ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ៧-១៣ ខែ មេសា ៖ « បន្លឺ​សំឡេង​របស់​អ្នក​ឡើង … ដើម្បី​ប្រកាស​ប្រាប់​ពី​ដំណឹង​ល្អ​របស់​យើង » ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ៣០-៣៦


« ថ្ងៃទី ៧-១៣ ខែ មេសា ៖ ‹ បន្លឺ​សំឡេង​របស់​អ្នក​ឡើង … ដើម្បី​ប្រកាស​ប្រាប់​ពី​ដំណឹង​ល្អ​របស់​យើង › ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា ៣០–៣៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្តីសញ្ញា​ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តីសញ្ញា ៣០-៣៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៥

អ្នក​ផ្សព្វផ្សាយ​សាសនា​ជំនាន់​ដំបូង

ថ្ងៃទី ៧-១៣ ខែ មេសា ៖ « បន្លឺ​សំឡេង​របស់​អ្នក​ឡើង … ដើម្បី​ប្រកាស​ប្រាប់​ពី​ដំណឹង​ល្អ​របស់​យើង »

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣០–៣៦

ផាលី ភី ប្រាត្ត ជា​សមាជិក​ម្នាក់​ក្នុង​សាសនាចក្រ​បាន​ប្រហែល​មួយ​ខែ​នៅពេល​លោក​ត្រូវបាន​ហៅឲ្យ « ចូលទៅ​ក្នុង​ទីរហោស្ថាន » ដើម្បី​ផ្សាយ​ដំណឹងល្អ ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣២:២ ) ។ ថូម៉ាស ប៊ី ម៉ាស ជា​សមាជិក​ម្នាក់​ក្នុង​សាសនាចក្រ​រយៈពេល​ខ្លី​ជាង​នោះ​ទៅ​ទៀត​នៅពេល​លោក​ត្រូវបាន​ប្រាប់​អំពី « ម៉ោង​នៃ​បេសកកម្ម​របស់​អ្នក​មក​ដល់​ហើយ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣១:៣ ) ។ ដូចគ្នា​ដែរ អរសិន ប្រាត្ត,​អេតវើឌ ផាទ្រិច និង​មនុស្ស​ដទៃ​ទៀត​ជាច្រើន​ ​ជ្រមុជ​ទឹក​មិន​ទាន់​បាន​ប៉ុន្មាន​ផង​នៅពេល​ការហៅ​បេសកកម្ម​របស់​ពួកគេ​បាន​មក​ដល់ ។ ប៉ុន្ដែ​ក៏​មាន​មេរៀន​មួយ​នៅក្នុង​គំរូ​នេះ​សម្រាប់​យើង​សព្វថ្ងៃ​នេះ​ផងដែរ ៖ ប្រសិនបើ​បងប្អូន​ដឹង​គ្រប់គ្រាន់​ល្មម​ដើម្បី​ទទួល​យក​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ តាមរយៈ​ការជ្រមុជ​ទឹក អ្នក​ដឹង​គ្រប់គ្រាន់​ល្មម​នឹង​ចែកចាយ​វា​ជាមួយ​មនុស្ស​ដទៃ​ហើយ ។ ពិតណាស់​យើង​តែង​ចង់​បង្កើន​ចំណេះដឹង​របស់​យើង​អំពី​ដំណឹងល្អ ប៉ុន្ដែ​ព្រះ​មិន​ដែល​ស្ទាក់ស្ទើរ​នឹង​ហៅ « ពួក​អ្នក​ដែល​ពុំ​បាន​រៀន​សូត្រ » ឲ្យ​ផ្សាយ​ដំណឹងល្អ​របស់​ទ្រង់​ឡើយ ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៥:១៣ ) ។ តាមពិត​ទៅ​ទ្រង់​អញ្ជើញ​យើង​ទាំងអស់​គ្នា​ឲ្យ « បើក​មាត់​របស់​អ្នក ដើម្បី​ប្រកាស​ប្រាប់​ពី​ដំណឹង​ល្អ​របស់​យើង » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣០:៥ ) ។ ហើយ​យើង​ធ្វើ​ការណ៍​នោះ​ឲ្យ​ល្អ​បំផុត​មិន​មែន​តាមរយៈ​ប្រាជ្ញា និង​បទពិសោធន៍​ផ្ទាល់ខ្លួន​យើង​ទេប៉ុន្ដែ​« ដោយសារ​ព្រះចេស្ដា​នៃ​[ ព្រះ ]វិញ្ញាណ »​( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៥:១៣ ) ។

សូមមើល​ផងដែរ « The Faith and Fall of Thomas Marsh » « Ezra Thayer: From Skeptic to Believer »Orson Pratt’s Call to Serve » នៅក្នង Revelations in Context ទំព័រ ៥៤–៦៩ ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ព្រះវិហារ

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣០–៣៦

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ខ្ញុំ​ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​ជា​សាក្សី​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

មិន​ថា​បងប្អូន​មាន​ការ​ហៅ​ជា​ផ្លូវ​ការ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ឬអត់​នោះទេ បងប្អូន​អាច​ជា​សាក្សី​របស់​ព្រះយេស៊ូវ​គ្រីស្ទ « នៅ​គ្រប់​ពេល និង​គ្រប់​សេចក្ដី និង​គ្រប់​ទី​កន្លែង » ( ម៉ូសាយ ១៨:៩ ) ។ នៅពេល​បងប្អូន​សិក្សា គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣០–៣៦ សូម​កត់ត្រា​អំពីឱកាសដើម្បី​ចែកចាយ​ដំណឹងល្អ​របស់​បងប្អូន ។ បងប្អូន​អាច​ធ្វើ​បញ្ជី​នៃ​អ្វី​ដែល​ព្រះអម្ចាស់​បាន​សុំ​ពី​បងប្អូន និង​បញ្ជី​នៃ​សេចក្ដីសន្យា​មួយ​ទៀត​ដែល​ព្រះអម្ចាស់​ធ្វើ​នៅ​ពេល​ដែល​បងប្អូន​ចែកចាយ​ដំណឹង​ល្អ ( ឧទាហរណ៍​សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៣០:៨; ៣១:៣–៥; ៣២:១; ; ៣៥:១៣-១៥២៤ ) ។ បងប្អូន​ក៏​អាច​ស្វែងរក​គោលការណ៍​ដែល​អាច​ជួយ​បងប្អូន​ចែកចាយ​ដំណឹង​ល្អ​បាន​ផងដែរ ។ តើ​បងប្អូន​រក​ឃើញ​អ្វី​ខ្លះ​ដែល​បំផុស​គំនិត​បងប្អូន​ឲ្យ « ប្រកាស​ដំណឹង​ដ៏​រីករាយ នៃ​សេចក្ដី​អំណរ​ដ៏​ធំ » ? ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣១:៣ ) ។

អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន បាន​បង្រៀន​ថា​ការ​ប្រកាស​ដំណឹង​ល្អ « អាច​សម្រេច​បាន​តាម​រយៈ​គោលការណ៍​សាមញ្ញ​ងាយ​យល់ ដែល​បាន​បង្រៀន​ដល់​យើង​ម្នាក់ៗ​ពី​កុមារភាព ៖ ស្រឡាញ់ ចែកចាយ និង​អញ្ជើញ » ( « ស្រឡាញ់ ចែកចាយ អញ្ជើញ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៨៥ ) ។ សូម​ពិចារណា​សិក្សា​សារលិខិត​របស់​លោក​ខណៈពេល​ដែល​កំពុង​គិត​អំពី​អ្នកដែល​ស្គាល់ មិត្តភក្តិ និង​គ្រួសារ​របស់​បងប្អូន ។ តើ​បងប្អូន​មាន​គំនិត​អ្វី​ខ្លះ​អំពី​របៀប​ដែល​បងប្អូន​អាច​ចែកចាយ​ជាមួយ​ពួក​គេ « តើ [ បងប្អូន ] ស្រឡាញ់​អ្វី​ខ្លះ​អំពី​ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ » ? តើ​បងប្អូនអាច​អញ្ជើញ​ពួក​គេ​ឲ្យ « មក ហើយ​មើល » « មក ហើយ​បម្រើ » និង « មក ហើយ​ចូលរួមចំណែក » តាម​របៀប​ណា​ខ្លះ ? ពេល​បងប្អូន​ច្រៀង ឬ​ស្ដាប់ « ខ្ញុំ​នឹង​ទៅ​ដែល​ទ្រង់​ឲ្យ​ខ្ញុំ​ទៅ » ( ទំនុក​តម្កើង ល.រ.១៦៨ ) ឬ​ទំនុក​តម្កើង​ដែល​ទាក់ទង នោះ​បងប្អូន​អាច​សួរ​ខ្លួន​ឯង​ថា « តើ​ព្រះ​អម្ចាស់​ចង់​ឲ្យ​ខ្ញុំ​និយាយ​អ្វី ហើយ​ធ្វើអ្វី​ដើម្បី​ចែក​ចាយ​ដំណឹង​ល្អ​របស់​ទ្រង់ ? »

សូម​មើល​ផង​ដែរ អែលឌើរ ម៉ាកូស អេ អែតឌូកៃទីស « ចូរ​លើក​ចិត្ត​អ្នកឡើង ហើយ​អរសប្បាយ​ចុះ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៤០-៤៣; Topics and Questions « Inviting All to Receive the Gospel of Jesus Christ » « ការ​បម្រើ​ដូចជា​ព្រះអង្គសង្រ្គោះ​បម្រើ» បណ្ណាល័យ​ដំណឹងល្អ « Inviting All to Come unto Christ: Sharing the Gospel » ( វីដេអូ ) បណ្ណាល័យ​ដំណឹងល្អ ។

4:30

Inviting All to Come unto Christ: Sharing the Gospel

អ្នក​ផ្សព្វផ្សាយ​សាសនា​ស្រី​កំពុង​បង្រៀន​ស្ត្រី​មួយ​ក្រុម

គោលលទ្ធិ និង​សេចក្តីសញ្ញា ៣១:១-២, ៥–៦, ៩, ១៣

ព្រះអម្ចាស់​អាច​ជួយ​ខ្ញុំ​ជាមួយ​ទំនាក់ទំនង​ក្នុង​គ្រួសារ​របស់​ខ្ញុំ ។

ក្រុមគ្រួសារ​នៅក្នុង​ទសវត្សរ៍ ១៨៣០ ពុះពារ​នឹង​បញ្ហា​ដូចគ្នា​ជាច្រើន​ដែល​ក្រុមគ្រួសារ​ជាច្រើន​ជួប​ប្រទះ​នា​សព្វថ្ងៃ​នេះ​ដែរ ។ តើ​ព្រះអម្ចាស់​បាន​ប្រទាន​សេចក្ដី​ណែនាំ និង​ការ​សន្យា​អ្វី​ខ្លះ​ដល់ ថូម៉ាស ប៊ី ម៉ាស អំពី​គ្រួសារ​របស់​លោក​នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣១ ? ( សូមមើល​ជាពិសេស ខទី ១-២, ៥-៦, ៩, ១៣ ) ។ តើ​បន្ទូល​របស់​ទ្រង់​អាច​ជួយ​បងប្អូន​នៅក្នុង​ទំនាក់​ទំនង​គ្រួសារ​របស់​បងប្អូន​យ៉ាង​ដូចម្ដេច ?

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី ថូម៉ាស ប៊ី ម៉ាស សូមមើល ពួកបរិសុទ្ធ, ១:៧៩–៨០, ១១៩–២០ ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ៣២–៣៣; ៣៥

ព្រះអម្ចាស់​រៀបចំ​ខ្ញុំ​សម្រាប់​កិច្ចការ​ដែល​ទ្រង់​សព្វព្រះទ័យ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ ។

ការ​សិក្សា​អំពី​ជីវិត​របស់​ប្រជាជន​ដែល​បាន​ថ្លែង​នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣២-៣៣; ៣៥ អាច​ជួយ​បងប្អូន​ឲ្យ​ស្គាល់​អំពី​របៀប​ដែល​ព្រះអម្ចាស់​កំពុង​រៀបចំ​បងប្អូន​សម្រាប់​កិច្ចការ​របស់​ទ្រង់ ។ ឧទាហរណ៍ បងប្អូន​អាច​អាន​អំពី​ទំនាក់ទំនង​រវាង ប៉ាលី ភី ប្រាត្ត និង ស៊ីឌនី រិកដុន នៅក្នុង « Voices of the Restoration: Early Converts » ។ តើ​ទំនាក់ទំនង​នេះ​បាន​ប្រទាន​ពរ​ដល់​បុត្រាបុត្រី​របស់​ព្រះ​ដោយរបៀបណា ? ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៥ ) ។

នេះ​ជា​ឧទាហរណ៍​មួយ​ផ្សេង​ទៀត ៖ អ៊ែសរ៉ា ធេយ័រ បាន​សរសេរ​ថា​ពីមុន​គាត់​ជ្រមុជទឹក មាន​ពេលមួយ​នោះ​គាត់​បាន​មាន​ការ​និមិត្ត​មួយ​ថាមាន « បុរស​ម្នាក់​បានយក​ក្រដាស​មួយ​ដុំមក​ឲ្យ​គាត់​មើល ហើយក៏​មាន​ត្រែ​មួយ​ហើយ​បាន​ប្រាប់​ខ្ញុំ​ឲ្យ [ ផ្លុំ ] វា​ផងដែរ ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា​ខ្ញុំ​មិន​ដែល​ចេះ [ ផ្លុំ ] ឧបករណ៍​អ្វី​ឡើយ​ក្នុង​មួយ​ជីវិត​ខ្ញុំ​នេះ ។ គាត់​បាន​ពោល​ថា​ខ្ញុំ​អាច [ លេង ] ​បាន សូម​សាកល្បង​ម្ដង​ចុះ ។ … វា​មាន​សំឡេង​ដ៏​ពីរោះ​ដែល​ខ្ញុំ​ពុំ​ធ្លាប់​ឮ​ពីមុន​មក » ( « Revelation, October 1830–B, Revelation Book 1 » ការណែនាំ​ជា​ប្រវត្តិសាស្ត្រ, នៅលើ​គេហទំព័រ josephsmithpapers.org ) ។ ក្រោយ​មក​នៅពេល យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈ​មួយ​សម្រាប់ អ៊ែសរ៉ា ធេយ័រ និង ណូរត្រុព ស្វ៊ីត ដែល​ឥឡូវ​នេះ​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៣ ដែល អ៊ែសរ៉ា​បាន​បកប្រែ​វិវរណៈ​នោះ​ថា​ជាក្រដាស​មួយ​ដុំ​ដែលនៅ​ក្នុងការ​និមិត្ត​របស់​គាត់ ។ តើ​ព្រះអម្ចាស់​បាន​រៀបចំ អ៊ែសរ៉ា សម្រាប់​បេសកកម្ម​ដែល​ទ្រង់​បាន​ប្រទាន​ដល់​គាត់​នៅក្នុង គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៣៣:១-១៣ ដោយ​របៀបណា ?

តើ​បងប្អូន​មើល​ឃើញ​ភស្ដុតាង​អ្វីខ្លះ​ថា ព្រះហស្ដ​របស់​ព្រះអម្ចាស់​មាន​នៅ​ក្នុង​ជីវិត​របស់​សមាជិក​សម័យដើម​ទាំង​នេះ ? តើ​ព្រះអម្ចាស់​បាន​ដាក់​នរណា​នៅក្នុង​ជីវិត​របស់​អ្នក​ដើម្បី​ជួយ​អ្នក​ឲ្យ​មក​កាន់​ព្រះគ្រីស្ទ ? តើ​ទ្រង់​កំពុង​រៀបចំ​បងប្អូនដើម្បី​ផ្តល់​ពរ​ដល់​អ្នក​ដទៃ​តាម​រយៈ​ភាព​ស្មោះត្រង់ ក្ដី​ស្រឡាញ់ ឬ​ការ​អញ្ជើញ​របស់​បងប្អូន​ដោយ​របៀបណា ?

សូមមើល​ផងដែរ « A Mission to the Lamanites » Revelations in Context ទំព័រ ៤៥–៤៩ ។

គោលលទ្ថិ និង​សេចក្ដីសញ្ញា ៣៣:១២–១៨

ប្រសិនបើ​ខ្ញុំ​កសាង​ជីវិត​ខ្ញុំ​នៅលើ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ​នោះ​ខ្ញុំ​នឹង​មិន​ធ្លាក់​ឡើយ ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ៣៣ បាន​ថ្លែង​ទៅកាន់ ណូរត្រុព ស៊្វីត និង អែសរ៉ា ធេយ័រ ដែល​ជា​អ្នកប្រែចិត្ត​ជឿ​ថ្មី​ពីរ​នាក់ ។ ណូរត្រុព បាន​ចាកចេញ​ពី​សាសនាចក្រ​ភ្លាមៗ​ក្រោយពី​ទទួល​បាន​វិវរណៈ​នេះ ។ អែសរ៉ា បាន​បម្រើ​ដោយ​ស្មោះត្រង់​អស់​មួយ​រយៈ ប៉ុន្ដែ​ចុងក្រោយ​លោក​ក៏​បាន​វង្វេង​ចេញ​ផងដែរ ។ ការ​អាន​អំពី​ពួក​គេ​នៅ​ក្នុង​កណ្ឌ​នេះ​អាច​ជំរុញ​ឲ្យ​បងប្អូន​ពិចារណា​ថា តើ​បងប្អូន​ត្រូវ​បាន​ស្ថាបនា​យ៉ាង​រឹង​មាំ​ប៉ុណ្ណា « នៅ [ លើ ] ថ្ម » ( ខ​ទី ១៣ ) នៃ​ដំណឹង​ល្អ ។ តើ​សេចក្ដីពិត​អ្វីខ្លះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ​អាច​ជួយ​បងប្អូន​ឲ្យ​បន្ដ​នៅ​ស្មោះត្រង់​នឹង​ព្រះអង្គ​សង្គ្រោះ ?

សូមមើល​ផងដែរ ហេលេមិន ៥:១២ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី លីអាហូណា និង ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ​នេះ ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​បង្រៀន​កុមារ

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៣០:១–២

ខ្ញុំ​គួរ​តែ​ផ្ដោត​ទៅលើ​របស់​ផង​ទាំងឡាយ​នៃ​ព្រះ​ជាជាង​ទៅលើ​របស់ផង​ទាំងឡាយ​នៃ​ផែនដី ។

  • វា​ប្រហែល​ជា​សប្បាយ​ចិត្ត​សម្រាប់​កូន​ៗ​របស់​បងប្អូន​ក្នុង​ការ​ព្យាយាម​ធ្វើ​កិច្ចការ​ពីរ​ក្នុង​ពេល​តែ​មួយ ដូច​ជា​ការសូត្រ​ពាក្យ​ទៅជា​ចម្រៀង​ដែល​ពួក​គេ​ចូល​ចិត្ត​ខណៈ​ពេល​សរសេរ​ឈ្មោះ​សមាជិក​គ្រួសារ​របស់​ពួក​គេ​ទាំង​អស់ ។ ហេតុអ្វី​វា​ពិបាក​ធ្វើរឿង​ពីរ​ក្នុងពេល​តែមួយ ? បន្ទាប់​មក​បងប្អូន​អាច​អាន គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៣០:១–២ ជាមួយ​គ្នា ។ តើ « របស់​ផង​ទាំងឡាយ​នៃ​ផែនដី » មួយចំនួន ដែល​អាច​រារាំង​យើង​មិន​ឲ្យ​ចងចាំ​ព្រះយេស៊ូវ និង​ដំណឹងល្អ​របស់​ទ្រង់​មាន​អ្វីខ្លះ ? តើ​យើង​អាច​រក្សា​ការផ្តោត​អារម្មណ៍​របស់​យើង​ទៅលើ​ទ្រង់​យ៉ាង​ដូចម្ដេច ?

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៣៣:២-៣, ៦-១០

ខ្ញុំ​អាច​ចែកចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​បាន ។

  • ដើម្បី​ជួយ​កូន​បងប្អូន​ឲ្យ​យល់​អំពី គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៣៣:៨-១០ បងប្អូន​អាច​អញ្ជើញ​ពួក​គេ​ឲ្យ​ព្យាយាម​និយាយ​ឃ្លា​មួយ​ដែល​មាន​មាត់​បិទ ខណៈពេល​ដែលបងប្អូន ឬ​កូន​ដទៃ​ទៀត​ទាយ​អំពី​អ្វី​ដែល​ពួក​គេ​កំពុង​និយាយ ។ សូម​អាន ខ​ទី ៨-១០ ហើយ​សុំ​ឲ្យ​គេ​បើក​មាត់​រៀង​រាល់​ពេល​ដែល​ឃ្លា « បើក​មាត់​របស់​អ្នក »​ត្រូវបាន​និយាយ​ម្តងទៀត ។ ហេតុអ្វី​ព្រះវរបិតាសួគ៌​ចង់​ឲ្យ​យើង​បើក​មាត់​របស់​យើង ហើយ​ចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នកដទៃ​យ៉ាងដូច្នេះ ? តើ​យើង​អាច​ប្រាប់​ក្រុម​គ្រួសារ និង​មិត្តភក្តិ​របស់​យើង​អំពី​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ ឬ​ដំណឹងល្អ​របស់​ទ្រង់​ដោយ​របៀបណា ? បងប្អូន​ក៏​អាច​ច្រៀង​ចម្រៀង​អំពី​ការ​ចែកចាយ​ដំណឹង​ល្អ​ដូច​ជា « យើង​នឹង​នាំការពិត​ទ្រង់​ដល់​លោកិយ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៩២–៩៣ ) ។

  • សូម​ពិចារណា​អំពី​ការ​ចែកចាយ​បទ​ពិសោធន៍​ដែល​បងប្អូន​មាន​ទាក់ទង​ទៅ​នឹង​គោលការណ៍ ឬ​ការ​សន្យា​នៅ​ក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៣០-៣៤ ។ តើ​បងប្អូន​បាន​រៀន ឬ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ព្រះអង្គសង្រ្គោះ និង​កិច្ចការ​របស់​ទ្រង់​ពេល​បងប្អូន​បម្រើ​ទ្រង់ ?

ក្រុម​កុមារ​កំពុង​មើល​ទស្សនាវដ្ដី

« មាន​របៀប​ជាច្រើន​ដើម្បី​ចែកចាយ​ដំណឹងល្អ ។

ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​ទាំងឡាយ​ដែល​បាន​សន្យា ។ នៅ​ពេល​បងប្អូនអញ្ជើញ​កុមារ​ឲ្យ​រស់នៅ​តាម​គោលការណ៍​មួយ សូម​ចែកចាយ​ការសន្យា​នានា​ដែល​ព្រះ​បាន​ធ្វើ​ដល់​អស់​អ្នក​ទាំងឡាយ​ណា​ដែល​រស់នៅ​តាម​គោលការណ៍​នោះ ។ ឧទាហរណ៍ បងប្អូនអាច​ថ្លែង​ទីបន្ទាល់​អំពី​ពរជ័យ​ទាំងឡាយ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​អ្នកទាំងឡាយ​ដែល​បើក​មាត់​របស់​ពួកគេ ហើយ​ចែកចាយ​ដំណឹងល្អ ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៣:១២–១៣

ខ្ញុំ​អាច​កសាង​ជីវិត​របស់​ខ្ញុំ​នៅ​ក្នុង​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • បងប្អូនអាច​នាំ​កូន​របស់​បងប្អូន​ទៅ​ខាង​ក្រៅ ដើម្បី​មើល​គ្រឹះ​នៃ​អគារ​ផ្ទះ ឬ​អាគារ​សាសនាចក្រ​របស់​ពួកគេ ហើយ​សុំ​ឲ្យ​ពួកគេ​ពិពណ៌នា​អំពី​វា ។ ហេតុអ្វី​ក៏​អគារ​មួយ​ចាំបាច់​ត្រូវ​មាន​គ្រឹះ​រឹងមាំ​ដូច្នេះ ? សូម​អាន​ជាមួយ​ពួក​គេ គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៣៣:១២-១៣ ហើយ​សូម​ចែកចាយ​ជាមួយ​គ្នា​នូវ​អារម្មណ៍​របស់​បងប្អូនអំពី​មូលហេតុ​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​យើង​កសាង​ជីវិត​របស់​យើង​នៅលើ​ដំណឹងល្អ​របស់​ទ្រង់ ។ ហេតុអ្វី « ថ្ម » ជាពាក្យ​ល្អ​មួយ​ដើម្បី​ពិពណ៌នា​ដំណឹងល្អ ? តើ​យើង​អាច​កសាង​ជីវិត​របស់​យើង​នៅ​លើ​ថ្ម​នៃ​ដំណឹងល្អ​ដោយ​របៀបណា ? ( សូមមើល ម៉ាថាយ ៧:២៤-២៩ ) ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

អ្នក​ផ្សព្វផ្សាយ​សាសនា​ជំនាន់​ដើម​ដែល​ធ្វើ​ដំណើរ​ក្នុង​ព្រិល

Go into the Wilderness [ ចូលទៅ​ក្នុង​ទីរហោស្ថាន ] ដោយ រ៉ូប៊ើត ធី បារែត

ទំព័រ​សកម្មភាព​សម្រាប់​កុមារ