ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២០–២៦ ខែ កក្កដា ។ អាលម៉ា ៣៦–៣៨ ៖ « មើល​ទៅ​ព្រះ ហើយ​រស់នៅ »


« ថ្ងៃទី ២០–២៦ ខែ កក្កដា ។ អាលម៉ា ៣៦–៣៨ ៖ ‹ មើល​ទៅ​ព្រះ ហើយ​រស់នៅ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ២០–២៦ ខែ កក្កដា ។ អាលម៉ា ៣៦–៣៨ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២០

បុរស​កំពុង​អធិស្ឋាន

រចនា​រូបភាព​ដោយ យ៉ូស្វេ ដេននីស

ថ្ងៃ​ទី ២០–២៦ ខែ កក្កដា

អាលម៉ា ៣៦:៣៨

« មើល​ទៅ​ព្រះ ហើយ​រស់នៅ »

« នៅពេល​អ្នក​ដឹង​អំពី​អំណរ​ដែល​កើ​តមាន​មកពី​ការ​យល់ដឹង​ដំណឹងល្អ នោះ​អ្នក​នឹង​ចង់​អនុវត្ត​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​នោះ » ( ប្រកាស​ដំណឹង​ល្អ​ទ្រង់ [ ឆ្នាំ ២០០៤ ] ទំព័រ ១៩) ។ សូម​កត់ត្រា​គំនិត និង​ចំណាប់អារម្មណ៍​របស់​អ្នក​អំពី​របៀប​ដើម្បី​អនុវត្ត​សេចក្ដីពិត​ដែល​បងប្អូន​កំពុង​រៀន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

នៅពេល​អាលម៉ា​មើល​ឃើញ​សេចក្ដីទុច្ចរិត​មាន​នៅ​ជុំវិញ​លោក លោក​មាន​អារម្មណ៍​ « សោកសៅ » « សេចក្ដីវេទនា » « សេចក្ដី​គ្រាំគ្រា​ក្នុង​ចិត្ត » យ៉ាង​ខ្លាំង ( អាលម៉ា ៨:១៤ ) ។ លោក​មាន​ប្រសាសន៍​អំពី​ពួកសាសន៍​សូរាំ​ថា « អំពើ​ទុច្ចរិត​បែបនេះ​ដែល​នៅ​ក្នុង​ចំណោម​ប្រជាជន​នេះ » « ធ្វើ​ឲ្យ​ឈឺ​ចាប់​ក្នុង​ព្រលឹង​របស់​ទូល​បង្គំ » ( អាលម៉ា ៣១:៣០ ) ។ លោក​មាន​អារម្មណ៍​ស្រដៀងគ្នា​នេះ​បន្ទាប់ពី​ត្រឡប់​មក​ពី​បេសកកម្ម​របស់​លោកទៅ​ពួក​សាសន៍​សូរាំ​វិញ—លោក​បាន​សង្កេត​ឃើញ​ថា « ចិត្ត​របស់​ប្រជាជន​បាន​ចាប់​ផ្ដើម​រឹងរូស ហើយ​ថា ពួកគេ​បាន​ចាប់​ផ្ដើម​អាក់អន់ចិត្ត ដោយ​ព្រោះ​ភាព​តឹងរឹង​នៃ​ព្រះបន្ទូល » ហើយ​រឿង​នេះ​ធ្វើ​ឲ្យ​ដួងចិត្ត​របស់​លោក « មានការ​សោកសៅ​ជា​ខ្លាំង » ( អាលម៉ា ៣៥:១៥ ) ។ តើ​អាលម៉ា​បាន​ធ្វើអ្វីខ្លះ អំពី​អ្វី​ដែល​លោក​បាន​ឃើញ និង​ទទួល​អារម្មណ៍ ? លោក​ពុំ​គ្រាន់តែ​មានការ​បាក់ទឹកចិត្ត ឬ ចំអក​អំពី​ស្ថានភាព​នៃ​ពិភពលោក​នោះ​ទេ ។ តែ « លោក​បាន​ចាត់​ឲ្យ​កូន​ប្រុសៗ​របស់​លោក​មក​ប្រជុំ​គ្នា » ហើយ​បាន​បង្រៀន​ពួកគេ​នូវ « ការណ៍​ទាំង​ឡាយដែល​ទាក់ទង​នឹង​សេចក្ដីសុចរិត » ( អាលម៉ា ៣៥:១៦ ) ។ ដូច​អាលម៉ា​បាន​ថ្លែងទីបន្ទាល់​ថា « គ្មាន​ផ្លូវ ឬ​មធ្យោបាយ​ឯណា​ផ្សេង​ទៀត​ទេ ដែល​នាំ​ឲ្យ​មនុស្ស​បាន​សង្គ្រោះ មាន​តែ​ដោយ និង​តាមរយៈ​ព្រះគ្រីស្ទ​មួយ​ប៉ុណ្ណោះ ។… មើល​ចុះ ទ្រង់​គឺ​ជា​ព្រះបន្ទូល​នៃ​សេចក្ដីពិត និង​សេចក្ដី​សុចរិត » ( អាលម៉ា ៣៨:៩ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

អាលម៉ា ៣៦

ខ្ញុំ​អាច​កើត​មក​ពី​ព្រះ នៅពេល​ខ្ញុំ​បន្ទាប​ខ្លួន ហើយ​ប្រែចិត្ត ។

មនុស្ស​មួយចំនួន​តូច នឹង​ជួប​បទពិសោធន៍​ដ៏​សោកនាដកម្ម​ដូចជា​ការផ្លាស់ប្រែចិត្តជឿ​របស់​អាលម៉ា​ផងដែរ ។ ប៉ុន្តែ​មាន​គោលការណ៍​ជាច្រើន​នៅ​ក្នុងបទពិសោធន៍​របស់​លោក ដែល​យើងទាំងអស់​គ្នា​អាច​រៀន​ និង​អនុវត្ត ដោយសារ​មនុស្ស​គ្រប់រូប​ត្រូវ​តែ « កើត​មក​ពី​ព្រះ » ( អាលម៉ា ៣៦:២៣ ) ។ នៅពេល​បងប្អូន​អាន អាលម៉ា ៣៦ សូម​រកមើល​គោលការណ៍ ដែលបងប្អូនអាច​អនុវត្ត ។ ឧទាហរណ៍ តើ​មនុស្ស​ម្នាក់​ដែល​បាន​កើត​មក​ពី​ព្រះ​មានអារម្មណ៍​យ៉ាងណា​អំពី​អំពើបាប ? អំពី​ព្រះយេស៊ូវ​គ្រីស្ទ ? បងប្អូនក៏​អាច​រកមើល​ការ​ផ្លាស់ប្ដូរ​នានា​ដែល​បងប្អូន​អាច​នឹង​រំពឹងទុក ដើម្បី​មើលឃើញ​ពី​សេចក្ដីជំនឿ និង​សកម្មភាព​របស់​មនុស្ស ដែល​បាន​កើត​មក​ពី​ព្រះ ។

សូមមើល​ផងដែរ ម៉ូសាយ ៥:៧; ២៧:២៥–២៦; អាលម៉ា ៥:១៤; ២២:១៥; ហេលេមិន ៣:៣៥; « Conversion » ប្រធានបទ​ដំណឹងល្អ (Gospel Topics) គេហទំព័រ topics.ChurchofJesusChrist.org ។

អាលម៉ា ៣៦

ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​ដង្វាយធួន​សម្រាប់អំពើបាប​នៃ​ពិភពលោក​ ។

បងប្អូន​អាច​កត់សម្គាល់​ឃើញនូវ​ដំណើររឿង​ដដែលៗ​មួយចំនួន​របស់​អាលម៉ា​អំពី​ការ​ផ្លាស់ប្រែចិត្តជឿ​របស់​លោក​នៅ​ក្នុង​ជំពូក​នេះ ។ រឿង​នោះ គឺ​ដោយសារ​តែ អាលម៉ា ៣៦ គឺ​ជា​គំរូ​ដ៏​អស្ចារ្យ​មួយ​នៃ​ទម្រង់​កំណាព្យ​ហេព្រើរ ដែល​ហៅ​ថា chiasmus ដែល​ពាក្យ​សម្ដី ឬ​គំនិត ត្រូវ​បាន​បង្ហាញ​តាម​លំដាប់ជាក់លាក់មួយ ដែល​ដឹកនាំ​ទៅរក​គំនិត​សំខាន់​មួយ បន្ទាប់មក​ថ្លែង​ដដែលតាម​លំដាប់បញ្ច្រាស់ ។ នៅ​ក្នុង អាលម៉ា ៣៦ គំនិត​នៅ​ក្នុង ខ ៣ ត្រូវ​បាន​ថ្លែង​ដដែល​នៅ​ក្នុង ខ ២៧ គំនិត​នៅក្នុង ខ ៥ ត្រូវ​បាន​ថ្លែង​ដដែល​នៅក្នុង ខ ២៦ ជាដើម ។ គំនិត​សំខាន់​គឺ​ជា​សារលិខិត​សំខាន់​បំផុត​នៃ chiasmus ។ ចាំមើល ​បើសិន​ជា​បងប្អូន​រកឃើញ​គំនិត​សំខាន់​នៅ​ក្នុង​ ខ ១៧–១៨ ។ សូម​​កត់សម្គាល់​អំពី​របៀប​ដែល « ការ​តោងជាប់​នូវ​គំនិត​នេះ » បាន​ជះឥទ្ធិពល​ដល់​អាលម៉ា ហើយ​ផ្លាស់ប្រែ​ជីវិត​របស់​លោក ។ តើសេចក្ដីពិត​​​នេះបាន​ជះឥទ្ធិពល​លើ​បងប្អូន​យ៉ាង​ដូចម្ដេច ? តើ​គំនិត​ដដែលៗ​ផ្សេង​ទៀត ដែល​បងប្អូន​រក​ឃើញ​នៅ​ក្នុង​វគ្គ​បទគម្ពីរ​នេះ​មាន​អ្វីខ្លះ ?

តើ​ដំណើរ​រឿង​អំពី​ការ​ប្រែចិត្ត និង​ការអភ័យទោស​នេះ បំផុសគំនិត​បងប្អូន​ឲ្យ​ធ្វើ​តាម​គំរូ​របស់​អាលម៉ា ហើយ​ងាក​ទៅ​រក​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ chiasmus សូមមើល សៀវភៅ​សិក្សា​អំពី​ព្រះគម្ពីរមរមន សម្រាប់​សិស្ស ( សៀវភៅ​សិក្សា​ប្រព័ន្ធ​អប់រំ​សាសនាចក្រ [ ឆ្នាំ ២០០៩ ] ទំព័រ ២៣២–៣៣ ) ។

អាលម៉ា ៣៧

បទគម្ពីរ​ទាំងឡាយ​ត្រូវ​បាន​រក្សា​ទុក « សម្រាប់​គោលបំណង​ដ៏​ឆ្លាតវៃ » ។

តើ​បងប្អូន​ធ្លាប់​គិត​អំពី​អព្ភូតហេតុ និងពរជ័យ​មួយ កើត​មាន​ដោយសារ​តែ​មាន​បទគម្ពីរ​នា​សព្វថ្ងៃនេះ​ឬទេ ? ព្រះបាន « ទុកដាក់លើ [ យើង ] នូវ​វត្ថុ​ទាំងនេះ ដែលពិសិដ្ឋ » ( អាលម៉ា ៣៧:១៤ ) ។ នៅ​ពេល​បងប្អូន​អាន អាលម៉ា ៣៧ សូម​ស្វែងរក​ពរជ័យ​ដែល​កើត​មាន​មក​ពី​ការ​មានបទគម្ពីរ ។ តើបងប្អូន​​ធ្លាប់​មាន​បទ​ពិសោធន៍​ពី​ពរជ័យ​ទាំង​នេះ​តាម​របៀប​ណា ? តើ​យើង​អាច​ប្រើ​បទគម្ពីរ​ដើម្បី​ជួយ « បង្ហាញ​ព្រះចេស្ដារ​របស់ [ ព្រះ ] ដល់​ពួក​ជំនាន់​ក្រោយ » តាម​របៀប​ណា ?? (អាលម៉ា ៣៧:១៨ ) ។

នៅ​ក្នុង អាលម៉ា ៣៧:៣៨–៤៧ អាលម៉ា ប្រៀបធៀប « ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ » ទៅ​នឹង​លីអាហូណា ។ នៅពេល​បងប្អូន​ពិចារណា​អំពី​ការ​ប្រៀបធៀប​នេះ សូម​នឹកគិត​អំពី​របៀប​ដែល​បងប្អូន​មានបទពិសោធន៍​អំពី​អព្ភូតហេតុ និង​ព្រះចេស្ដា​នៃ​ការ​បង្រៀន​របស់​ព្រះគ្រីស្ទ « ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ » ( អាលម៉ា ៣៧:៤០ ) ។

សូមមើល​ផងដែរ ឌី ថត គ្រីស្តូហ្វឺសិន « The Blessing of Scripture » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៣២–៣៥ ។

ស្ត្រី​កំពុង​អាន​ព្រះគម្ពីរ

ព្រះគម្ពីរបង្រៀនយើងពីរបៀបធ្វើ​តាម​ព្រះ ។

អាលម៉ា ៣៧:៦–៧

« តាមរយៈ​​កិច្ចការ​តូចតាច និង​ងាយ​ទើប​នាំឲ្យ​កើត​កិច្ចការ​ដ៏​ធំៗ​បាន » ។

ពេល​ខ្លះ​យើង​អាច​មានអារម្មណ៍​ដូចជា​បញ្ហា​របស់​យើង​គឺ​ធំធេង​ខ្លាំង​ណាស់ ហើយ​ស្មុគស្មាញ ដែល​ដំណោះស្រាយ​ត្រូវ​តែ​ធំធេង និង​ស្មុគស្មាញ​ដូចគ្នា​ផងដែរ ។ ប៉ុន្តែ​ពី​មួយគ្រា​ទៅ​មួយ​គ្រា ព្រះអម្ចាស់​បាន​ជ្រើសរើស​ប្រើ « កិច្ចការ​តូចតាច ហើយ​ងាយ » ( អាលម៉ា ៣៧:៦ ) ដើម្បី​សម្រេច​កិច្ចការ​របស់​ទ្រង់ ហើយ​ប្រទានពរ​ដល់​ជីវិត​កូនចៅ​របស់​ទ្រង់ ។ នៅពេល​បងប្អូន​អាន អាលម៉ា ៣៧:៦–៧ សូមពិចារណា ហើយ​កត់ត្រា​អំពី​របៀប​ដែល​បងប្អូន​បាន​ឃើញ​គោលការណ៍​នេះ​មាន​នៅ​ក្នុង​ជីវិត​របស់​បងប្អូន ។ តើ​កិច្ចការ​តូច ហើយងាយ​មួយចំនួនណា​ខ្លះ ដែល​ព្រះអម្ចាស់​បាន​ប្រើ​ដើម្បី​ប្រទានពរ និង​សម្រេច​កិច្ចការ​របស់​ទ្រង់ ?

សូមមើល​ផងដែរ អាលម៉ា ៣៧:៤១–៤៦ ដាល្លិន អេក អូក « Small and Simple Things » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៨, ទំព័រ ៨៩–៩២ ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

នៅពេល​បងប្អូន​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​បងប្អូន នោះ​ព្រះវិញ្ញាណ​អាច​ជួយបងប្អូន​ឲ្យ​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​បងប្អូន ។ ទាំងនេះ​គឺជា​គំនិតយោបល់​មួយ​ចំនួន ។

អាលម៉ា ៣៦:៥–២៦

ទោះ​ជា​បទពិសោធន៍​របស់​អាលម៉ា​មានភាព​អស្ចារ្យ​ក្ដី ក៏​ការ​ផ្លាស់ប្រែ​ចិត្តជឿ​របស់​លោក​បង្ហាញ​អំពី​គោលការណ៍​ជាច្រើន​ដែល​អនុវត្ត​នៅ​ក្នុង​ជីវិត​របស់​យើ​ងទាំងអស់​គ្នា​ផងដែរ ។ សូម​អញ្ជើញ​សមាជិក​គ្រួសារ​ម្នាក់ៗ​ឲ្យ​ជ្រើសរើស​ខ​មួយ​មកពី អាលម៉ា ៣៦:៥–២៦ ដែល​បង្រៀន​អំពី​ការ « កើត​មក​អំពី​ព្រះ » ។ តើ​​យើង​អាច​រៀនអ្វីខ្លះមក​​ពី​ខគម្ពីរ​ទាំងនេះ ? ប្រហែលជា​មាន​សមាជិក​គ្រួសារ​អាច​ចែកចាយ​អំពី​របៀប​ដែល​ពួកគេ​បាន​អនុវត្ត​គោលការណ៍​ទាំងឡាយ​ដែល​អាលម៉ា​បាន​ពិពណ៌នា ។

អាលម៉ា ៣៦:១៨–២១, ២៤

តើ​យើង​អាច​ប្រើប្រាស់​ខគម្ពីរទាំងនេះ​ដើម្បី​ជួយ​នរណា​ម្នាក់​ដើម្បី​មើលឃើញ​ថា ការ​ប្រែចិត្ត​គឺជា​បទពិសោធន៍​ដ៏​មាន​អំណរ​មួយ ពុំ​មែនគួរ​ឲ្យ​ខ្លាច​យ៉ាង​ដូច​ម្ដេច​ដែរ ? តើ​ការ​ប្រែចិត្ត​អាច​បំផុសគំនិត​យើង​ឲ្យ​ចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នក​ដទៃ​តាម​របៀប​ណា ?

អាលម៉ា ៣៧:៦–៧, ៣៨–៤៦

តើ « កិច្ចការ​តូចតាច ហើយ​ងាយ » ( អាលម៉ា ៣៧:៦ ) នាំ​ឲ្យកើតមាន​កិច្ចការ​ធំៗ​នៅ​ក្នុង​ជីវិត​របស់​យើង​យ៉ាងណា​ខ្លះ ? តើព្រះបន្ទូល​នៃ​ព្រះប្រៀប​​ដូចជា​លីអាហូណា​តាម​របៀប​ណា ? តើ​យើងអាច​ជួយ​គ្នា​ទៅវិញ​ទៅ​មក​សិក្សា​ព្រះគម្ពីរ​កាន់តែ​ដោយ​ឧស្សា​ហ៍ព្យាយាម​ដោយ​របៀប​ណា ?

អាលម៉ា ៣៧:៣៥

តើហេតុអ្វី​បានជា​វា​គឺជា​រឿង​ឆ្លាតវៃ​ដើម្បី​រៀន​រក្សា​បទបញ្ញត្តិ​ទាំងឡាយ​ខណៈ​ដែល​ « យើងនៅជាយុវវ័យ » ?

អាលម៉ា ៣៨:១២

តើ​គ្រួសារ​របស់​អ្នក​ស្គាល់​ថាទប់​ [ បង្ហៀរ ] ជា​អ្វី​ទេ ? ប្រហែលជា​បងប្អូន​អាច​បង្ហាញ​រូបភាព​អំពី​បង្ហៀរសេះ ហើយ​និយាយ​អំពី​របៀប​ដែល​វា​ប្រើ​មក​គ្រប់គ្រង​សត្វពានៈ ។ តើ​ការ​ « ទប់​អស់​ទាំង​តណ្ហា​ [ របស់យើង ] » មានន័យ​យ៉ាងណា ? តើ​ការ​ទប់​អស់​ទាំង​តណ្ហា​របស់​យើង​ជួយ​យើងឲ្យ « បាន​ពោរពេញ​ទៅ​ដោយ​សេចក្ដីស្រឡាញ់ » ដោយ​របៀប​ណា ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

សូម​កត់ត្រា​ចំណាប់អារម្មណ៍​នានា ។ នៅពេល​អ្នក​កត់ត្រា​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ នោះអ្នក​បង្ហាញ​ព្រះអម្ចាស់​ថា​អ្នក​ឲ្យ​តម្លៃ​ទៅលើ​ការ​ដឹកនាំ​របស់​ទ្រង់ ហើយ​ទ្រង់​នឹង​ប្រទានពរ​អ្នក​នូវ​វិវរណៈ​កាន់តែ​ញឹកញាប់ ។ នៅពេល​បងប្អូន​សិក្សា សូមកត់ត្រា​គំនិត​របស់​អ្នក​ទុក ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១២៣០ ) ។

ទេវតា​បាន​យាង​មកកាន់​អាលម៉ា និង បុត្រា​របស់​ម៉ូសាយ

ទេវតា​​លេច​មក​ឯ​អាលម៉ា និង ពួកបុត្រា​របស់​ម៉ូសាយ ដោយ ក្លាក ខេលី ប្រាយ