ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១២–១៨ ខែ តុលា ។ នីហ្វៃទី ៣ ២០–២៦ ៖ « អ្នក​រាល់​គ្នា​ជា​កូន​ចៅ​ក្នុង​សេចក្ដី​សញ្ញា »


« ថ្ងៃទី ១២–១៨ ខែ តុលា ។ នីហ្វៃទី ៣ ២០–២៦ ៖ ‹ អ្នក​រាល់​គ្នា​ជា​កូន​ចៅ​ក្នុង​សេចក្ដី​សញ្ញា › » ចូរ​មក​តាម​ខ្ញុំ—​សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ១២–១៨ ខែ តុលា ។ នីហ្វៃទី ៣ ២០–២៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២០

ព្រះគ្រីស្ទ​បង្ហាញ​ព្រះកាយ​ដល់​ពួក​សាសន៍​នីហ្វៃ

រូបភាព​អំពី​ព្រះគ្រីស្ទ​យាងមក​ជួប​នឹង​ពួកសាសន៍​នីហ្វៃ​ ដោយ​អាន់ឌ្រូ បូស្ល៊ី

ថ្ងៃ​ទី ១២–១៨ ខែ តុលា

នីហ្វៃទី ៣ ២០–២៦

« អ្នក​រាល់​គ្នា​ជា​កូន​ចៅ​ក្នុង​សេចក្ដី​សញ្ញា »

នៅពេល​និយាយ​អំពី​ព្រះគម្ពីរ ព្រះយេស៊ូវ​ជាញឹកញាប់​បាន​ប្រើ​ព្រះបន្ទូលថា ពិចារណា​មើល ( សូមមើល នីហ្វៃទី ៣ ២០:១១; ២៣:១, ៥ ) ។ នៅពេល​បងប្អូន​អាន នីហ្វៃទី ៣ ២០–២៦ តើបងប្អូន​នឹងរុករក​មើល​អ្វីខ្លះ ?

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

នៅពេល​បងប្អូន​ស្ដាប់​ឮ​ប្រជាជន​ប្រើពាក្យ​ដូចជា វង្សអ៊ីស្រាអែល តើ​​បងប្អូន​មានអារម្មណ៍​ដូចជា​ពួកគេ​កំពុង​និយាយ​អំពី​បងប្អូនដែរ​ឬ​ទេ ? ពួកសាសន៍​នីហ្វៃ និង​ពួក​សាសន៍​លេមិន គឺជា​កូនចៅ​ពិត​របស់​អ៊ីស្រាអែល—ដំណើររឿង​របស់​ពួកគេ​បាន​ចាប់​ផ្ដើម​នៅ​ក្នុង​ទីក្រុងយេរូសាឡិម— ប៉ុន្តែ​ពួកគេ​មួយចំនួន ទីក្រុង​យេរូសាឡិម គឺ​ដូចជា « ដែនដី​ដែល​នៅ​សែន​ឆ្ងាយ ជា​ដែនដី​មួយ​ដែល​យើង​ពុំ​ស្គាល់ » ( ហេលេមិន ១៦:២០ ) ។ មែនហើយ ពួកគេ​គឺជា « ​មែក​មួយ​នៃ​ដើម​អ៊ីស្រាអែល » ប៉ុន្តែ​ពួកគេ​ក៏​បាន « ​វង្វេង​ចេញ​ពី​ដើម » ( អាលម៉ា ២៦:៣៦ សូមមើល​ផងដែរ នីហ្វៃទី ១ ១៥:១២ ) ។ ប៉ុន្តែ​នៅពេល​ព្រះអង្គសង្គ្រោះ​បាន​បង្ហាញ​ព្រះកាយ​ដល់​ពួកគេ ទ្រង់​ចង់​ឲ្យ​ពួកគេ​ដឹង​ថា ចំពោះទ្រង់​ពួកគេ​ពុំ​វង្វេង​ទេ ។ ទ្រង់មាន​បន្ទូលថា « អ្នករាល់គ្នា​គឺជា​វង្ស​អ៊ីស្រាអែល ហើយ​អ្នករាល់គ្នា​​នៅ​ក្នុង​សេចក្ដីសញ្ញា » ( នីហ្វៃទី ៣ ២០:២៥ ) ។ ទ្រង់អាច​នឹង​មានបន្ទូល​អ្វីមួយ​ស្រដៀងគ្នា​នេះ​ទៅកាន់​បងប្អូន​សព្វថ្ងៃនេះ ដ្បិត​នរណា​ម្នាក់​ដែល​បាន​ទទួលបុណ្យជ្រមុជទឹក ហើយ​ចុះ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ទ្រង់​ក៏​ជា​វង្សអ៊ីស្រាអែល « នៅក្នុង​សេចក្ដីសញ្ញា » ដែរ មិន​ថា​បងប្អូន​ជា​កូនចៅ​មកពីណា ឬ​បងប្អូន​រស់នៅ​កន្លែង​ណាទេ ។ ម្យ៉ាងទៀត នៅពេល​ព្រះយេស៊ូវ​មានបន្ទូល​អំពី​វង្ស​អ៊ីស្រាអែល ទ្រង់​កំពុង​មានបន្ទូល​អំពី​បងប្អូន ។ ការណែនាំ​ដើម្បី​ប្រទានពរដល់ « គ្រប់​ទាំង​ពូជ​មនុស្ស​នៅ​ផែនដី​នឹង​បាន​ពរ » គឺ​សម្រាប់​បងប្អូន ( នីហ្វៃទី ៣ ២០:២៧ ) ។ ការអញ្ជើញ « ចូរ​ភ្ញាក់ឡើង ចូរ​ពាក់​កម្លាំង​» គឺ​សម្រាប់​បងប្អូន ( នីហ្វៃទី ៣ ២០:៣៦ ) ។ ហើយ​ការ​សន្យា​ដ៏​មាន​តម្លៃ​របស់​ទ្រង់ « សេចក្ដី​សប្បុរស​របស់​យើង​នឹង​មិន​ដែល​ឃ្លាត​បាត់​ពី​អ្នក​ឡើយ ហើយ​សេចក្ដីសញ្ញា​ពី​សេចក្ដីមេត្រី​របស់​យើង​ក៏​មិន​ត្រូវ​រើ​ចេញ​ដែរ » គឺ​សម្រាប់​បងប្អូន ( នីហ្វៃទី ៣ ២២:១០ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

នីហ្វៃទី ៣ ២០–២២

នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ ព្រះនឹង​ធ្វើ​កិច្ចការ​ដ៏​មហិមា និង​អស្ចារ្យ ។

ព្រះអង្គសង្គ្រោះ​បាន​ប្រទាន​ការសន្យា​ដ៏អស្ចារ្យជា​ច្រើន​​មួយចំនួន ហើយ​បាន​ព្យាករ​អំពី​អនាគត​នៃ​រាស្ត្រ​ក្នុង​សេចក្ដីសញ្ញា​របស់​ទ្រង់—ព្រមទាំង​បងប្អូន​ផងដែរ ។ ដូចជា​ប្រធាន រ័សុល អិម ណិលសុន​ បាន​មានប្រសាសន៍​ថា ៖ « ពួក​យើង​ស្ថិត​នៅក្នុង​រាស្ត្រ​នៃ​សេចក្ដីសញ្ញា​របស់​ព្រះអម្ចាស់ ។ ពួក​យើង​មាន​ឯកសិទ្ធិ​ដើម្បី​ចូលរួម​ដោយផ្ទាល់​នៅក្នុងការ​បំពេញ​តាម​ការសន្យា​ទាំងនេះ ។ នេះជា​គ្រា​ដ៏អស្ចារ្យ​ដើម្បី​រស់នៅ !» ( «The Gathering of Scattered Israel » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៧៩ ។

សូម​ស្វែងរក​ការ​ព្យាករ​ទាំងឡាយ​អំពី​ថ្ងៃ​ចុង​ក្រោយ​​នៅ​ក្នុង​ព្រះបន្ទូល​របស់​ព្រះអង្គសង្គ្រោះ នៅក្នុង នីហ្វៃទី ៣ ២០–២២ ។ តើការ​ព្យាករ​ណ៍​​ទាំងនេះ​ណាមួយ​ ​ដែល​មាន​អត្ថន័យ​ខ្លាំង​ចំពោះ​បងប្អូន ? តើ​បងប្អូនអាច​ធ្វើអ្វីខ្លះ​ដើម្បី​ជួយបំពេញ​ការ​ព្យាករណ៍​នៅ​ក្នុង​ជំពូក​ទាំងនេះ ?

សូម​កត់សម្គាល់ថា នីហ្វៃទី ៣ ២១:១–៧ បង្ហាញអំពី​ការ​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន ( « ការណ៍​ទាំងនេះ » នៅក្នុង ខ ២ និង ៣ ) គឺ​ជា​ទីសម្គាល់​មួយ​ថា​ការសន្យា​របស់ព្រះ​បាន​ចាប់​ផ្ដើមបំពេញ​រួច​ទៅហើយ ។ តើ​ការ​សន្យា​ទាំងនេះ​ជា​អ្វី ហើយ​តើ​ព្រះគម្ពីរ​មរមន​ជួយបំពេញ​ការសន្យា​យ៉ាង​ដូចម្ដេច ?

សូមមើល​ផងដែរ រ័សុល អិម ណិលសុន​ « សង្ឃឹម​​អ៉ីស្រាអែល » ( ការប្រជុំ​​ធម្មនិដ្ឋាន​ទូទាំង​ពិភព​លោក​សម្រាប់​យុវវ័យ ថ្ងៃទី ៣​ ខែ មិថុនា ឆ្នាំ ២០១៨ ) broadcasts.ChurchofJesusChrist.org ។

នីហ្វៃទី ៣ ២០:១០–១២; ២៣; ២៦:១–១២

ព្រះអង្គសង្គ្រោះ​ចង់​ឲ្យ​ខ្ញុំ​ពិចារណា​មើល​ពាក្យសម្ដី​របស់​ពួក​ព្យាការី ។

ព្រះបន្ទូល និង​សកម្មភាព​របស់​ព្រះយេស៊ូវ​នៅ​ក្នុង​ជំពូក​ទាំងនេះ បានបើក​សម្ដែង​អំពី​របៀប​ដែលទ្រង់​​មាន​ព្រះទ័យ​អំពី​ព្រះគម្ពីរ ។ តើ​បងប្អូន​រៀន​អ្វីខ្លះ​អំពីបទ​គម្ពីរ​នៅក្នុង នីហ្វៃទី ៣ ២០:១០–១២; ២៣; និង ២៦:១–១២ ? តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​នៅក្នុង​ខគម្ពីរទាំងនេះ ដែល​បំផុសគំនិត​បងប្អូនឲ្យ « ពិចារណា​មើល​ការណ៍​ទាំងនេះ​ដោយ​ព្យាយាម »? ( នីហ្វៃទី នីហ្វៃទី ៣ ២៣:១ ) ។

នីហ្វៃទី ៣ ២២; ២៤

ព្រះ​ប្រកប​ដោយ​សេចក្ដីមេត្តាករុណា​ចំពោះ​អ្នកទាំងឡាយ​ណា​ដែល​ត្រឡប់​មក​រក​ទ្រង់ ។

នៅក្នុង នីហ្វៃទី ៣ ២២ និង ២៤ ព្រះអង្គសង្គ្រោះ​ដកស្រង់ពាក្យ​របស់​អេសាយ និងម៉ាឡាគី ដែលមានរូបភាព និង​ការ​ប្រៀបប្រដូច​​ច្បាស់លាស់ពេញលេ​ញដូចជា—ថ្ម​គ្រឹះ​គ្រប់ពណ៌ រងើកភ្លើង ដេញប្រាក់ បង្អួច​នៃ​ស្ថានសួគ៌ ។ វា​អាច​នឹង​គួរ​ឲ្យ​ចាប់អារម្មណ៍​ដើម្បី​ធ្វើជាបញ្ជី​មួយ ។ តើ​វត្ថុនីមួយៗ​បង្រៀន​ដល់​បងប្អូន​អំពី​ទំនាក់ទំនង​របស់ព្រះ​ជាមួយ​នឹង​រាស្ត្រ​របស់ទ្រង់​យ៉ាងណា ? ឧទាហរណ៍ នីហ្វៃទី ៣ ២២:៤–៨ ប្រៀបធៀប​ព្រះ​ទៅនឹង​ស្វាមី ហើយ​រាស្ត្រ​របស់ទ្រង់​ទៅនឹង​ភរិយា ។ ការ​អានអំពី​រូបភាព​ទាំងឡាយ​អាច​បំផុសគំនិត​បងប្អូន​ឲ្យ​គិត​អំពី​ទំនាក់ទំនង​ផ្ទាល់ខ្លួន​របស់​បងប្អូន​ជាមួយ​នឹង​ព្រះអម្ចាស់ ។ តើ​ការ​សន្យាទាំងឡាយ​នៅ​ក្នុងជំពូក​ទាំងនេះ​ត្រូវបាន​បំពេញ​នៅក្នុង​ជីវិត​របស់​បងប្អូន​យ៉ាង​ដូចម្ដេច ? ( សូមមើល​ជា​ពិសេស នីហ្វៃទី ៣ ២២:៧–៨, ១០–១៧; ២៤:១០–១២, ១៧–១៨ ) ។

នីហ្វៃទី ៣ ២៥:៥–៦

ដួងចិត្ត​របស់​ខ្ញុំ​គួរ​តែ​ងាក​ទៅរក​ជីដូនជីតា​របស់​ខ្ញុំ ។

ការសន្យា​អំពី​ការ​ត្រឡប់មកវិញ​របស់​អេលីយ៉ា​ត្រូវបាន​ពួក​យូដា​នៅជុំវិញ​ពិភពលោក​សង្ឃឹម​ទុកជាមុនអស់​ជាច្រើន​សតវត្សរ៍ ។​ ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដឹង​ថា អេលីយ៉ា​បាន​ត្រឡប់មកវិញ ហើយ​បាន​បង្ហាញ​អង្គ​ឲ្យ​យ៉ូសែប ស្ម៊ីធ ឃើញ​នៅក្នុង​ព្រះវិហារបរិសុទ្ធ​ខឺតឡង់ នៅក្នុង​ឆ្នាំ ១៨៣៦ ( សូមមើល គ. និង ស. ១១០:១៣–១៦ ) ។ កិច្ចការ​នៃ​ការ​បង្វែរចិត្ត​ទៅរក​ឪពុក—ព្រះវិហារ​បរិសុទ្ធ និង ពង្សប្រវត្តិ— គឺកំពុង​តែ​ដំណើរការ​យ៉ាង​ល្អ ។ តើបងប្អូន​ធ្លាប់មាន​បទពិសោធន៍​អ្វីខ្លះ ដែល​បាន​ជួយ​បង្វែរ​ដួងចិត្ត​របស់​បងប្អូន​មករក​ជីដូនជីតា​របស់បងប្អូន ?

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

នៅពេល​បងប្អូន​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​បងប្អូន នោះ​ព្រះវិញ្ញាណ​អាច​ជួយបងប្អូន​ឲ្យ​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​បងប្អូន ។ ទាំងនេះ​គឺជា​គំនិតយោបល់​មួយ​ចំនួន ។

នីហ្វៃទី ៣ ២២:២

បន្ទាប់ពី​ការ​អាន​ខគម្ពីរនេះ បងប្អូន​ប្រហែលជា​អាច​ធ្វើ​ត្រសាល​​មួយ ហើយ​និយាយ​អំពី​របៀប​ដែល​សាសនាចក្រគឺ​ដូចជា​ត្រសាល​មួយ​នៅក្នុង​ទីរហោស្ថាន ។ តើ​វាមានន័យ​យ៉ាងណា ពាក្យ​ថា « បន្ដ​ខ្សែ​ឲ្យ​វែង » និង « បោះចម្រឹង​ឲ្យ​មាំឡើង » ? តើ​យើង​អញ្ជើញ​អ្នកដទៃ​ឲ្យ​ស្វែងរក « ជម្រក » នៅក្នុង​សាសនាចក្រ​ដោយ​របៀប​ណា ? ( សូមមើល​វីដេអូ « ស្វាគមន៍ » នៅ​គេហទំព័រ ComeUntoChrist.org ) ។

1:17

នីហ្វៃ​ទី ៣ ២៣:៦–១៣

បើសិនជា​ព្រះអង្គសង្គ្រោះ​នឹងមក​ពិនិត្យ​មើល​កំណត់ត្រា​គ្រួសារ​របស់​យើង​ដែល​យើង​បាន​រក្សា​ទុក តើទ្រង់​នឹង​អាច​សួរ​សំណួរ​យើង​អ្វីខ្លះ ?​​ តើ​មាន​ព្រឹត្តិការណ៍​សំខាន់ ឬ​បទពិសោធន៍​ខាង​វិញ្ញាណ​​អ្វីខ្លះ ដែល​យើង​គួរ​កត់ត្រា ? ឥឡូវ​អាច​ជា​ពេល​ល្អ​ដើម្បី​បង្កើត ឬ​បន្ថែម​កំណត់ត្រា​ និង​ប្រឹក្សា​ជាមួយ​គ្នា​អំពី​អ្វី​ដែល​ត្រូវ​ដាក់បញ្ចូល ។ សមាជិក​គ្រួសារ​វ័យ​ក្មេង​អាច​នឹង​ចូលចិត្ត​ក្នុង​ការ​តុបតែង​កំណត់ត្រា​ដោយរូបភាព ឬ​គំនូរ​ជាច្រើន ។ ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​កត់ត្រា​អំពីបទពិសោធន៍​ខាង​វិញ្ញាណ​របស់​គ្រួសារ​យើង ?

នីហ្វៃ​ទី ៣ ២៤:៧–១៨

តើ​យើង​មាន​បទពិសោធន៍​ពរជ័យ​នៃ​ការ​ថ្វាយដង្វាយមួយភាគដប់​ដូចដែល​បាន​សន្យា​នៅក្នុង​ខគម្ពីរ​ទាំងនេះ​យ៉ាង​ដូចម្ដេច ? សារលិខិត​របស់​អែលឌើរ ដេវីឌ អេ បែដណា « The Windows of Heaven » ( Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ១៧–២០ ) អាច​ជួយ​សមាជិក​គ្រួសារ​ឲ្យកំណត់ស្គាល់​ពរជ័យទាំងនេះ ។

នីហ្វៃទី ៣ ២៥:៥–៦

តើ​បងប្អូន​នឹង​ជួយ​សមាជិក​គ្រួសារ​របស់​បងប្អូន​ឲ្យ​បង្វែរ​ដួងចិត្ត​មក​រក​ជីដូនជីតា​របស់​ពួកគេ​យ៉ាង​ដូចម្ដេច ? ប្រហែលជា​បងប្អូនអាច​ចាត់​ឲ្យ​សមាជិក​គ្រួសារ​រៀន​អំពី​ជីដូនជីតា​ម្នាក់​របស់​បងប្អូន ហើយចែកចាយ​ជាមួយ​​សមាជិក​ផ្សេងទៀត​អំពី​អ្វី​ដែល​ពួកគេ​បានរៀន ( សូមមើល ​FamilySearch.org ) ។ ឬ​បងប្អូន​អាច​ធ្វើការ​ជាមួយគ្នា​ដើម្បី​ស្វែងរក​ជីដូនជីតា​ម្នាក់ ដែល​ត្រូវការ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ ហើយ​រៀប​ចំ​ការ​ធ្វើ​ដំណើរទៅ​ព្រះវិហារបរិសុទ្ធ​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​ទាំងឡាយ​នោះ ។

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​រស់នៅ​តាម​ទីបន្ទាល់​របស់​បងប្អូន ។ អែលឌើរ នែល អេ ម៉ាក់ស្វែល បាន​បង្រៀន​ថា « អ្នក​បង្រៀន​អ្វី​ដែល​ជា​ខ្លួនអ្នក » ។ « លក្ខណៈ​របស់​អ្នក នឹង​ត្រូវ​បាន​ចងចាំច្រើនជាង… សេចក្តី​ពិត​មួយ​នៅ​ក្នុង​មេរៀន​ជាក់លាក់​មួយ » (« But a Few Days » [ address to Church Educational System religious educators, ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ១៩៨២ ] ទំព័រ ២ ) ។ ប្រសិនបើ​បងប្អូន​ចង់​បង្រៀន​គោលការណ៍​ដំណឹងល្អ​មួយ សូម​ខិតខំ​ឲ្យ​អស់ពីសមត្ថភាព​ដើម្បី​រស់នៅ​តាម​គោលការណ៍​នោះ ។

ព្រះយេស៊ូវ​កំពុង​អានកំណត់ត្រា​សាសន៍​នីហ្វៃជាមួយ​នីហ្វៃ

នាំ​កំណត់ត្រា​ចេញមក ដោយ ហ្គែរី អិល. ខាប