ចូរ​មក​តាម​ខ្ញុំ
ថ្ងៃ​ទី ៣–៩ ខែ កុម្ភៈ នីហ្វៃទី ២ ១–៥ ៖ « ពួក​យើង​បាន​រស់នៅ​តាម​របៀប​ប្រកបដោយសុភមង្គល »


« ថ្ងៃទី ៣–៩ ខែ កុម្ភៈ ។ នីហ្វៃទី ២ ១–៥ ៖ ‹ ពួក​យើង​បាន​រស់​នៅ​តាម​របៀប​ប្រកបដោយ​សុភមង្គល › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ៣–៩ ខែ កុម្ភៈ ។ នីហ្វៃទី ២ ១–៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២០

អ័ដាម និង នាង​អេវ៉ា ចាក​ចេញ​ពី​សួនច្បារ​អេដែន

អ័ដាម និង នាងអេវ៉ា ដោយ ដូក្លាស ហ្វ្រាយ័រ

ថ្ងៃទី ៣–៩ ខែ កុម្ភៈ

នីហ្វៃ​ទី២ ១–៥

« ពួក​យើង​បាន​រស់​នៅ​តាម​របៀប​ប្រកបដោយ​សុភមង្គល »

ព្រះគម្ពីរ​អាច​បើក​ច្រក​ទ្វារ​ឲ្យមាន​វិវរណៈ​ផ្ទាល់​ខ្លួន ។ នៅពេល​បងប្អូន​អាន នីហ្វៃទី ២ ១–៥ បងប្អូន​អាច​រក​ឃើញ​ថា ព្រះអម្ចាស់​មាន​អ្វី​មួយ​ច្បាស់​លាស់​ដែល​ទ្រង់​សព្វព្រះទ័យ​ចង់​បង្រៀន​ដល់​បងប្អូន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

បើ​សិន​ជា​បងប្អូន​បាន​ដឹង​ថា​ជីវិត​របស់​បងប្អូន​នឹង​ចូលមក​ដល់​ទីបញ្ចប់ តើ​សារលិខិត​ចុង​ក្រោយ​ដែល​បងប្អូន​ចង់​ចែកចាយ​ជា​មួយ​នឹង​មនុស្ស​ដែល​បងប្អូន​ស្រឡាញ់​បំផុត​គឺ​ជា​អ្វី ? នៅពេល​ព្យាការី​លីហៃ​បាន​ដឹង​ថា លោក​ហៀប​នឹង​ចូល​ដល់​ទីបញ្ចប់​នៃ​ជីវិត​លោក លោក​បាន​ប្រមូល​កូនចៅ​របស់​លោក​មក​ជួប​ជុំ​គ្នា​នៅ​នាទីចុង​ក្រោយ​ដើម្បី​ព្យាករ ហើយ​ចែកចាយ​នូវ​សេចក្ដីពិត​នៃ​ដំណឹងល្អ ដែល​លោក​ស្រឡាញ់​ជាមួយ​នឹង​មនុស្ស​ដែល​លោក​ស្រឡាញ់ ។ លោក​បាន​បង្រៀន​អំពី​សេរីភាព ការគោរព​ប្រតិបត្តិ ការធ្លាក់ចុះ​របស់​អ័ដាម និងនាងអេវ៉ា ការប្រោសលោះ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ និង​សេចក្តីអំណរ ។ ពុំ​មែន​កូនចៅ​របស់​លោក​ទាំងអស់​បាន​ទទួល​យក​ទីបន្ទាល់​ចុង​ក្រោយ​របស់​លោក​នោះ​ទេ ប៉ុន្តែ​អ្នកទាំងឡាយ​ណា​ដែល​បាន​ទទួល​យក—ព្រមជា​មួយ​នឹង​មនុស្ស​រាប់​លាន​នាក់​ដែល​បាន​អាន​នៅ​សព្វថ្ងៃ​នេះ—បាន​រកឃើញ​គោលការណ៍​ទាំងឡាយ​សម្រាប់​ការ​រស់នៅ « តាមរបៀប​​ប្រកបដោយសុភមង្គល » នៅ​ក្នុង​ទីបន្ទាល់​របស់​លោក ( នីហ្វៃទី ២ ៥:២៧ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់ផ្សេងៗ​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

នីហ្វៃ ទី ២ ២

ខ្ញុំ​មាន​សេរីភាព​ដើម្បី​ជ្រើសរើស​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាន​មាន​ប្រសាសន៍​ថា ៖ « ​ព្រះ​មាន​ព្រះទ័យ​ចង់ឲ្យ​កូនចៅ​របស់ទ្រង់​គួរ​តែ​ធ្វើ​សកម្មភាព​ស្របតាម​សិទ្ធិជ្រើសរើស​ខាង​សីលធម៌ ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួកគេ ។… វា​គឺ​ជា​ផែនការ​របស់ទ្រង់ និង​ព្រះទ័យ​របស់​ទ្រង់ ដែល​យើង​មាន​តួនាទី​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​ចម្បង​នៅ​ក្នុង​ជីវិត​ផ្ទាល់​របស់​យើង » ( « មាន​ឥស្សរភាព​រហូត​តទៅ ដើម្បី​ធ្វើ​សកម្មភាព​ដោយ​ខ្លួន​ឯងEnsignLiahonaខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ១៦ ) ។ នៅ​ក្នុង​ការ​បង្រៀន​របស់​លោក​អំពី​សិទ្ធិសេរីភាព លីហៃ​បាន​ប្រាប់​អំពី​លក្ខខណ្ឌ​ចាំបាច់​ដែល​ធ្វើ​ឲ្យ​មាន​សិទ្ធិសេរីភាព​កើត​ឡើង​បាន ហើយ​អាច​ជួយ​យើង​ឲ្យ​ឈាន​ទៅដល់​សក្ដានុពល​នៃទេវភាព​របស់​យើង រួមមាន​ដូច​ខាង​ក្រោម ៖

  1. ការដឹង​ខុស និង​ត្រូវ ( នីហ្វៃទី ២ ២:៥ )

  2. ក្រឹត្យវិន័យ​ត្រូវ​បាន​ប្រទាន​ដល់​មនុស្ស ( នីហ្វៃទី ២ ២:៥

  3. ការ​ផ្ទុយ ជម្រើសទាក់ទាយចិត្ត ( នីហ្វៃទី ២ ២:១១

  4. អំណាច​ដើម្បី​ប្រព្រឹត្ត ( នីហ្វៃទី ២ ២:១៦

នៅពេល​បងប្អូន​អាន នីហ្វៃទី ២ ២ តើ​បងប្អូន​រៀន​អ្វីខ្លះ​អំពី​លក្ខខណ្ឌ​នៃ​សិទ្ធិសេរីភាព​នីមួយៗ​ទាំងនេះ និង​ទំនាក់ទំនង​របស់​វា​ចំពោះ​គ្នា​ទៅវិញទៅមក​នោះ ? តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​សិទ្ធិសេរីភាព​របស់​យើង បើ​លក្ខខណ្ឌ​មួយ ឬ​ច្រើន​នៃ​លក្ខខណ្ឌ​ទាំងនេះ​ត្រូវ​បាត់បង់​នោះ ? តើ​បងប្អូន​រៀន​បាន​អ្វីខ្លះ​ទៀត អំពី​សិទ្ធិសេរីភាព​ចេញ​មក​ពី​សម្ដី​របស់​លីហៃ ?

នីហ្វៃទី ២ ២:២២–២៩

ការ​ធ្លាក់ចុះ និង​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។

មាន​មនុស្ស​ជា​ច្រើន​មើល​ទៅ​ការ​ធ្លាក់ចុះ​របស់​អ័ដាម និង​អេវ៉ា គឺ​ជា​ព្រឹត្តការណ៍​ដ៏​សោកនាដកម្ម​មួយ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​បង្រៀន​របស់​លីហៃ អំពី​ការ​ធ្លាក់ចុះ​បាន​បើក​បង្ហាញ​ពី​មូលហេតុ​ដែល​វា​ជា​ផ្នែក​មួយ​ដ៏​ចាំបាច់​ក្នុង​ផែនការ​របស់​ព្រះវរបិតា​សម្រាប់​ការរីកចម្រើន​ដ៏​អស់កល្បជានិច្ច​របស់​យើង ។ នៅពេល​បងប្អូន​អាន​ខគម្ពីរ​ទាំងនេះ សូម​រក​មើល​មូលហេតុ​ដែល​ការ​ធ្លាក់​ចុះចាំបាច់​ត្រូវ​តែ​កើត​មាន​ឡើង​សម្រាប់​យើង—ជា​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌—ដើម្បី​មាន​ការ​រីកចម្រើន ។ តើ​ពលិកម្ម​ធួន​របស់​ព្រះអង្គសង្គ្រោះ​ប្រោសលោះ​យើង​ពី​ការ​ធ្លាក់ចុះបាន​យ៉ាង​ដូចម្ដេចខ្លះ ?

សូមមើល​ផងដែរ ម៉ូសេ ៥:៩–១២៦:៥១–៦២ការធ្លាក់ចុះ​របស់​អ័ដាម និង​នាង​អេវ៉ាប្រធានបទ​ដំណឹង​ល្អ topics.ChurchofJesusChrist.org

នីហ្វៃ​ទី ​២ ៣:៦–២៤

យ៉ូសែប ស៊្មីធ ត្រូវ​បាន​តែងតាំង​ពី​មុន​ផែនដី​ដើម្បី​ស្ដារ​ដំណឹងល្អ​ឡើងវិញ ។

ផ្នែក​ចុង​ក្រោយ​នៃ នីហ្វៃទី ២ ៣ មាន​នូវ​ការ​ព្យាករ​មួយ​ដែល​បាន​ផ្ដល់​ឲ្យ​ដោយ​យ៉ូសែប​នៃ​ស្រុក​អេស៊ីព្ទ អំពី​អ្នក​មើល​ឆុត​នាពេល​អនាគត​ម្នាក់​ដែល​នឹង​មាន​ឈ្មោះ​ដូច​គាត់ ( សូមមើល ខ ១៤–១៥ ) — យ៉ូសែប ស៊្មីធ ។ វា​ក៏​មាន​អ្វីៗ​ជា​ច្រើន​ដែល​ថ្លែង​អំពី​បេសកកម្ម​របស់​យ៉ូសែប ស្ម៊ីធ​ផងដែរ ។ តើ​ ខគម្ពីរ ៦–២៤ ថ្លែង​អ្វីខ្លះ​អំពី យ៉ូសែប ស៊្មីធ « អ្នក​មើល​ឆុត​ជម្រើស » ដែល​នឹង​ប្រទានពរ​ដល់ប្រជា​រាស្ត្រ​របស់​ព្រះ ? តើ​កិច្ចការ​របស់​យ៉ូសែប ស្ម៊ីធ​មាន « តម្លៃដ៏​មហិមា » ចំពោះ​បងប្អូន​យ៉ាង​ដូចម្ដេចខ្លះ ?

ផ្នែក​ដ៏​សំខាន់​មួយ​នៃ​បេសកកម្ម​របស់​យ៉ូសែប ស្ម៊ីធ គឺ​ការ​នាំ​ចេញ​មក​នូវ​ការ​សរសេរ​អំពី​ពូជ​របស់​យ៉ូសែប ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរមរមន ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​ចេញ​មកពី​ជំពូក​នេះ​អំពី​សារៈសំខាន់​នៃ​ព្រះគម្ពីរ​មរមន ?

សូមមើល​ផងដែរ ការបកប្រែ​របស់​យ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ៥០:២៤– ៣៨ (នៅក្នុង សេចក្ដីណែនាំ​ដល់​បទគម្ពីរ ) ។

ព្យាការី យ៉ូសែប ស៊្មីធ

ព្យាការី​របស់​ព្រះអម្ចាស់ ដោយ ដាវីឌ លីនស្លី

នីហ្វៃទី ២ ៤:១៥–៣៥

ខ្ញុំ​អាច​បែរ​មក​រក​ព្រះ​នៅ​ក្នុង​ភាព​ទន់ខ្សោយ​របស់​ខ្ញុំ ។

នីហ្វៃ​បាន​បាត់បង់​ឪពុក​របស់​គាត់​ក្នុង​ពេល​ថ្មីៗ ។ ការទទួល​ខុសត្រូវ​ដើម្បី​ដឹកនាំ​ក្រុមគ្រួសារ​របស់គាត់ ឥឡូវ​ធ្លាក់​មក​លើ​គាត់ ។ គាត់​មាន​អារម្មណ៍​ត្រូវ​បាន​ហ៊ុំព័ទ្ធ​ទៅ​ដោយ​ការ​ល្បួង ហើយ​បាន​បាក់ទឹកចិត្ត ដោយសារ​តែ​អំពើបាប​របស់​គាត់ ។ ទោះជា​ស្ថានភាព​របស់​បងប្អូន​មានភាព​ខុសគ្នា​ពី​នីហ្វៃ​ក្ដី បងប្អូន​អាចយល់អំពី​​គំនិត និង​អារម្មណ៍​របស់​គាត់​ខ្លះៗ ដូច​មាន​កត់ត្រា​នៅក្នុង នីហ្វៃទី ២ ៤:១៥–៣៥ ។ តើ​មាន​អ្វី​ខ្លះ​ដែល​បាន​ជួយ​នីហ្វៃ​នៅក្នុង​សេចក្ដីទុក្ខវេទនា​របស់​គាត់ ? តើ​ការ​ឆ្លើយ​តប​របស់​នីហ្វៃ​ចំពោះ​ឧបសគ្គ​របស់​គាត់ អាច​ជួយ​បងប្អូន​ប្រឈម​មុខ​នឹង​ការលំបាក​របស់​បងប្អូន​យ៉ាង​ដូចម្ដេចខ្លះ ?

នីហ្វៃ​ទី ២ ៥

សុភមង្គល​មាន​នៅ​ក្នុង​ការរស់នៅ​តាម​ដំណឹងល្អ ។

តើ​បងប្អូន​​ឲ្យ​អត្ថន័យ​ដល់​សុភមង្គលថា​យ៉ាង​ដូចម្តេចខ្លះ ? នីហ្វៃ​បាន​សរសេរ​ថា ប្រជាជន​របស់​គាត់​បានរស់នៅ​តាម « របៀប​ប្រកបដោយ​សុភមង្គល » ( នីហ្វៃទី ២ ៥:២៧ ) ។ បងប្អូន​អាច​រក​មើល​ការ​ជ្រើសរើស​ទាំងឡាយដែល​នីហ្វៃ និង​ប្រជាជន​របស់​គាត់​បាន​ធ្វើ ដែល​នាំ​ទៅ​រក​សុភមង្គល—ជា​របៀបទាំងឡាយ​ដែល​ពួកគេ​គាំទ្រ​ដល់​គ្នា​ទៅវិញទៅមក និង​ក្រុមគ្រួសារ​របស់​ពួកគេ អ្វី​ដែល​ពួកគេ​បាន​ឲ្យ​តម្លៃ​ដល់​សហគមន៍​របស់​ពួកគេ ជាដើម ។ល។ តើ​បងប្អូន​រៀន​អ្វីខ្លះ​ដែល​អាច​ជួយ​ឲ្យបងប្អូន​ស្ថាបនា​ជីវិត​ប្រកបដោយ​សុភមង្គល ដូចជា​ប្រជាជន​នីហ្វៃ​បាន​ធ្វើ ?

នីហ្វៃ​ទី ២ ៥:២០–២១

តើ​មានបណ្ដាសាអ្វីខ្លះ​ដែល​កើត​មានឡើង​ចំពោះ​ពួក​សាសន៍​លេមិន ?

នៅជំនាន់នីហ្វៃ បណ្តាសា​របស់សាសន៍​លេមិន គឺពួកគេនឹង​ត្រូវ « បានកាត់ចេញ​ពីវត្តមាន [ របស់ព្រះ ]… ដោយព្រោះ​សេចក្តី​ទុច្ចរិតរបស់ពួកគេ » ( នីហ្វៃទី ២ ៥: ២០–​២១  ) ។ នេះមានន័យ​ថា​ព្រះវិញ្ញាណ​របស់ព្រះ​បាន​ដកចេញ​ពីជីវិត​របស់​ពួកគេ​បន្តិចម្តងៗ ។ ក្រោយមក​នៅពេល​ដែល​សាសន៍​លេមិន​ឱបក្រសោប​យក​ដំណឹងល្អ​នៃព្រះយេស៊ូវ គ្រីស្ទ « ពាក្យបណ្តាសា​នៃព្រះ ក៏ឈប់តាម​ពួកគេតទៀត​ដែរ » ( អាលម៉ា ២៣:១៨ ) ។

ព្រះគម្ពីរ​មរមនក៏បាន​ថ្លែង​ផងដែរ​ថា សញ្ញា​ស្បែក​ខ្មៅ បាន​ធ្លាក់​មក​លើពួកសាសន៍​លេមិន បន្ទាប់​ពី​នីហ្វៃ​បាន​បែក​ចេញ​ពីពួកគេ ។ សម្គាល់​ពីធម្មជាតិ និងរូបរាង​នេះ គឺ​មិន​បានយល់​ទាំងស្រុង​នោះទេ ។ សម្គាល់​នេះដំបូង​គឺ​គ្រាន់​តែបែងចែកពួក​សាសន៍​លេមិន ពី​ពួកសាសន៍​នីហ្វៃ​ប៉ុណ្ណោះ ។ ក្រោយមក​ទាំង​សាសន៍​នីហ្វៃ និង​សាសន៍​លេមិន បាន​ឆ្លង​កាត់អំឡុង​ពេល​នៃ​ភាពទុច្ចរិត និងសុចរិត សម្គាល់នោះ​ប្រែជា​ការចង្អុលបង្ហាញ​មិនឲ្យ​ទាក់ទងគ្នា នៃ​សាសន៍​លេមិន ដែល​កំពុងឈរ​ចំពោះព្រះ​ភ័ក្រ្តរបស់​ព្រះ ។

ព្យាការី​បានអះអាង​នៅ​ក្នុងជំនាន់​របស់យើងថា ស្បៃក​ខ្មៅ គឺមិនមែន​ជា​សម្គាល់​នៃ​ការមិន​គាប់​ព្រះទ័យ ឬបណ្តាសា​របស់ទ្រង់ឡើយ ។ សាសនាចក្រ លើក​កម្ពស់​ដល់​ការបង្រៀន​របស់នីហ្វៃថា​ព្រះអម្ចាស់ « ទ្រង់ពុំបដិសេធ​អ្នក​ណាម្នាក់ ដែលមក​រកទ្រង់នោះ​ឡើយ គឺទាំង​ខ្មៅ និង​ស ទាំង​បាវ​គេ និង​សេរី ទាំង​ប្រុស និង​ស្រី › ( នីហ្វៃទី ២ ២៦:៣៣ ) ។ ប្រធាន រ័សុល អិម ណិលសុន បានប្រកាសថា ៖ « ព្រះអម្ចាស់​បាន​បញ្ជាក់ពីគោលទ្ធិដ៏​សំខាន់របស់ទ្រង់ ចំពោះ​ឱកាសស្មើៗគ្នា​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់ ។ … ភាពខុសគ្នា​រវាង​វប្បធម៌ ភាសា ភេទ ពូជសាសន៍ និង​សញ្ជាតិ ពុំ​សំខាន់​ដូចជា អ្នកស្មោះត្រង់​ចូលទៅ​ក្នុង​ផ្លូវ​នៃ​សេចក្តីសញ្ញា និង​ចូល​មក​កាន់​ព្រះអង្គប្រោសលោះ​ជា​ទីស្រឡាញ់​របស់​យើង​ឡើយ » ( « President Nelson Remarks at Worldwide Priesthood Celebration » [ ថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០១៨] newsroom.ChurchofJesusChrist.org) ។

សូមមើលផងដែ « លុះត្រាយើង​រាល់​គ្នា​បាន​រួបរួម​ខាង​ឯ​សេចក្ដីជំនឿ » ( វីដេអូ ChurchofJesusChrist.org ) ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់ផ្សេងៗ​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

នៅពេល​បងប្អូន​អាន​គម្ពីរ​ជា​មួយ​នឹងក្រុម​គ្រួសារ​របស់​បងប្អូន​នោះ​ព្រះវិញ្ញាណ​នឹង​ជួយបងប្អូន​ឲ្យ​ស្គាល់​ថា គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់ក្រុម​គ្រួសារ​បងប្អូន ។ ទាំងនេះ​គឺជា​គំនិតយោបល់​មួយ​ចំនួន ។

នីហ្វៃទី ២ ១:១៣–២៥

តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​យើង​អំពី​បំណងប្រាថ្នា​ដ៏​ធំ​បំផុត​របស់​ឪពុក​ម្ដាយ​សុចរិត​សម្រាប់​កូនៗ​របស់​ពួកគាត់​គឺ​ជា​អ្វី ?

នីហ្វៃទី ២ ៣:៦

សូម​អាន​ជាមួយ​គ្នា « អ្នក​មើល​ឆុត » នៅក្នុង​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ។ តើ​យ៉ូសែប ស្ម៊ីធ គឺ​ជា​អ្នក​មើល​ឆុត​ដោយ​របៀប​ណា ? ហេតុអ្វី​ក៏​យើង​ត្រូវ​មាន​អំណរគុណ​ចំពោះ​កិច្ចការ​ដែល​យ៉ូសែប ស្ម៊ីធ​បាន​ធ្វើ​សម្រេច​នោះ ? ( សូមមើល នីហ្វៃទី ២ ៣: ៦–២៤  ) ។

នីហ្វៃទី ២ ៤:២០–២៥

នៅពេលដែល​បងប្អូន​អាន នីហ្វៃទី ២ ៤:២០–២៥ ជា​មួយ​គ្នា សូម​ឈប់​នៅ​វគ្គ​ខគម្ពីរ​នីមួយៗ ហើយ​អញ្ជើញ​សមាជិក​គ្រួសារ​ឲ្យ​ចែកចាយ នៅពេល​ពួកគេ​មាន​បទពិសោធន៍ ឬ​ទទួល​អារម្មណ៍អំ​ពី​អ្វី​ដែល​នីហ្វៃ​បាន​ពិពណ៌នា​នោះ ។ តើ​ព្រះ​បាន​ធ្វើ​អ្វីខ្លះ​សម្រាប់ក្រុម​គ្រួសារ​របស់​យើង ?

នីហ្វៃ​ទី ២ ៥

តើ​របៀប​ណា​ខ្លះ​ដែល​គ្រួសារ​របស់​បងប្អូន​កំពុង​រស់នៅ​តាម « របៀប​ប្រកបដោយ​សុភមង្គល » ? នៅពេលដែលក្រុម​គ្រួសារ​របស់​បងប្អូន​អាន នីហ្វៃទី ២ ៥, បងប្អូន​អាច​ពិភាក្សា​អំពី​រឿង​ទាំងឡាយ​ដែល​ពួក​សាសន៍​នីហ្វៃ​បាន​យកចិត្តទុកដាក់ ៖ គឺ​ក្រុមគ្រួសារ ( ខទី ៦ ), បទបញ្ញត្តិ​ទាំងឡាយ ( ខទី ១០ ) , បទគម្ពីរ ( ខទី ១២ ) , ការ​អប់រំ ( ខទី ១៥ ) , ព្រះវិហារ​បរិសុទ្ធ ( ខទី ១៦ ) , ការងារ ( ខទី ១៧ ) និង​ការហៅ​បម្រើ​ក្នុង​សាសនាចក្រ ( ខទី ២៦ ) ។ របៀប​មួយ​ដើម្បី​ធ្វើ​ការណ៍​នេះ​គឺ រកមើល​វត្ថុ​អ្វី​មួយ​ដែល​តំណាង​ឲ្យ​រឿង​ទាំងនេះ​ ហើយ​និយាយ​អំពី​របៀប​ដែល​យើង​បង្ហាញ​ថា យើង​ឲ្យ​តម្លៃ​ដល់​រឿង​ទាំង​នេះ ដូចជា​ពួកសាសន៍​នីហ្វៃ​ដែរ ។

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​ប្រចាំ​សប្ដាហ៍​នេះ នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ការអភិវឌ្ឍន៍​ការ​បង្រៀន​របស់​យើង

ត្រូវចេះសង្កេត ។ នៅពេលដែល​បងប្អូន​យក​ចិត្ត​ទុកដាក់​ទៅលើ​អ្វី​ដែល​កំពុង​កើត​ឡើង​នៅក្នុង​ជីវិត​កូនៗ​របស់​បងប្អូន នោះ​បងប្អូន​នឹង​រកឃើញ​ឱកាស​ដ៏​ល្អ​ដើម្បី​បង្រៀន ។ មតិ​ដែល​កូនៗ​របស់​បងប្អូន​ផ្ដល់​ឲ្យ ឬ​សំណួរ​ដែល​ពួកគេ​សួរ ក៏​អាច​នាំ​ទៅរក​ឧកាស​ដើម្បី​បង្រៀន​បាន​ផង​ដែរ ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះទំព័រ ១៦ ) ។

ក្រុមគ្រួសារ​របស់លីហៃ​កំពុង​លុតជង្គង់​នៅ​លើ​ឆ្នេរ​ខ្សាច់

លីហៃ និង​ប្រជាជន​របស់​គាត់​មក​ដល់​ពិភពលោក​ថ្មី ដោយ ក្លាក ខេលី ប្រាយស៍