« ថ្ងៃទី ២៦ ខែ តុលា–ថ្ងៃទី ១ ខែ វិច្ឆិកា ។ មរមន ១–៦ ៖ ‹ ខ្ញុំអាចបញ្ចុះបញ្ចូលអស់អ្នករាល់គ្នានៅចុងផែនដីឲ្យប្រែចិត្ត… › » ចូរមកតាមខ្ញុំសម្រាប់បុគ្គល និងក្រុមគ្រួសារ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៦ ខែ តុលា–ថ្ងៃទី ១ ខែ វិច្ឆិកា ។ មរមន ១–៦ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២០
ថ្ងៃទី ២៦ ខែ តុលា–ថ្ងៃទី ១ ខែ វិច្ឆិកា
មរមន ១–៦
« ហើយខ្ញុំសង្ឃឹមថា ខ្ញុំអាចបញ្ចុះបញ្ចូលអស់អ្នករាល់គ្នានៅចុងផែនដីឲ្យប្រែចិត្ត… »
នៅពេលបងប្អូនអាន មរមន ១–៦ សូមពិចារណាអំពីអ្វីដែលបងប្អូនបានរៀនមកពីគំរូរបស់មរមន ។ សូមកត់ត្រាអំពីអារម្មណ៍ដែលបងប្អូនត្រូវបានបំផុសគំនិតឲ្យធ្វើអ្វីមួយ ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
មរមនពុំបានកត់ត្រា « ដំណើររឿងទាំងមូល » នៃ « ទិដ្ឋភាពដ៏អាក្រក់ » នៃអំពើទុច្ចរិត និងការបង្ហូរឈាមដែលគាត់បានមើលឃើញមាននៅក្នុងចំណោមពួកសាសន៍នីហ្វៃទេ ( មរមន ២:១៨, ៥:៨ ) ។ ប៉ុន្តែអ្វីដែលគាត់បានកត់ត្រានៅក្នុង មរមន ១–៦ គឺមានល្មមគ្រប់គ្រាន់ដើម្បីរំឭកយើងអំពីរបៀបដែលមនុស្សសុចរិតអាចធ្លាក់ខ្លួនក្នុងអំពើទុច្ចរិតប៉ុណ្ណា ។ នៅក្នុងចំណោមអំពើទុច្ចរិតដ៏ខ្លាំងដូច្នោះ ពុំមាននរណាម្នាក់អាចបន្ទោសមរមនដែលប្រែទៅជានឿយហត់ ហើយបាក់ទឹកចិត្តនោះទេ ។ ប៉ុន្តែតាមរយៈរឿងទាំងអស់នោះ គាត់បានមើលឃើញ និងមានបទពិសោធន៍ គាត់ពុំដែលភ្លេចអំពីសេចក្ដីមេត្តាករុណាដ៏មហិមារបស់ព្រះ និងការជឿស៊ប់របស់គាត់ថា ការប្រែចិត្តគឺជាវិធីដើម្បីទទួលបានវានោះទេ ។ ហើយទោះបីជាប្រជាជនរបស់មរមនផ្ទាល់បានបដិសេធការអញ្ជើញឲ្យប្រែចិត្តដោយអង្វរករបស់គាត់ក្ដី ក៏គាត់បានដឹងថា គាត់មានអ្នកស្ដាប់ជាច្រើនផ្សេងទៀតដែលត្រូវទៅបញ្ចុះបញ្ចូល ។ គាត់បានប្រកាសថា « មើលចុះ ខ្ញុំសរសេរទៅកាន់អស់អ្នក ដែលនៅគ្រប់ទិសទីលើផែនដី » ។ ជាពាក្យម្យ៉ាងទៀត គាត់បានសរសេរទៅកាន់ បងប្អូន ( សូមមើល មរមន ៣:១៧–២០ ) ។ ហើយសារលិខិតរបស់គាត់ចំពោះបងប្អូន សព្វថ្ងៃនេះ គឺជាសារលិខិតដដែលដែលអាចបានសង្គ្រោះពួកសាសន៍នីហ្វៃនៅក្នុងជំនាន់របស់ពួកគេ ៖ « ជឿទៅលើដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ … ប្រែចិត្ត និងត្រៀមខ្លួនដើម្បីឈរនៅចំពោះកៅអីជំនុំជម្រះរបស់ព្រះគ្រីស្ទ » ( មរមន ៣:២១–២២ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ខ្ញុំអាចរស់នៅដោយសុចរិតទោះជាមានអំពើទុច្ចរិតនៅជុំវិញខ្ញុំក្ដី ។
នៅដើមដំបូងក្នុងជំពូកទីមួយនៃគម្ពីរមរមន បងប្អូននឹងកត់សម្គាល់ឃើញនូវភាពខុសគ្នាយ៉ាងខ្លាំងរវាងមរមន និងប្រជាជននៅជុំវិញគាត់ ។ នៅពេលបងប្អូនអាន មរមន ១ សូមពិចារណាអំពីគុណសម្បត្តិ និងបំណងប្រាថ្នារបស់មរមនដែលមាន ខុសផ្ទុយពីអស់អ្នកដែលជាប្រជាជនរបស់គាត់ ។ សូមកត់ចំណាំអំពីផលវិបាកដែលកើតមានចំពោះគាត់ និងពួកគេ ( បងប្អូននឹងរកឃើញគំរូមួយនៅក្នុងខ ១៤–១៥ ) ។ តើបងប្អូនរៀនអ្វីខ្លះដែលបំផុសគំនិតបងប្អូនឲ្យរស់នៅដោយសុចរិតនៅក្នុងពិភពលោកទុច្ចរិតមួយ ?
នៅពេលបងប្អូនអាន មរមន ២–៦ សូមបន្ដស្វែងរកមើលរបៀបដែលមរមនបង្ហាញសេចក្ដីជំនឿរបស់គាត់ទៅលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ទោះជាមានឥទ្ធិពលអាក្រក់នៅជុំវិញគាត់ក្ដី ។
សេចក្តីព្រួយដែលគាប់ព្រះហឫទ័យដល់ព្រះ នាំទៅរកសេចក្ដីពិត និងការផ្លាស់ប្ដូរជារៀងរហូត ។
នៅពេលមរមនបានមើលឃើញសេចក្ដីព្រួយរបស់ប្រជាជនគាត់ គាត់បានសង្ឃឹមថាពួកគេនឹងប្រែចិត្ត ។ ប៉ុន្តែ « សេចក្ដីទុក្ខសោករបស់ពួកគេពុំនាំទៅរកសេចក្ដីប្រែចិត្តទេ » ( មរមន ២:១៣ )—គឺពុំមែនជាប្រភេទនៃសេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ ដែលដឹកនាំទៅរកការផ្លាស់ប្ដូរពិតនោះទេ ( សូមមើល កូរិនថូសទី ២ ៧:៨–១១ ) ។ ផ្ទុយទៅវិញ ពួកសាសន៍នីហ្វៃមានអារម្មណ៍ទុក្ខព្រួយខាងលោកិយ ( សូមមើល មរមន ២:១០–១១ ) ។ ដើម្បីយល់ពីភាពខុសគ្នារវាងសេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ និងសេចក្ដីព្រួយខាងលោកិយ សូមពិចារណាធ្វើជាតារាងមួយ ដែលបងប្អូនអាចកត់ត្រាអ្វីដែលបងប្អូនរៀនមកពី មរមន ២:១០–១៥ អំពីសេចក្ដីទុក្ខទាំងពីរប្រភេទនេះ ។ តារាងរបស់អ្នក អាចមើលទៅដូចជារូបនេះ ៖
សេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ |
សេចក្ដីព្រួយខាងលោកិយ |
---|---|
សេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ មករកព្រះយេស៊ូវ ( ខទី ១៤ ) | សេចក្ដីព្រួយខាងលោកិយ ជេរប្រមាថព្រះ ( ខទី ១៤ ) |
សេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ | សេចក្ដីព្រួយខាងលោកិយ |
សេចក្ដីព្រួយដែលគាប់ព្រះទ័យដល់ព្រះ | សេចក្ដីព្រួយខាងលោកិយ |
នៅពេលបងប្អូនរំឭកចាំអំពីអ្វីដែលបងប្អូនបានរៀន សូមពិចារណាអំពីរបៀបដែលវាអាចជះឥទ្ធិពលដល់ការខិតខំរបស់បងប្អូនដើម្បីយកឈ្នះលើអំពើបាប ហើយប្រែក្លាយកាន់តែដូចជាព្រះវរបិតា និងព្រះអង្គសង្គ្រោះ ។
សូមមើលផងដែរ ឌៀថើរ អេហ្វ អុជដូហ្វ « អ្នកអាចធ្វើវាឥឡូវនេះបាន ! » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៥៥–៥៧ ។
ខ្ញុំគួរតែទទួលស្គាល់ព្រះហស្តរបស់ព្រះនៅក្នុងជីវិតរបស់ខ្ញុំជានិច្ច ។
មរមនបានកត់ត្រាអំពីភាពទន់ខ្សោយមួយ ដែលគាត់បានឃើញនៅក្នុងពួកសាសន៍នីហ្វៃ ៖ ពួកគេពុំបានទទួលស្គាល់មាគ៌ាដែលព្រះអម្ចាស់បានប្រទានពរដល់ពួកគេទេ ។ ប្រធាន ហិនរី ប៊ី អាវរិងបានជម្រុញយើង « ដើម្បីស្វែងរកនូវរបៀបដើម្បីដឹង និង ចងចាំដល់សណ្តានចិត្តរបស់ព្រះ ។ … សូមអធិស្ឋាន ហើយពិចារណា សួរសំណួរថា « តើព្រះបានបញ្ជូនសារលិខិតមួយសម្រាប់តែរូបខ្ញុំដែរឬទេ ? តើខ្ញុំបានមើលឃើញនូវព្រះហស្តរបស់ទ្រង់នៅក្នុងជីវិតខ្ញុំ និងជីវិតកូនៗរបស់ខ្ញុំឬទេ ? … ខ្ញុំសូមថ្លែងទីបន្ទាល់ថា ទ្រង់ស្រឡាញ់យើង ហើយប្រទានពរយើង លើសពីអ្វីដែលពួកយើងភាគច្រើនមិនទាន់បានស្គាល់ទៅទៀត » ( « O Remember, Remember » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៦៧, ៦៩) ។
នៅពេលបងប្អូនអាន មរមន ៣:៣, ៩ បងប្អូនអាចនឹងពិចារណាអំពីរបៀបដែលបងប្អូនទទួលស្គាល់ព្រះចេស្ដារបស់ព្រះនៅក្នុងជីវិតរបស់បងប្អូន ។ តើពរជ័យអ្វីខ្លះបានកើតមាន នៅពេលបងប្អូនទទួលស្គាល់ព្រះចេស្ដាទ្រង់ ? តើលទ្ធផលនៃការមិនទទួលស្គាល់ទ្រង់មានអ្វីខ្លះ ? ( សូមមើល មរមន ២:២៦ ) ។
ព្រះយេស៊ូវគ្រីស្ទគង់នៅដោយលាតត្រដាងព្រះហស្តដើម្បីទទួលយកខ្ញុំ ។
ពួកសាសន៍នីហ្វៃបានបដិសេធការបង្រៀនរបស់មរមន ប៉ុន្តែគាត់មានសង្ឃឹមថា កំណត់ត្រារបស់គាត់នឹងមានឥទ្ធិពលលើបងប្អូន ។ នៅពេលបងប្អូនអាន មរមន ៥:៨–២៤ និង ៦:១៦–២២ តើបងប្អូនរៀនអ្វីខ្លះអំពីលទ្ធផលនៃអំពើបាប ? តើបងប្អូនរៀនអ្វីខ្លះមកពីសារលិខិតទាំងនេះអំពីព្រះទ័យរបស់ព្រះវរបិតា និងព្រះយេស៊ូវមានចំពោះបងប្អូន ទោះជាពេលបងប្អូនមានអំពើបាបក្ដី ? តើបងប្អូនធ្លាប់មានអារម្មណ៍ថាព្រះយេស៊ូវគ្រីស្ទ បានឈោងព្រះហស្តមកកាន់បងប្អូនដោយព្រះហស្តលាតត្រដាងយ៉ាងដូចម្ដេច ? តើបងប្អូនមានអារម្មណ៍បំផុសគំនិតឲ្យធ្វើអ្វីខ្លះ ជាលទ្ធផល ?
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលបងប្អូនអានគម្ពីរជាមួយនឹងគ្រួសាររបស់បងប្អូន នោះព្រះវិញ្ញាណអាចជួយបងប្អូនឲ្យស្គាល់ថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារបងប្អូន ។ ទាំងនេះគឺជាគំនិតយោបល់មួយចំនួន ។
មរមន ១:២
តើការ « ចេះសង្កេតដោយឆាប់រហ័ស » មានន័យដូចម្ដេច ? បងប្អូនអាចស្វែងរកគំនិតយោបល់នៅក្នុងអត្ថបទរបស់ អែលឌើរ ដេវីឌ អេ បែដណា « Quick to Observe » ( Ensign ខែ ធ្នូ ឆ្នាំ ២០០៦ ទំព័រ ៣០–៣៦ ) ។ តើអំណោយទាននៃការចេះសង្កេតដោយឆាប់រហ័សគឺជាពរជ័យមួយចំពោះមរមនយ៉ាងដូចម្ដេច ? តើវាអាចជាពរជ័យមួយចំពោះយើងយ៉ាងដូចម្ដេច ?
មរមន ១:១–៦, ១៥; ២:១–២
តើកូនៗនៅក្នុងគ្រួសាររបស់បងប្អូនយល់ថា ពួកគេអាចអភិវឌ្ឍគុណសម្បត្តិខាងវិញ្ញាណដ៏មហិមា និងព្រះចេស្ដា ទោះជាពួកគេនៅក្មេងក្ដីដែរឬ ? គំរូរបស់មរមនអាចជួយពួកគេបាន ។ សូមពិចារណាអំពីកាលវេលានៃកុមារភាព និងយុវភាពរបស់មរមន ដោយប្រើអាយុកាល និងព្រឹត្តិការណ៍ដែលផ្ដល់ឲ្យនៅក្នុង មរមន ១:១–៦, ១៥ និង ១:១–២ ។ នៅពេលបងប្អូនពិភាក្សាអំពីគុណសម្បត្តិ និងបទពិសោធន៍របស់មរមន សូមលើកឡើងនូវគុណសម្បត្តិដែលកូនៗរបស់បងប្អូនមាន ដែលបំផុសគំនិតបងប្អូន និងអ្នកដទៃទៀតដែលនៅជុំវិញពួកគាត់ ។
មរមន ២:១៨–១៩
តើពាក្យសម្ដីមរមនអ្វីខ្លះ ដែលបានប្រើដើម្បីប្រៀបពិពណ៌នាអំពីពិភពលោក ដែលគាត់រស់នៅ ? តើគាត់រក្សាសេចក្ដីសង្ឃឹមទោះជាមានសេចក្ដីទុចរិតជុំវិញពួកគាត់យ៉ាងដូចម្ដេច ? តើគ្រួសាររបស់យើងអាចធ្វើដូចគ្នានេះដូចម្តេចខ្លះ ?
មរមន ៣:១២
តើមរមនមានអារម្មណ៍យ៉ាងដូចម្ដេចអំពីប្រជាជនដែលនៅជុំវិញគាត់ ទោះជាពួកគេទុច្ចរិតក្ដី ? តើយើងអាចធ្វើអ្វីខ្លះដើម្បីអភិវឌ្ឍសេចក្ដីស្រឡាញ់ដែលគាត់មាន ?
មរមន ៥:២
ហេតុអ្វីក៏យើងអាចស្ទាក់ស្ទើរដើម្បីទូលសូមពីព្រះវរបិតា នៅពេលយើងកំពុងមានឧបសគ្គ ? តើយើងអាចធ្វើអ្វីខ្លះ ដើម្បីពឹងផ្អែកទៅលើព្រះវរបិតាសួគ៌ នៅពេលយើងត្រូវបានល្បួង ?
មរមន ៥:១៦–១៨
ដើម្បីជួយគ្រួសាររបស់បងប្អូនឲ្យមើលឃើញពីអត្ថន័យដើម្បី « ត្រូវរុញច្រាន ដូចជាអង្កាមដែលខ្យល់ផាត់ » ( ខទី ១៦ ) សូមហែកក្រដាសទៅជាសន្លឹកតូចៗហើយឲ្យសមាជិកគ្រួសារ ហើយឲ្យសមាជិកគ្រួសារផ្លុំវាបង្វិល ។ ចូរពន្យល់ដល់ពួកគេថា អង្កាម គឺជាសំបកដែលបកចេញមកពីគ្រាប់ ហើយវាស្រាលល្មមដើម្បីផ្លុំឲ្យប៉ើង ។ តើការ « មិនស្គាល់ព្រះគ្រីស្ទ និងព្រះនៅក្នុងពិភពលោក » ( ខទី ១៦ ) គឺដូចជាអង្កាមនៅក្នុងខ្យល់យ៉ាងដូចម្ដេច ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។