« ថ្ងៃទី ២៩ ខែ វិច្ឆិកា–ថ្ងៃទី ៥ ខែ ធ្នូ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៧–១៣៨ ៖ ‹ ការនិមិត្តអំពីសេចក្តីប្រោសលោះដល់មនុស្សស្លាប់ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២៩ ខែ វិច្ឆិកា–ថ្ងៃទី ៥ ខែ ធ្នូ ។ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៧–១៣៨ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២១
ថ្ងៃទី ២៩ ខែ វិច្ឆិកា–ថ្ងៃទី ៥ ខែ ធ្នូ
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧–១៣៨
« ការនិមិត្តអំពីសេចក្ដីប្រោសលោះដល់មនុស្សស្លាប់ »
អែលឌើរ រ័សុល អិម បាឡឺដ បានបង្រៀនថា « ខ្ញុំសូមអញ្ជើញបងប្អូនឲ្យអានវិវរណៈនេះទាំងស្រុង និងប្រកបដោយការពិចារណា [ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨ ] ។ នៅពេលបងប្អូនធ្វើដូច្នេះ សូមឲ្យព្រះអម្ចាស់ប្រទានពរដល់បងប្អូន ដើម្បីយល់ និងអរគុណកាន់តែពេញលេញដល់សេចក្តីស្រឡាញ់របស់ព្រះ និងផែនការនៃសេចក្តីសង្គ្រោះ និងសុភមង្គលរបស់ទ្រង់សម្រាប់បុត្រាបុត្រីទ្រង់ » ( « ការនិមិត្តអំពីសេចក្ដីប្រោសលោះដល់មនុស្សស្លាប់ » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៧៣ ) ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
វិវរណៈដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៧ និង ១៣៨ មានគម្លាតពីគ្នាជាង ៨០ ឆ្នាំ និង ២៤០០ គីឡូម៉ែត្រ ។ កណ្ឌទី ១៣៧ បានទទួលដោយព្យាការី យ៉ូសែប ស៊្មីធ ក្នុងឆ្នាំ ១៨៣៦ ក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ដែលមិនទាន់សង់ហើយ និង កណ្ឌទី ១៣៨ បានទទួលដោយយ៉ូសែប អេហ្វ ស្ម៊ីធ ជាប្រធាននៃសាសនាចក្រទី ប្រាំមួយនៅក្នុងឆ្នាំ ១៩១៨ នៃទីក្រុងសលត៍ លេក ។ ប៉ុន្តែគោលលទ្ធិនៃការនិមិត្តទាំងពីរនេះ ដើរទន្ទឹមគ្នា ។ ពួកលោកទាំងពីរឆ្លើយសំណួរអំពីជោគវាសនានៃបុត្រាបុត្រីរបស់ព្រះនៅក្នុងជីវិតក្រោយ ។ ហើយលោកទាំងពីរបានបន្ថែមអត្ថន័យដ៏ជ្រាលជ្រៅ នៅពេលដែលយើងសញ្ជឹងគិតអំពីបទពិសោធន៍នៃជីវិតរបស់ព្យាការីដែលបានទទួលវា ។
ការនិមិត្តរបស់យ៉ូសែប ស្ម៊ីធជួយលោកឲ្យយល់អំពីជោគវាសនាដ៏អស់កល្បរបស់បងប្រុសជាទីស្រឡាញ់របស់លោក អាលវិន ដែលបានទទួលមរណភាពប្រាំមួយឆ្នាំ មុនពេលសិទ្ធិអំណាចដើម្បីជ្រមុជទឹកត្រូវបានស្តារឡើងវិញ ។ សំណួរអំពីសេចក្តីសង្គ្រោះដ៏អស់កល្បជានិច្ចរបស់អាលវិន បាននៅជាប់ក្នុងចិត្តយ៉ូសែបចាប់តាំងពីពេលនោះមក ។ ការនិមត្តិរបស់យ៉ូសែប អែហ្វ ស៊្មីធ បានបើកសម្តែងសេចក្តីពិតដ៏រុងរឿងអំពីពិភពវិញ្ញាណ—ប្រាកដណាស់ វាគឺជាវិវរណៈនៃការលួងលោមមួយចំពោះអស់អ្នកដែលកើតទុក្ខដោយសារការស្លាប់របស់សមាជិកក្រុមគ្រួសារស្និទ្ធស្នាលជាច្រើននាក់ ។ យ៉ូសែប អេហ្វ ស៊្មីធ បានបាត់បង់ឪពុកលោក ហៃរុម ស៊្មីធ កាលនៅអាយុ ៥ ឆ្នាំ និងបាត់បង់ម្តាយលោក ម៉ារី ហ្វីលឌីង ស្ម៊ីធ នៅអាយុ ១៣ ឆ្នាំ ។ ទម្រាំដល់ពេលនៃការនិមិត្តក្នុងឆ្នាំ ១៩១៨ លោកបានរងទុក្ខដោយសារសេចក្តីស្លាប់របស់កូន ១៣ នាក់ទៀត ។
សំណួរជាច្រើនដែលមនុស្សមានអំពីជីវិតបន្ទាប់ ពីសេចក្ដីស្លាប់មានចម្លើយនៅក្នុងវិវរណៈទាំងនេះ ។ កណ្ឌទី ១៣៧ បានផ្តល់ជាពន្លឺផ្ដើមសម្រាប់សំណួរទាំងនោះ ហើយ កណ្ឌទី ១៣៨ បានបើកវាំងននកាន់តែធំ ។ ពួកលោកទាំងពីរបានថ្លែងទីបន្ទាល់អំពី « សេចក្តីស្រឡាញ់ដ៏ធំ និងអស្ចារ្យដែលបានសម្តែងដោយព្រះវរបិតា និងព្រះរាជបុត្រា » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:៣ ) ។
គំនិតយោបល់ផ្សេងៗសម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ព្រលឹងទាំងអស់នឹងមានឱកាសជ្រើសរើសយកសិរីល្អសេឡេស្ទាល ។
ការយល់ដឹងទូទៅក្នុងចំំណោមពួកគ្រីស្ទានក្នុងឆ្នាំ ១៨៣៦ ប្រសិនបើមនុស្សមា្នក់ទទួលមរណភាពដោយមិនបានទទួលបុណ្យជ្រមុជទឹក—ដូចបងប្រុសរបស់យ៉ូសែប អាលវិន—គឺមនុស្សម្នាក់នោះមិនអាចទៅស្ថានសួគ៌បានទេ ។ ប៉ុន្តែយ៉ូសែប បានឃើញអាលវិននៅក្នុងការនិមិត្តមួយអំពីនគរសេឡេស្ទាល ។ កាលអ្នកអាន កណ្ឌទី ១៣៧ សូមពិចារណាអំពីអ្វីដែលអ្នកបានរៀនអំពីព្រះវរបិតាសួគ៌ ផែនការនៃសេចក្ដីសង្គ្រោះរបស់ទ្រង់ និងអំពីនគរសេឡេស្ទាល ។
សូមមើលផងដែរ ពួកបរិសុទ្ធ ១:២៣២–៣៥ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:១–១១, ២៥–៣០
ការអាន និងការពិចារណាអំពីបទគម្ពីររៀបចំខ្ញុំឲ្យទទួលវិវរណៈ ។
ពេលខ្លះវិវរណៈអាចកើតមាន ទោះជាយើងមិនបានស្វែងរកវាក្តី ។ ប៉ុន្តែជាញឹកញាប់ វាកើតមាន ព្រោះយើងបានស្រាវជ្រាវដោយឧស្សាហ៍ និងរៀបចំខ្លួនយើងសម្រាប់វា ។ នៅពេលអ្នកអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:១–១១, ២៥–៣០ សូមកត់ចំណាំអំពីអ្វីដែលប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ បានធ្វើនៅពេល « កែវភ្នែកនៃការយល់ដឹងរបស់ [ លោក ] ត្រូវបានបើកឡើង » ដើម្បីយល់អំពីបេសកកម្មប្រោសលោះរបស់ព្រះអង្គសង្គ្រោះ ។ សូមពិចារណាអំពីរបៀបដែលអ្នកអាចធ្វើតាមគំរូរបស់ប្រធានស្ម៊ីធ ។ ឧទាហរណ៍ តើអ្នកអាចធ្វើការផ្លាស់ប្តូរអ្វីខ្លះ ចំពោះការសិក្សាព្រះគម្ពីររបស់អ្នក ដើម្បីអនុញ្ញាតឲ្យមានការ « ពិចារណាពីបទ គម្ពីរ » កាន់តែខ្លាំង និងកាន់តែ « សញ្ជឹងគិតពីការបូជាដ៏ធំ [ របស់ព្រះអង្គសង្គ្រោះ ] ដែលធ្វើឲ្យធួននឹងបាប » ? ( ខទី ១–២ ) ។
នៅក្នុងសារលិខិតរបស់លោក « ការនិមិត្តអំពីសេចក្ដីប្រោសលោះដល់មនុស្សស្លាប់ » ( Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៧១–៧៤ ) ប្រធាន អិម រ័សុល បាឡឺដ បានផ្តល់យោបល់ផ្សេងអំពីវិធីដែលប្រធានស្ម៊ីធបានរៀបចំខ្លួនដើម្បីទទួលវិវរណៈនេះ ។ សូមពិចារណាអំពីរបៀបដែលអ្នកបានរៀបចំខ្លួនសម្រាប់បទពិសោធន៍ ដែលអ្នកកំពុងមាន ឬនឹងមាននៅពេលអនាគត ។
សូមមើលផងដែរ វីដេអូ « Ministry of Joseph F. Smith: A Vision of the Redemption of the Dead » នៅលើគេហទំព័រ ChurchofJesusChrist.org ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:២៥–៦០
កិច្ចការនៃសេចក្តីសង្គ្រោះកំពុងកើតឡើងនៅទាំងសងខាងនៃវាំងនន ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « សារលិខិតរបស់យើងទៅកាន់ពិភពលោកគឺសាមញ្ញ ហើយដោយស្មោះ ៖ ពួកយើងសូមអញ្ជើញបុត្រាបុត្រីរបស់ព្រះទាំងអស់ទាំងនៅសងខាងនៃវាំងននឲ្យមករកព្រះអង្គសង្គ្រោះ ទទួលយកពរជ័យនៃព្រះវិហារបរិសុទ្ធដ៏បរិសុទ្ធ ទទួលបានអំណរយូរអង្វែង និងស័ក្ដិសមសម្រាប់ជីវិតអស់កល្បជានិច្ច » ( « ចូរយើងខិតខំទៅ » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១៨៨–១៩ ) ។ សូមសញ្ជឹងគិតពីសេចក្តីថ្លែងនេះ កាលអ្នកអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:២៥–៦០ ។ អ្នកក៏អាចពិចារណាអំពីសំណួរទាំងនេះផងដែរ ៖
-
តើយើងរៀនអ្វីខ្លះចេញពីខគម្ពីរទាំងនេះអំពីរបៀបដែលកិច្ចការនៃសេចក្តីសង្រ្គោះចាប់ផ្តើមសម្រេចបាននៅក្នុងពិភពវិញ្ញាណ ? ហេតុអ្វីបានជាវាមានសារៈខាន់ចំពោះអ្នក ដែលត្រូវដឹងថាកិច្ចការនេះនឹងកើតឡើង ? តើខគម្ពីរទាំងនេះបានពង្រឹងសេចក្ដីជំនឿរបស់អ្នកលើដង្វាយធួនរបស់ព្រះអង្គសង្គ្រោះដោយរបៀបណា ?
-
តើខគម្ពីរទាំងនេះបង្រៀនអ្វីខ្លះ អំពីអស់អ្នកដែលចូលរួមនៅក្នុងកិច្ចការនៃសេចក្តីសង្គ្រោះនៅពិភពវិញ្ញាណ ? ហេតុអ្វីបានជាវាសំខាន់ដែលត្រូវយល់ថា កិច្ចការនៃសេចក្តីសង្គ្រោះកំពុងកើតឡើងនៅទាំងសងខាងនៃវាំងនន ?
សូមមើលផងដែរ ដាល្លិន អេក អូក « ទុកចិត្តលើព្រះអម្ចាស់ » Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ២៦–២៩; « Susa Young Gates and the Vision of the Redemption of the Dead » Revelations in Context ទំព័រ ៣១៥–២២ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
-
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧:១–៥ ។សូមអញ្ជើញសមាជិកគ្រួសារឲ្យគូររូបភាពនូវអ្វីដែលពួកគេគិតថាជាលក្ខណៈនៃនគរសេឡេស្ទាល ដោយផ្អែកលើខគម្ពីរទាំងនេះ ។ តើអ្នករកឃើញអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះ ដែលជួយអ្នកឲ្យទន្ទឹងរង់ចាំដើម្បីទៅរស់នៅទីនោះ ? តើយើងត្រូវធ្វើអ្វីខ្លះក្នុងពេលនេះដើម្បីរៀបចំខ្លួនទៅរស់នៅនគរសេឡេស្ទាលជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
-
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧:៥–១០ ។ដើម្បីរៀនថា តើវាមានន័យយ៉ាងណាចំពោះយ៉ូសែប ស្ម៊ីធ នៅពេលដែលឃើញសមាជិកគ្រួសារលោកមួយចំនួនបានរស់នៅជុំគ្នានៅក្នុងនគរសេឡេស្ទាល នោះក្រុមគ្រួសាររបស់អ្នកអាចមើលវីដេអូ « Ministry of Joseph Smith: Temples » ( នៅគេហទំព័រ ChurchofJesusChrist.org ) ។ ប្រហែលអ្នកអាចនិយាយអំពីនរណាម្នាក់ដែលអ្នកស្គាល់ដែលបានទទួលមរណភាពទៅដោយគ្មានឱកាសទទួលពិធីបុណ្យជ្រមុជទឹក ។ តើ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៧:៥–១០ បង្រៀនយើងអ្វីខ្លះអំពីមនុស្សម្នាក់នោះ ?
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:១២–២៤ ។តើ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:១២–២៤ បង្រៀនអ្វីខ្លះអំពីប្រជាជនដែលព្រះអង្គសង្រ្គោះបានយាងទៅជួបនៅក្នុងពិភពវិញ្ញាណ ? តើពួកគេបានទទួលពរជ័យអ្វីខ្លះ ? តើយើងរៀនអ្វីខ្លះមកពីបទពិសោធន៍របស់ពួកគេ ?
-
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:៣៨–៥៥ ។ខគម្ពីរទាំងនេះបានពិពណ៌នាអំពីអស់អ្នកដែលប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធបានឃើញនៅក្នុងពិភពវិញ្ញាណ និងសេចក្តីលម្អិតដោយសង្ខេបអំពីពួកគេ ។ ប្រហែលសមាជិកគ្រួសាររបស់អ្នកអាចធ្វើបញ្ជីអំពីជីដូនជីតារបស់អ្នកដែលនៅក្នុងពិភពវិញ្ញាណ ព្រមជាមួយនិងសេចក្តីលម្អិតអំពីជីវិតរបស់ពួកគេ ។
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនប្រចាំសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់បឋមសិក្សា ។
ចម្រៀងស្នើ ៖ « ស្វែងរក គិតអធិស្ឋាន » សៀវភៅចម្រៀងកុមារ ទំព័រ ៦៦ ។