ចូរ​មក​តាម​ខ្ញុំ
ថ្ងៃ​ទី ២–៨ ខែ វិច្ឆិកា មរមន ៧–៩ ៖ « ខ្ញុំ​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នា ហាក់​បី​ដូច​ជា​អ្នក​រាល់​គ្នា​នៅ​ទី​នេះ »


« ថ្ងៃ​ទី ២–៨ ខែ វិច្ឆិកា មរមន ៧–៩ ៖ ‹ ខ្ញុំ​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នា ហាក់​បី​ដូច​ជា​អ្នក​រាល់​គ្នា​នៅ​ទី​នេះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃ​ទី ២–៨ ខែ វិច្ឆិកា មរមន ៧–៩ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋម​សិក្សា ៖ ឆ្នាំ ២០២០

មរ៉ូណៃ​សរសេរ​នៅ​លើ​ផ្ទាំង​ចំណារ​មាស

មរ៉ូណៃ​សរសេរ​នៅ​លើ​ផ្ទាំង​ចំណារ​មាស ដោយ ដេល គីលប៊ន

ថ្ងៃ​ទី ២–៨ ខែ វិច្ឆិកា

មរមន ៧–៩

« ខ្ញុំ​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នា ហាក់​បី​ដូច​ជា​អ្នក​រាល់​គ្នា​នៅ​ទី​នេះ »

ពេល​អ្នក​អាន មរមន ៧–៩ សូម​ពិចារណា​ពី​អ្វី​ដែល​អ្នក​ប្រាថ្នា​ចង់​ឲ្យ​កុមារ​ដែល​អ្នក​បង្រៀន​បាន​ដឹង​ខ្លាំង​បំផុត ។ សូម​ដាក់​ផែនការ​ដើម្បី​បង្រៀន​សេចក្តីពិត​ដែល​អ្នក​ទទួល​អារម្មណ៍​ថា នឹង​ផ្តល់​ពរ​ដល់​ជីវិត​របស់​ពួកគេ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​ហុច​ព្រះគម្ពី​រមរមន​មួយ​ក្បាល​តៗ​គ្នា ។ ពេល​ដល់​វេន​ពួកគេ​កាន់​គម្ពីរ​សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​អ្វី​មួយ​ដែល​ពួកគេ​បាន​រៀន​ពី​វា ។ ប្រសិនបើ​ពួកគេ​​ត្រូវការ​ជំនួយ សូម​រំឭក​ពួកគេ​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ថ្មីៗ​នេះ​នៅក្នុង​ថ្នាក់ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

មរមន ៧:៨–១០

ទាំង​ព្រះគម្ពីរ​មរមន និង​ព្រះគម្ពីរ​ប៊ីប​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

មរមន​បាន​បង្រៀន​ថា ព្រះគម្ពីរ​មរមន​ត្រូវបាន​សរសេរ​ឡើង ដើម្បី​ជួយ​យើង​ឲ្យ​ជឿ​លើ​ព្រះគម្ពីរ​ប៊ីប ហើយ​អ្នកណា​ដែល​ជឿ​លើ​ព្រះគម្ពីរ​ប៊ីប​នឹង​ជឿ​លើ​ព្រះគម្ពីរ​មរមន​ដែរ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​ ទំព័រ​ចំណង​ជើង​នៃ​ព្រះ​គម្ពីរ​មរមន ដល់កុមារ ហើយ​ចង្អុល​ទៅ​ពាក្យ​នៃ​ចំណង​ជើង ពេល​អ្នកអាន​វា ដោយ​សង្កត់​ធ្ងន់​ទៅលើ​ពាក្យ មួយ​ទៀត ។ សូម​ជួយ​កុមារ​​ឲ្យ​គិត​អំពី​​គម្ពីរ​ផ្សេង​ទៀត​ដែល​បង្រៀន​ពួកយើង​អំពី​​ព្រះយេស៊ូវ ។ សូម​បង្ហាញ​ពួកគេ​ថា ព្រះគម្ពីរ​ប៊ីប​មាន​ព្រះគម្ពីរ​សញ្ញា​ចាស់ និង​ព្រះគម្ពីរ​សញ្ញា​ថ្មី ។ សូម​ជួយ​កុមារ​ឲ្យ​និយាយពាក្យ​ « ព្រះគម្ពីរ​សញ្ញា​ចាស់ ព្រះគម្ពីរ​សញ្ញា​ថ្មី » ពេល​អ្នក​ចង្អុល​ទៅ​ព្រះគម្ពីរ​ប៊ីប និង « សក្ខីបទ​មួយ​ទៀត » ពេល​អ្នក​ចង្អុល​ទៅ​ព្រះគម្ពីរមរមន ។

  • សូម​​ដាក់​តាំង​ផែនទី​ពិភពលោក​មួយ ឬ​ទំព័រ​សកម្មភាព​សម្រាប់​គម្រោង​មេរៀន​នេះ​ជាមួយ​នឹង​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន ។ សូម​ប្រើ​សម្ភារ​ទាំងនេះ ដើម្បី​បង្រៀន​កុមារ​ថា ព្រះគម្ពីរ​ប៊ីប​គឺជា​កំណត់ត្រា​​នៃ​ការបង្រៀន​របស់ ព្រះយេស៊ូវ​នៅក្នុង និង​ជុំវិញ​ទីក្រុង​យេរូសាឡិម ហើយ​ព្រះគម្ពីរ​មរមន​គឺជា​កំណត់ត្រា​នៃ​ការ​បង្រៀន​របស់​ទ្រង់​នៅ​ទ្វីប​អាមេរិក ។

  • សូម​ប្រើ​ព្រឹត្តិការណ៍ និង​សេចក្តីពិត​បីបួន​ដែល​ទាំង​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន​ថ្លែង​ទីបន្ទាល់ ដូចជា ការប្រសូត ការសុគត​ និង​ការមាន​ព្រះជន្មរស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ ។ សូម​បង្ហាញ​រូបភាព​មកពី សៀវភៅ​រូបភាព​ដំណឹងល្អ  ដែល​បង្ហាញ​ពី​ព្រឹត្តិការណ៍ និង​សេចក្តីពិត​ទាំងនេះ ។ សូម​​ឲ្យ​កុមារ​ពិពណ៌នា​​អ្វី​ដែល​ពួកគេ​​ឃើញ​នៅក្នុង​រូបភាព ហើយ​​ប្រាប់​ពួកគេ​ថា ទាំង​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន​បង្រៀន​អំពី​រឿង​ទាំង​នេះ ។

មរមន ៨:៣

ខ្ញុំ​អាច​ជ្រើសរើស​ត្រូវ ទោះបី​ពេល​ខ្ញុំ​​មាន​អារម្មណ៍​ឯកោ​ក្តី ។

មរ៉ូណៃ​គឺជា​សាសន៍​នីហ្វៃ​សុចរិត​ចុងក្រោយ​គេ ប៉ុន្តែ​លោក​បាន​បន្ត​ស្មោះត្រង់​​ចំពោះ​ទីបន្ទាល់​របស់​លោក ។ សូម​ជួយ​កុមារ​ឲ្យ​រៀន​ចេញ​ពី​គំរូ​​របស់លោក ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន មរមន ៨:៣ ដោយ​សង្កត់​ធ្ងន់​ថា មរ៉ូណៃ​នៅតែឯង ប៉ុន្តែ​លោក​នៅតែ​គោរព​បទបញ្ញត្តិ រួមទាំង​បទបញ្ញត្តិ​ឲ្យ​បញ្ចប់​ការសរសេរ​ព្រះគម្ពីរ​មរមន​ផងដែរ ។ សូម​ចែកចាយពី​គ្រា​មួយ​ពេល​អ្នក​មាន​ចិត្ត​ស្មោះត្រង់ ទោះបី​ពេល​អ្នក​មាន​អារម្មណ៍​ឯកោ​ក្តី ។

  • បន្ទាប់​ពី​ការពិភាក្សា​អំពី​គំរូ​របស់​មរ៉ូណៃ​មក សូម​ចែកចាយ​ស្ថានភាព​មួយ​ចំនួន​ដែល​កុមារ​ត្រូវ​សម្រេច​ចិត្ត​ថា តើត្រូវ​ជ្រើសរើស​ត្រូវ​ឬ​អត់ ទោះបី​គ្មាន​នរណា​ម្នាក់​កំពុង​មើល​ពួកគេ​ក្តី ។ តើ​មរ៉ូណៃ​បាន​ធ្វើ​អ្វី​ខ្លះ ?

  • សូម​ច្រៀងចម្រៀង​​ជាមួយ​កុមារ​នូវ​បទចម្រៀង​មួយ​បទ​អំពី​ការជ្រើសរើស​ត្រូវ ដូចជា​បទ « ឈរ​ដោយ​សុចរិត » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៨១ ) ។ ហេតុអ្វី​​វា​សំខាន់​ដើម្បី​​ជ្រើសរើស​ត្រូវ​គ្រប់​ពេល​ទាំងអស់ ទោះបី​ពេល​អ្នក​នៅតែ​ឯង​ក្តី ?

មរមន ៩:៧–២១

ព្រះ​គឺ​ជា « ព្រះនៃអព្ភូតហេតុ » ។

សូម​ជួយ​កុមារ​ឲ្យ​យល់​ថា អព្ភូតហេតុ​​មាន​សារៈសំខាន់​នៅក្នុង​កិច្ចការ​របស់​ព្រះ ហើយ​ព្រះ​នឹង​សម្តែង​អព្ភូតហេតុ ពេល​រាស្ត្រ​របស់​ទ្រង់​មាន​សេចក្តីជំនឿ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ពន្យល់​ថា អព្ភូតហេតុ​គឺ​ជា​អ្វី​ដែល​ព្រះ​បាន​ធ្វើ​ឡើង ដើម្បី​បង្ហាញ​ព្រះចេស្តា និង​ប្រទានពរ​ដល់​ជីវិត​របស់យើង ( សូមមើល សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « អព្ភូតហេតុ » ) ។ សូម​អាន​ពាក្យ និង​ឃ្លា​នានា​មកពី មរមន ៩:១១–១៣, ១៧ ដែល​ពិពណ៌នា​អំពី​អព្ភូតហេតុ​មួយ​ចំនួន​របស់​ព្រះ ។ សូម​ជួយ​កុមារ​ឲ្យ​គិត​ពី​អព្ភូតហេតុ​ផ្សេង​ទៀត​ដែល​មាន​នៅក្នុង​ព្រះគម្ពីរ ( រូបភាព​មក​ពី សៀវភៅ​រូបភាព​ដំណឹងល្អ ដូចជា លេខ ២៦, ៤០, ៤១ និង ៨៣ អាច​ជួយ​បាន ) ។ សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះ​បាន​សម្តែង​អព្ភូតហេតុ​កាល​ពី​ជំនាន់​បុរាណ ហើយ​ទ្រង់​នៅ​តែ​សម្តែង​អព្ភូតហេតុ​នៅ​សព្វថ្ងៃ​នេះ ។

  • សូម​ចែកចាយ​បទពិសោធន៍​មួយ ពេល​អ្នក​​បាន​​ឃើញ​អព្ភូតហេតុ​នៅក្នុង​សាសនាចក្រ​សព្វថ្ងៃ​នេះ​ ឬ​នៅក្នុង​ជីវិត​របស់​អ្ន​កផ្ទាល់ ។ សូម​ថ្លែង​ទីបន្ទាល់​របស់​អ្នក​ថា ព្រះ​គឺ​ជា « ព្រះនៃអព្ភូតហេតុ » ( មរមន ៩:១១ ) ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

មរមន ៧:៨–១០

ទាំង​ព្រះគម្ពីរ​មរមន និង​ព្រះគម្ពីរ​ប៊ីប​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

មរមន​បាន​បង្រៀន​ថា « ដំណឹង​ល្អ​នៃ​ព្រះគ្រីស្ទ… នឹង​បាន​បង្ហាញ​នៅ​ចំពោះ​មុខ [ យើង ] » ទាំងនៅ​ក្នុងព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរមរមន ។ សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​នឹង​បង្រៀន​កុមារ​ថា ព្រះគម្ពីរ​ពិសិដ្ឋ​ទាំង​ពីរ​នេះ​មាន​សារៈសំខាន់​សម្រាប់​ពួកយើង ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សរសេរ មរមន ៧:៩ នៅលើ​ក្តារខៀន ប៉ុន្តែ​ទុកចន្លោះ​នៅ​ក្នុង​កន្លែង​នៃ​ពាក្យ នេះ និង នោះ ។ ក៏​សូម​សរសេរ​​ពាក្យ នេះ = ​ព្រះគម្ពីរ​មរមន និង​ពាក្យ នោះ = ព្រះគម្ពីរ​ប៊ីប នៅលើ​ក្តារខៀន ។ សូម​ឲ្យ​កុមារ​អាន មរមន ៧:៩ ​ឮៗ ហើយ​ប្រើ​ឃ្លា​នានា​នៅលើ​ក្តារ​ខៀន ដើម្បី​បំពេញ​នៅក្នុង​ចន្លោះ​​ទាំង​នោះ ។ តើ​យើង​រៀន​​អ្វី​ខ្លះ​អំពី​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន​មក​ពី​ខគម្ពី​រ​នេះ ?

  • សូម​បង្ហាញ​ព្រះគម្ពីរ​មរមន និង​ព្រះគម្ពីរ​ប៊ីប ។ សូម​ចែកចាយ​រឿង​មួយ​ចំនួន​មក​ពី​គម្ពីរ​នីមួយៗ ដោយ​បង្ហាញ​រូបភាព​ប្រសិនបើ​មាន ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ ) ។ សូម​អញ្ជើញ​កុមារ​ឲ្យ​​ចង្អុល​​ទៅ​គម្ពីរ​ដែល​រឿង​នោះ​ត្រូវបាន​ដកស្រង់​ចេញពី​វា ។ ហេតុអ្វី​យើង​ចាំបាច់​ត្រូវ​ការ​សៀវភៅ​ទាំង​ពីរ​នេះ ?

  • សូម​សរសេរ​​ពាក្យ​នីមួយៗ​​នៃ​មាត្រា​នៃ​សេចក្តីជំនឿ​ខទី​ប្រាំ​បី នៅលើ​បន្ទះ​ក្រដាស​ផ្សេងៗ​គ្នា ។ សូម​ឲ្យ​បន្ទះ​ក្រដាសមួយ ឬពីរ​សន្លឹក​​ដែល​មាន​ពាក្យ​ទាំង​នោះ​ទៅកុមារ​ម្នាក់ៗ ហើយ​អញ្ជើញ​កុមារ​ឲ្យ​ធ្វើ​ការតម្រាប់​ជាមួយ​គ្នា​ដោយ​ដាក់​ពាក្យទាំង​​នោះ ឲ្យ​ត្រូវ​តាម​លំដាប់លំដោយ ។ បន្ទាប់​មក សូម​ឲ្យ​ពួកគេ​​អាន​​​មាត្រា​នៃ​សេចក្តីជំនឿ​នោះ​បីបួន​ដង​ឡើង​វិញ ។ តើវា​បង្រៀន​យើង​អ្វីខ្លះ ?

    ព្រះគម្ពីរ​មរមន​ជា​ភាសា​ផ្សេងៗ

    ព្រះគម្ពីរ​មរមន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

មរមន ៨:១–៧

ខ្ញុំ​អាច​ជ្រើសរើស​ត្រូវ ទោះបី​ពេល​ខ្ញុំ​​មាន​អារម្មណ៍​ឯកោ​ក្ដី ។

ការតាំងចិត្ត​របស់​មរ៉ូណៃ​ដើម្បី « បំពេញ​បញ្ជា​របស់​ឪពុក [ គាត់ ] » ទោះបី​ឪពុក​គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ​ក្តី អាច​បំផុសគំនិត​កុមារ​ឲ្យ​គោរព​បទបញ្ញត្តិ​របស់​ព្រះ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន មរមន ៨:១–៧ ជាមួយ​កុមារ ហើយ​អញ្ជើញ​ពួកគេ​ឲ្យចែកចាយ​អារម្មណ៍​ដែល​ពួកគេ​អាច​មាន ប្រសិនបើ​ពួកគេ​ជា​មរ៉ូណៃ ។ សូម​ឲ្យ​ពួកគេ​មើល ខ​ទី ១, ៣ និង ៤ ម្តងទៀត ដើម្បី​ស្វែងរក​អ្វី​ដែល​មរ៉ូណៃ​ត្រូវបាន​បង្គាប់​ឲ្យ​ធ្វើ ។ តើ​​មរ៉ូណៃ​បាន « បំពេញ​បញ្ជា​របស់​ឪពុក [ គាត់ ] » យ៉ាង​ដូចម្ដេច ? តើ​យើង​អាច​ធ្វើ​ដូច​ជា​មរ៉ូណៃ​យ៉ាង​ដូចម្តេច ?

  • សូម​អញ្ជើញ​កុមារ​ម្នាក់ៗ​ឲ្យ​កត់ត្រា​ស្ថានភាព​មួយ ដែល​ពួកគេ​បាន​ធ្វើ​ការជម្រើស​មួយ​រវាង​រឿង​ត្រូវ ឬ​ខុស នៅ​ពេល​គ្មាន​នរណា​ម្នាក់​កំពុង​មើល​ឃើញ​ពួកគេ ។ សូម​​ដាក់​គំនិត​របស់​ពួកគេ​នៅក្នុង​ដប​មួយ ហើយ​ឲ្យ​កុមារ​ឆ្លាស់​វេន​គ្នា រើស​យក​ស្ថានភាព​មួយ ហើយ​ចែកចាយ​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ដូច​មរ៉ូណៃ ។

មរមន ៨:២៤–២៦; ៩:៧–២៦

ព្រះ​គឺ​ជា « ព្រះនៃអព្ភូតហេតុ » ។

សព្វថ្ងៃ​នេះ មាន​​មនុស្ស​ជា​ច្រើន​​ដែល​ពុំ​ជឿ​ថា អព្ភូតហេតុ​នៅតែ​កើត​ឡើង​ឡើយ ។ សូម​ប្រើ​ការបង្រៀន​របស់​មរ៉ូណៃ​នៅក្នុង​ខគម្ពីរ​ទាំង​នេះ ដើម្បី​បង្រៀន​កុមារ​ថា ពេល​យើង​មាន​សេចក្តី​ជំនឿ នោះ​យើង​អាច​ឃើញ​​ព្រះ​សម្តែង​អព្ភូតហេតុ​នៅក្នុង​ជីវិត​យើង ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​កុមារ​នូវក្បួន​ធ្វើ​ម្ហូប​មួយ ។ តើ​នឹង​មានរឿង​អ្វីកើតឡើង ប្រសិនបើ​អ្នក​​មិន​ដាក់​គ្រឿង​ផ្សំ​​ចាំបាច់​មួយ​នោះ ? សូម​អញ្ជើញ​កុមារ​ឲ្យ​ស្រាវជ្រាវ មរមន ៨:២៤ និង ៩:២០–២១ ដើម្បី​ស្វែងរក « គ្រឿង​ផ្សំ » ចាំបាច់​ដែល​យើង​ត្រូវ​មាន ពីមុន​ព្រះ​អាច​សម្តែង​អព្ភូតហេតុ ។ សូម​ចែកចាយ​ឧទាហរណ៍​អំពី​អព្ភូតហេតុ—ធំ ឬ​តូច—ដែល​អ្នក​​បាន​ឃើញ​ក្នុង​សាសនាចក្រ ឬ​នៅក្នុង​ជីវិត​របស់​អ្នក ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​គំរូ​របស់​ពួកគេ​ផ្ទាល់ ។​

  • សូម​ចែក​កុមារ​ជា​ពីរ​ក្រុម ។ សូម​អញ្ជើញ​ក្រុម​នីមួយៗ ឲ្យ​រកមើល​ឧទាហរណ៍​អំពី​អព្ភូតហេតុ​នានា នៅក្នុង​ខគម្ពីរ​​មួយ​ចំនួន ឬ​ទាំងអស់​នេះ ៖ មរមន ៨:២៤; ៩:១១–១៣, ១៦–១៨, ២១–២៥ ។ តើ​យើង​អាច​និយាយ​អ្វី​ខ្លះ​ទៅកាន់​បុគ្គល​ម្នាក់​ដែល​គិត​ថា អព្ភូតហេតុ​ពុំ​មាន​ទៀត​ទេ ? ( សូមមើល មរមន ៩:៩, ១៥–២១ ) ។

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​​​ឲ្យ​​សូមសមាជិកគ្រួសារ​ម្នាក់​ ពិពណ៌នា​ពី​អព្ភូតហេតុ​មួយ​ដែល​បាន​ពង្រឹង​ទីបន្ទាល់​របស់​គាត់ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

កុមារ​អាច​ទទួល​ស្គាល់​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ ។ សូម​បង្រៀន​ពួកគេ​ថា អារម្មណ៍​នៃ​សេចក្ដី​សុខសាន្ត សេចក្ដី​ស្រឡាញ់ និង​ភាពកក់ក្ដៅ ដែល​ពួកគេ​មាន​នៅ​ពេល​ដែល​ពួកគេ​និយាយ ឬ​ច្រៀង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ កើត​មាន​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ទំព័រ ១១ ) ។