សាការសន្យា ឬសេចក្ដីសញ្ញារបស់ពួកគេ ។ បងប្អូនអាចចែកចាយពីរបៀបដែលព្រះវរបិតាសួគ៌ប្រទានពរដល់បងប្អូន នៅពេលបងប្អូនរក្សាសេចក្ដីសញ្ញារបស់បងប្អូន ។
យើងអាចជ្រើសរើសមិនខឹងបាន ។
សូមពិចារណាអញ្ជើញកូនៗរបស់បងប្អូនឲ្យគិតអំពីគ្រាមួយ នៅពេលពួកគេត្រូវបានគេចោទប្រកាន់ថាបានធ្វើរឿងអ្វីមួយដែលពួកគេពុំបានធ្វើ ។ សូមប្រាប់ពួកគេអំពីរបៀបដែលរឿងនេះបានកើតឡើងចំពោះ ពេហូរ៉ាន ( សូមមើល អាលម៉ា ៦០–៦១; សូមមើលផងដែរ « ជំពូកទី ៣៥ ៖ មេទ័ពមរ៉ូណៃ និងពេហូរ៉ាន » ដំណើររឿងព្រះគម្ពីរមរមន ទំព័រ ៩៥–៩៧ ) ។ ដើម្បីរៀនអំពីប្រតិកម្មរបស់ពេហូរ៉ាន សូមឆ្លាស់វេនគ្នាអានខគម្ពីរមកពី អាលម៉ា ៦១:៣–១៤ ។ តើពេហូរ៉ានបានធ្វើអ្វីខ្លះ នៅពេលដែលមរ៉ូណៃបានចោទប្រកាន់លោក ? ( សូមមើល អាលម៉ា ៦១:២–៣, ៨–៩ ) ។ តើយើងរៀនអ្វីខ្លះអំពីការអភ័យទោសមកពីគំរូរបស់ព្រះអង្គសង្គ្រោះ ? ( សូមមើល លូកា ២៣:៣៤ ) ។