ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២០–២៦ ខែ កក្កដា អាលម៉ា ៣៦–៣៨ ៖ « មើល​ទៅព្រះ ហើយ​រស់នៅ »


« ថ្ងៃទី ២០–២៦ ខែ កក្កដា អាលម៉ា ៣៦–៣៨ ៖ ‹ មើល​ទៅព្រះ ហើយ​រស់នៅ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ២០–២៦ ខែ កក្កដា អាលម៉ា ៣៦–៣៨ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២០

បុរស​អធិស្ឋាន

រចនា​រូបភាព​ដោយ យ៉ូស្វេ ដេននីស

ថ្ងៃទី ២០–២៦ ខែ កក្កដា

អាលម៉ា ៣៦–៣៨

« មើល​ទៅព្រះ ហើយ​រស់នៅ »

ពេល​អ្នក​សិក្សា អាលម៉ា ៣៦–៣៨ ប្រកប​ដោយ​ការអធិស្ឋាន នោះ​ចំណាប់​អារម្មណ៍​ផ្សេងៗ​អំពី​កុមារ​ដែល​អ្នក​បង្រៀន​អាច​កើត​មាន​ដល់​អ្នក ។ សូម​កត់ត្រា​ចំណាប់អារម្មណ៍​ទាំងនេះ វា​អាច​​ផ្តល់​ជា​គំនិត​សម្រាប់​សកម្មភាព​រៀន​សូត្រ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​អញ្ជើញ​កុមារ​ទាំងអស់​ឲ្យ​ចែកចាយ​​អ្វី​មួយ​ដែល ឪពុក​ម្ដាយ​របស់​ពួកគេ​បាន​បង្រៀន​ពួកគេ ។ សូម​សួរ​ពួកគេ ប្រសិនបើ​ពួកគេ​ដឹង​ពី​អ្វី​ដែល​អាលម៉ាបាន​បង្រៀន​កូនប្រុស​របស់​លោក ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

អាលម៉ា ៣៦:៦, ២០, ២៤

ការប្រែចិត្ត​នំា​មក​នូវ​អំណរ​ដល់​ខ្ញុំ ។

ការ​បង្រៀន​កុមារ​​អំពី​អំណរ​នៃ​ការប្រែចិត្ត​កាល​ពួកគេ​នៅក្មេង ​អាច​បំផុសគំនិត​ពួកគេ​ឲ្យ​ប្រែចិត្ត ពេល​ពួកគេ​ធំ​ឡើង ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន អាលម៉ា ៣៦:២០ ឲ្យ​កុមារ​ស្តាប់ ហើយ​សូម​ឲ្យ​ពួកគេ​ស្តាប់​រក​​​អារម្មណ៍​របស់​អាលម៉ា ។ សូម​ឲ្យ​កុមារ​ប្រាប់​អ្វី​មួយ​ចំនួន​ដែល​ធ្វើឲ្យ​ពួកគេ​មាន​អំណរ ។ សូម​បង្ហាញ​រូបភាព​មួយ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ពន្យល់​ថា អាលម៉ា​មាន​អំណរ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ​បាន​អត់ទោស​បាប​ឲ្យ​លោក ។

  • សូម​ឲ្យ​ក្រដាស​ទៅ​កុមារ​ម្នាក់ៗ ដែល​មាន​រូប​មុខ​មនុស្ស​រីករាយ​នៅ​ម្ខាង និង​រូបមុខ​មនុស្ស​កើត​ទុក្ខ​នៅ​ម្ខាង​ទៀត ។ សូម​ឲ្យ​ពួកគេ​ស្តាប់​ខណៈ​អ្នក​អាន អាលម៉ា ៣៦:៦ ហើយ​ជ្រើសរើស​មុខ​ណា​មួយ​ដែល​ពួកគេ​គួរ​តែ​លើក​បង្ហាញ ។ សូម​ពន្យល់​ថា អាលម៉ា​បាន​ប្រែចិត្ត ហើយ​​ទទួល​បាន​អារម្មណ៍​អំណរ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ​បាន​អត់ទោស​លោក​ចំពោះ​ជម្រើស​អាក្រក់​ដែល​លោក​បាន​ធ្វើ ។ សូម​ឲ្យ​កុមារ​ស្តាប់​ខណៈ​អ្នក​អាន អាលម៉ា ៣៦:២៤ អំពី​ជម្រើស​ល្អ​ដែល​លោក​បាន​ធ្វើ​នាពេល​ក្រោយ​មក ហើយ​លើក​រូប​មុខ​ដែល​ត្រូវ ។

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​អំពី​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​គ្នា ដូចជា​បទ « ទ្រង់​បញ្ជូន​បុត្រា​ទ្រង់មក » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ២០–២១ ) ។ សូម​ថ្លែង​ទីបន្ទាល់​របស់​អ្នក​ថា ព្រះយេស៊ូវ​​បាន​យាង​ចុះ​មក​ផែនដី ដើម្បី​សង្គ្រោះ​យើង​ចេញ​ពី​អំពើបាប និង​នាំ​អំណរ​មក​​កាន់​ពួកយើង ។

អាលម៉ា ៣៧:៦–៧

« តាមរយៈ​​កិច្ចការ​តូចតាច និង​ងាយ​ទើប​នាំឲ្យ​កើត​កិច្ចការ​ដ៏​ធំៗ​បាន » ។

តើ​អ្នក​អាច​បង្រៀន​កុមារ​ឲ្យ​ទទួល​ស្គាល់​ថា ព្រះអម្ចាស់​ប្រើ​កិច្ចការ​តូចតាច ឬ​ងាយ​ ​ដើម្បី​សម្រេច​កិច្ចការ​របស់​ទ្រង់​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន អាលម៉ា ៣៧:៦–៧ ហើយ​អញ្ជើញ​កុមារ​ឲ្យ​​ក្រាប​ចុះ គ្រប់ពេល​ដែលពួកគេ​អាន​ពាក្យ « តូចតាច » ។ សូម​បង្ហាញ​ពួកគេ​នូវ​វត្ថុ​តូចៗ​​ពីរបី ដែល​អាច​ធ្វើ​ឲ្យ​រឿង​ធំ​កើត​ឡើង​បាន ឬ​រំកិល​វត្ថុ​ធំៗ​បាន ដូចជា​ថ្មពិល ឬ​សោឡាន ។ តើ​រឿង​ធំ​អ្វី​ខ្លះ​អាច​កើត​ឡើង ឬ​អាច​រំកិល​បាន ដោយសារ​កិច្ចការ​តូចតាច​នោះ ? សូម​ជួយ​កុមារ​ឲ្យ​គិត​អំពី​កិច្ចការ​តូចតាច ឬ​ងាយ​មួយ​ចំនួន​ដែល​ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​ពួកយើង​ធ្វើ ។ តើ​រឿង​ធំ​អ្វី​ខ្លះ​អាច​កើត​ឡើង​ដោយសារ​បទបញ្ញត្តិ​តូចតាច ឬ​ងាយ​ទាំង​នេះ ?​

  • សូម​បង្ហាញ​រូបភាព​មួយ ឬ​ពីរ​អំពី​វត្ថុ​តូចៗ​ដែល​​ផ្គុំ​ចូល​គ្នា​ក្លាយ​ជា​វត្ថុ​ធំ​បាន ដូចជា​​ធាង​ស្មៅ និង​វាល​ស្រែ ឬ​តំណក់​ទឹកភ្លៀង និង​បឹង ។ សូម​ថ្លែង​ទីបន្ទាល់​ថា សូម្បី​តែ​ទង្វើ​តូចតាច ងាយ​ៗ​ក៏​អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ដ៏​ធំ​នៅក្នុង​ជីវិត​របស់​យើង និង​ជីវិត​មនុស្ស​ដទៃ​​បានដែរ ។ សូម​លើកទឹក​កុមារ​ឲ្យ​និយាយ​អំពី​កិច្ចការ​តូចតាច កិច្ចការ​ល្អៗ​មួយ​ចំនួន​ដែល​ពួកគេ​ធ្វើ​រៀងរាល់​ថ្ងៃ ឬ​ចែកចាយ​បទពិសោធន៍​ផ្ទាល់​របស់​អ្នក ។ សូម​ឲ្យ​កុមារ​​រើស​យក​កិច្ចការ​ងាយ ​និង​ល្អៗ ដែល​ពួកគេ​អាច​ធ្វើ​នៅ​សប្តាហ៍​នេះ ហើយ​គូរ​រូបភាព​របស់​ពួកគេ​កំពុង​ធ្វើ​កិច្ចការ​នោះ ។ សូម​ឲ្យ​ពួកគេ​​យក​រូបគំនូរ​របស់​ពួកគេ​ទៅ​ផ្ទះ ហើយចែកចាយ​​រូបភាព​នោះ​ជាមួយ​ក្រុមគ្រួសារ​ពួកគេ ។

អាលម៉ា ៣៧:៣៨–៤៧

ព្រះគម្ពីរ​អាច​ជួយ​យើង​រៀងរាល់​ថ្ងៃ ។

ទោះបី​កុមារ​តូចៗ​ជាច្រើន​ពុំ​អាច​អាន​បាន​ក្តី ក៏​អ្នក​​អាច​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​ទីបន្ទាល់​មួយ​អំពីអំណាច​នៃ​ព្រះគម្ពីរ​​ដែល​ដឹកនាំ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​ដែរ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​រូបភាព​លីអាហូណា ( ដូចជា សៀវភៅ​រូបភាព​ដំណឹងល្អ លេខ ៦៨ ) ឬ​អញ្ជើញ​កុមារ​ឲ្យ​គូរ​រូប​លីអាហូណា​មួយ ខណៈ​ពួកគេ​ចែកចាយ​អ្វី​ដែល​ពួកគេ​ចងចាំ​អំពី​វា ( សូមមើល នីហ្វៃ​ទី ១ ១៦:១០, ២៨–២៩ ) ។ សូម​លើក​ព្រះគម្ពីរ​ឡើង ហើយ​ឲ្យ​កុមារ​ចែកចាយ​អំពី​របៀប​ដែល​ព្រះគម្ពីរ​ប្រៀប​ដូចជា​លីអាហូណា ។ សូម​ប្រើ អាលម៉ា ៣៧:៣៨–៤៧ និង​ទំព័រសកម្មភាព​សប្តាហ៍​នេះ​ជា​កិច្ច​បន្ថែម​លើ​ការពិភាក្សា​នេះ ។

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​​​អំពី​​ការសិក្សា​ព្រះគម្ពីរ​ជាមួយ​គ្នា ដូចជា​បទ « ស្វែងរក គិត អធិស្ឋាន » ឬ​បទ « ពេល​ខ្ញុំ​ស្វែងយល់​គម្ពីរ​ពិសិដ្ឋ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៦៦ ទំនុក​តម្កើង លេខ ១៥៩ ) ។ តើ​មានពរជ័យ​អ្វី​ខ្លះ​ស្តីពី​ការសិក្សា​ព្រះគម្ពីរ​​ត្រូវបាន​លើក​ឡើង​ក្នុង​ចម្រៀង​នេះ ?

    ស្ត្រី​អាន​ព្រះគម្ពីរ

    ព្រះគម្ពីរ​បង្រៀន​យើង​ពី​របៀប​ធ្វើ​តាម​ព្រះ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

អាលម៉ា ៣៦

ខ្ញុំ​អាច « កើត​មក​អំពី​ព្រះ » ពេល​ខ្ញុំ​ធ្វើ​តាម​ព្រះយេស៊ូវ ហើយ​ប្រែចិត្ត​ពី​អំពើ​បាប​របស់​ខ្ញុំ ។

« ការ​ប្រែចិត្តជឿ…​គឺ​ជា​ការផ្លាស់ប្តូរ​​លក្ខណៈ​​របស់​យើង ។ វា​គឺ​ជា​ការផ្លាស់ប្តូរ​យ៉ាង​ចាំបាច់​មួយ​ដែល​ព្រះអម្ចាស់ និង​ពួក​ព្យាការី​របស់​ទ្រង់​ចាត់ទុក​ថា ជា​ការចាប់កំណើត​ជា​ថ្មី » ( « ការ​ប្រែចិត្តជឿ » Gospel Topics topics.ChurchofJesusChrist.org ) ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​រំឭក​ជាមួយ​កុមារ​អំពី​ដំណើរ​រឿង​នៃ​ការប្រែចិត្ត​ជឿ​របស់​អាលម៉ា​ជាកូន​នៅក្នុង អាលម៉ា ៣៦:៦–២១ ។ សូម​សរសេរ​ពាក្យ និង​ឃ្លា​នានា​ចេញ​ពី​ខគម្ពីរ​ទាំង​នេះនៅ​លើ​ចម្រៀក​ក្រដាស ដែល​ពិពណ៌នា​អំពី​អារម្មណ៍​អាលម៉ា ហើយ​បិទ​វា​នៅលើ​ក្តារ​ខៀន ។ សូម​ឲ្យ​កុមារ​រៀប​​ចម្រៀក​ក្រដាស​នោះ​ជា​ពីរ​ក្រុម ៖ អារម្មណ៍​ដែល​អាលម៉ា​បាន​មាន​ពីមុន​លោក​បាន​ចាំ​អ្វី​ដែល​ឪពុក​របស់​លោក​បាន​បង្រៀន​អំពី​ព្រះអង្គសង្គ្រោះ និង​អារម្មណ៍​ដែល​លោក​មាន​បន្ទាប់​ពី​លោក​បាន​ចាំ ។ សូម​អាន អាលម៉ា ៣៦:១៧–២០ ហើយ​ថ្លែង​ទីបន្ទាល់​​ដល់​កុមារ​ថា ព្រះយេស៊ូវ​គ្រីស្ទ​អភ័យទោស​ឲ្យ​យើង ពេល​យើង​ប្រែចិត្ត ។

  • សូម​សរសេរ​ពាក្យ កើត​មក​អំពី​ព្រះ និង​បទគម្ពីរ​ដូច​តទៅ​នេះ​នៅ​លើ​ក្ដារខៀន ៖ យ៉ូហាន​ទី ១ ៤:៧; ម៉ូសាយ ៥:៧; ២៧:២៥–២៦; អាលម៉ា ៥:១៤; ២២:១៥ ។ សូមជួយកុមារ​ឲ្យ​អាន​ខគម្ពីរ​ទាំង​នោះ ហើយ​រកមើល​ឃ្លា​ដែល​ពិពណ៌នា​អំពី​អត្ថន័យ​នៃ​ការកើត​មក​អំពី​ព្រះ ។ តើ​​​មនុស្ស​ម្នាក់​មាន​លក្ខណៈ​ដូចម្តេច​បន្ទាប់​ពី​បាន​កើត​មក​អំពី​ព្រះ ? តើ​យើង​អាច​បង្ហាញ​ថា យើង​​បាន​កើត​មក​អំពី​ព្រះ​តាម​របៀប​ណា ?

អាលម៉ា ៣៧:៦–៩, ៣៨–៤៧

« តាមរយៈ​​កិច្ចការ​តូចតាច និង​ងាយ​ទើប​នាំឲ្យ​កើត​កិច្ចការ​ដ៏​ធំៗ​បាន » ។

សូម​ជួយ​កុមារ​ដែល​អ្នក​បង្រៀន​ឲ្យ​យល់​ថា ការអាន​ព្រះគម្ពីរ​រៀងរាល់​ថ្ងៃ​សូម្បី​តែ​រយៈពេល​ខ្លី​ក្តី ក៏​អាច​នាំ​មកនូវ​ពរជ័យ​ដ៏​មហិមា​ដល់​ពួកគេ​បាន​ដែរ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​គូរ​រូប ឬ​បង្ហាញ​រូប​ធុងទឹក​មួយ ។ តើវា​ត្រូវការ​ទឹក​ប៉ុន្មាន​តំណក់​ដើម្បី​បំពេញ​ធុង​ទឹក​នោះ ? សូម​ជួយ​កុមារ​ឲ្យ​ទទួល​ស្គាល់​ថា វា​ត្រូវការ​ទឹក​ជាច្រើន​តំណក់​តូចៗ ដើម្បី​បំពេញ​ធុង​ទឹក​នោះ ។ តើ​វា​ទាក់ទង​នឹង អាលម៉ា ៣៧:៦–៧ ដូចម្តេច ? តើ​ការអាន​ព្រះគម្ពីរ​ដូច​ទៅ​នឹង​ការ​បន្ថែម​តំណក់​ទឹក​តូចៗ​ចូល​ទៅក្នុង​ធុង​ទឹក​មួយ​ដូចម្តេច ?

  • សូម​ឲ្យ​កុមារ​រកមើល​ក្នុង អាលម៉ា ៣៧:៦–៩ នូវ​ពរជ័យ​ដែល​កើត​មាន​មក​ពី « បញ្ជី » ឬ​ព្រះគម្ពីរ ។ សូម​ធ្វើ​បញ្ជី​មួយ​អំពី​អ្វី​ដែល​ពួកគេ​រក​ឃើញ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។ តើ​ការអាន​ព្រះគម្ពីរ​ផ្តល់​ពរ​ដល់​ជីវិត​របស់​អ្នកដូចម្តេច ? សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះគម្ពីរ ហើយ​លើក​ទឹកចិត្ត​កុមារ​​ឲ្យ​ធ្វើ​ដូច្នោះ​ផងដែរ ។

  • សូម​បង្ហាញ ឬ​ដាក់​រូបភាព​លីអាហូណា ( ដូចជា សៀវភៅ​រូបភាព​ដំណឹងល្អ លេខ ៦៨ ) ហើយ​សូម​ឲ្យ​​កុមារ​រំឭក​ពីអ្វី​ដែល​ពួកគេ​ចាំ​ពី​លីអាហូណា​មក​ពី នីហ្វៃ​ទី ១ ១៦:១០, ២៨ ។ សូម​ជួយ​កុមារ​​ឲ្យ​អាន អាលម៉ា ៣៧:៣៨–៤២ ។ តើ​លីអាហូណា​ធ្វើការ​ដូចម្ដេច ? តើ​ការណ៍​នេះ​ស្រដៀងគ្នា​ទៅនឹង​របៀប​ដែល​ព្រះគម្ពីរ​ជួយ​យើង​យ៉ាង​ដូចម្ដេច ? សូម​អាន ខ​ទី ៤៣–៤៧ ដើម្បី​ជួយ​ឆ្លើយ​សំណួរ​នេះ ។ សូមឲ្យ​កុមារបំពេញ​ទំព័រ​សកម្មភាព​ទុក​ជា​ផ្នែក​មួយ​នៃ​សកម្មភាព​នេះ ។

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​លើក​ទឹកចិត្ត​កុមារឲ្យ​ចែកចាយ​មូលហេតុ​មួយ ដែល​ពួកគេ​មាន​អំណរគុណ​​ចំពោះ​ព្រះគម្ពីរ ហើយ​អញ្ជើញ​សមាជិក​គ្រួសារ​ពួកគេ​ឲ្យ​ចែកចាយ​ផងដែរ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​ជួយ​កុមារ​ឲ្យ​ក្លាយ​ជា​អ្នក​រៀន​កាន់តែ​ពូកែ ។ គោលបំណង​របស់​អ្នក​ក្នុង​ការបង្រៀន​កុមារ គឺ​ពុំ​គ្រាន់តែ​ផ្ទេរ​សេចក្ដីពិត​ទៅ​ឲ្យ​ពួកគេ​នោះ​ទេ ។ អ្នក​ក៏​អាច​ជួយ​ពួកគេ​ឲ្យ​ក្លាយ​ជា​អ្នក​ស្វែងរក​សេចក្ដីពិត​ដែល​មាន​ភាពខ្លួនទីពឹងខ្លួន​ដែរ ។ ឧទាហរណ៍ ជំនួស​ឲ្យ​ការ​តំណាល​ប្រាប់​​កុមារ​អំពី​សេចក្តីពិត​ដែល​មាន​នៅ​ក្នុង​រឿង​នៃ​ការប្រែចិត្ត​ជឿ​របស់​អាលម៉ា នោះ​អ្នក​អាច​គ្រោង​ធ្វើ​សកម្មភាព​​ផ្សេងៗ​អំឡុងពេល​ដែល​ពួកគេ​ស្វែងរក​សេចក្ដីពិត​ដែល​មាន​នៅ​ក្នុង​រឿង​នោះ​ដោយ​ខ្លួន​ពួកគេ ។