« ថ្ងៃទី ១៣–១៩ ខែ កក្កដា ។ អាលម៉ា ៣២–៣៥ ៖ ‹ បណ្ដុះព្រះបន្ទូលនៅក្នុងដួងចិត្តអ្នក › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១៣–១៩ ខែ កក្កដា ។ អាលម៉ា ៣២–៣៥ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២០
ថ្ងៃទី ១៣–១៩ ខែ កក្កដា
អាលម៉ា ៣២–៣៥
« បណ្ដុះព្រះបន្ទូលនៅក្នុងដួងចិត្តអ្នក »
សូមកត់ត្រាចំណាប់អារម្មណ៍ខាងវិញ្ញាណ ដែលអ្នកទទួលបាននៅពេលអ្នកសិក្សា អាលម៉ា ៣២–៣៥ ។ តើយើងមានអារម្មណ៍ដោយបំផុសគំនិតឲ្យធ្វើអ្វីខ្លះ ដោយសារតែអ្វីដែល អ្នករៀន ?
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
សម្រាប់ពួកសាសន៍សូរាំ ការអធិស្ឋានគឺជាការផ្ដោតទៅលើខ្លួនឯង ជាការអនុវត្តតាមទម្លាប់ ដែលធ្វើឡើងតែម្ដងក្នុងមួយសប្ដាហ៍ ។ វារួមមានការឈនៅកន្លែងដែលមនុស្សគ្រប់គ្នាអាចមើលឃើញ ហើយប្រើពាក្យដដែលៗឥតប្រយោជន៍ ដែលបំពេញតែចិត្តខ្លួនឯង ។ ប្រហែលជាអ្វីដែលកាន់តែអាក្រក់នោះគឺ ពួកសាសន៍សូរាំខ្វះសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ—ទាំងបដិសេធការមានព្រះជន្មរបស់ទ្រង់—ហើយបានបៀតបៀនដល់ពួកជនក្រីក្រ ( សូមមើល អាលម៉ា ៣១:៩–២៥ ) ។ ផ្ទុយទៅវិញ អាលម៉ា និងអាមូលេក បានបង្រៀនយ៉ាងមុតមាំថា ការអធិស្ឋានគឺទាក់ទងទៅនឹងអ្វីដែលត្រូវធ្វើនៅក្នុងដួងចិត្តរបស់យើង ជាជាងនៅលើវេទិកាសាធារណៈ ។ ហើយបើសិនជាវាមិននាំទៅកាន់សេចក្ដីមេត្តាករុណាចំពោះអស់អ្នកដែលខ្វះខាតទេ នោះវា « ឥតប្រយោជន៍ទេ ហើយពុំនាំមកអ្នកនូវផលអ្វីសោះ …» ( អាលម៉ា ៣៤:២៨ ) ។ ដែលសំខាន់បំផុត វាគឺជាការបង្ហាញពីសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ដែលប្រទានការប្រោសលោះតាមរយៈ « ការបូជាមួយដ៏និរន្ដរ៍ និងអស់កល្បជានិច្ច » ( អាលម៉ា ៣៤:១០ ) ។ អាលម៉ាបានពន្យល់ថា សេចក្ដីជំនឿដូច្នោះ គឺកើតមកពីភាពរាបសារ ហើយនិង « បំណងប្រាថ្នាដើម្បីជឿ » ( អាលម៉ា ៣២:២៧ ) ។ វាកើតមានឡើងបន្ដិចម្ដងៗ ដូចជាដើមឈើមួយ ហើយវាតម្រូវឲ្យមានការបីបាច់ដោយខ្ជាប់ខ្ជួន ។ នៅពេលបងប្អូនអាន អាលម៉ា ៣២–៣៥ បងប្អូនអាចនឹងពិចារណាអំពីសេចក្ដីជំនឿ និងការអធិស្ឋានផ្ទាល់ខ្លួនរបស់បងប្អូន តើបងប្អូនធ្លាប់មានអារម្មណ៍ថាឥរិយាបទដូចជាសាសន៍សូរាំកើតមានក្នុងខ្លួនបងប្អូនឬទេ ? តើបងប្អូនបំពាក់បំប៉នសេចក្ដីជំនឿរបស់បងប្អូនទៅលើព្រះយេស៊ូវគ្រីស្ទ ដើម្បីឲ្យវាក្លាយទៅជា « ពន្លកឡើងជាជីវិតដ៏អស់កល្បជានិច្ច » យ៉ាងដូចម្ដេច? ( អាលម៉ា ៣២:៤១ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ខ្ញុំអាចជ្រើសរើសដើម្បីបន្ទាបខ្លួន ។
អាលម៉ាបានមើលឃើញថា ពួកសាសន៍សូរាំក្រីក្រ បានបន្ទាបខ្លួន ហើយ « ប្រុងប្រៀបនឹងស្ដាប់តាមព្រះបន្ទូល » ( អាលម៉ា ៣២:៦ ) ។ នៅពេលបងប្អូនអាន អាលម៉ា ៣២:១–១៦ ចូរគិតអំពីរបៀបដែលបងប្អូនប្រុងប្រៀបដើម្បីស្ដាប់តាមព្រះបន្ទូលរបស់ព្រះ ។
តើមានបទពិសោធន៍អ្វីខ្លះដែលធ្វើឲ្យបងប្អូនបន្ទាបខ្លួន ? តើបងប្អូនបានធ្វើអ្វីខ្លះ ដើម្បីបានកាន់តែបន្ទាបខ្លួននោះ ? ខគម្ពីរទាំងនេះអាចបង្រៀនបងប្អូនអំពីរបៀប ដើម្បីជ្រើសរើសបន្ទាបខ្លួន ជាជាងត្រូវបានបង្ខំឲ្យបន្ទាបខ្លួន ។ ឧទាហរណ៍ តើ « សេចក្ដីកម្សត់ខាងឯអ្វីៗនៃលោកិយ » ខុសពី « សេចក្ដីកម្សត់ខាងឯចិត្ត » យ៉ាងណា ? ( ខទី ៣ ) ។ តើ « មានចិត្តសុភាពរាបសារ [ ដោយខ្លួនបងប្អូន ] ដោយព្រោះព្រះបន្ទូល » មានន័យយ៉ាងណា ? ( ខទី ១៤ ) ។
សូមមើលផងដែរ « Humility » Gospel Topics, topics.ChurchofJesusChrist.org ។
ខ្ញុំអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទតាមរយៈការដាំ និងការចិញ្ចឹមបីបាច់ព្រះបន្ទូលរបស់ទ្រង់នៅក្នុងដួងចិត្តរបស់ខ្ញុំ ។
ហេតុអ្វីក៏បងប្អូនគិតថា អាលម៉ាបាននិយាយអំពីការដាំគ្រាប់ពូជមួយគ្រាប់ នៅក្នុងការឆ្លើយតបទៅនឹងចង្ងល់របស់ពួកសាសន៍សូរាំអំពីការថ្វាយបង្គំយ៉ាងដូច្នេះ ? តើគ្រាប់ពូជអ្វីដែលអាលម៉ានិយាយសំដៅទៅលើនោះ ? ( សូមមើល អាលម៉ា ៣២:២៨; ៣៣:២២–២៣ ) ។ នៅពេលបងប្អូនអាន អាលម៉ា ៣២:១៧–៤៣ សូមកត់ចំណាំពាក្យ និងឃ្លាទាំងឡាយដែលជួយបងប្អូនយល់អំពីរបៀបអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ និងព្រះបន្ទូលរបស់ទ្រង់ ។ តើបងប្អូនរៀនអ្វីខ្លះអំពីជំនឿ និងអ្វីដែលពុំមែនជាជំនឿ ? បន្ទាប់មក នៅពេលបងប្អូនអាន ជំពូក ៣៣–៣៤ សូមស្រាវជ្រាវរកចម្លើយចំពោះចម្ងល់របស់ពួកសាសន៍សូរាំ « តើ [ ពួកយើង ] ត្រូវដាំគ្រាប់ពូជដោយរបៀបណា ? » (អាលម៉ា ៣៣:១ ) ។
នេះជារបៀបមួយទៀតដើម្បីសិក្សា អាលម៉ា ៣២–៣៤ ៖ សូមគូររូបភាពដែលតំណាងឲ្យដំណាក់កាលផ្សេងៗនៃការដុះលូតលាស់របស់គ្រាប់ពូជ ។ បន្ទាប់មកដាក់ស្លាករូបភាពនីមួយៗដោយពាក្យទាំងឡាយដែលដកចេញមកពី អាលម៉ា ៣២:២៨–៤៣ ដើម្បីជួយអ្នកឲ្យយល់អំពីរបៀបដាំ និងបីបាច់ព្រះបន្ទូលនៅក្នុងដួងចិត្តរបស់បងប្អូន ។
សូមមើលផងដែរ ម៉ាថាយ ១៣:៣–៨, ១៨–២៣; ហេព្រើរ ១១ នែល អិល អាន់ឌើរសិន « Faith Is Not by Chance, but by Choice » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥, ទំព័រ ៦៥–៦៨ « Faith in Jesus Christ » Gospel Topics topics.ChurchofJesusChrist.org ។
ខ្ញុំអាចថ្វាយបង្គំព្រះនៅក្នុងការអធិស្ឋាន នៅគ្រប់ពេល និងគ្រប់ទីកន្លែង ។
ដំបូន្មានរបស់អាលម៉ា និងអាមូលេក អំពីការថ្វាយបង្គំ និងការអធិស្ឋាន គឺចង់កែតម្រូវការយល់ច្រឡំរបស់ពួកសាសន៍សូរាំ ( សូមមើល អាលម៉ា ៣១:១៣–២៣ ) ។ ប៉ុន្តែសេចក្ដីពិតដែលពួកគេបានបង្រៀនអាចជួយយើងគ្រប់គ្នាឲ្យយល់អំពីការអធិស្ឋាន និងការថ្វាយបង្គំកាន់តែល្អប្រសើរ ។ ប្រហែលជាបងប្អូនអាចធ្វើបញ្ជីពីសេចក្ដីពិតអំពីការអធិស្ឋាន ដែលបងប្អូនស្វែងរកឃើញនៅក្នុង អាលម៉ា ៣៣:២–១១ និង ៣៤:១៧–២៩ ។ នៅជិតនឹងបញ្ជីនោះ សូមធ្វើបញ្ជីមួយទៀតអំពីការយល់ខុសឆ្គងដែលអាចកើតមានអំពីការអធិស្ឋាន ដែលសេចក្ដីពិតទាំងនេះបានកែតម្រូវ ( សូមមើល អាលម៉ា ៣១:១២–២៣ ) ។ តើរឿងទាំងឡាយដែលបងប្អូនបានរៀនមកពីខគម្ពីរទាំងនេះជះឥទ្ធិពលទៅលើរបៀបដែលបងប្អូនអធិស្ឋាន និងថ្វាយបង្គំយ៉ាងដូចម្ដេច ?
តើនរណាជា ស៊ីណូស និងស៊ីណុក ?
ស៊ីណូស និងស៊ីណុក គឺជាពួកព្យាការីដែលបានថ្លែងទីន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ អំឡុងគ្រាព្រះគម្ពីរសញ្ញាចាស់ ប៉ុន្តែការបង្រៀនរបស់ពួកគាត់ពុំមាននៅក្នុងព្រះគម្ពីរសញ្ញាចាស់ទេ ។ ពួកសាសន៍នីហ្វៃ អាចទទួលបានការបង្រៀនរបស់ពួកព្យាការីទាំងនេះ ប្រហែលជាដោយសារតែពួកលោកត្រូវបានរៀបរាប់នៅក្នុងផ្ទាំងលង្ហិន ដែលនីហ្វៃយកបានមកពីឡាបាន់ ។ ពួកលោកត្រូវបានប្រាប់ផងដែរនៅក្នុង នីហ្វៃទី ១ ១៩:១០–១២; យ៉ាកុប ៥:១ និង ហេលេមិន ៨:១៩–២០ ។
« ជីវិតនេះជាពេលដើម្បីត្រៀមខ្លួនទៅជួបព្រះ… » ។
នៅពេលបងប្អូនអាន អាលម៉ា ៣៤:៣០–៤១ សូមពិចារណាថាតើបងប្អូនអាច « ធ្វើល្អឡើងកាលនៅក្នុងជីវិតនេះ [របស់អ្នក]» ( ខទី ៣៣ ) ដោយរបៀបណា ។ តើការប្រែចិត្ត និងការអត់ធ្មត់អាចជួយបងប្អូនប្រុងប្រៀបទៅជួបនឹងព្រះយ៉ាងដូចម្ដេច ? តើមានការផ្លាស់ប្ដូរអ្វីខ្លះដែលបងប្អូនចាំបាច់ត្រូវធ្វើ ដែលបងប្អូនបានបង្អង់ពេលនោះ ? សូមប្រាកដថាបងប្អូនធ្វើតាមចំណាប់អារម្មណ៍ខាងវិញ្ញាណដែលបងប្អូនបានទទួល ។
សូមមើលផងដែរ អាលម៉ា ១២:២៤ ឡារី អរ ឡរ៉ែន « What Lack I Yet? » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៣៣–៣៥ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលបងប្អូនអានគម្ពីរជាមួយនឹងគ្រួសាររបស់បងប្អូន នោះព្រះវិញ្ញាណអាចជួយបងប្អូនឲ្យស្គាល់ថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារបងប្អូន ។ ទាំងនេះគឺជាគំនិតយោបល់មួយចំនួន ។
អាលម៉ា ៣២:៩–១១; ៣៣:២–១១; ៣៤:៣៨–៣៩
តើវានឹងទៅជាយ៉ាងណា បើយើងអនុញ្ញាតឲ្យថ្វាយបង្គំ និងអធិស្ឋានតែនៅថ្ងៃអាទិត្យនោះ ? នៅពេលបងប្អូនអានខគម្ពីរទាំងនេះជាមួយគ្នា សមាជិកគ្រួសារ អាចពិភាក្សាអំពីរបៀបដែលពួកគេអាចថ្វាយបង្គំជារៀងរាល់ថ្ងៃ ហើយនឹងមូលហេតុដែលពួកគេមានអំណរគុណ ដែលពួកគេអាចធ្វើបានរៀងរាល់ថ្ងៃនោះ ។
អាលម៉ា ៣២:២៨–៤៣
រូបភាពអំពីដើមឈើមួយដែលមាននៅក្នុងគម្រោងមេរៀននេះ បងប្អូនអាចប្រើប្រាស់វាដើម្បីបង្ហាញអំពីពាក្យសម្ដីរបស់អាលម៉ានៅក្នុងខគម្ពីរទាំងនេះ ។ ឬ គ្រួសាររបស់បងប្អូនអាចចេញទៅដើរលេង ហើយរកមើលកូនឈើដែលវាដុះនៅដំណាក់កាលផ្សេងៗគ្នា រួចហើយអានខគម្ពីរមកពី អាលម៉ា ៣២ ដើម្បីប្រៀបធៀបដើមឈើដែលដុះឡើងនោះទៅនឹងសេចក្ដីជំនឿរបស់យើង ។ ប្រហែលជាសមាជិកគ្រួសារម្នាក់ៗអាចដាំគ្រាប់ពូជមួយគ្រាប់ ហើយពិភាក្សាអំពីអ្វីដែលយើងចាំបាច់ត្រូវធ្វើដើម្បីជួយឲ្យវាដុះឡើង ។ នៅសប្ដាហ៍ក្រោយៗ បងប្អូនអាចពិនិត្យមើលគ្រាប់ពូជរបស់បងប្អូន ហើយរំឭកគ្នាទៅវិញទៅមកអំពីតម្រូវការដើម្បីបីបាច់ដោយខ្ជាប់ខ្ជួននូវទីបន្ទាល់របស់យើងអំពីព្រះយេស៊ូវគ្រីស្ទ ។
អាលម៉ា ៣៣:២–១១; ៣៤:១៧–២៩
តើខគម្ពីរទាំងនេះផ្ដល់យោបល់អ្វីខ្លះអំពីរបៀបដែលយើង អាចកែលម្អការអធិស្ឋានជាបុគ្គលម្នាក់ៗ និងជាគ្រួសាររបស់យើង ?
អាលម៉ា ៣៤:៣១
តើមានបទពិសោធន៍អ្វីខ្លះដែលបានបង្ហាញដល់យើងថា នៅពេលយើងប្រែចិត្ត នោះយើងចាប់ផ្ដើមទទួលបទពិសោធន៍ « ភ្លាមៗ » អំពីពរជ័យទាំងឡាយនៃផែនការនៃការប្រោសលោះ ?
អាលម៉ា ៣៤:៣៣–៣៥
តើគ្រួសាររបស់បងប្អូនដឹងពីអត្ថន័យនៃការបង្អង់ពេលវេលាដែរឬទេ ? ប្រហែលជានរណាម្នាក់អាចចែកចាយឧទាហរណ៍អំពីការបង្អង់ពេលវេលា និងលទ្ធផលអវិជ្ជមានរបស់វា ។ តើ « ការបង្អង់នូវពេលវេលាចំពោះការប្រែចិត្ត [ របស់យើង ] មានន័យយ៉ាងណា » ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។