ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២៨ ខែ មេសា-ថ្ងៃទី ៤ ខែ ឧសភា ៖ « ជា​ក្រឹត្យ​វិន័យ​ដើម្បី​ត្រួតត្រា​សាសនាចក្រ​របស់​យើង​ចុះ » ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ៤១-៤៤


« ថ្ងៃទី ២៨ ខែ មេសា–ថ្ងៃទី ៤ ខែ ឧសភា ៖ ‹ ក្រឹត្យ​វិន័យ​ដើម្បី​ត្រួតត្រា​សាសនាចក្រ​របស់​យើង​ចុះ › ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤១-៤៤ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តីសញ្ញា ៤១-៤៤ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ឆ្នាំ ២០២៥

ព្រះយេស៊ូវ​គ្រីស្ទ

ថ្ងៃទី ២៨ ខែ មេសា–ថ្ងៃទី ៤ ខែ ឧសភា ៖ « ជា​ក្រឹត្យ​វិន័យ​ដើម្បី​ត្រួតត្រា​សាសនាចក្រ​របស់​យើង​ចុះ »

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤១–៤៤

សាសនាចក្រ​បាន​កើន​ឡើង​យ៉ាង​លឿន​នៅ ឆ្នាំ ១៨៣០ និង ឆ្នាំ ១៨៣១ ជា​ពិសេស​ដោយ​មាន​សមាជិក​ថ្មី​ចូល​ច្រើន​នៅក្នុង​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ។ ការ​រីក​ចម្រើន​នេះ​គឺ​ជា​ការ​រំភើប និង​ការ​លើក​ទឹក​ចិត្ត​ដល់​ពួក​បរិសុទ្ធ ប៉ុន្តែ​វា​ក៏​បាន​បង្ហាញ​នូវ​ឧបសគ្គ​មួយ​ចំនួន​ផង​ដែរ ។ តើ​បងប្អូន​រួបរួម​សាមគ្គីភាព​ក្រុម​អ្នក​ជឿ​ដែល​កំពុង​រីកចម្រើន​យ៉ាងឆាប់​រហ័ស​​បាន​យ៉ាង​ដូចម្ដេច ? ជា​ពិសេស តើ​បងប្អូន​ធ្វើ​អ្វី​ខ្លះ​នៅ​ពេល​ដែល​ពួក​គេ​នាំ​មក​នូវ​គោលលទ្ធិ និង​ការ​អនុវត្ត​មកពី​ជំនឿ​ពី​មុនៗ​របស់​ពួក​គេ ? ឧទាហរណ៍ នៅពេល យ៉ូសែប ស៊្មីធ បាន​មក​ដល់​ទីក្រុង​ខឺតឡង់​នៅ​ដើម​ខែ កុម្ភៈ ឆ្នាំ ១៨៣១ លោក​បាន​ឃើញ​សមាជិក​ថ្មី​ចែកចាយ​កម្មសិទ្ធិ​រួម​ក្នុង​បំណង​ដ៏​ស្មោះ​ដើម្បី​ធ្វើតម្រាប់តាម​ពួកគ្រីស្ទាន​សម័យ​ព្រះគម្ពីរ​សញ្ញា​ថ្មី ( សូមមើល កិច្ចការ ៤:៣២–៣៧ ) ។ ព្រះ​អម្ចាស់​បាន​ធ្វើ​ការ​កែ​តម្រូវ និង​ការ​បញ្ជាក់​ដ៏​សំខាន់​មួយ​ចំនួន​អំពី​ប្រធាន​បទ​នេះ និង​ប្រធាន​បទ​ផ្សេងៗ​ទៀត​ផងដែរ ។ ទ្រង់​បាន​ធ្វើ​បែប​នេះ​ភាគ​ច្រើន​តាម​រយៈ​វិវរណៈ​ដែល​បាន​កត់​ត្រា​នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤២ ដែល​ទ្រង់​បាន​ហៅ​ថា « ក្រឹត្យ​វិន័យ​ដើម្បី​ត្រួតត្រា​សាសនាចក្រ​របស់​យើង​ចុះ » ( ខទី ៥៩ ) ។ នៅ​ក្នុង​វិវរណៈ​នេះ​យើង​រៀន​អំពី​សេចក្ដី​ពិត​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៅក្នុង​ការ​បង្កើត​សាសនាចក្រ​របស់​ព្រះអម្ចាស់​នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ ។ ហើយ​យើង​រៀន​ថា មានអ្វីៗជា​ច្រើនទៀត​​ដែល​ត្រូវ​រៀន ៖ « បើ​សិន​ជា​អ្នក​សូម » ព្រះ​អម្ចាស់​បាន​សន្យា​ថា « នោះ​អ្នក​នឹង​បាន​ទទួល​វិវរណៈ​ថែម​ទៅ​លើ​វិវរណៈ តម្រិះ​ថែម​ទៅ​លើ​តម្រិះ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤២:៦១ ) ។

សូមមើល​ផងដែរ ពួកបរិសុទ្ធ, ១:១១៤–១១៩ ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ព្រះវិហារ

គោលលទ្ធិ និង​សេចក្តីសញ្ញា ៤១

« អ្នក​ណា​ដែល​ទទួល​ក្រឹត្យ​វិន័យ​របស់​យើង ហើយ​ធ្វើ​តាម អ្នក​នោះ​ហើយ​ជា​សិស្ស​របស់​យើង » ។

នៅ​ដើមឆ្នាំ ១៨៣១ ពួក​បរិសុទ្ធ​បាន​ចាប់​ផ្ដើម​ប្រមូល​ផ្តុំ​គ្នា​នៅ​រដ្ឋ​អូហៃអូ ។ ពួក​គេ​ទន្ទឹង​រង់ចាំ​ដើម្បី​ទទួល​បាន​ក្រឹត្យ​វិន័យ​ដែល​ព្រះ​បាន​សន្យា​ថា​នឹង​បង្ហាញ​នៅ​ទី​នោះ ( សូម​មើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៣៨:៣២ ) ។ ប៉ុន្ដែ​ដំបូង ព្រះអម្ចាស់​បាន​បង្រៀន​អំពី​របៀប​ដែល​ពួកសិស្ស​របស់​ទ្រង់​គួរតែ​រៀបចំ​ខ្លួន ដើម្បី​ទទួល​ក្រឹត្យវិន័យ​របស់ទ្រង់ ។ តើ​បងប្អូន​រកឃើញ​គោលការណ៍​អ្វីខ្លះ​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤១:១–៦ ដែល​បាន​ជួយ​ពួកបរិសុទ្ធ​ឲ្យ​ទទួល​ក្រឹត្យវិន័យ​របស់​ព្រះ ? តើ​គោលការណ៍​ទាំងនេះ​អាច​ជួយ​បងប្អូន​ឲ្យ​ទទួល​បាន​ការណែនាំ​មកពី​ទ្រង់​ដោយ​របៀបណា ?

សូម​មើល​ផង​ដែរ « A Bishop unto the Church » នៅក្នុង Revelations in Context ទំព័រ ៧៧-៨៣ ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ៤២

ព្រះអម្ចាស់​ប្រទាន​បញ្ញត្តិ​ដល់​ខ្ញុំ ពីព្រោះ​ទ្រង់​ស្រឡាញ់​ខ្ញុំ ។

ពួកបរិសុទ្ធ​បាន​ចាត់ទុក​វិវរណៈ​ដែល​មាន​នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤២:១–៧២ ថា​ជា​វិវរណៈ​ដ៏​សំខាន់​បំផុត​មួយ​ដែល​ព្យាការី​បាន​ទទួល ។ វា​គឺ​ជា​វិវរណៈ​មួយ​ក្នុង​ចំណោម​វិវរណៈ​ដំបូង​ដែល​ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ ។ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ពួក​បរិសុទ្ធ​បាន​ហៅ​វាដោយសាមញ្ញ​ថា​ជា « ក្រឹត្យវិន័យ » ។ ខណៈ​ដែល​កណ្ឌ​នេះ​មិន​រួម​បញ្ចូល​ទាំង​បញ្ញត្តិ ឬ​ក្រឹត្យវិន័យ​របស់​ព្រះអម្ចាស់​ទាំងអស់​ក៏​ដោយ ក៏​វា​មាន​តម្លៃ​គួរ​ពិចារណា​អំពី​មូលហេតុ ដែល​គោលការណ៍​ទាំង​នេះ​មាន​សារៈ​សំខាន់​សម្រាប់​សាសនាចក្រ​ដែល​ទើប​តែ​ស្ដារ​ឡើង​វិញ​ថ្មី​ៗ​នេះ ។ ហេតុអ្វី​បានជា​ក្រឹត្យវិន័យ​ទាំងនេះសំខាន់​ចំពោះ​យើង​នា​សព្វថ្ងៃ​នេះ ?

ពីព្រោះ កណ្ឌទី ៤២ វែង បងប្អូន​អាច​នឹង​ពិចារណា​សិក្សា​វា​នៅ​ក្នុង​ផ្នែក​តូច​ៗ​ដូច​ខាង​ក្រោម​នេះ ។ សូម​បញ្ជាក់​អំពី​គោលការណ៍​ដែល​បាន​បង្រៀន​ក្នុង​មេរៀន​នីមួយៗ ហើយ​ពិចារណា​អំពី​របៀប​ដែល​ក្រឹត្យវិន័យ​ទាំង​នេះ គឺជា​សញ្ញា​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអម្ចាស់​ចំពោះ​ប្រជារាស្រ្ត​របស់​ទ្រង់ ។

ហេតុអ្វី​ព្រះ​ប្រទានក្រឹត្យវិន័យ និង​​ព្រះបញ្ញត្តិ​ដល់​យើង ? តើ​បងប្អូន​មាន​ពរជ័យ​ដោយសារ​ការយល់ដឹង និង​ធ្វើតាម​គោលការណ៍​ទាំងនេះ​របៀបណា ?

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤២:៣០–៤២

« ចូរ​នឹក​ដល់​មនុស្ស​ទាល់​ក្រ » ។

ក្រឹត្យវិន័យ​នេះ​បាន​បង្ហាញ​នៅក្នុង កណ្ឌទី ៤២ ព្រះអម្ចាស់​បាន​បង្រៀន​ដល់​ពួកបរិសុទ្ធ​អំពី​របៀប​ដែល​ពួកគេ​អាច « មាន​របស់​ទាំង​អស់​នៅ​មូល​ព្រម​គ្នា » ( កិច្ចការ ២:៤៤; នីហ្វៃ​ទី៤ ១:៣ ) ដូចជា​បងប្អូន​ធ្វើ​តាម​ព្រះគ្រីស្ទ​កាល​ពី​បុរាណ​ដែរ ដោយ​គ្មាន « មនុស្ស​ក្រីក្រ​នៅក្នុង​ចំណោម​ពួកគេ​ឡើយ » ( ម៉ូសេ ៧:១៨ ) ។ តើ​បងប្អូនបាន​រៀន​អ្វី​ខ្លះ​មកពី គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤២:៣០-៤២ អំពី​របៀប​ដែល​ពួក​បរិសុទ្ធ​បាន​រស់​នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការ​ថ្វាយ ? ( ដើម្បី​ថ្វាយ​មាន​ន័យ​ថា​កំណត់​អ្វី​មួយ​ទុក​សម្រាប់​គោល​បំណង​ដ៏​ពិសិដ្ឋ​មួយ ) ។

ទោះបី​ជា​យើង​មិន​មាន « របស់​ទាំង​អស់​នៅ​មូល​ព្រម​គ្នា » នៅ​សព្វ​ថ្ងៃ​នេះ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ក៏ដោយ ក៏​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ធ្វើ​សេចក្តីសញ្ញា​ដើម្បី​រស់​នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការ​ថ្វាយ​ដែរ ។ តើ​បងប្អូន​អាច​ថ្វាយ​អ្វី​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​បងប្អូន​ដើម្បី​ប្រទាន​ពរ​ដល់​មនុស្ស​ដែល​ខ្វះខាត​ដោយ​របៀប​ណា ? ប្រហែល​ជា​ច្រៀង​ចម្រៀង​មួយ​បទ​ដូច​ជា​បទ « ព្រោះ​ខ្ញុំ​ត្រូវ​បាន​ផ្ដល់​ពរ​ច្រើន » ( ទំនុក​តម្កើង ល.រ. ១៣៤ ) អាច​ផ្តល់​គំនិត​ដល់​អ្នក​បាន ។

សូមមើល​ផងដែរ សារ៉ុន អូប៊ែង « ខ្ញុំ​អធិស្ឋាន​ថា​ទ្រង់​នឹង​ប្រើប្រាស់​យើង » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៥៣–៥៦; « The Law » នៅក្នុង Revelations in Context ទំព័រ ៩៣-៩៥ ។

ព្រះគ្រីស្ទ និង​កម្លោះ​អ្នក​មាន

ព្រះគ្រីស្ទ និង​កម្លោះ​អ្នក​មាន ដោយ ហិនរីឆ ហូហ្វមិន

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤២:៦១, ៦៥–៦៨; ៤៣:១–១៦

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ព្រះ​ប្រទាន​វិវរណៈ​ដើម្បី​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់—ហើយ​ដើម្បី​ដឹកនាំ​ខ្ញុំ ។

សូម​ស្រមៃ​ថា​បងប្អូន​កំពុង​សន្ទនា​ជាមួយ​នឹង​សមាជិក​ថ្មី​ម្នាក់​ក្នុង​សាសនាចក្រ ដែល​រំភើប​ចង់​ដឹង​ថា​សាសនាចក្រ​ត្រូវបាន​ដឹកនាំ​ដោយ​វិវរណៈ ។ តើ​បងប្អូន​អាច​ប្រើ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤៣:១–១៦ ដើម្បី​ជួយ​ពន្យល់​ដល់​គាត់​អំពី​គំរូ​របស់​ព្រះអម្ចាស់​ក្នុង​ការដឹកនាំ​សាសនាចក្រ​របស់​ទ្រង់ តាមរយៈ​ព្យាការី​របស់​ទ្រង់​ដោយ​របៀប​ណា ? តើ​បងប្អូន​អាច​ប្រើ គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤២:៦១, ៦៥–៦៨ ដើម្បី​បង្រៀន​អំពី​ការទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន​ដោយ​របៀបណា ?

តើ​អ្វី​ទៅជា « របស់​ទាំង​ឡាយ​ដ៏​ប្រកប​ដោយ​សេចក្ដី​សុខសាន្ត » និង​របស់​ដែល​នឹង​នាំ​ឲ្យ​មាន​សេចក្ដី​អំណរ​ដែល​បងប្អូន​បាន​ទទួល​មកពី​ព្រះអម្ចាស់​តាមរយៈ​ព្រះវិញ្ញាណ​របស់ទ្រង់ ?

ដើម្បី​រៀនអំពី​របៀប​ដែល​ថ្នាក់​ដឹកនាំ​នៃ​សាសនាចក្រ​បានឮ​សូសៀង​ព្រះអម្ចាស់ បងប្អូន​អាច​មើល​វីដេអូ​មួយ​នៅក្នុង​បណ្តុំ​វីដេអូ « Hear Him » នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ ។ សូម​ពិចារណា​បង្កើត​វីដេអូ​ផ្ទាល់​ខ្លួន​របស់​បងប្អូន ដោយ​ពន្យល់​អំពី​របៀប​ដែល​ព្រះអម្ចាស់​ទាក់ទង​ជាមួយ​បងប្អូន ។

សូមមើល​ផងដែរ រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៣–៩៦; « All Things Must Be Done in Order » នៅក្នុង Revelations in Context ទំព័រ ៥០-៥៣ ។

សូម​ប្រើ​មេរៀន​ប្រើ​វត្ថុ ។ មេរៀន​ប្រើ​វត្ថុ​ ឬ​ជំនួយ​ដែល​អាច​មើល​ឃើញ​អាច​ជួយ​មនុស្ស​ដែល​បងប្អូនបង្រៀន​ឲ្យ​យល់​អំពី​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ​កាន់​តែ​ប្រសើរ ហើយ​ចងចាំ​វា​យូរ​ជាង ។ ឧទាហរណ៍ បងប្អូន​អាច​ប្រើ​ល្បែងផ្គុំ​រូប​ ដោយ​ផ្គុំ​បំណែក​នីមួយៗ ដើម្បី​បង្រៀន​អំពី​ការ​ទទួល « វិវរណៈ​ថែម​ទៅ​លើ​វិវរណៈ តម្រិះ​ថែម​ទៅ​លើ​តម្រិះ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤២:៦១ ) ។

រូបតំណាង​ផ្នែក​របស់​កុមារ ០៣

គំនិត​សម្រាប់​បង្រៀន​កុមារ

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤១:៥

សិស្ស​ម្នាក់​គឺ​ជា​មនុស្ស​ម្នាក់​ដែល​ទទួល​ក្រឹត្យវិន័យ​របស់​ព្រះ ហើយ​គោរពតាម ។

  • ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​ដឹង​អំពី​អត្ថន័យ​នៃ​ការ​ធ្វើ​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ បងប្អូន​អាច​សរសេរ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤១:៥ នៅ​លើ​ក្រដាស​មួយ​សន្លឹក​ដោយ​ទុក​ចន្លោះ​ទទេ​នៅ​កន្លែង​ដែល​មាន​ពាក្យ សិស្ស ។ បន្ទាប់​មក​ពួក​គេ​អាច​មើល​នៅក្នុង ខទី ៥ សម្រាប់​ពាក្យ​ដែល​បាត់ ។ តើ​ការ​ក្លាយ​ជា​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវគ្រីស្ទ​មានន័យ​ដូចម្តេច ? តើ​យើង​កំពុង​ព្យាយាម​ធ្វើ​ជា​សិស្ស​ដ៏​ល្អ​ប្រសើរ​របស់​ព្រះ​គ្រីស្ទ​ដោយ​របៀបណា ?

គោលលទ្ធិ និង​សេចក្តីសញ្ញា ៤២:២

ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្ត​នៅពេល​ខ្ញុំ​គោរពប្រតិបត្តិ​ព្រះ ។

  • កូន​របស់បងប្អូនប្រហែលជា​ចូលចិត្ត​លេងល្បែង​មួយដែល​តម្រូវឲ្យ​ពួកគេ​ស្តាប់​ដោយ​ប្រុងប្រយ័ត្ន និង​ធ្វើតាម​ការណែនាំទាំងនោះ ។ បងប្អូន​អាច​ប្រើ​ល្បែង​នេះ​ដើម្បី​និយាយ​អំពី​អត្ថន័យ​នៃ​ការ « ចូរ​ប្រុង​ស្ដាប់ ហើយ​ឮ ហើយ​ចូរ​គោរព​តាម » ព្រះអម្ចាស់ ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤២:២ ) ។ តើ​ទ្រង់​បាន​ប្រទាន​ការណែនាំ​អ្វីខ្លះដល់​យើង ? តើ​យើង​ទទួល​បាន​ពរ​តាមរយៈ​ការគោរព​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ និង​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់​ដោយ​របៀបណា ?

  • បងប្អូន​អាច​បញ្ចប់ ទំព័រ​សកម្មភាព នៅ​សប្តាហ៍​នេះ​ជាមួយ​កូន​របស់​បងប្អូន ។ បងប្អូន​ក៏អាច​ច្រៀង​ចម្រៀង​មួយ​អំពី​ការ​គោរព​ប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​របស់ព្រះ​ដូចជា « ខ្ញុំ​ចង់រស់​នៅ​តាមដំណឹងល្អ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៧២ ) ។ សូម​ពិចារណា​ចែកចាយ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​របៀប​គោរពប្រតិបត្តិ​តាម​ក្រឹត្យវិន័យ​របស់​ព្រះ​បាន​នាំ​ឲ្យ​បងប្អូន​មាន​សុភមង្គល​យ៉ាង​ដូចម្ដេច ។

    ថ្នាក់​អង្គការ​បឋម​សិក្សា

គោលលទ្ធិ និង​សេចក្តីសញ្ញា ៤២:៣៨

ខ្ញុំ​កំពុង​បម្រើ​ព្រះយេស៊ូវគ្រីស្ទ​នៅពេល​ខ្ញុំ​បម្រើ​អ្នកដទៃ ។

  • បន្ទាប់​ពី​បាន​អាន​ជាមួយ​គ្នានៅ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤២:៣៨ រួចហើយ សូម​ជួយ​កូនៗ​របស់​បងប្អូន​ឲ្យ​គិត​អំពី​របៀប​ដែល​ពួកគេ​អាច​បម្រើ​ព្រះ​យេស៊ូវ​ដោយការ​បម្រើ​ដល់​អ្នក​ដទៃ ។ ពួកគេ​អាច​រក​ឃើញ​គំនិត​មួយ​ចំនួន​មកពី​វីដេអូ « Pass It On » នៅលើ​គេហទំព័រ ( ChurchofJesusChrist.org ) ។ ពួក​គេ​ក៏​អាច​មើល​រូបភាព​របស់​ព្រះអង្គ​សង្គ្រោះ​កំពុង​ជួយ​អ្នក​ដទៃ​ព្យាបាល​ជំងឺ ឬ​មាន​ចិត្ត​សប្បុរស​ចំពោះ​កុមារ​ផងដែរ ( សូម​មើល សៀវភៅ​រូបភាព​ដំណឹងល្អ, ល.រ. ៤២, ៤៧ ) ។

    2:3

    Pass It On

    Jesus Christ (at the pools of Bethesda) lifting a blanket under which a crippled man lies. Christ is looking compassionately at the man and extending His hand toward him. Other people are gathered around the pools and around Christ.
  • បងប្អូនអាច​បង្ហាញ​ក្រដាស​ដង្វាយ​មួយភាគ​ក្នុងដប់ និង​ដង្វាយ​តមអាហារ​ដល់​កូន​របស់​បងប្អូន ហើយ​និយាយ​អំពី​របៀប​ប្រើ​វា​ដើម្បី​ផ្តល់​នូវ​អ្វី​ដែល​យើង​ត្រូវ​ប្រទាន​ពរ​ដល់​អ្នក​ដទៃ ( សូម​មើល​ផង​ដែរ « ការថ្វាយ​ដង្វាយ​មួយភាគ​ក្នុងដប់ និង​ដង្វាយ​តមអាហារ​នៅតាម​អនឡាញ » ) ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៣:១-៧

មាន​តែ​ព្យាការី​ទេ​ដែល​អាច​ទទួល​វិវរណៈ​សម្រាប់​សាសនាចក្រ​ទាំងមូល​បាន ។

  • សូម​អញ្ជើញ​កូន​របស់​បងប្អូន​ឲ្យ​នឹកស្រមៃ​ថា​មាន​នរណា​ម្នាក់​ក្រោក​ឈរ​ឡើង​ថ្លែង​ទីបន្ទាល់​ក្នុងការ​ប្រជុំ​មួយ ហើយ​ប្រាប់​ដល់​សមាជិក​ក្នុង​វួដ​ថា​គាត់​បាន​ទទួល​វិវរណៈ​សម្រាប់​សាសនាចក្រ ( ឧទាហរណ៍​ថា វិវរណៈ​មួយ​ដែល​យើង​គួរ​តែ​ឈប់​ទទួល​ទាន​ទឹកដោះគោ ឬ​ថា​យើង​គួរ​តែ​ចាប់​ផ្ដើម​ធ្វើ​ការ​ប្រជុំ​សាក្រាម៉ង់​នៅថ្ងៃអង្គារ​ជំនួស​ឲ្យ​ថ្ងៃអាទិត្យ​វិញ ) ។ បុគ្គលនោះ​និយាយ​ថា​យើង​គួរ​តែ​ស្ដាប់តាម​អ្វី​ដែល​គាត់​និយាយ​ជា​ជាង​ស្ដាប់​ព្យាការី ។ តើ​មាន​រឿង​អ្វី​ខុស​នៅ​ក្នុង​ការណ៍​នោះ ? បន្ទាប់​មកបងប្អូន​អាច​សិក្សា គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៣:១-៧ ដើម្បី​ស្វែងរក​របៀប​ដែល​ព្រះអម្ចាស់​ប្រទាន​ព្រះបញ្ញត្តិ​ដល់​សាសនាចក្រ​របស់ទ្រង់ ។

  • សូម​បង្ហាញ​រូបភាព​មួយ​របស់​ព្យាការី​នៅរស់ ហើយ​អញ្ជើញ​ឲ្យ​កូន​របស់​បងប្អូនឲ្យ​ចែកចាយ​អ្វីមួយ​ដែល​លោក​បាន​បង្រៀន​ថ្មីៗ​នេះ ។ បើ​ពួកគេ​ត្រូវការ​ជំនួយ សូម​បង្ហាញ​វីដេអូ​ខ្លី​មួយ ឬ​អាន​វគ្គបទគម្ពីរ​មួយ​ចេញ​ពី​សារលិខិត​សន្និសីទទូទៅ​ថ្មីៗមួយ ។ ហេតុអ្វី​វាជា​ពរជ័យ​ដើម្បី​មាន​ព្យាការី​ដែល​កំពុង​នៅរស់​សព្វថ្ងៃនេះ ?

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

យ៉ូសែប ស្ម៊ីធ កំពុង​បង្រៀន

យ៉ូសែប ស៊្មីធ កំពុង​ផ្សព្វផ្សាយ ដោយ ស៊ែម ឡឡឺរ៍

ទំព័រ​សកម្មភាព​សម្រាប់​កុមារ