« ថ្ងៃទី ២៧ ខែ កក្កដា–ថ្ងៃទី ២ ខែ សីហា ។ អាលម៉ា ៣៩–៤២ ៖ ‹ ផែនការនៃសុភមង្គលដ៏មហិមា › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៧ ខែ កក្កដា–ថ្ងៃទី ២ ខែ សីហា ។ អាលម៉ា ៣៩–៤២ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២០
នាងអើយ ហេតុអ្វីបានជាយំ ? ដោយ ម៉ាក អរ ផាហ្វ
ថ្ងៃទី ២៧ ខែ កក្កដា–ថ្ងៃទី ២ ខែ សីហា ។
អាលម៉ា ៣៩–៤២
« ផែនការនៃសុភមង្គលដ៏មហិមា »
នៅពេលបងប្អូនសិក្សា អាលម៉ា ៣៩–៤២ ព្រះវិញ្ញាណបរិសុទ្ធអាចបំផុសគំនិតបងប្អូនអំពីរឿងដែលកំពុងកើតមានឡើងក្នុងជីវិតរបស់បងប្អូន ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
នៅពេលមនុស្សម្នាក់ដែលយើងស្រឡាញ់បានធ្វើកំហុសធ្ងន់ធ្ងរ វាអាចនឹងពិបាកដើម្បីដឹងរបៀបដើម្បីឆ្លើយតប ។ ជាចំណែកនៃអ្វីដែលធ្វើឲ្យ អាលម៉ា ៣៩–៤២ មានគុណតម្លៃយ៉ាងខ្លាំងគឺថា វាបើកបង្ហាញអំពីរបៀបដែលអាលម៉ា—ជាសិស្សរបស់ព្រះគ្រីស្ទ ដែលក្នុងគ្រាមួយនោះបានធ្វើអំពើបាបគួរឲ្យសោកសង្រេងផ្ទាល់ខ្លួន មកប្រែចិត្ត—បានដោះស្រាយនឹងបញ្ហាដូច្នេះ ។ កូនប្រុសរបស់អាលម៉ា កូរីអាន់តុនបានប្រព្រឹត្តអំពើបាបខាងផ្លូវភេទ ហើយអាលម៉ាដូចដែលលោកធ្លាប់បានធ្វើ បានទុកចិត្តទៅលើព្រះចេស្ដានៃគោលលទ្ធិពិតដើម្បីលើកទឹកចិត្តឲ្យមានការប្រែចិត្ត ( សូមមើល អាលម៉ា ៤:១៩; ៣១:៥ ) ។ នៅក្នុងជំពូកទាំងនេះ យើងបានសង្កេតឃើញភាពអង់អាចរបស់អាលម៉ានៅក្នុងការថ្កោលទោសចំពោះអំពើបាប និងភាពទន់ភ្លន់ និងសេចក្ដីស្រឡាញ់របស់លោកចំពោះកូរីអាន់តុន ។ ហើយទីបំផុត យើងបានដឹងអំពីទំនុកចិត្តរបស់អាលម៉ាថា ព្រះអង្គសង្គ្រោះ « នឹងយាងមកដើម្បីយក [ អំពើបាបទាំងឡាយ ] មែនហើយទ្រង់នឹងយាងមក ដើម្បីប្រកាសប្រាប់ដំណឹងដ៏រីករាយអំពីសេចក្ដីសង្គ្រោះ » ដល់អ្នកដែលប្រែចិត្ត ( អាលម៉ា ៣៩:១៥ ) ។ ដោយព្រោះកូរីអាន់តុនត្រឡប់ទៅធ្វើការបម្រើវិញនៅទីបញ្ចប់ ( សូមមើល អាលម៉ា ៤៩:៣០ ) អាចផ្ដល់ក្ដីសង្ឃឹមដល់យើងសម្រាប់ការអភ័យទោស និងការប្រោសលោះ នៅពេលយើង « កង្វល់ចិត្ត » ( អាលម៉ា ៤២:២៩ ) អំពីអំពើបាបផ្ទាល់ខ្លួនរបស់យើង ឬអំពើបាបរបស់មនុស្សដែលយើងស្រឡាញ់ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
អំពើបាបខាងផ្លូវភេទ គឺគួរឲ្យខ្ពើមឆ្អើមនៅក្នុងព្រះនេត្រនៃព្រះអម្ចាស់ ។
ដើម្បីបញ្ជាក់ទៅលើភាពធ្ងន់ធ្ងរនៃអំពើបាបខាងផ្លូវភេទទៅដល់កូនប្រុសរបស់លោក អាលម៉ាបង្រៀនថា « អំពើទាំងនេះ គឺជាអំពើគួរខ្ពើមឆ្អើមនៅចំពោះព្រះនេត្រនៃព្រះអម្ចាស់ » ( អាលម៉ា ៣៩:៥ ) ។ ហេតុអ្វីព្រហ្មចារីយជាភាពសំខាន់ចំពោះអ្នក ? ហេតុអ្វីវាសំខាន់ចំពោះព្រះអម្ចាស់ ? ការពន្យល់មកពីអែលឌើរ ជែហ្វ្រី អ័រ ហូឡិន ដូចតទៅនេះ អាចជាប្រយោជន៍ ៖
« របៀបដែលមនុស្សម្នាក់ចូលទៅក្នុងពិភពលោក និងរបៀបដែលគេចូលមកក្នុងពិភពលោកនេះ គឺជាការបារម្ភដ៏ខ្លាំងបំផុតមួយដ៏ជាក់ច្បាស់របស់ទ្រង់ទាក់ទងនឹងជីវិតរមែងស្លាប់នេះ ។ ទ្រង់បានដាក់កម្រិតដ៏តឹងតែងពីបញ្ហានេះ ។
…ទំនាក់ទំនងស្និទ្ធស្នាលរបស់មនុស្ស ត្រូវបានរក្សាទុកសម្រាប់តែគូស្វាមីភរិយាដែលបានរៀបការ ដោយសារវាគឺជានិមិត្តរូបដ៏ខ្ពស់បំផុតនៃការរួបរួមដ៏ពេញលេញ ភាពពេញទាំងស្រុងមួយ និងជាការរួបរួមមួយដែលត្រូវបានតែងតាំង និងកំណត់ន័យដោយព្រះ ។ អាពាហ៍ពិពាហ៍គឺមានគោលបំណងដើម្បីផ្សារភ្ជាប់បុរសម្នាក់ និងស្ត្រីម្នាក់ជាមួយគ្នាទាំងស្រុង ។… នេះគឺជាការរួបរួមនៃភាពពេញលេញដែលយើងប្រើពាក្យថា ផ្សារភ្ជាប់ ដើម្បីបង្វែរវាទៅរកការសន្យាដ៏អស់កល្បជានិច្ច » ( «Personal Purity » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៧៦ ) ។
សូមពិចារណាអំពីដំបូន្មានរបស់អាលម៉ាដែលបានផ្ដល់ទៅឲ្យកូរីអាន់តុននៅក្នុង អាលម៉ា ៣៩:៨–១៥ ។ តើវាជួយអ្នកយល់ដឹងបន្ថែមទៀតអំពីសារៈសំខាន់នៃក្រឹត្យវិន័យនៃព្រហ្មចារីយភាព និងរបៀបដើម្បីយកឈ្នះលើការល្បួងយ៉ាងដូចម្ដេច ? ការបង្រៀនរបស់អាលម៉ាក៏បង្ហាញពីរបៀបដែលព្រះអម្ចាស់ទ្រង់មានព្រះទ័យចង់អភ័យទោសដល់យើង នៅពេលយើងប្រែចិត្ត ហើយថាមានសេចក្ដីសង្ឃឹមសម្រាប់យើងទាំងអស់គ្នាផងដែរ ។ នៅពេលបងប្អូនអាន អាលម៉ា ៣៩–៤២ សប្ដាហ៍នេះ សូមរកមើលភស្ដុតាងអំពីសេចក្ដីមេត្តាករុណារបស់ព្រះ ។ តើសេចក្ដីមេត្តាករុណារបស់ព្រះ បានប្រទានពរដល់បងប្អូនយ៉ាងដូចម្ដេច ?
សូមមើលផងដែរ « ភាពបរិសុទ្ធខាងផ្លូវភេទ » នៅក្នុងកូនសៀវភៅដើម្បីកម្លាំងនៃយុវជន ទំព័រ ៣៥–៣៧ ។
ខ្ញុំនឹងរស់ឡើងវិញ ហើយឈរចំពោះព្រះភក្ត្រព្រះដើម្បីទទួលការជំនុំជម្រះ ។
នៅពេលអាលម៉ាកត់សម្គាល់ឃើញថា កូរីអាន់តុន មានចម្ងល់ អំពីការរស់ឡើងវិញ លោកបានបង្រៀនគាត់អំពីអ្វីដែលកើតឡើងនៅបន្ទាប់ពីយើងស្លាប់ទៅ ។ តើអាលម៉ាបង្រៀនសេចក្ដីពិតអ្វីខ្លះនៅក្នុង ជំពូក ៤០–៤១ ដែលនឹងជាប្រយោជន៍ដល់កូរីអាន់តុន —និងមនុស្សគ្រប់រូបដែលមានអំពើបាប—ឲ្យយល់ដឹង ? បងប្អូនអាចរៀបចំអ្វីដែលបងប្អូនរៀនដោយការប្រាប់អំពីប្រធានបទដែលអាលម៉ាបានលើកឡើង ( ដូចជាពិភពវិញ្ញាណ ការរស់ឡើងវិញ និងការស្ដារឡើងវិញ ) បន្ទាប់មកសរសេរនូវអ្វីដែលអាលម៉ាបង្រៀនអំពីប្រធានបទនីមួយៗ ។ តើការចងចាំអំពីសេចក្ដីពិតទាំងនេះ អាចជួយបងប្អូននៅពេលបងប្អូនមានអារម្មណ៍ថាត្រូវ ល្បួង ឬកំពុងស្វែងរកការអភ័យទោសយ៉ាងដូចម្ដេច ?
ខ្ញុំអាចស្វែងរកចម្លើយចំពោះសំណួរដំណឹងល្អរបស់ខ្ញុំក្នុងសេចក្ដីជំនឿ ។
ពេលខ្លះ យើងអាចនឹងគិតថា ពួកព្យាការីដឹងចម្លើយចំពោះសំណួរដំណឹងល្អទាំងអស់ ។ ប៉ុន្តែសូមកត់សម្គាល់ថា តាមរយៈ ជំពូក ៤០ អាលម៉ាមានចម្ងល់ដែលពុំមានចម្លើយជាច្រើនអំពីជីវិតបន្ទាប់ពីស្លាប់ផងដែរ ។ តើលោកត្រូវធ្វើអ្វីខ្លះដើម្បីស្វែងរកចម្លើយ ? តើលោកបានធ្វើអ្វីខ្លះនៅពេលលោកពុំមានចម្លើយ ? សូមពិចារណាអំពីរបៀបដែលគំរូរបស់អាលម៉ាអាចនឹងជួយបងប្អូនជាមួយនឹងសំណួរដំណឹងល្អដែលបងប្អូនមាន ។
ការអធិស្ឋានគឺជារបៀបមួយដែលយើងអាចស្វែងរកចម្លើយចំពោះសំណួរដំណឹងល្អ ។
ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទធ្វើឲ្យផែនការនៃការប្រោសលោះអាចកើតមានឡើង ។
កូរីអាន់តុនបានជឿថា ការធ្វើទោសចំពោះជនដែលមានបាបគឺអយុត្តិធម៌ ( សូមមើល អាលម៉ា ៤២:១ ) ។ ប៉ុន្តែអាលម៉ាបានបង្រៀនថា មានវិធីមួយដើម្បីគេចពី « ស្ថានភាពទុក្ខវេទនា » ដែលអំពើបាបដាក់មកលើយើងគឺ ៖ ការប្រែចិត្ត និងសេចក្ដីជំនឿទៅលើដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ដែលជាសេចក្ដីមេត្តាករុណាផង និងសេចក្ដីយុត្តិធម៌ផង ( សូមមើល អាលម៉ា ៤២:១៥ ) ។ នៅពេលបងប្អូនអាន អាលម៉ា ៤២ សូមស្វែងរកមើលរបៀបដែលដង្វាយធួនរបស់ព្រះអង្គសង្គ្រោះធ្វើឲ្យបងប្អូនអាចទទួលបានសេចក្ដីមេត្តាករុណា ដោយពុំ « កោងលើសេចក្ដីយុត្តិធម៌ » ( ខទី ២៥ ) ។ តើបងប្អូនរកឃើញសេចក្ដីពិតអ្វីខ្លះនៅក្នុងជំពូកនេះ ដែលជួយបងប្អូនមានអារម្មណ៍ទទួលសេចក្ដីមេត្តាករុណារបស់ទ្រង់ ?
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលបងប្អូនអានគម្ពីរជាមួយនឹងគ្រួសាររបស់បងប្អូន នោះព្រះវិញ្ញាណអាចជួយបងប្អូនឲ្យស្គាល់ថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារបងប្អូន ។ ទាំងនេះគឺជាគំនិតយោបល់មួយចំនួន ។
អាលម៉ា ៣៩:១–៩
តើគ្រួសាររបស់បងប្អូននឹងទទួលបានប្រយោជន៍អ្វីខ្លះពីការពិភាក្សាអំពីក្រឹត្យវិន័យនៃព្រហ្មចារីយភាព ? បើដូច្នោះ សូមពិចារណាអំពីការប្រើធនធានដូចខាងក្រោម ស្របទៅតាមតម្រូវការរបស់គ្រួសារអ្នក ៖ អាលម៉ា ៣៩:១–៩ « ភាពបរិសុទ្ធខាងផ្លូវភេទ » កូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន ទំព័រ ៣៥–៣៧ « ព្រហ្មចារីយភាព » ប្រធានបទដំណឹងល្អ topics.ChurchofJesusChrist.org, overcomingpornography.org និងវីដេអូ « What Should I Do When I See Pornography? » និង « I Choose to Be Pure » ( ChurchofJesusChrist.org ) ។ សូមពិចារណាអំពីរបៀបដែលបងប្អូនអាចជួយគ្រួសាររបស់បងប្អូន យល់អំពីពរជ័យនៃព្រហ្មចារីភាព និងអំពីភាពស្និតស្នាលនៅក្នុងអាពាហ៍ពិពាហ៍ ( ឧទាហរណ៍ សូមមើលវីដេអូ « How to Talk to Your Kids about Intimacy » នៅលើ ChurchofJesusChrist.org ) ។
![](https://www.churchofjesuschrist.org/imgs/https%3A%2F%2Fassets.churchofjesuschrist.org%2F78%2F5e%2F785eb819662b93e93f3f4f3054e6509cb6973007%2F785eb819662b93e93f3f4f3054e6509cb6973007.jpeg/full/!250,/0/default)
អាលម៉ា ៣៩:៩–១៥
តើយើងរៀនអ្វីខ្លះមកពីខគម្ពីរទាំងនេះ អំពីរបៀបដើម្បីចៀសវាងពីអំពើបាប ?
អាលម៉ា ៤២:៤
បងប្អូនអាចលេងល្បែងមួយដែលបំណែកក្រដាសមានសរសេរអំពីអាកប្បកិរិយាដូចព្រះគ្រីស្ទ ឬគោលការណ៍ដំណឹងល្អ ត្រូវបានដាក់រាយនៅពេញបន្ទប់ ។ បងប្អូនអាចមើលឃើញបំណែកក្រដាសប៉ុន្មានដែលសមាជិកគ្រួសារអាចប្រមូលបាននៅក្នុងចំនួនជាក់លាក់មួយ បន្ទាប់មកពិភាក្សាអំពីរបៀបដែលអ្វីបានសរសេរនៅលើក្រដាសអាចជួយពួកយើងប្រែក្លាយកាន់តែដូចជាព្រះ ។ តើ « ពេលវេលាដែលផ្ដល់ឲ្យ » ដល់យើងនៅលើផែនដីដូចជាពេលដែលបានដាក់ឲ្យនៅក្នុងល្បែងនេះយ៉ាងដូចម្ដេច ? តើយើងអាចប្រើ « ពេលសាកល្បង » នៅលើផែនដីរបស់យើង ដើម្បីប្រែក្លាយដូចជាព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ?
អាលម៉ា ៤២:១២–១៥, ២២–២៤
ប្រហែលជាបងប្អូនអាចបង្ហាញទំនាក់ទំនងរវាងសេចក្ដីយុត្តិធម៌ និងសេចក្ដីមេត្តាករុណា ដោយប្រើការគូរជញ្ជីងសាមញ្ញមួយដើម្បីពិភាក្សាអំពីសំណួរទាំងនេះ ៖ តើនឹងមានអ្វីកើតឡើងចំពោះជញ្ជីងនៅពេលយើងធ្វើអំពើបាប ? តើសេចក្ដីយុត្តិធម៌តម្រូវអ្វីដើម្បីឲ្យជញ្ជីងមានភាពស្មើគ្នានោះ ? តើព្រះអង្គសង្គ្រោះបានបំពេញតម្រូវការនៃសេចក្ដីយុត្តិធម៌ និងធ្វើឲ្យមានសេចក្ដីមេត្តាករុណាកើតឡើងយ៉ាងដូចម្ដេច ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ការកែលម្អការបង្រៀនរបស់យើង
សូមផ្ដោតទៅលើគោលការណ៍ទាំងឡាយដែលនឹងប្រទានពរដល់គ្រួសាររបស់បងប្អូន ។ នៅពេលបងប្អូនសិក្សាព្រះបន្ទូលរបស់ព្រះប្រកបដោយការអធិស្ឋាន ចូរសួរខ្លួនឯងថា « តើអ្វីដែលខ្ញុំរកឃើញនៅត្រង់នេះនឹងមានអត្ថន័យជាពិសេសចំពោះគ្រួសារខ្ញុំយ៉ាងណា ? » សូមស្វែងរកការដឹកនាំពីព្រះវិញ្ញាណ នៅពេលបងប្អូនពិចារណាអំពីរបៀបដើម្បីជួយដល់គ្រួសាររបស់បងប្អូនរកឃើញសេចក្ដីពិតទាំងនេះ ។
នេះជាបុត្រារបស់យើង, ដោយ អែលផេស ខេតលីន យ៉ាំង