ចូរ​មក​តាម​ខ្ញុំ
ថ្ងៃ​ទី ៩–១៥ ខែ វិច្ឆិកា អេធើរ ១–៥ ៖ « ហែក​វាំងនន​នៃ​ការ​ឥត​ជំនឿ »


« ថ្ងៃ​ទី ៩–១៥ ខែ វិច្ឆិកា អេធើរ ១–៥ ៖ ‹ ហែក​វាំងនន​នៃ​ការ​ឥត​ជំនឿ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )

« ថ្ងៃ​ទី ៩–១៥ ខែ វិច្ឆិកា អេធើរ ១–៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២០

ពួកសាសន៍​យ៉ារេឌ​បាន​ធ្វើ​ដំណើរ​​ឆ្លង​កាត់​ទីរហោស្ថាន

ពួក​សាសន៍​យ៉ារេឌ​ចាកចេញ​ពី​ទីក្រុង​បាបិល ដោយ អាលប៊ីន វេសេលកា

ថ្ងៃ​ទី ៩–១៥ ខែ វិច្ឆិកា

អេធើរ ១–៥

« ហែក​វាំងនន​នៃ​ការ​ឥត​ជំនឿ »

ពេល​អ្នក​រំឭក​អ្វី​ដែល​អ្នក​បាន​រៀន​អំឡុងពេល​អ្នក​សិក្សា អេធើរ ១–៥ តើ​សេចក្តីពិត​អ្វី​ខ្លះ​ដែល​អ្នក​ទទួល​អារម្មណ៍​បំផុសគំនិត ដើម្បី​ជួយ​កុមារ​ឲ្យ​រកឃើញ ? ប្រហែល​មាន​គំនិត​យោបល់​ជាច្រើន​នៅក្នុង​គម្រោង​មេរៀន​នេះ ​អាច​ជួយ​បាន​ផងដែរ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​បង្ហាញ​រូបភាពរបស់​បងប្រុស​យ៉ារេឌ ( សូម​មើល គម្រោង​មេរៀន​នៅ​សប្ដាហ៍​នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង ក្រុម​គ្រួសារ ) ។ សូម​ឲ្យ​កុមារ​ចែកចាយ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​លោក ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

អេធើរ ១:៣៣–៤៣; ២:១៦–២៥; ៣:១–៦

ព្រះវរបិតាសួគ៌​ព្រះ​សណ្ដាប់ ហើយ​ឆ្លើយតប​ការអធិស្ឋាន​របស់​ខ្ញុំ ។

រឿង​របស់​បងប្រុស​យ៉ារេឌ​បង្ហាញ​ពី​របៀប​បីបួន​ដែល​ព្រះ​អាច​ជួយ​យើង ពេល​យើង​អធិស្ឋាន ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អញ្ជើញសមាជិក​វួដ​ពីរ​បី​នាក់ ដែល​ចេះ​ភាសា​ផ្សេងៗ​ឲ្យ​និយាយ​ភាសា​នោះ​ពីរបី​ប្រយោគ​ឲ្យ​សិស្ស​របស់​អ្នក​ស្តាប់ ( ឬ​​ចាក់​ការថត​សំឡេង​នៃ​ភាសា​ផ្សេង​នោះ ) ។ សូម​ឲ្យ​កុមារ​ធ្វើ​ជា​និយាយ​ភាសា​មួយ​ផ្សេង​ទៀត ហើយ​បង្ហាញ​ថា វា​មាន​ការលំបាក​ដើម្បី​យល់​គ្នា ពេល​យើង​ពុំ​និយាយ​ភាសា​ដូច​គ្នា ។ សូម​ប្រើ​ការណ៍​នេះ ដើម្បី​ប្រាប់​ពី​ដំណើរ​រឿង​នៃ​ប៉ម​បាបិល​នៅក្នុង លោកុប្បត្តិ ១១:១–៩ និង អេធើរ ១:៣៣ ។ សូម​អាន អេធើរ ៣:១៣ និង ១៥ ហើយ​ពន្យល់​អំពី​របៀប​ដែល​បងប្រុស​យ៉ារេឌ​បាន​អធិស្ឋាន​ថា លោក និង​មិត្តភក្តិ​របស់​លោក ព្រមទាំង​គ្រួសារ​របស់​លោក​អាច​យល់​គ្នា​ទៅវិញ​ទៅមក​បាន ( សូមមើល អេធើរ ១:៣៤–៣៧ ) ។ សូម​អាន និង​ជួយ​កុមារ​ឲ្យយល់​ពី​ចម្លើយ​របស់​ព្រះអម្ចាស់​ដល់​ការអធិស្ឋាន​របស់​លោក​នៅក្នុង អេធើរ ១:៣៥ ។ អ្នក​ក៏​អាច​ប្រើ « ជំពូក​ទី ៥០ ៖ ពួក​សាសន៍​យ៉ារេឌ​ចាកចេញ​ពី​ទីក្រុង​បាបិល » ( ដំណើរ​រឿង​ព្រះគម្ពីរ​មរមន ទំព័រ ១៤៣–១៤៤ ឬ​មើល​វីដេអូ​ដូច​គ្នា​នេះ​នៅ​គេហទំព័រ ChurchofJesusChrist.org ) ។

  • សូម​អញ្ជើញ​ឲ្យ​កុមារ​​ធ្វើជា​សាងសង់​​ភេត្រា ដូច​បាន​ពិពណ៌នា​នៅក្នុង អេធើរ ២:១៦–១៧ ។ សូម​ពន្យល់​ពី​បញ្ហា​ដែល​ពួកសាសន៍​យ៉ារេឌ​បាន​មាន​ជាមួយ​ភេត្រា ( សូមមើល អេធើរ ២:១៩ ) ហើយ​សូម​សួរ​កុមារ​នូវ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​ចំពោះ​បញ្ហា​ទាំង​នោះ ។ សូម​អាន អេធើរ ២:១៨–១៩ ដើម្បី​បង្រៀន​កុមារ​អំពី​របៀប​ដែល​បងប្រុស​យ៉ារេឌ​យក​បញ្ហា​របស់​លោកទូល​​ទៅ​កាន់​ព្រះអម្ចាស់​នៅក្នុង​ការអធិស្ឋាន ។ សូម​ថ្លែង​ទីបន្ទាល់​ថា យើង​អាច​អធិស្ឋាន​ជានិច្ច ពេល​យើង​មាន​សំណួរ ឬ​បញ្ហា ។

  • សូម​សង្ខេប អេធើរ ២:១៩–៣:៦ យ៉ាង​ខ្លី ដើម្បី​ពន្យល់​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​បងប្រុស​យ៉ារេឌ​អំពី​ភេត្រា​ទាំង​នេះ ។ សូម​ដាក់​ក្រួស ១៦ គ្រាប់​​នៅ​ពេញ​ថ្នាក់​រៀន ហើយ​អញ្ជើញ​កុមារ​ឲ្យ​រាប់​ក្រួស​នោះ ពេល​ពួកគេ​រកឃើញ​វា ។ សូម​បង្ហាញ​រូបភាព​នៅក្នុង គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ហើយសូម​ឲ្យ​កុមារ​ប្រាប់​អ្នក​ឡើង​វិញ​អំពី​រឿង​នោះ ( សូមមើល​ទំព័រ​សកម្មភាព​សប្តាហ៍ ) ។

អេធើរ ១:១៣, ១៥

ខ្ញុំ​ត្រូវបាន​បង្កើត​តាម​រូបភាព​នៃ​ព្រះ ។

ពេល​បងប្រុស​យ៉ារេឌ​បាន​ឃើញ​ព្រះអម្ចាស់ នោះ​លោក​បាន​ដឹង​ថា « មនុស្ស​ទាំង​អស់​ត្រូវ​បាន​បង្កើត​ឡើង កាលពី​ដំបូង តាម​រូប [ របស់​ទ្រង់ ] ​ផ្ទាល់ » ( អេធើរ ៣:១៥ ) ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​រូបភាព​មួយ​របស់​ព្រះអង្គសង្គ្រោះ ហើយ​អញ្ជើញ​កុមារឲ្យ​ចង្អុល​ទៅ​ផ្នែក​ផ្សេងៗ​នៃ​ព្រះកាយ​របស់​ទ្រង់ ។ សូម​ពន្យល់​ថា ពេល​បង​ប្រុស​របស់​យ៉ារេឌ​បាន​ឃើញ​ព្រះយេស៊ូវគ្រីស្ទ នោះ​លោក​បានដឹង​ថា យើង​ទាំង​អស់​គ្នា​មើល​ទៅ​ដូច​ព្រះយេស៊ូវ ។ ពេល​អ្នក​ចង្អុល​ទៅ​ផ្នែក​មួយ​នៃ​រាងកាយ​នៅក្នុង​រូបភាព សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចង្អុល​ទៅ​ផ្នែក​ដូច​គ្នា​នៃ​រាងកាយ​ផ្ទាល់​របស់​ពួកគេ ។ សូម​ថ្លែង​ទីបន្ទាល់​​ថា យើង​ត្រូវបាន​បង្កើត​ឡើង​​​ឲ្យ​ដូចជា​ព្រះវរបិតា​សួគ៌ និង​ព្រះ​យេស៊ូវគ្រីស្ទ​ដែរ ។

  • សូម​ច្រៀង​​ចម្រៀង​មួយ​បទ​ដែល​ទាក់ទង​នឹង​រូបកាយ​របស់យើង ដូចជា​បទ « ក្បាល ស្មា ជង្គង់ និង​ជើង » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១២៩ ) ។ សូម​ជួយ​​កុមារឲ្យ​និយាយ​​ពី​មូលហេតុ​ដែលពួកគេ​មាន​អំណរគុណ​ចំពោះ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​របស់​ពួកគេ ។

កុមារ​រត់​នៅ​ទីវាល

យើង​ត្រូវបាន​បង្កើត​ឡើង​តាម​រូបភាព​របស់​ព្រះ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

អេធើរ ១:៣៣–៤៣; ; ៣:១–១៧

ខ្ញុំ​អាច​ទទួល​បាន​វិវរណៈ​ដើម្បី​ជួយដល់​ខ្ញុំ ។

តើ​អ្នក​អាច​ជួយ​កុមារ​ឲ្យ​រៀន​អំពី​វិវរណៈ មក​ពី​គំរូ​របស់​បងប្រុស​យ៉ារេឌ​ដោយ​របៀប​ណា ? តើ​បទពិសោធន៍​អ្វី​ខ្លះ​ដែល​អ្នក​អាច​ចែកចាយ ពេល​ព្រះអម្ចាស់​បាន​ជួយ​អ្នក​ឲ្យ​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា ឬ​សំណួរ​របស់​អ្នក ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • ពីមុន​ចាប់ផ្តើម​ថ្នាក់ សូម​សរសេរ​ឃ្លា « ក្រោកឈរ ងាក​ក្រោយ និង​អង្គុយ​ចុះ » ជា​ភាសា​ផ្សេងៗ​នៅលើ​បន្ទះ​ក្រដាស​បីបួន ( អ្នក​អាច​ប្រើ​ម៉ាស៊ីន​បកប្រែ​តាម​អ៊ិនធើរណែត ឬ​ជំនួយ​បកប្រែ​មក​ពី​នរណា​ម្នាក់​ដែល​ចេះ​ភាសា​ផ្សេង​នោះ ) ។ សូម​ឲ្យ​បន្ទះ​ក្រដាស​មួយ​ទៅ​កាន់​កុមារ​ម្នាក់ៗ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ព្យាយាម​ធ្វើ​តាម​ការណែនាំ​នោះ ។ សូម​ប្រើ​វា​ដើម្បី​ជួយ​ពន្យល់​អ្វី​ដែល​បាន​ជំរុញ​​ការអធិស្ឋាន​របស់​បងប្រុស​យ៉ារេឌ​នៅក្នុង អេធើរ ១:៣៣–៣៧ ។ សូម​អាន​ខគម្ពីរ​នេះ​ជាមួយ​គ្នា ហើយ​សូម​ឲ្យ​កុមារ​ផ្តោត​ចិត្ត​ទុកដាក់​ទៅលើ​ព្រះទ័យ​របស់​ព្រះអម្ចាស់​លើ​យ៉ារេឌ និង​មិត្តភក្តិ ព្រមទាំង​គ្រួសារ​របស់​លោក ។ តើ​យើង​រៀន​អ្វីខ្លះ​ចេញ​​ពីដំណើរ​រឿងនេះ​អំពី​ការអធិស្ឋាន ?

  • សូម​​ចាត់​​កុមារ​ម្នាក់ៗ​ឲ្យ​អានវគ្គ​ខគម្ពីរ​មួយ​ខាង​ក្រោម ហើយ​ជួយ​ពួកគេ​​រកមើល​សំណួរ ឬ​បញ្ហា​មួយ​ដែល​បងប្រុស​យ៉ារេឌ​មាន អេធើរ ១:៣៣–៣៥; អេធើរ ១:៣៦–៣៧ និង អេធើរ ២:១៨–២០ ។ តើ​បងប្រុស​យ៉ារេឌ​បាន​ធ្វើ​អ្វី​ខ្លះ​អំពី​បញ្ហា ឬ​សំណួរ​ទាំង​នោះ ? តើព្រះអម្ចាស់​បាន​ជួយ​​លោក​តាម​ករណី​នីមួយៗ​យ៉ាង​ដូចម្តេច ? សូម​ឲ្យ​កុមារ​​គិត​អំពី​បញ្ហា​ដែល​ពួកគេ​ត្រូវ​ការ​ជំនួយ ។ តើ​ពួកគេ​អាច​ធ្វើ​តាម​គំរូ​របស់​​បងប្រុស​យ៉ារេឌ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​របស់​ពួកគេ​យ៉ាង​ដូចម្ដេច ? សូម​ចែកចាយ​បទពិសោធន៍​មួយ ដែល​អ្នក​បាន​អធិស្ឋាន​ទូល​សូម​ជំនួយ ហើយ​ព្រះអម្ចាស់​បាន​ជួយ​អ្នក ។

អេធើរ ៣:៤–១៧

ខ្ញុំ​ត្រូវបាន​បង្កើត​តាម​រូបភាព​នៃ​ព្រះ ។

កុមារ​ដែល​អ្នក​បង្រៀន​នឹង​ប្រឈម​មុខ​នឹង​សារលិខិត​ខុសឆ្គង​ច្រើន​អំពី​ព្រះ អំពី​ខ្លួន​ពួកគេ និង​រូបកាយ​របស់​ពួកគេ ។ ខគម្ពីរ​ទាំង​នេះ​គឺ​ជា​ឱកាស​មួយ​ដើម្បី​បង្រៀន សេចក្តីពិតអស់កល្បអំពី​ប្រធាន​បទ​ទាំងនេះ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​អាន អេធើរ ៣:៦–១៦ ជាមួយ​កុមារ ហើយ​សូម​ជួយ​ពួកគេ​​ឲ្យ​ធ្វើ​បញ្ជី​មួយ​នៃ​អ្វី​ដែល​បងប្រុស​យ៉ារេឌ​បាន​រៀន​អំពី​ព្រះអម្ចាស់​មក​ពី​បទពិសោធន៍ ។ ហេតុអ្វី​វា​សំខាន់​ដើម្បី​ដឹង​រឿង​ទាំងនេះ ? ឧទាហរណ៍ តើ​វា​ជះ​ឥទ្ធិពល​​ដល់​របៀប​ដែល​យើង​យល់ឃើញពីរូបកាយ​របស់​យើង​ប៉ុណ្ណា ដែល​ដឹង​ថា​យើង​ត្រូវបាន​បង្កើត​ឡើង​តាម​រូបភាព​នៃ​ព្រះនោះ ?

  • សូម​សរសេរ​ពាក្យ រូបកាយ​សាច់ឈាម និង វិញ្ញាណ​ខាង​វិញ្ញាណ នៅ​លើ​ក្តារខៀន ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​ពី​បុគ្គលិក​លក្ខណៈ​នៃ​រូបកាយ​ខាង​សាច់ឈាម ( យើង​មាន​ស្បែក ឈាម​ ជាដើម ) ហើយ​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្តារ​ខៀន ។ សូម​អាន អេធើរ ៣:៤–១៧ ជាមួយ​គ្នា ហើយ​សូម​អញ្ជើញ​កុមារឲ្យ​រកមើល​អ្វី​ដែល​ពួកគេ​រៀន​អំពី​រូបកាយ​ខាង​វិញ្ញាណ​របស់ពួកគេ ។ សូម​ថ្លែង​ទីបន្ទាល់​ថា រូបកាយ និង​វិញ្ញាណ​របស់​យើង​ត្រូវ « បាន​បង្កើត​ឡើង​តាម​រូប [ ព្រះយេស៊ូវ ] ផ្ទាល់ » ( អេធើរ ៣:១៥ ) ។

អេធើរ ៥:២–៤

ពួក​សាក្សី​បីនាក់ថ្លែង​ទីបន្ទាល់​អំពី​ព្រះគម្ពីរ​មរមន ។

មរ៉ូណៃ​បាន​ព្យាករ​ថា ពួក​សាក្សី​បីនាក់​នឹង​ជួយ​ស្ថាបនា​សេចក្តីពិត​នៃ​ព្រះគម្ពីរ​មរមន ។ អ្នក​អាច​ប្រើ​ការព្យាករ​នេះ​ដើម្បី​ពង្រឹង​ទីបន្ទាល់​របស់​កុមារ ហើយ​បំផុសគំនិត​ពួកគេ​ឲ្យ​ធ្វើ​ជា​សាក្សី​នៃ​ព្រះគម្ពីរ​មរមន​តាម​របៀប​ផ្ទាល់​របស់​ពួកគេ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​សរសេរ​ពាក្យ​សំខាន់​មួយ​ចំនួន​មក​ពី អេធើរ ៥:២–៤ នៅលើ​ក្តារ​ខៀន ដូចជា​ពាក្យ ផ្ទាំង​ចំណារ, ព្រះចេស្តា, សេចក្តីពិត, សាក្សី, និង ទីបន្ទាល់ ។ សូម​អាន​ខគម្ពីរ​ទាំង​នេះ​ជាមួយ​កុមារ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ឈប់ ពេល​អ្នក​អាន​ដល់​ពាក្យ​មួយ​ដែល​នៅលើ​ក្តារខៀន ហើយ​និយាយ​អំពី​មូលហេតុ​ដែល​ពាក្យ​ទាំង​នោះ​មាន​សារៈសំខាន់ ។ ដើម្បី​បង្រៀន​កុមារ​អំពី​សាក្សី​បី​នាក់ អ្នក​អាច​មើល « ជំពូក ៧ ៖ ពួកសាក្សី​ឃើញ​​ផ្ទាំង​មាស » ( ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដីសញ្ញា ទំព័រ ៣១–៣៣ ) និង « ទីបន្ទាល់​នៃ​ពួកសាក្សី​បី​នាក់ » នៅក្នុង​ព្រះគម្ពីរ​មរមន ។ ហេតុអ្វី​ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​មនុស្ស​បី​នាក់​ឃើញ​ផ្ទាំង​ចំណារ​មាស​ ?

  • សូម​ប្រាប់​កុមារ​អំពី​របៀប​ដែល​អ្នក​ដឹង​ថា ព្រះគម្ពីរ​មរមន​ពិត ។ សូម​ឲ្យ​កុមារ​ចែកចាយ​មូលហេតុ​ដែល​ពួកគេ​ដឹង​ថា ព្រះគម្ពីរ​នេះ​ពិត ។ សូម​ជួយ​ពួកគេ​ឲ្យ​​​គិត​អំពី​របៀប​​ដែល​ពួកគេ​អាច​ធ្វើ​ជាសាក្សី​នៃ​ព្រះគម្ពីរ​មរមន ហើយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​ភាព​ជា​សាក្សី​របស់​ពួកគេ​ជាមួយ​នរណា​ម្នាក់​នា​សប្តាហ៍​នេះ ។

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូមអញ្ជើញ​កុមារឲ្យ​គិត​​ពី​អ្វី​មួយ​ដែល​ពួកគេ​អាច​ទូលសូម​ជំនួយ​ពី​ព្រះវរបិតាសួគ៌ ដូច​បងប្រុស​យ៉ារេឌ​បាន​ធ្វើ​ដែរ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ស្វែងរក​ជំនួយ​តាមរយៈ​ការអធិស្ឋាន ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​បង្រៀន​​អំឡុងពេល​សកម្មភាព ។ ពេល​កុមារ​កំពុង​ធ្វើ​សកម្មភាព ដូចជា​គូរ​រូប ឬ​​ធ្វើ​សកម្មភាព​លើ​ទំព័រ​សកម្មភាព នោះ​អ្នក​អាច​ប្រើ​ពេល​​នេះដើម្បី​សង្កត់​ធ្ងន់​លើ​សេចក្តីពិត​ដែលបាន​បង្រៀន​តាមរយៈ​សកម្មភាព​ទាំង​នេះ ។