ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១២–១៨ ៖ « អ្នក​រាល់​គ្នា​ត្រូវ​ព្យាយាម​ស្វែងរក​អំណោយទាន​នានា​ដែល​វិសេស​បំផុត​ចុះ » ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៦–៤៨


« ថ្ងៃទី ១២–១៨ ខែ ឧសភា ៖ ‹ អ្នក​រាល់​គ្នា​ត្រូវ​ព្យាយាម​ស្វែងរក​អំណោយទាន​នានា​ដែល​វិសេស​បំផុត​ចុះ › ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៦–៤៨ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ គោលលទ្ធិ និង​សេចក្តី​សញ្ញា ឆ្នាំ ២០២៥ ( ឆ្នាំ ២០២៥ )

« គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៦–៤៨ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​គេហដ្ឋាន និង​សាសនាចក្រ ៖ ឆ្នាំ ២០២៥

ជំនួប​នៅ​ក្បែរ​ទន្លេ

The Camp Meeting [ ការ​ប្រជុំ​នៅ​ជំរំ ] ដោយ វ័រស៊ីងតុន វីតត្រេឌ

ថ្ងៃទី ១២–១៨ ខែ ឧសភា ៖ « អ្នក​រាល់​គ្នា​ត្រូវព្យាយាម​ស្វែងរក​អំណោយទាន​នានា​ដែល​វិសេស​បំផុត​ចុះ »

គោលលទ្ធិ និង​សេចក្តីសញ្ញា ៤៦–៤៨

កាល ប៉ាលី ភី ប្រាត្ត អូលីវើរ ខៅឌើរី ស៊ីបា ភេធើរសិន និង ពេត្រុស វីតមើរ ជុញ្ញ័រ បាន​ចាកចេញ​ពី​ទីក្រុង​ខឺតឡង់ ហើយ​បន្ត​ទៅ​ផ្សព្វផ្សាយ​ដំណឹងល្អ នោះ​ពួកគាត់​បាន​ចាកចោល​សមាជិក​ថ្មី​នៃ​សាសនាចក្រ​ជាង ១០០ នាក់ ដែល​មាន​ថាមពល​ដ៏​ខ្លាំង ប៉ុន្ដែ​មាន​បទពិសោធន៍ ឬ​ការដឹកនាំ​តិចតួច ។ ពួកគាត់​គ្មាន​ក្បួនខ្នាត​ណែនាំ​នោះ​ទេ គ្មាន​ការប្រជុំ​បំពាក់បំប៉ន​ភាពជា​អ្នកដឹកនាំ​ឡើយ ហើយ​ក៏​គ្មាន​ការចាក់ផ្សាយ​សន្និសីទ​ទូទៅ​ដែរ—ជាការពិត សូម្បី​តែ​ព្រះគម្ពីរ​មរមន​ក៏​មិន​មាន​គ្រប់គ្រាន់​ដែរ ។ ពួក​អ្នកជឿ​ថ្មី​ទាំងនេះ​ជាច្រើន​បាន​ទទួល​យក​ដំណឹងល្អ ដែល​បាន​ស្ដារ​ឡើង​វិញ​តាមរយៈ​ការសន្យា​នៃ​ការបើក​សម្តែង​ដ៏​អស្ចារ្យ​មកពី​ព្រះវិញ្ញាណ ជាពិសេស​ដូច​អ្វី​ដែល​បាន​ពិពណ៌នា​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ( សូមមើល ឧទាហរណ៍ កូរិនថូស ទី១ ១២:១–១១ ) ។ ប៉ុន្តែ មនុស្ស​ជា​ច្រើន​បាន​រកឃើញ​ថា វា​ពិបាក​ក្នុង​ការកំណត់​ការបើកសម្ដែង​ពិតប្រាកដ​នៃ​ព្រះវិញ្ញាណ ។ ដោយ​ឃើញ​ការភាន់​ច្រឡំ​នេះ យ៉ូសែប ស្ម៊ីធ បាន​អធិស្ឋាន​ទូល​សូម​ជំនួយ ។ ចម្លើយ​របស់​ព្រះអម្ចាស់​គឺ​មាន​តម្លៃ​នៅ​សព្វថ្ងៃនេះ នៅពេល​មនុស្ស​បដិសេធ ឬ​ព្រងើយ​កន្ដើយ​ជា​រឿយៗ​ទៅ​នឹង​ការណ៍​ខាង​វិញ្ញាណ​ ។ លោក​បានបញ្ជាក់​ជា​ថ្មី​ថា​ការបើក​សម្ដែង​ខាង​វិញ្ញាណ​គឺ​ពិតប្រាកដ ។ លោក​ក៏​បាន​បញ្ជាក់​ថា​វា​ជា​អ្វី ៖ អំណោយ​ទាន​មកពី​ព្រះវរបិតាសួគ៌​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់ « ត្រូវ​បាន​ប្រទាន​ឲ្យ​មក ដើម្បី​ជា​ប្រយោជន៍​ដល់​អស់​អ្នក​ណា​ដែល​ស្រឡាញ់ [ ទ្រង់ ] ហើយ​កាន់​តាម​គ្រប់​បញ្ញត្តិ​ទាំង​អស់ [ របស់​ទ្រង់ ] ហើយ​និង​ដល់​អ្នក​ណា​ដែល​ស្វែងរក​ផង » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៦:៩ ) ។

រូបតំណាង​ការសិក្សា

គំនិត​សម្រាប់​ការរៀនសូត្រ​នៅ​ឯ​គេហដ្ឋាន និង​នៅ​ឯ​ព្រះវិហារ

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៦:១–៧

ព្រះអង្គ​សង្គ្រោះ​ស្វាគមន៍​អ្នក​ទាំងអស់​ណា​ដែល​ចង់​ថ្វាយបង្គំ​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ។

តើ​បងប្អូន​មាន​អារម្មណ៍​ថា​មិត្តភក្តិ និង​អ្នក​ជិតខាង​របស់​បងប្អូន​មាន​អារម្មណ៍​ស្វាគមន៍​នៅ​ក្នុង​កម្មវិធី​ថ្វាយ​បង្គំ​ក្នុង​វួដ​របស់​បងប្អូន​ដែរ​ឬ​ទេ ? តើ​បងប្អូន​ធ្វើ​អ្វីខ្លះ ដើម្បី​ធ្វើឲ្យ​កន្លែង​ប្រជុំ​ក្នុង​ព្រះវិហារ​របស់​បងប្អូន ជា​កន្លែង​ដែល​មនុស្ស​ចង់​ត្រឡប់​ទៅ​វិញ ? សូម​ជញ្ជឹងគិតអំពី​របៀប​ដែល​បងប្អូន​អាច​អនុវត្ត​ការទូន្មាន​របស់​ព្រះអម្ចាស់​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៦:១–៧ ( សូមមើល​ផងដែរ នីហ្វៃទី២ ២៦:២៤–២៨; នីហ្វៃទី៣ ១៨:២២–២៣ ) ។

បងប្អូន​ក៏​ប្រហែល​ជា​គិត​អំពី​ពេល​មួយ​ដែល​បងប្អូន​បាន​ចូលរួម​កម្មវិធី​ប្រជុំ​របស់​សាសនាចក្រ—ឬ​ការប្រជុំ​នៃ​ក្រុម​ផ្សេង​ទៀត—ជា​លើក​ដំបូង ។ តើ​ពួកគេ​បាន​ធ្វើអ្វី​ខ្លះ​ដើម្បី​ជួយ​បងប្អូន​ឲ្យ​ទទួល​អារម្មណ៍​ស្វាគមន៍ ?

សូមមើល​ផងដែរ មរ៉ូណៃ ៦:៥–៩; « ’Tis Sweet to Sing the Matchless Love » ទំនុកតម្កើង ល.រ. ១៧៧; « Welcome » ( វីដេអូ ) នៅលើ​បណ្ណាល័យ​ដំណឹងល្អ ។

1:17

Welcome | Comeuntochrist.org

គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៦:៧–៣៣

រូបតំណាង​ថ្នាក់​សិក្ខាសាលា
ព្រះវរបិតាសួគ៌​ប្រទាន​អំណោយទាន​ខាង​វិញ្ញាណ​ដល់​ខ្ញុំ ដើម្បី​ផ្ដល់​ពរ​ដល់​អ្នក​ដទៃ​ទៀត ។

ពួកបរិសុទ្ធ​ពីដើម​បាន​ជឿ​លើ​អំណោយទាន​ខាង​វិញ្ញាណ ប៉ុន្ដែ​ត្រូវការ​ជំនួយ​មួយ​ចំនួន​ក្នុង​ការស្គាល់​អំណោយទាន​ទាំងនេះ និង​យល់​ពី​គោលបំណង​នៃ​អំណោយទាន​ទាំងនេះ ។ នៅពេល​បងប្អូន​សិក្សា​អំពី​អំណោយទាន​ទាំងឡាយ​នៃ​ព្រះវិញ្ញាណ​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៦:៧–៣៣ សូម​ជញ្ជឹងគិត​អំពី​គោលបំណង « អំណោយទាន​ទាំង​នេះ [ ដែល ] ត្រូវ​បាន​ប្រទាន​មក ( ខទី ៨ ) ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​អំពី​ព្រះ—ជា​អង្គ​ប្រទាន​អំណោយ​ទាំង​នេះ ?

តើ​បងប្អូន​អាច​គិត​អំពី​ឧទាហរណ៍​ដែល​បងប្អូន​បាន​ឃើញ​អំពី​អ្នក​ដែល​ប្រើ​អំណោយ​ខាង​វិញ្ញាណ​ទាំងនេះ ឬ​ផ្សេងទៀត​ដែរ​ឬ​ទេ ? តើ​វា​បាន​ផ្តល់ « ផល​ប្រយោជន៍​ដល់​កូន​ចៅ​នៃ​ព្រះ » យ៉ាង​ដូចម្តេច ? ( ខទី ២៦ ) ។ បងប្អូន​ក៏​អាច​មើល​ឃើញ​ដែរ​ថា តើ​បងប្អូន​អាច​ស្វែងរក​ឧទាហរណ៍​នៃ​អំណោយទាន​ខាង​វិញ្ញាណ​ផ្សេង​គ្នា​នៅក្នុង​បទគម្ពីរ​ដូច​នេះ​ដែរ​ឬ​ទេ ៖ ពង្សាវតារក្សត្រ ទី១ ៣:៥–១៥; ដានីយ៉ែល ២:២៦–៣០; កិច្ចការ ៣:១–៨; ហេលេមិន ៥:១៧–១៩; មរមន ១:១–៥; អេធើរ ៣:១–១៥; គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦:១០–១២; ម៉ូសេ ៧:១៣ ។

ការសិក្សា​អំពី​អំណោយទាន​ខាង​វិញ្ញាណ​របស់​បងប្អូន​អាច​នឹង​នាំ​បងប្អូន​ឲ្យ​ជញ្ជឹងគិត អំពី​អំណោយទាន​អ្វី​ដែល​ព្រះ​បាន​ប្រទាន​ដល់​បងប្អូន ។ តើ​បងប្អូន​អាច​ប្រើ​អំណោយទាន​ទាំង​នេះ ដើម្បី​ផ្ដល់​ពរ​ដល់​បុត្រាបុត្រី​របស់​ទ្រង់​ដោយ​របៀប​ណា ? ប្រសិនបើ​បងប្អូន​មាន​ពរ​លោក​អយ្យកោ​មួយ វា​ក៏​អាច​មាន​បង្ហាញ​ពី​អំណោយទាន​ដែល​បងប្អូន​ទទួល​បានដែរ ។ ការអាន​សារលិខិត​របស់​អែលឌើរ ចន ស៊ី ភីងគ្រី ជុញ្ញ័រ « I Have a Work for Thee » ក៏​អាច​បើក​គំនិត​របស់​បងប្អូន​ទៅកាន់​អំណោយទាន​ដែល​បងប្អូន​មិន​បាន​គិត​ដល់​ផងដែរ ( Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៣២–៣៥ ) ។

ប្រសិន​បើ​បងប្អូន​ចង់​រៀន​អំពី​របៀប​ដើម្បី​អភិវឌ្ឍ​អំណោយទាន​ខាង​វិញ្ញាណ នោះ​ការប្រៀបធៀប​នៅ​ដើម​ដំបូង​នៃ​សារលិខិត​របស់​អែលឌើរ ហ្វ័ន ប៉ាប្លូ វីឡា « Exercising Our Spiritual Muscles » អាច​ជួយ​បាន ( Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៩៥ ) ។ តើ « ការហ្វឹកហាត់ » អ្វី​ដែល​អាច​ជួយ​បងប្អូន​អភិវឌ្ឍ​អំណោយទាន​ខាងវិញ្ញាណ​របស់​បងប្អូន ?

សូមមើល​ផងដែរ Topics and Questions « Holy Ghost » បណ្ណាល័យ​ដំណឹង​ល្អ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៧

ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​សាសនាចក្រ​របស់​ទ្រង់​រក្សា​ប្រវត្តិសាស្ដ្រ ។

ការហៅ​បម្រើ​របស់ យ៉ូហាន វិតមើរ ឲ្យ​រក្សា​ប្រវត្តិ​មួយ​អំពី​សាសនាចក្រ បាន​បន្ដ​ជា​ប្រពៃណី​ដ៏​យូរអង្វែង​មួយ​នៃ​ការមាន​អ្នករក្សា​កំណត់ត្រា​ក្នុង​ចំណោម​ប្រជារាស្រ្ត​របស់​ព្រះ ។ ហេតុអ្វី​បងប្អូន​គិត​ថា ការរក្សា​ប្រវត្តិសាស្ដ្រ​មាន​សារសំខាន់​យ៉ាងខ្លាំង​ចំពោះ​ព្រះអម្ចាស់ ? សូម​ជញ្ជឹងគិត​រឿង​នេះ នៅពេល​បងប្អូន​អាន​កណ្ឌ​ទី ៤៧ ក៏​ដូចជា​ការណែនាំ​ស្រដៀង​គ្នា​នៅក្នុង នីហ្វៃទី២ ២៩:១១–១២; ម៉ូសេ ៦:៥; អ័ប្រាហាំ ១:២៨, ៣១ ។ តើ​បងប្អូន​មាន​អារម្មណ៍​ថា​ព្រះអម្ចាស់​ចង់​ឲ្យ​បងប្អូន​កត់ត្រា​អ្វី​ខ្លះ​អំពី​ជីវិត​របស់​បងប្អូន ?

នៅលើ កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ​ បងប្អូន​អាច​កត់ត្រា​ការណ៏អនុស្សាវរីយ៍ និង​បទពិសោធន៍​អំពី​ជីវិត​របស់បងប្អូន និង​ជីវិត​របស់​បុព្វការីជន​របស់​បងប្អូន ( សូមមើល FamilySearch.org ) ។

សូមមើល ហិនរី ប៊ី អាវរីង « O Remember, Remember » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៦៦–៦៩ ។

យ៉ូហាន វិតមើរ

យ៉ូហាន វិតមើរ

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៧

ព្រះ​វិញ្ញាណ​បរិសុទ្ធ​អាច​ដឹកនាំ​ខ្ញុំ ពេល​ខ្ញុំ​បំពេញ​ការ​ហៅ​របស់​ខ្ញុំ ។

ប្រហែល​ជា​បងប្អូន​អាច​ប្រដូច​ទៅ​នឹង​អ្វី​ដែល​យ៉ូហាន វិតមើរ មាន​អារម្មណ៍ នៅពេល​លោក​ចង់​បាន​ការអះអាង​ថា​ការហៅ​របស់​លោក​មក​ពី​ព្រះ ។ តើ​ព្រះអម្ចាស់​មាន​បន្ទូល​អ្វី​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៧ ទៅកាន់ យ៉ូហាន វិតមើរ—និង​ទៅកាន់​បងប្អូន—ដើម្បី​បំផុស​ទំនុកចិត្ត​ក្នុង​ការបំពេញ​ការហៅ​ដែល​ទ្រង់​ប្រទាន​ឲ្យ ?

តួនាទី​របស់​គ្រូបង្រៀន ការបង្រៀន​គឺ​មិន​គ្រាន់តែជា​ការបង្ហាញ​ព័ត៌មាន​នោះទេ ។ វា​រួម​មាន​ទាំង​ការបង្កើត​បរិយាកាស​មួយ​ដែល​សិស្ស​អាច​រៀន ហើយ​រកឃើញ​សេចក្ដីពិត​ដោយ​ខ្លួន​ឯង ហើយ​ចែកចាយ​អ្វី​ដែល​ពួកគេ​បានរៀន​ជាមួយ​គ្នា ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ទំព័រ ២៦ ) ។

រូបតំណាង​ផ្នែក​របស់​កុមារ ០២

គំនិត​សម្រាប់​បង្រៀន​កុមារ

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៦:២–៦

ខ្ញុំ​អាច​ជួយ​មនុស្ស​ដទៃ​ឲ្យ​មាន​អារម្មណ៍​ស្វាគមន៍​នៅ​ព្រះវិហារ ។

  • បន្ទាប់ពី​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៦:៥ ជាមួយ​កូនៗ​របស់​បងប្អូន សូម​និយាយ​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​ចង់​ឲ្យ​មនុស្ស​ទទួល​អារម្មណ៍​នៅពេល​ពួកគេ​មក​ព្រះវិហារ​របស់​ទ្រង់ ។ សូម​អញ្ជើញ​កូនៗ​របស់​បងប្អូន​ឲ្យ​ស្រមៃ​ថា ពួកគេ​បាន​ឃើញ​នរណា​ម្នាក់​នៅ​ឯ​ព្រះវិហារ​ជាលើក​ដំបូង ។ សូម​ជួយ​ពួកគេ​អនុវត្ត​វិធី​នានា​ដើម្បី​ជួយ​បុគ្គល​ម្នាក់​នេះ​ទទួល​អារម្មណ៍​ស្វាគមន៍ ។

គោលលទ្ធិ និង​សេចក្តីសញ្ញា ៤៦:៧–២៦

ព្រះវរបិតាសួគ៌​ប្រទាន​អំណោយទាន​ខាង​វិញ្ញាណ​ដល់​ខ្ញុំ ដើម្បី​ផ្ដល់​ពរ​ដល់​អ្នក​ដទៃ​ទៀត ។

  • ដើម្បី​ជួយ​កូនៗ​របស់​បងប្អូន​រៀន​អំពី​អំណោយទាន​ខាងវិញ្ញាណ ដែល​បានពិពណ៌​នា​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៦:១៣–២៦ សូម​ពិចារណា​គំនិត​នេះ ។ បងប្អូន​អាច​សរសេរ​អំណោយទាន​ទាំងឡាយ​នៅលើ​ក្រដាស ហើយ​លាក់​វា​នៅ​ជុំវិញ​បន្ទប់ ។ នៅពេល​កូនៗ​របស់​បងប្អូន​រកឃើញ​ក្រដាស​នីមួយៗ សូម​ជួយ​ពួកគេ​ស្វែងរក​កន្លែង​ដែល​អំណោយទាន​នោះ​បាន​រៀបរាប់​នៅក្នុង កណ្ឌទី ៤៦ ។ សម្រាប់​អំណោយទាន​នីមួយៗ សូម​និយាយ​ជាមួយ​ពួកគេ​អំពី​របៀប​ដែល​វា​ត្រូវ​បាន​ប្រើ​ដើម្បី​ផ្ដល់​ពរ​ដល់​អ្នកដទៃ ( ការពិពណ៌នា​នៅក្នុង « ជំពូក​ទី ២០ ៖ អំណោយទាន​ខាង​ព្រះវិញ្ញាណ » នៅក្នុង គោលលទ្ធិ និង​សេចក្តីសញ្ញា ៧៧–៨០ អាច​ជួយ​បាន ) ។

    2:19

    Chapter 20: Gifts of the Spirit: 8•March 1831

  • សូម​ប្រាប់​កូនៗ​របស់​បងប្អូន​អំពី​អំណោយទាន​ដែល​បងប្អូន​មាន​អារម្មណ៍​ថា ព្រះវរបិតាសួគ៌​បាន​ប្រទាន​ដល់​ពួកគេ ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​និយាយ​អំពី​អំណោយទាន​ដែល​ពួកគេ​សង្កេតឃើញ​ថា​ម្នាក់ៗ​មាន ។ យោងតាម គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៦:៨–៩, ២៦ ហេតុអ្វី​ព្រះវរបិតាសួគ៌​ប្រទាន​អំណោយទាន​ខាងវិញ្ញាណ​ឲ្យ​យើង ? តើ​បងប្អូន​អាច​ប្រើ​អំណោយទាន​របស់​យើង​ដើម្បី​ជួយ​អ្នកដទៃ​ដោយ​របៀប​ណា ?

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤៧:១, ៣

ខ្ញុំ​អាច​កត់ត្រា​ប្រវត្តិសាស្ត្រ​របស់​ខ្ញុំ ។

  • សូម​ឲ្យ​កូនៗ​របស់​បងប្អូន​រកឃើញ​នូវ​អ្វី​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ យ៉ូហាន វិតមើរ ធ្វើ​នៅក្នុង គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៧:១, ៣ ។ បងប្អូន​ក៏​អាច​នឹង​ចែកចាយ​ជាមួយ​គ្នា​នូវ​ដំណើររឿង​ដែល​ចូលចិត្ត​មកពី​បទគម្ពីរ​ផង​ដែរ ។ សូម​ចង្អុល​បង្ហាញ​ថា យើង​ដឹង​អំពី​ដំណើររឿង​ទាំង​នេះ​ដោយសារ​មាន​នរណា​ម្នាក់​បាន​កត់ត្រា​ទុក ។

  • សូម​ពិចារណា​អំពី​របៀប​ដែល​បងប្អូន​អាច​បំផុស​គំនិត ដល់​កូនៗ​របស់​បងប្អូន​ឲ្យ​កត់ត្រា​ប្រវត្តិ​ផ្ទាល់ខ្លួន​របស់​ពួកគេ ។ បងប្អូន​អាច​ចែកចាយ​កំណត់ហេតុ​មួយ​ចំនួន​មកពី​សៀវភៅ​កំណត់ហេតុ​ផ្ទាល់ខ្លួន​របស់​បងប្អូន ឬ​ចែកចាយ​ដំណើររឿង​មួយ​អំពី​ជីដូន ឬ​ជីតា ( សូមមើល FamilySearch.org ឬ​កម្មវិធី​កម្រង​អនុស្សាវរីយ៍ ) ។ បងប្អូន​អាច​ផ្ដល់​គំនិត​សរសេរ​មួយ​ចំនួន​ដូចជា « តើ​មាន​អ្វី​កើតឡើង​នៅ​សប្ដាហ៍​នេះ ដែល​យើង​ចង់​ឲ្យ​ចៅៗ​របស់យើង​ដឹង ? » ឬ « តើ​យើង​ឃើញ​ព្រះហស្ដ​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​យើង​នា​សប្ដាហ៍​នេះ​យ៉ាងណាខ្លះ ? » កុមារ​តូចៗ​អាច​គូរ​រូបភាព​នៃ​បទពិសោធន៍​ពួកគេ ឬ​បងប្អូន​អាច​កត់ត្រា​ដំណើររឿង​របស់​ពួកគេ​ទុក​ឲ្យ​ពួកគេ ។ តើ​ពរជ័យ​អ្វីខ្លះ​ដែល​កើត​មក​ពី​ការរក្សា « ប្រវត្តិ​ទូទៅ » ? ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤៧:១ ) ។

ក្មេងស្រី​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ

គោលលទ្ធិ និង​សេចក្តីសញ្ញា ៤៨:២–៣

ខ្ញុំ​អាច​ជួយ​មនុស្ស​ដទៃ​ដោយ​ការ​ចែក​រំលែកនូវ​អ្វី​ដែល​ខ្ញុំ​បាន​ទទួល ។

  • នៅពេល​បងប្អូន​អាន គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤៨:២–៣ ជាមួយ​កូនៗ​របស់​បងប្អូន បងប្អូន​ប្រហែលជា​ត្រូវ​ពន្យល់​ថា មនុស្ស​កំពុង​មក​រដ្ឋ​អូហៃអូ មកពី​ភាគ​ខាងកើត ហើយ​ពួកគេ​មិន​មាន​កន្លែង​រស់នៅ​ទេ ។ តើ​ព្រះអម្ចាស់​បាន​បង្គាប់​ឲ្យ​ពួកបរិសុទ្ធ​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ ? សូម​ជួយ​កូនៗ​របស់​បងប្អូន​គិត​អំពី​អ្វី​ដែល​ព្រះ​បាន​ប្រទាន​ដល់​ពួកគេ ដែល​ពួកគេ​អាច​ចែករំលែក​ជាមួយ​អ្នក​ដទៃ ។ បងប្អូន​ក៏​អាច​ច្រៀង​ជាមួយ​ពួកគេ​នូវ​បទចម្រៀង​ដូចជា « អូរ​តូច​និយាយ​ថា ‹ ឲ្យ › » ( សៀវភៅចម្រៀង​កុមារ ទំព័រ ១១៦ ) ។

សម្រាប់​គំនិត​បន្ថែម សូម​មើល​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ​នេះ ។

សមាជិក​សាសនាចក្រ​ស្វាគមន៍​គ្នា

អស់​អ្នក​ដែល​ចង់​ថ្វាយបង្គំ​ព្រះអង្គ​សង្គ្រោះ​ត្រូវ​បាន​ស្វាគមន៍​នៅក្នុង​ការប្រជុំ​នៃ​ពួកបរិសុទ្ធ​របស់​ទ្រង់ ។

ទំព័រ​ធ្វើ​សកម្មភាព​សម្រាប់​កុមារ