ចូរ​មក​តាម​ខ្ញុំ
ថ្ងៃ​ទី ២–៨ ខែ វិច្ឆិកា ។ មរមន ៧–៩ ៖ « ខ្ញុំ​និយាយ​ទៅកាន់​អ្នករាល់​គ្នា ហាក់បី​ដូចជា​អ្នករាល់គ្នា​នៅទីនេះ »


« ថ្ងៃ​ទី ២–៨ ខែ វិច្ឆិកា ។ មរមន ៧–៩ ៖ ‹ ខ្ញុំ​និយាយ​ទៅកាន់​អ្នករាល់​គ្នា ហាក់បី​ដូចជា​អ្នករាល់​គ្នា​នៅទីនេះ › » ចូរ​មក​តាម​ខ្ញុំ​សម្រាប់​បុគ្គល និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃ​ទី ២–៨ ខែ វិច្ឆិកា ។ មរមន ៧–៩ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២០

មរ៉ូណៃ​កំពុង​សរសេរ​នៅ​លើ​ផ្ទាំង​ចំណារ​មាស

មរ៉ូណៃ​កំពុង​សរសេរ​នៅ​លើ​ផ្ទាំង​ចំណារ​មាស ដោយ ដេល គីលប៊ើន

ថ្ងៃ​ទី ២–៨ ខែ វិច្ឆិកា

មរមន ៧–៩

« ខ្ញុំ​និយាយ​ទៅកាន់​អ្នករាល់​គ្នា ហាក់បី​ដូចជា​អ្នករាល់​គ្នា​នៅ​ទីនេះ »

មរមន និង​មរ៉ូណៃ មាន​សេចក្ដីជំនឿ​ថា កំណត់ត្រា​របស់​ពួកលោក​នឹង​បំផុសគំនិត​ដល់​អស់​អ្នក​ដែល​រស់នៅ​ក្នុង​ថ្ងៃចុង​ក្រោយ ។ នៅពេល​បងប្អូន​អាន មរមន ៧–៩ សូម​សរសេរ​ចំណាប់អារម្មណ៍​ដែល​កើត​មាន​ចំពោះ​បងប្អូន​អំពី​របៀប​ដែល​បងប្អូន​អាច​អនុវត្ត​អ្វី​ដែល​បងប្អូន​កំពុង​រៀន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

មរមន និង​មរ៉ូណៃ បានដឹង​ថា​វា​មានអារម្មណ៍​យ៉ាង​ណា​ដើម្បី​រស់នៅ​តែ​ម្នាក់​ឯង​ក្នុង​ពិភព​នៃ​មនុស្ស​ទុច្ចរិត ។ សម្រាប់​មរ៉ូណៃ​ភាព​ឯកោ​ច្បាស់​ជា​មាន​ភាព​ធ្ងន់ធ្ងរ​ណាស់ បន្ទាប់ពី​ឪពុក​របស់​លោក​ទទួល​មរណភាព​នៅ​ក្នុង​ចម្បាំង ហើយ​ពួក​សាសន៍​នីហ្វៃ​ត្រូវ​បាន​បំផ្លាញ ។ លោក​បាន​សរសេរ​ថា « នៅ​សល់​តែ​ខ្ញុំ​ម្នាក់​ឯង » ។ « ខ្ញុំ​គ្មាន​មិត្តភក្ដិ ឬ​ទីណា​សម្រាប់​ទៅ​ឡើយ » ( មរមន ៨:៣, ៥ ) ។ រឿង​ជា​ច្រើន​អាច​មើល​ទៅ​ហាក់ដូចជា​អស់សង្ឃឹម ប៉ុន្តែ​មរ៉ូណៃ​បាន​រកឃើញ​សង្ឃឹម​នៅ​ក្នុង​ទីបន្ទាល់​របស់​លោក​អំពី​ព្រះអង្គសង្គ្រោះ និង​ចំណេះដឹង​របស់លោក​ថា « គោលបំណង​ទាំងឡាយ​ដ៏​នៅ​អស់កល្បជានិច្ច​នៃ​ព្រះ​អម្ចាស់​នឹង​ដើរ​ទៅមុខ » ( មរមន ៨:២២ ) ។ ហើយ​មរ៉ូណៃ​បាន​ដឹង​ថា គន្លឹះ​មួយ​សំខាន់​នៅក្នុង​គោលបំណង​ដ៏​អស់​កល្បទាំងនេះ នឹង​ជា​ព្រះគម្ពីរមរមន—ជា​កំណត់ត្រា​ដែល​លោក ឥឡូវ​នេះ បាន​បញ្ចប់​ដោយ​ឧស្សាហ៍ព្យាយាម ជា​កំណត់ត្រា​ដែល​ថ្ងៃណា​មួយ​នឹង « ចែងចាំង​ចេញ​ពី​សេចក្ដី​ងងឹត » ហើយ​នាំ​មនុស្ស​ជាច្រើន « ឲ្យ​ស្គាល់​ព្រះគ្រីស្ទ » ( មរមន ៨:១៦; ៩:៣៦ ) ។ ជំនឿ​របស់​មរ៉ូណៃ​ទៅលើ​ការ​សន្យា​ទាំងនេះ​បាន​ធ្វើ​ឲ្យ​វា​មាន​លទ្ធភាព​ឲ្យ​លោក​ប្រកាស​ទៅកាន់​អ្នក​អាន​នៅពេល​អនាគត​អំពី​គម្ពីរ​នេះ​ថា « ខ្ញុំ​និយាយ​ទៅកាន់​អ្នករាល់​គ្នា ហាក់បី​ដូចជា​អ្នករាល់​គ្នា​នៅ​ទីនេះ » ហើយ « ខ្ញុំ​ដឹង​ថា អ្នក​រាល់​គ្នា​នឹង​ឮ​ពាក្យ​របស់​ខ្ញុំ » ( មរមន ៨:៣៥; ៩:៣០ ) ។ ឥឡូវ​យើង មាន​ ពាក្យ​សម្ដី​របស់​លោក ហើយ​កិច្ចការ​របស់​ព្រះអម្ចាស់ កំពុង ដើរ​ទៅ​មុខ ពីព្រោះ​តែ​មរមន និង​មរ៉ូណៃ​នៅ​ពិត​ស្មោះត្រង់​ចំពោះ​បេសកកម្ម​របស់ពួកលោក សូម្បី​តែ​ពេល​ដែល​ពួកលោក​នៅ​ឯកោ ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

មរមន ៧

ខ្ញុំ​ត្រូវ​តែ​ជឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ « កាន់​ខ្ជាប់​នូវ » ដំណឹងល្អ​របស់​ទ្រង់ ។

ពាក្យ​ដែល​បាន​កត់ត្រា​ចុង​ក្រោយ​របស់​មរមន មាន​នៅក្នុង មរមន ៧ ត្រូវ​បាន​ថ្លែង​ទៅកាន់​កូនចៅ​​របស់​សាសន៍​លេមិន​នៅ​ថ្ងៃ​ចុង​ក្រោយ ប៉ុន្តែ​វា​មាន​សេចក្ដីពិត​ដែល​ត្រូវ​សម្រាប់​យើង​ទាំងអស់​គ្នា ។ តើ​សារលិខិត​របស់​មរមន​បង្រៀន​បងប្អូន​អ្វីខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ? ហេតុអ្វី​មរមន​បាន​ជ្រើសរើស​សារលិខិត​នេះ​ដើម្បី​បញ្ចប់​ការ​សរសេរ​របស់​គាត់ ?

មរមន ៧:៨–១០; ៨:១២–២២; ៩:៣១–៣៧

ព្រះគម្ពីរ​មរមន​គឺ​មាន​តម្លៃ​ដ៏​មហិមា ។

ប្រធាន រ័សុល អិម ណិលសុន បាន​សួរ​ថា ៖ « បើ​គេ​ឲ្យ​ពេជ្រ ឬ​ត្បូង​ទទឹម​ដល់​បងប្អូន ព្រះគម្ពីរ​មរមន​ដល់​បងប្អូន តើ​បងប្អូន​នឹង​រើស​យក​មួយ​ណា ? និយាយ​ដោយ​ស្មោះ តើ​មួយ​ណា មាន តម្លៃ​ច្រើន​ជាង​ចំពោះ​បងប្អូន ? » ( « The Book of Mormon: What Would Your Life Be Like without It? EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦១ ) ។

មរមន និង​មរ៉ូណៃ បាន​ដឹង​ថា​កំណត់ត្រា​ដែល​ពួកលោក​កំពុង​រក្សា នឹង​មាន​តម្លៃ​ដ៏​មហិមា​នៅ​ជំនាន់​របស់​យើង ដូច្នេះ​ពួកលោក​បាន​ធ្វើ​ការ​លះបង់​ដើម្បី​រៀបចំ និងការពារ​វា ។ នៅពេល​បងប្អូន​អាន មរមន ៧:៨–១០; ៨:១២–២២ និង ៩:៣១–៣៧ សូមពិចារណា​ថា​ហេតុអ្វី​កំណត់ត្រា​មាន​តម្លៃ​យ៉ាង​ខ្លាំង​នៅ​ជំនាន់​របស់​យើង ។ បងប្អូន​អាច​រក​ឃើញ​គំនិត​យោបល់​បន្ថែម​នៅ​ក្នុង នីហ្វៃទី ១ ១៣:៣៨–៤១; នីហ្វៃទី ២ ៣:១១–១២ និង គោលលទ្ធិ និង​សេចក្ដីសញ្ញា ៣៣:១៦; ៤២:១២–១៣ ។ តើ​បទពិសោធន៍​អ្វីខ្លះ​ដែល​បាន​ជួយ​ដល់​បងប្អូន​ឲ្យ​ដឹង​ថា ព្រះគម្ពីរ​មរមន​គឺ​មាន​តម្លៃ​ដ៏​មហិមា ?

ព្រះគម្ពីរ​មរមន​ជា​ភាសា​ផ្សេងៗ ។

ការ​សរសេរ​របស់​ពួក​ព្យាការី​ក្នុងព្រះគម្ពីរ​មរមន​អនុវត្ត​ចំពោះ​យើង ។

មរមន ៨:២៦–៤១; ៩:១–៣០

ព្រះគម្ពីរ​មរមន​ត្រូវបាន​សរសេរ​ឡើង​សម្រាប់​ជំនាន់​របស់​យើង ។

ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​ដល់​មរ៉ូណៃ​អំពី​អ្វី​នឹង​កើតឡើង នៅពេល​ព្រះគម្ពីរមរមន​ចេញមក ( សូមមើល មរមន ៨:៣៤–៣៥ ) និង​អ្វី​ដែល​មរ៉ូណៃ​បាន​មើលឃើញ បាន​នាំ​លោក​ឲ្យ​ធ្វើការ​ព្រមាន​យ៉ាង​ចំៗ​សម្រាប់​ជំនាន់​របស់​យើង ។ នៅពេល​បងប្អូន​អាន មរមន ៨:២៦–៤១ និង ៩:១–៣០ សូមពិចារណា​ថា​តើ​មាន​ទីសម្គាល់​អ្វីខ្លះ​អំពី​អាកប្បកិរិយា និង​សកម្មភាព​ទាំងនេះ​នៅក្នុង​ជីវិត​របស់​បងប្អូន ។ តើ​បងប្អូន​នឹង​ធ្វើ​អ្វី​ផ្សេង​ពី​នោះ ?

ឧទាហរណ៍ មរមន ៩:១–៣០ មាន​នូវ​សារលិខិត​របស់​មរ៉ូណៃ​ឆ្លើយ​តប​ទៅ​នឹង​ការ​សាយភាយ​នូវការ​ខ្វះ​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​យ៉ាង​ធំ​នៅ​ជំនាន់​របស់​យើង ។ សូមពិចារណា​ធ្វើការ​កត់ត្រា​នូវ​អ្វី​ដែល​បងប្អូន​រៀន​មកពី​សម្ដី​របស់​លោក​អំពី​រឿង​ដូច​ខាង​ក្រោមនេះ ៖

  • លទ្ធផល​នៃ​ការ​ឥតជំនឿ​ទៅលើ​ព្រះគ្រីស្ទ ( ខ​ទី ១–៦, ២៦ ) ។

  • សារៈសំខាន់​នៃ​ការ​ជឿ​ទៅលើ​ព្រះ​នៃ​វិវរណៈ និង​អព្ភូតហេតុ​នានា ( ខ​ទី ៧–២០ )

  • ការ​ទូន្មាន​របស់​មរ៉ូណៃ​ដល់​យើង ( ខ​ទី ២១–៣០ )

តើ​បងប្អូន​រៀន​អ្វីខ្លះ​មក​ពី​មរ៉ូណៃ ដែលអាច​ជួយ​បងប្អូន​នាំ​អ្នកដទៃទៀត​មក​កាន់តែ​ជិត​នឹង​ព្រះវរបិតា និង​ព្រះយេស៊ូវ​គ្រីស្ទ ?

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

នៅពេល​បងប្អូន​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់​បងប្អូន នោះ​ព្រះវិញ្ញាណ​អាច​ជួយបងប្អូន​ឲ្យ​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារ​បងប្អូន ។ ទាំងនេះ​គឺជា​គំនិតយោបល់​មួយ​ចំនួន ។

មរមន ៧:៥–៧, ១០; ៩:១១–១៤

តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​យើង​អ្វីខ្លះ​អំពី​ផែនការ​របស់​ព្រះវរបិតាសួគ៌ និង​ហេតុអ្វី​យើង​ត្រូវការ​ព្រះអង្គសង្គ្រោះ ?

មរមន ៧:៨–១០

តើ​អ្វី​ដែល​យើង​បាន​រៀន​នៅ​ក្នុង​ការ​សិក្សា​ព្រះគម្ពីរមរមន​ឆ្នាំ​នេះ បានជួយ​ពង្រឹង​ដល់​ជំនឿ​របស់​យើង​ទៅលើ​ព្រះគម្ពីរ​បរិសុទ្ធ​យ៉ាងណា​ខ្លះ ? ដើម្បី​ចាប់​ផ្ដើម​ការ​ពិភាក្សា បងប្អូន​អាច​អាន​ជាមួយ​គ្នា​នូវ​បទគម្ពីរ​មួយចំនួន​មកពី​ព្រះគម្ពីរមរមន និង​ព្រះគម្ពីរ​បរិសុទ្ធ ដែល​បង្រៀន​សេចក្ដីពិត​ស្រដៀងគ្នា ដូចជា អាលម៉ា ៧:១១–១៣ និង អេសាយ ៥៣:៣–៥នីហ្វៃទី ៣ ១៥:១៦–២៤ និង យ៉ូហាន ១០:១៦ ។

មរមន ៨:១–៩

តើ​នឹង​មាន​អារម្មណ៍​ជា​យ៉ាងណា បើ​នៅ​ឯកោ​ដូចជា​មរ៉ូណៃ​នោះ ? តើ​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​យើង​ចាប់​អារម្មណ៍​អំពី​កិច្ចការ​ដែល​លោក​សម្រេច​បាន ?

មរមន ៨:១២, ១៧–២១; ៩:៣១

សូមពិចារណា​ធ្វើការ​អាន​ខគម្ពី​ទាំងនេះ​ជា​គ្រួសារ បន្ទាប់មក​អាន​សេចក្ដីថ្លែង​ដូច​ខាង​ក្រោម ដោយ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ៖ « ព្រះ​បាន​ធ្វើ​ការ​ជាមួយ​នឹង​មនុស្ស​មិន​ល្អ​ឥតខ្ចោះ​ទាំងអស់ លើក​លែង​តែ​ព្រះរាជបុត្រា​សំណព្វ​ដ៏​ល្អ​ឥតខ្ចោះ​តែ​មួយ​អង្គ​របស់​ទ្រង់​ប៉ុណ្ណោះ ។… នៅពេល​បងប្អូន​មើល​ឃើញ​ភាព​មិន​ល្អ​ឥតខ្ចោះ សូម​ចងចាំ​ថា កិច្ចការ​ងារ​របស់​ព្រះ គឺ គ្មាន ព្រំដែន​កំណត់នោះទេ » ( « Lord, I Believe » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ៩៤ ) ។ ហេតុអ្វី​ក៏​វា​ជា​គ្រោះ​ថ្នាក់​ដែល​ផ្ដោត​ទៅលើ​ភាព​មិន​ល្អ​ឥតខ្ចោះ​របស់​អ្នកដទៃ រួមទាំង​អស់​អ្នក​ដែល​បាន​សរសេរ​ព្រះគម្ពីរមរមន​ផងនោះ ?

មរមន ៨:៣៦–៣៨

តើ​ការ​លើក​ដាក់​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ​មក​លើ​យើង មានន័យ​យ៉ាងណា ? ហេតុអ្វី​ក៏​មនុស្ស​ម្នាក់​អាច​នឹង​អៀនខ្មាស់​ក្នុង​ការលើក​ដាក់​មក​លើ​គាត់​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដូច្នេះ ? តើ​យើង​អាច​មាន​ភាពមុតមាំ​ក្នុង​ទីបន្ទាល់​របស់​យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ​បាន​យ៉ាង​ដូចម្ដេច ?

មរមន ៩:១៦–២៤

គ្រឿង​ផ្សំ​ជាក់លាក់​គឺ​ត្រូវ​ការ​ដើម្បី​ធ្វើ​ពិសោធន៍​ខាង​វិទ្យាសាស្ត្រ ឬ​រូបមន្ដ​ការងារ​បាន​ជោគជ័យ ។ សូមពិចារណា​ធ្វើ​ពិសោធន៍ ឬ​ធ្វើ​រូបមន្ដ​ម្ហូប​មួយ​ដែល​ចូលចិត្ត​ជា​គ្រួសារ​ពី​មុន​អាន មរមន ៩:១៦–២៤ ។ នៅពេល​បងប្អូន​អាន​ខគម្ពីរ ( ជាពិសេស ខ​ទី ២០–២១ ) សូម​រកមើល « គ្រឿងផ្សំ » ដែលចាំបាច់ ដើម្បី​ធ្វើ​ឲ្យ​កើត​មាន​អព្ភូតហេតុ ។ តើ​យើង​អាច​មើល​ឃើញ​អព្ភូតហេតុ​អ្វីខ្លះ​នៅ​ក្នុងពិភពលោក​នៅ​ជុំវិញយើង និង​គ្រួសារ​របស់​យើង ?

សម្រាប់​គំនិត​បន្ថែម​ដើម្បី​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

សូម​យោងទៅ​ធនធាន​សាសនាចក្រ​ជា​ផ្លូវការ ។ បើ​បងប្អូន​មាន​សំណួរ​ពី​ដំណឹងល្អ ប្រភព​ដ៏​ល្អ​បំផុត​ដើម្បី​ទទួល​ចម្លើយ​គឺ​ការ​អធិស្ឋាន បទគម្ពីរ ពាក្យសម្ដី​របស់​ពួក​ព្យាការី​នៅរស់ និង​ការបោះពុម្ព​ជាផ្លូវការ​របស់​សាសនាចក្រ​ផ្សេងៗ​ទៀត ( សូមមើល ការ​បង្រៀន​តាម​របៀប​របស់​ព្រះ​អង្គ​សង្គ្រោះ ទំព័រ ១៧–១៨, ២៣–២៤ ) ។

មរមន​សង្ខេប​ផ្ទាំង​ចំណារ​មាស​ទាំងឡាយ

មរមន​កំពុង​សង្ខេប​ផ្ទាំង​ទាំង​ឡាយដោយ ចូន ម៉ាក់​ណាត់តុន