ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ៥–១១ ខែ ឧសភា ៖ « សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន … នោះ នឹង​ត្រូវ​បាន​សម្រេច​ហើយ » ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៥


« ថ្ងៃទី ៥–១១ ខែ ឧសភា ៖ ‹ សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន … នោះ នឹង​ត្រូវបាន​សម្រេច​ហើយ › ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៥

ក្រុមគ្រួសារ​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ

ថ្ងៃទី ៥–១១ ខែ ឧសភា ៖ « សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន … នោះ នឹង​ត្រូវបាន​សម្រេច​ហើយ »

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៥

វិវរណៈ​នៅក្នុង កណ្ឌ​ទី ៤៥ ត្រូវ​បាន​ទទួល​ស្របតាម​ក្បាលកណ្ឌ​ « សេចក្ដី​អំណរ​ដល់​ពួក​បរិសុទ្ធ » ។ ហើយ​មាន​អ្វី​ជាច្រើន​ដែល​ត្រូវ​មាន​អំណរ​នៅក្នុង​វិវរណៈ​នេះ ។ នៅក្នុង​នោះ ព្រះអង្គ​សង្គ្រោះ​ប្រទាន​ការសន្យា​ដ៏​ទន់ភ្លន់​របស់​ទ្រង់ ដើម្បី​អង្វរ​ជំនួស​យើង​នៅ​ចំពោះ​ព្រះ​វរបិតា ( សូមមើល ខទី ៣–៥ ) ។ ទ្រង់​ប្រាប់​ពី​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច​របស់​ទ្រង់​ដែល​បាន​សាយភាយ​ពាសពេញ​ពិភពលោក ដូចជា « សារទូត … ដើម្បី​រៀបចំ​ផ្លូវ​ថ្វាយ [ ទ្រង់ ] » ( ខទី ៩ ) ។ ហើយ​ទ្រង់​ព្យាករ​ពី​ការយាង​មក​ជា​លើក​ទី​ពីរ​ដ៏​រុងរឿង​របស់​ទ្រង់ ។ ព្រះអង្គ​សង្គ្រោះ​ធ្វើ​កិច្ចការ​ទាំង​អស់​នេះ ខណៈ​ពេល​ដែល​ទ្រង់​ជ្រាប​ហើយ​ផងដែរ​ថា ទាំងនេះ​ជា​គ្រា​ដ៏​លំបាក ( សូមមើល ខទី ៣៤ ) មួយ​ផ្នែក​ដោយសារ​តែ​គ្រោះថ្នាក់​ដែល​នឹង​ត្រូវ​កើតឡើង​មុន​ពេល​ទ្រង់​យាង​មក ។ ប៉ុន្តែ​គ្រោះថ្នាក់​នោះ ភាពងងឹត​នោះ​មិន​មាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​ពន្លត់​ពន្លឺ​នៃ​សេចក្តី​សង្ឃឹម​នោះ​ទេ ។ « ដ្បិត​យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា » ព្រះអម្ចាស់​បាន​ប្រកាស « យើង​ជា … ពន្លឺ​ដែល​ភ្លឺ​មក​ក្នុង​សេចក្ដី​ងងឹត » ( ខទី ៧ ) ។ នោះ​ជា​ហេតុផល​តែ​មួយ​គត់​ដើម្បី​ទទួល​បាន​វិវរណៈ​នេះ—ជាមួយ​នឹង​ការប្រឹក្សា និង​ការព្រមាន និង​សេចក្ដីពិត​ដែល​ទ្រង់​ចង់​ប្រទាន​ឲ្យ—ដោយ​អំណរ ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​ព្រះវិហារ

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៥:១–៥

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះអង្គ​គាំ​ទ្រ​របស់​ខ្ញុំ​ជាមួយ​នឹង​ព្រះវរបិតា ។

នៅពេល​យើង​មាន​អារម្មណ៍​ថា​មិន​គ្រប់គ្រាន់ ឬ​មិន​ស័ក្តិសម​នៅ​ចំពោះ​ព្រះ យើង​អាច​ស្វែងរក​ការធានា​មកពី​ព្រះ​បន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៥:១–៥ ។ នៅពេល​បងប្អូន​ស្វែងរក​ខគម្ពីរ​ទាំងនេះ សូម​ពិចារណា​សំណួរ​ដូច​តទៅ​នេះ ៖

  • តើ​ពាក្យ ឬ​ឃ្លា​ណា​នៅក្នុង​ខគម្ពីរ​ទាំងនេះ​ដែល​មាន​អត្ថន័យ​បំផុត​សម្រាប់​បងប្អូន ?

  • ព្រះអង្គ​គាំ​ទ្រ គឺជា​អ្នក​ដែល​គាំទ្រ ឬ​ណែនាំ​ជា​សាធារណៈ​ដល់​បុគ្គល​ម្នាក់ ឬ​បុព្វហេតុ ។ យោង​តាម​ខគម្ពីរ​ទាំងនេះ តើ​ព្រះយេស៊ូវ​គ្រីស្ទ​ធ្វើ​ការណ៍នេះ​សម្រាប់​បងប្អូន​ដោយ​របៀបណា ? តើ​អ្វី​ដែល​ធ្វើ​ឲ្យ​ទ្រង់​មាន​គុណសម្បត្តិ​ដើម្បី​ធ្វើ​ការណ៍​នេះ ?

  • តើ​អ្វី​ដែល​ធ្វើ​ឲ្យ​បងប្អូន​ចាប់អារម្មណ៍​ចំពោះ​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​ទៅកាន់ព្រះវរបិតា ? ( ខទី ៤–៥ ) ។

បងប្អូន​ក៏​អាច​សិក្សា​អំពី​អ្វី​ដែល​អែលឌើរ ឌែល ជី រិនឡាន់ បានបង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអង្គគាំទ្រ​របស់​យើង នៅក្នុង « Choose You This Day » ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១០៤–១០៥ ) ។ យោង​តាម​អែលឌើរ រិនឡាន់ តើ​គោលបំណង​របស់​ព្រះអង្គ​សង្គ្រោះ​ធៀប​ទៅនឹង​គោលបំណង​របស់​លូស៊ីហ្វើរ​យ៉ាង​ដូចម្ដេច ?

វគ្គ​បទគម្ពីរ​ខាងក្រោម​អាច​បន្ថែម​ដល់​ការយល់ដឹង​របស់​បងប្អូន អំពី​តួនាទី​របស់​ព្រះអង្គ​សង្គ្រោះ​ជា​អង្គគាំទ្រ ។ នៅពេល​បងប្អូន​សិក្សា​អំពី​វា សូម​ពិចារណា​សរសេរ​ឃ្លា ឬ​សេចក្តីពិត​ដែល​បងប្អូន​អាច​ចែកចាយ​ជាមួយ​អ្នក​ដទៃ ៖ នីហ្វៃទី២ ២:៨–៩; ម៉ូសាយ ១៥:៧–៩; មរ៉ូណៃ ៧:២៧–២៨; គោលលទ្ធិ និង​សេចក្តី​សញ្ញា ២៩:៥; ៦២:១ ។ ហេតុអ្វី​បាន​ជា​ឃ្លា​ទាំងនេះ​មាន​អត្ថន័យ​ចំពោះ​បងប្អូន ?

សូមមើល​ផងដែរ « ខ្ញុំ​ឆ្ងល់​យ៉ាង​អស្ចារ្យ » ទំនុក​តម្កើង ល.រ. ១១៥; Topics and Questions « Atonement of Jesus Christ » នៅលើ​បណ្ណាល័យ​ដំណឹងល្អ; « The Mediator » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

10:47

The Mediator

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤៥:៩–១០

ដំណឹងល្អ​គឺជា​បទដ្ឋាន​មួយ​ចំពោះ​ជាតិ​សាសន៍​ទាំងឡាយ ។

កាល​ពី​បុរាណ បទដ្ឋាន​គឺជា​ផ្ទាំងបដា​ដែល​យក​ទៅ​ក្នុង​សមរភូមិ ដែល​ប្រើ​ដើម្បី​ប្រមូលផ្តុំ និង​បង្រួបបង្រួម​កងទ័ព ។ បទដ្ឋាន​ក៏​ជា​គំរូ​មួយ ឬ​ជា​ច្បាប់​មួយ​ដែល​ដែល​អ្វីៗ​ផ្សេងទៀត​ត្រូវ​ធ្វើ​តាម ។ នៅពេល​បងប្អូន​អាន គោលលទ្ធិ និង​សេចក្តីសញ្ញា ៤៥:៩–១០ សូម​ពិចារណា​អំពី​របៀប​ដែល​សេចក្ដី​សញ្ញា​របស់​បងប្អូនជាមួយ​ព្រះអម្ចាស់ ដែល​បាន​ធ្វើ​ជា​បទដ្ឋាន​មួយ​សម្រាប់​បងប្អូន ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៥:១១–៧៥

ព្រះយេស៊ូវ​គ្រីស្ទ​នឹង​យាង​ត្រឡប់​មកវិញ​ក្នុង​សិរី​ល្អ ។

ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់​ត្រូវ​បាន​ពិពណ៌នា​ថា​ទាំង « ធំ » និង « គួរ​ស្ញែង​ខ្លាច » ( ម៉ាឡាគី ៤:៥ ) ។ នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៥ ការពិពណ៌នា​ទាំង​ពីរ​ហាក់​ដូចជា​ត្រូវ​គ្នា​ណាស់ ។ វិវរណៈ​នេះ​រួម​បញ្ចូល​ទាំង​ការព្រមាន​ដោយ​ស្ងប់ស្ងាត់ និង​ការសន្យា​ដ៏​មាន​សង្ឃឹម​អំពី​ការយាង​មក​របស់​ព្រះអម្ចាស់ ។ នៅពេល​បងប្អូន​សិក្សា ខទី ១១–៧៥ សូម​ពិចារណា​អំពី​របៀប​ដែល​បងប្អូន​អាច​រៀបចំ​ខ្លួន​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ ដោយ​សេចក្តីជំនឿ​ទៅលើ​ព្រះគ្រីស្ទ​ជា​ជាង​ការភ័យខ្លាច ។ សូម​កត់ត្រា​អ្វី​ដែល​បងប្អូន​រកឃើញ​នៅក្នុង​តារាង​ដូច​នេះ ៖

ការព្យាករណ៍ ឬ​សេចក្តី​សន្យា

អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ

ការព្យាករណ៍ ឬ​សេចក្តី​សន្យា

ពន្លឺ ( ដំណឹងល្អ ) នឹង​ផ្ដល់​ឲ្យ​អស់​អ្នក​ដែល​អង្គុយ​នៅ​ក្នុង​សេចក្តីងងឹត ( ខទី ២៨ )

អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ

ទទួល​ពន្លឺ—និង​ចែកចាយ​ពន្លឺ ( ខទី ២៩ )

ការព្យាករណ៍ ឬ​សេចក្តី​សន្យា

អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ

ការព្យាករណ៍ ឬ​សេចក្តី​សន្យា

អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ

ការព្យាករណ៍ ឬ​សេចក្តី​សន្យា

អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ

នៅក្នុង​វីដេអូ « Men’s Hearts Shall Fail Them » ( បណ្ណាល័យ​ដំណឹង​ល្អ ) តើ​ដំបូន្មាន​អ្វី​ដែល​ប្រធាន រ័សុល អិម ណិលសុន បាន​ផ្ដល់​ឲ្យ​ដើម្បី​ជួយ​យើង​ប្រឈមមុខ​នឹង​ស្ថានការណ៍​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​ដោយ​សេចក្តី​សុខសាន្ត ?

3:24

Men's Hearts Shall Fail Them

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤៥:៣១–៣២, ៥៦–៥៧

ខ្ញុំ​អាច « ឈរ​នៅក្នុង​ទី​បរិសុទ្ធ​ទាំងឡាយ » ហើយ​មិន​រើ​ឡើយ ។

តើ​បងប្អូន​រៀន​បាន​អ្វីខ្លះ​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤៥:៣១–៣២, ៥៦–៥៧ អំពី​ការរៀបចំ​ខ្លួន​សម្រាប់​ការយាង​មក​លើក​ទីពីរ​របស់​ព្រះអម្ចាស់ ? តើ « ទី​បរិសុទ្ធ » របស់​បងប្អូន​ជា​អ្វី ? តើ « ពុំ​រើ​ឡើយ » មាន​ន័យ​ដូចម្ដេច ? តើ​បងប្អូន​អាច​ធ្វើ​ឲ្យ​កន្លែង​ដែល​បងប្អូន​នៅ​កាន់​តែ​បរិសុទ្ធ​ដោយ​របៀប​ណា ?

សូម​កត់ចំណាំ​ថា ព្រះអម្ចាស់​បាន​សំដៅ​ទៅ​លើ​រឿង​ប្រៀបប្រដូច​អំពី​ស្ត្រី​ព្រហ្មចារី​ដប់នាក់ ដោយ​ប្រៀបធៀប​ប្រេង​នៅក្នុង​រឿង​ប្រៀបប្រដូច​ទៅ​នឹង​សេចក្តីពិត និង​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​ពិចារណា​អាន​រឿង​ប្រៀបប្រដូច​នេះនៅក្នុង ម៉ាថាយ ២៥:១–១៣ ដោយ​ចាំ​ការណ៍​នោះ​ក្នុង​ចិត្ត ។ តើ​បងប្អូន​ទទួល​បាន​ការយល់ដឹង​អ្វី​ខ្លះ ?

សូមមើល​ផងដែរ ដេវីឌ អេ បែដណា « If Ye Had Known Me » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ១០២–១០៥ ។

ស្រ្តី​ព្រហ្មចារីយ៍​ឈ្លាសវៃ​ទាំងប្រាំ​នាក់

រឿង​ប្រៀបប្រដូច​នៃ​ស្ត្រី​ព្រហ្មចារី​ដប់​នាក់ ដោយ ដាន ប៊ើរ

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤៥:១១–១៥, ៦៦–៧១

ស៊ីយ៉ូន​គឺជា​កន្លែង​ដែល​មាន​សុវត្ថិភាព​សម្រាប់​ពួកបរិសុទ្ធ​របស់​ព្រះ ។

ពួកបរិសុទ្ធ​នៅ​សម័យ យ៉ូសែប ស្ម៊ីធ មាន​ចិត្ត​ចង់​សាងសង់​ទីក្រុង​ស៊ីយ៉ូន ជា​ទីក្រុង​យេរូសាឡិម​ថ្មី ( សូមមើល អេធើរ ១៣:២–៩; ម៉ូសេ ៧:១៨, ៦២–៦៤ ) ។ តើ​បងប្អូន​រៀន​អ្វី​ខ្លះ​អំពី​ស៊ីយ៉ូន—​ទាំង​ទីក្រុង​បុរាណ​នៅ​ជំនាន់​អេណុស និង​ទីក្រុង​នៅ​ថ្ងៃ​ចុងក្រោយ​—​មកពី គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៥:១១–១៥, ៦៦–៧១ ? សព្វថ្ងៃ​នេះ បញ្ជា​ឲ្យ​បង្កើត​ទីក្រុង​ស៊ីយ៉ូន​សំដៅ​ទៅលើ​ការស្ថាបនា​នគរ​របស់​ព្រះ​នៅ​គ្រប់​ទីកន្លែង​ដែល​យើង​រស់​នៅ ។ តើ​បងប្អូន​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​កសាង​ទីក្រុង​ស៊ីយ៉ូន នៅកន្លែង​ដែល​បងប្អូន​រស់នៅ ?

រូបតំណាង​ផ្នែក​របស់​កុមារ ០១

គំនិត​សម្រាប់​បង្រៀន​កុមារ

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៥:៣–៥

ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះអង្គ​គាំ​ទ្រ​របស់​ខ្ញុំ​ជាមួយ​នឹង​ព្រះវរបិតា ។

  • បងប្អូន​ប្រហែល​ជា​ចង់​ជួយ​កូន​របស់​បងប្អូន​ឲ្យ​យល់​ថា អង្គគាំទ្រ​គឺជា​អ្នក​ដែល​ផ្តល់​ការគាំទ្រ​ដល់​អ្នក​ដទៃ​ទៀត ។ បន្ទាប់មក បងប្អូន​អាច​និយាយ​អំពី​ឧទាហរណ៍​នៃ​ការ​ធ្វើ​ជា​អ្នកគាំទ្រ​ដែល​ពួកគេ​អាច​នឹង​ស្គាល់ ( ដូចជា​ការក្រោក​ឈរ​ការពារ​មិត្តភក្តិ ) ។ នៅពេល​បងប្អូន​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៥:៣–៥ រួមគ្នា​សូម​ជួយ​កូន​របស់​បងប្អូន​ឲ្យ​រកឃើញ​ថា នរណា​ជា​អង្គ​គាំទ្រ​របស់យើង និង​របៀប​ដែល​ទ្រង់​ជួយ​យើង ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៥:៣២

ខ្ញុំ​អាច « ឈរ​នៅ​ក្នុង​ទីបរិសុទ្ធ » ។

  • វា​អាច​នឹង​សប្បាយ​ក្នុង​ការដាក់​រូបភាព​ផ្ទះ អគារ​សាសនាចក្រ និង​ព្រះវិហារ​បរិសុទ្ធ​នៅជុំវិញ​បន្ទប់ ។ បន្ទាប់មក បងប្អូន​អាច​ផ្ដល់​ជា​តម្រុយ​ឲ្យ​កូនៗ​របស់​បងប្អូន​ដោយ​ពិពណ៌នា​ពី​កន្លែង​ទាំងនេះ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ឈរ​នៅជិត​រូបភាព​ដែល​បងប្អូន​កំពុង​ពិពណ៌នា ។ សុំ​ឲ្យ​ពួកគេ​ឈរ​ស្ងៀម ខណៈពេល​ដែល​បងប្អូន​អាន​បន្ទាត់​ទី​មួយចេញ​ពី គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៥:៣២ ។ តើ​កន្លែង​បរិសុទ្ធ​ណា​ខ្លះ​ដែល​ព្រះ​ប្រទាន​ឲ្យ​យើង ? សូម​ជួយ​កូន​របស់​បងប្អូន​យល់ថា ដើម្បី​« ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ​ទាំង​ឡាយ ហើយ​នឹង​ពុំ​ត្រូវ​បាន​រើ​ឡើយ » មានន័យថា ត្រូវ​ជ្រើសរើស​ត្រឹមត្រូវ​គ្រប់ពេលវេលា​ទាំងអស់ មិនថា​មាន​រឿង​អ្វី​កើតឡើង​នោះទេ ។ តើ​យើង​អាច​ធ្វើ​ឲ្យ​គេហដ្ឋាន​របស់​យើង​ជា​ទី​កន្លែងកាន់តែ​បរិសុទ្ធ​មួយ​ដោយ​របៀបណា ?

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៥:៩

ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ គឺជា​បទដ្ឋាន​នៃ​ពិភពលោក​នេះ ។

  • បងប្អូន​អាច​ពន្យល់​ទៅ​កាន់​កូនៗ​របស់​បងប្អូន​ថា កាលពី​បុរាណ បទដ្ឋាន​គឺជា​ផ្ទាំងបដា ឬ​ទង់​ដែល​គេ​យក​ទៅ​ពេល​ធ្វើ​ចម្បាំង ។ វាជួយ​ឲ្យ​ពួកទាហាន​ដឹង​ពី​កន្លែង​ជួបជុំ​គ្នា និង​អ្វី​ដែល​ត្រូវ​ធ្វើ ។ សូម​អាន​ជាមួយ​គ្នា គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៥:៩ ហើយ​ពិភាក្សា​អំពី​របៀប​ដែល​ដំណឹងល្អ​គឺ​ដូច​ជា​បទដ្ឋាន​មួយ ។ កូនៗ​របស់បងប្អូន​អាច​រីករាយ​នឹង​ការបង្កើត​បទដ្ឋាន ឬ​ទង់​ផ្ទាល់ខ្លួន​របស់​ពួកគេ រួមទាំង​រូបភាព ឬ​ពាក្យ​ដែល​បង្ហាញ​ពី​អារម្មណ៍​របស់​ពួកគេ​អំពី​ព្រះអង្គ​សង្គ្រោះ ។

លើក​បទដ្ឋាន​ឡើង

ដំណឹង​ល្អ​គឺ​ដូច​ជា​បទដ្ឋាន ឬ​ផ្ទាំង​បដា ឬ​ទង់មួយ​អញ្ចឹង ។

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៥:៤៤–៤៥

ព្រះយេស៊ូវគ្រីស្ទ នឹង​យាង​មក​ម្ដងទៀត ។

  • ការបំផ្លិចបំផ្លាញ​ដែល​នឹង​កើត​ឡើង​មុន​ការយាង​មក​ជា​លើក​ទី​ពីរ អាច​ធ្វើ​ឲ្យ​កុមារ​ភ័យខ្លាច ។ ការចង្អុល​បង្ហាញ​ពួកគេ​ទៅកាន់​ព្រះយេស៊ូវ​គ្រីស្ទ អាច​ជួយ​ពួកគេ​ទន្ទឹង​រង់ចាំ​ដោយ​សេចក្ដី​ជំនឿ ! សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​គិត​អំពី​របៀប​ដែល​ពួកគេ​ទទួល​អារម្មណ៍ នៅពេល​នរណា​ម្នាក់​សំខាន់​កំពុង​មក​លេង​ពួកគេ ដូចជា​លោកតា លោកយាយ ឬ​មិត្តភក្តិ ។ តើ​ពួកគេ​ត្រៀម​ខ្លួន​សម្រាប់​ការមកលេង​នេះ​យ៉ាងដូចម្តេច​ខ្លះ ? បន្ទាប់មក បងប្អូន​អាច​បង្ហាញ​រូបភាព​របស់​ព្រះ​អង្គសង្រ្គោះ ហើយ​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៥:៤៤–៤៥ ។ សូម​ចែកចាយ​គ្នា​ទៅ​វិញ​ទៅ​មក​ពី​អារម្មណ៍​របស់​បងប្អូន​អំពី​ការយាង​មក​របស់​ព្រះអង្គ​សង្គ្រោះ ។

  • ដើម្បី​ជួយ​កូនៗ​របស់បងប្អូន​ឲ្យមាន​អារម្មណ៍​រំភើប ចំពោះ​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ នោះ​បងប្អូន​អាច​សរសេរ​នៅលើ​សន្លឹក​ក្រដាស​អំពី​ការសន្យា​ដ៏​មាន​សង្ឃឹម​មួយ​ចំនួន​មកពី កណ្ឌទី ៤៥ ( សូមមើល ឧទាហរណ៍ ខទី ៤៤–៤៥, ៥១–៥២, ៥៥, ៥៨–៥៩, ៦៦–៧១ ) ។ សូម​ឲ្យ​ក្រដាស​ទៅ​កូន​របស់​បងប្អូន ហើយ​សុំ​ឲ្យ​ពួកគេ​លើក​ដៃ​របស់​ពួកគេ នៅពេល​ដែល​ការសន្យា​ដែល​ពួកគេ​កំពុង​កាន់​ត្រូវ​បាន​រៀបរាប់​នៅពេល​បងប្អូន​អាន​ខគម្ពីរ​ទាំងនេះ ។ សូម​ពិភាក្សា​ថា​តើ​ការសន្យា​ទាំងនេះ​មាន​ន័យ​យ៉ាង​ណា ។ បងប្អូន​ក៏​អាច​ច្រៀង​ជាមួយ​កូនៗ​របស់​បងប្អូន​នូវ​បទ​ចម្រៀង អំពី​ការយាងមក​របស់​ព្រះអង្គសង្រ្គោះ ដូចជា​បទ « ពេលទ្រង់​យាង​មក​ម្តង​ទៀត » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤៦–៤៧ ) ។

ជួយ​កុមារ​ឲ្យ​ស្គាល់​ព្រះវិញ្ញាណ ។ នៅពេល​បងប្អូន​បង្រៀន​កូនៗ​របស់​បងប្អូន សូម​ប្រាប់​ពួកគេ​នៅពេល​បងប្អូន​ទទួល​អារម្មណ៍​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​និយាយ​អំពី​របៀប​ដែល​បងប្អូន​ស្គាល់​ឥទ្ធិពល​របស់​ទ្រង់ ។ ឧទាហរណ៍ បងប្អូន​អាច​ទទួល​អារម្មណ៍​ថា​មាន​សុវត្ថិភាព ឬ​រីករាយ​កាលដែល​ច្រៀង​ចម្រៀង​អំពី​ព្រះ​អង្គសង្រ្គោះ ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

ការយាង​មក​ជា​លើក​ទី​ពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ

ការយាង​មក​ជា​លើក​ទីពីរ ដោយ ហារី អាន់ឌើរសិន

ទំព័រ​ធ្វើ​សកម្មភាព​សម្រាប់​កុមារ