គោលលទ្ធិ និង​សេចក្តីសញ្ញា ឆ្នាំ​២០២១
ថ្ងៃទី ២០–២៦ ខែ ធ្នូ ។ បុណ្យគ្រីស្ទម៉ាស់ ៖ អំណោយ​ទាន​ដ៏​ប្រៀប​ផ្ទឹម​ពុំ​បាន​នៃ​ព្រះ​រាជបុត្រា​របស់​ទ្រង់​ដ៏​ឧត្តម


« ថ្ងៃទី ២០–២៦ ខែ ធ្នូ ។ បុណ្យគ្រីស្ទម៉ាស់ ៖ អំណោយ​ទាន​ដ៏​ប្រៀប​ផ្ទឹម​ពុំ​បាន​នៃ​ព្រះ​រាជបុត្រា​របស់​ទ្រង់​ដ៏​ឧត្តម » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ គោលលទ្ធិ និង សេចក្ដីសញ្ញា ឆ្នាំ ២០២១ ( ឆ្នាំ ២០២០ )

« ថ្ងៃទី ២០–២៦ ខែ ធ្នូ ។ បុណ្យគ្រីស្ទម៉ាស់ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២១

រូបចម្លាក់​​​ម៉ារា និងព្រះឱរស​​យេស៊ូវ

ប្រសូត​កម្ម​ជា​ពណ៌​ទង់ដែង និង​ស្លែ​ ដោយ ជេ ខឺក រីឆាដ

ថ្ងៃ​ទី ២០–២៦ ខែ ធ្នូ

បុណ្យគ្រីស្ទម៉ាស់

អំណោយ​ទាន​ដ៏​ប្រៀប​ផ្ទឹម​ពុំ​បាន​នៃ​ព្រះ​រាជបុត្រា​របស់​ទ្រង់​ដ៏​ឧត្តម

វិធីមួយ​ដើម្បី​ផ្តោត​គំនិត​របស់អ្នក​លើ​ព្រះអង្គ​សង្គ្រោះ គឺ​សិក្សា​អំពី​បុណ្យគ្រីស្ទម៉ាស់ « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » ។ គម្រោង​មេរៀន​នេះ​ផ្តល់​យោបល់​ពីរបៀប​ដែល​អ្នក​អាច​ធ្វើ​ឲ្យ​ទីបន្ទាល់​នៃការ​ព្យាករណ៍​នេះ​ក្លាយ​ជាផ្នែក​មួយ​នៃការ​សិក្សា​ដំណឹងល្អ​ផ្ទាល់​ខ្លួន និង​ជាគ្រួសារ​របស់​អ្នក ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

នៅក្នុង​ឆ្នាំ ១៨៣៨ ព្យាការី យ៉ូសែប ស៊្មីធ បាន​ប្រកាស​ថា « គោលការណ៍​គ្រឹះ​នៃ​សាសនា​របស់​យើង​គឺជា​ទីបន្ទាល់​របស់​ពួកសាវក និង​ព្យាការី​ទាំងឡាយ​ដែល​ទាក់ទង​ទៅនឹង​ព្រះយេស៊ូវគ្រីស្ទ ថា​ទ្រង់​បាន​សុគត ត្រូវ​បាន​គេបញ្ចុះ​សព និង​បាន​រស់ឡើង​វិញ​ម្ដងទៀត​នៅ​ថ្ងៃទី​បី ហើយ​បាន​យាង​ឡើង​ទៅ​ស្ថានសួគ៌​វិញ ហើយ​រឿង​ផ្សេង​ទៀត​ទាំងឡាយ​ដែល​បាន​ជាប់ទាក់ទង​ទៅ​នឹង​សាសនា​របស់​យើង​គឺ​គ្រាន់តែ​ជា​រឿង​បន្ទាប់បន្សំ​ចំពោះ​ការណ៍​នេះ​ប៉ុណ្ណោះ » ( Teachings of Presidents of the Church: Joseph Smith ទំព័រ ៤៩  ) ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ប្រធាន រ័សុល អិម ណិលសុន​ បានកត់​សម្គាល់​ឃើញថា « វាជា​សេចក្ដី​ថ្លែង​ការ​ណ៍​របស់​ព្យាការី​នេះ​ហើយ ដែល​បាន​ធ្វើ​ឲ្យពួក​ព្យាការី អ្នក​មើល​ឆុត អ្នក​ទទួល​វិវរណៈ ១៥ រូប​ផ្ដួច​ផ្ដើម​គំនិត​ចេញ និង​ចុះ​ហត្ថ​លេខា​លើ​ទីបន្ទាល់​របស់​ពួកលោក​ដើម្បី​រំឭក​ខួប ២០០០ ឆ្នាំនៃ​ការប្រសូត​​របស់​ព្រះអម្ចាស់ ។ ទីបន្ទាល់​ជា​ប្រវត្តិសាស្ត្រនោះមាន​ចំណង​ជើង​ថា ‹  ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់  › ។ សមាជិក​ជា​ច្រើន​បាន​ទន្ទេញ​ចាំ​សេចក្ដីពិត​នោះ ។ អ្នកខ្លះ​ទៀត​ស្ទើរ​តែ​មិនដែល​ឮពី​វា​ ។ កាលណា​អ្នកស្វែង​រកការ​រៀន​បន្ថែម​ទៀត​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ខ្ញុំ​សូម​ជម្រុញ​ទឹកចិត្ត​អ្នក​ឲ្យ​សិក្សា ‹ ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ › » ( « ការទាញយក​ព្រះចេស្ដា​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​មកក្នុង​ជីវិត​របស់​យើង » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៤០ ) ។

ក្នុង​នាម​ជាពួក​បរិសុទ្ធ​ថ្ងៃចុង​ក្រោយ យើង​រីករាយ​ជាមួយ​ពរជ័យ​នៃ​ការបន្ត​ទទួល​វិវរណៈ​តាមរយៈ​ព្យាការី​សម័យ​ទំនើប និង​សាវក​របស់​ទ្រង់ ។ យើង​មានអំណរ​គុណ​ចំពោះ​ពាក្យ​ពេចន៍​ដ៏បំផុស​គំនិត​នៃ​ដំបូន្មាន ការព្រមាន និង​ការលើក​ទឹកចិត្ត ។ ប៉ុន្តែ​អ្វីដែល​សំខាន់​បំផុត គឺយើង​បាន​ទទួល​ពរជ័យ​តាម​រយៈ​ទី​បន្ទាល់​ដ៏មាន​ព្រះចេស្តា​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ​—អំឡុង​រដូវ​បុណ្យ​គ្រីស្ទ​ម៉ាស់​នេះ និង​នៅ​ពេញ​មួយឆ្នាំ ។ វាមាន​ន័យ​ច្រើន​ជាង​ពាក្យ​ពេចន៍​ធ្វើ​ឲ្យ​រំភើប​ចិត្ត​នៃ​អ្នក​និពន្ធ​ដ៏ជំនាញ ឬ​អ្នកនិយាយ​សាធារណៈ ឬ​អ្នក​ជំនាញ​ខាង​ផ្នែក​ព្រះគម្ពីរ ។ វាគឺជា​ពាក្យពេចន៍​របស់​​ « ពួក​សាក្សី​ពិសេស​អំពី​ព្រះនាម​នៃ​ព្រះគ្រីស្ទ នៅ​ពេញ​សព្វ​ក្នុង​ពិភពលោក » ដែល​ត្រូវ​បាន​ជ្រើសរើស បាន​ហៅ និង​បាន​ផ្ដល់​សិទ្ធិ​អំណាច​ដោយ​ព្រះ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:២៣ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់ផ្សេងៗ​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

« សូម្បី​តែ​មួយ​ក៏​គ្មាន​សោះ​ដែល​ឥទ្ធិពល​ដ៏​ជ្រាលជ្រៅ » ។

តើ​មាន​គំនិត​អ្វីខ្លះ​កើត​មាន​ក្នុង​គំនិត​អ្នក នៅពេល​អ្នកអាន លូកា ២:១០–១១ ព្រមជាមួយ​នឹងឃ្លា​ទីមួយ​នៃ « ព្រះគ្រីស្ទដ៏​​មាន​ព្រះជន្ម​រស់ » ? តើ​អ្នក​នឹង​និយាយ​អ្វី​ដើម្បី​គាំទ្រ​សេចក្តី​ថ្លែង​ការណ៍ដែលថា​ « សូម្បី​តែ​មួយ​ក៏​គ្មាន​សោះ​ដែល​ឥទ្ធិពល​ដ៏​ជ្រាលជ្រៅ​ [ ដូច​ព្រះយេស៊ូវ​គ្រីស្ទ ] ទៅលើ​អស់​ទាំង​មនុស្ស​ដែល​បាន​រស់នៅ ហើយ​ដែល​នឹង​រស់នៅ​លើ​ផែនដី​នៅ​អនាគត​កាល » ? សូម​រកមើល​សេចក្តី​ពិត​នៅក្នុង « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ដែល​បាន​ពិពណ៌នា​អំពី​ឥទ្ធិពល​ដ៏​ខ្លាំង​របស់​ព្រះ​អង្គ​សង្គ្រោះ ។ តើ​ទ្រង់​មាន​ឥទ្ធិពល​លើអ្នក និង​នាំមកនូវ « ក្ដីអំណរ​ដ៏​មហិមា » ដល់​អ្នក​​ដោយ​របៀបណា ?( លូកា ២:១០ ) ។

« ទ្រង់​បាន​រស់ឡើងវិញ​ចេញ​ពីផ្នូរ » ។

នៅក្នុង « ព្រះគ្រីស្ទដ៏​មាន​ព្រះជន្ម​រស់ » សាវក​ថ្លែង​ទីបន្ទាល់​អំពី​ការស់​ឡើង​វិញ​របស់​ព្រះអង្គ​សង្គ្រោះ រៀប​រាប់​បី​ចំណុច​នៃ​ការលេច​មក​នៃ​ព្រះអម្ចាស់​ដែល​មាន​ព្រះ​ជន្ម​រស់​ឡើងវិញ ( សូម​មើល​ កថាខណ្ឌ​ទី​ប្រាំ ) ។ សូមពិចារណា​អាន​អំពី​ការយាង​មក​ជួប​ទាំងនេះ​នៅក្នុង យ៉ូហា​ន ២០–២១; នីហ្វៃទី ៣ ១១–២៦ និង យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៤–២០ ។ តើ​អ្នក​រៀន​អ្វីខ្លះ​អំពី​ព្រះអង្គ​សង្គ្រោះ​ចេញមក​ពី​ព្រះបន្ទូល និង​សកម្មភាព​របស់​ទ្រង់​នៅក្នុង​អំឡុង​ពេល​នៃ​ការ​បង្ហាញ​ព្រះកាយ​ទាំងនេះ​ ?

« បព្វជិតភាព​ និង​សាសនាចក្រ​របស់​ទ្រង់​ត្រូវ​បាន​ស្ដារ​ឡើង​វិញ » ។

អំឡុង​ពេល​នៃការ​សិក្សា​គោលលទ្ធិ និង​សេចក្តី​សញ្ញា​របស់​អ្នក​ឆ្នាំនេះ អ្នក​មាន​ឱកាស​​ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​របៀប​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការធ្វើឲ្យ​ « បព្វជិតភាព​ និង​សាសនាចក្រ​របស់​ទ្រង់​ត្រូវបាន​ស្ដារ​ឡើង​វិញ » ។ តើ​សេចក្តី​ពិត ​ឬ​គោលការណ៍​ដែល​បាន​ស្តារ​ឡើង​វិញ​ណាមួយ ដែល​មាន​អត្ថ​ន័យ​ជាពិសេស​ចំពោះ​អ្នក ? សូមពិចារណា​ពិនិត្យ​មើល​បទគម្ពីរ​មួយចំនួន​ខាង​ក្រោម​ឡើង​វិញ ​ដែល​បង្រៀន​អំពី​ការស្តារ​ឡើងវិញ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ១:១៧–២៣; ១៣; ២០:១–១២; ៦៥១១០១១២:៣០–៣២១២៤:៣៩–៤២១២៨:១៩–២១ ។ សូម​សញ្ជឹង​គិត​អំពី​របៀប​ដែល​សេចក្តី​ពិត​នៃដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើងវិញ​ជួយ​អ្នក​ឲ្យ​ដឹង និង​ថ្វាយ​បង្គំ​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៣:១៩ ) ។

« ថ្ងៃ​ណាមួយ ទ្រង់​នឹង​យាង​មក​ផែន​ដីម្តង​ទៀត » ។

បុណ្យ​គ្រីស្ទ​ម៉ាស់​គឺ​ជាពេល​វេលា​ដែល​យើង​គិត​​ដល់​​ថ្ងៃ​ប្រសូត្រ​របស់​ព្រះយេស៊ូវ គ្រីស្ទ និង​​ទន្ទឹង​រង់ចាំ​ដល់​ថ្ងៃ​ដែល​ទ្រង់​នឹង​​យាង​មក​ម្តង​ទៀត ។ តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​ការយាង​មក​របស់​ទ្រង់​ចេញ​ពីកថាខណ្ឌពីរ​ចុងក្រោយ​នៃ « ព្រះគ្រីស្ទដ៏​​មាន​ព្រះជន្ម​រស់ » ? វា​ក៏​អាច​ជា​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផងដែរ ដើម្បី​អាន ច្រៀង ឬ​ស្តាប់​ទំនុក​តម្កើង​បុណ្យ​គ្រីស្ទម៉ាស់ ​ដែល​បង្រៀន​អំពី​ការយាង​មក​ជាលើក​ទីពីរ ដូចជា​បទ « អំណរដល់លោក » ឬ « It Came upon the Midnight Clear » ( ទំនុក​តម្កើង ល.រ ១២៤ ,២០៧ ) ។

« ព្រះអង្គ​គឺជា​ពន្លឺ ជា​ជីវិត ហើយ​ជា​សេចក្ដី​សង្ឃឹម​នៃ​ពិភពលោក » ។

នៅ​ក្នុង​កថាខណ្ឌ​ចុង​ក្រោយ​បង្អស់​នៃ « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » សូម​កត់​ចំណាំ​អំពី​គុណលក្ខណៈ និង​ងារ​ដែល​បាន​ផ្តល់​ឲ្យ​ព្រះអង្គ​សង្រ្គោះ ។ បទគម្ពីរ​ខាងក្រោម​អាច​ជួយ​អ្នក​ឲ្យ​​ពិចារណា​ពីរបៀប​ដែល​ព្រះ​យេស៊ូ​គ្រីស្ទ គឺជា « ពន្លឺ ជា​ជីវិត ហើយ​ជា​សេចក្ដី​សង្ឃឹម​នៃ​ពិភពលោក » ៖ លូកា ២:២៥–៣២; កូរិនថូសទី ១ ១៥:១៩–២៣; មរ៉ូណៃ ៧:៤១; គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:២៤; ៨៤:៤៤–៤៦; ៩៣:៧–១០ ។ តើ​ទ្រង់​ជាពន្លឺ ជា​ជីវិត​ និង​ជាក្តី​សង្ឈឹម​របស់អ្នក​យ៉ាង​ដូច​ម្តេច​ ? តើ​គុណលក្ខណៈ និង​ងារ​អ្វីផ្សេង​ទៀត​របស់​ព្រះអង្គ​សង្គ្រោះ ដែល​មាន​ន័យ​បំផុត​ចំពោះ​អ្នក ?

តើ​ការសិក្សា « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » មាន​ឥទ្ធិពល​លើ​សេចក្តី​ជំនឿ និង​សេចក្តី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះអង្គ​សង្រ្គោះ​ដោយ​របៀបណា ?

ព្រះយេស៊ូវគ្រីស្ទ

ពន្លឺ​នៃ​លោកិយ ដោយ ហូវ៉ឺដ លីយ៉ន

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

« ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ » ។ដើម្បី​ជួយ​ក្រុមគ្រួសារ​របស់​អ្នក​ឲ្យ​​យល់​ពី ​​សេចក្តី​ពិត​ដែល​ត្រូវបាន​បង្រៀន​​អំពី​ព្រះ​អង្គសង្គ្រោះ​នៅក្នុង « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ » អ្នក​អាច​ជ្រើស​រើស​ឃ្លា​គន្លឹះ​មួយ​ចំនួន និង​ធ្វើ​ការជាមួយ​គ្នា​ដើម្បី​ស្វែងរក ឬ​គូរ​រូបភាព​ដែល​ចង្អុល​បង្ហាញ​​ឃ្លា​ទាំងនោះ ។ បន្ទាប់​មក​ អ្នក​អាច​ចង​ក្រង​បទ​គម្ពីរ និង ឃ្លា​ទាំងនោះ​​នៅក្នុង​សៀវភៅ​មួយ ។

« យើង​ផ្តល់​ទីបន្ទាល់​របស់​យើង » ។តើ​យើង​បានរៀន​អ្វីខ្លះ​មក​ពី ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ អំពី​អត្ថន័យ​នៃ​ការថ្លែង​ទីបន្ទាល់ ? អ្នក​អាច​នឹង​ចង់​កត់ត្រា​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ដើម្បី​ប្រារព្ធ​ការប្រសូត្រ​របស់​ព្រះ​អង្គ​សង្គ្រោះ ។

« ទ្រង់​បាន​យាង​ចុះ​ឡើង​ធ្វើ​ការល្អ » ។តើ​ក្រុម​គ្រួសារ​អ្នក​អាច​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ស្ដី​ពី​ការ​បម្រើ​ក្នុង​រដូវកាល​បុណ្យ​គ្រីស្ទម៉ាស់​នេះ​​ដោយ​របៀបណា ? តើ​អ្នក​នឹង​ពង្រីក « សេចក្តី​សុខសាន្ត ​និង​សេចក្តី​ល្អ » នៅក្នុង​គ្រួសារ​ និង​សហគមន៏​របស់​អ្នក​​ដោយ​របៀប​ណា ? តើ​អ្នក​អាច​ជួយ ​« ព្យាបាល​អ្នកឈឺ » ដោយ​របៀបណា ? អ្នក​អាច​ស្វែង​រកគំនិត​មួយ​ចំនួន​ពី​ក្នង វីដេអូ ពិធី​បុណ្យ​គ្រីស្ទ​ម៉ាស់  ពីក្នុង​កម្មវិធី Gospel Media ឬ Gospel Media library ( នៅលើ​គេហទំព័រ medialibrary.ChurchofJesusChrist.org ) ។

« សូម​អរព្រះគុណ​ដល់​ព្រះ ចំពោះ​អំណោយ​ទាន​ដ៏​ប្រៀប​ផ្ទឹម​ពុំ​បាន​នៃ​ព្រះ​រាជបុត្រា​របស់​ទ្រង់​ដ៏​ឧត្តម » ។តើ​អំណោយ​ទាន​អ្វីខ្លះ​ដែល​យើង​បានទទួល​ដោយ​សារ​ព្រះយេស៊ូវ​គ្រីស្ទ ? ប្រហែល​សមាជិក​គ្រួសារ​អាច​ស្វែង​រកចម្លើយ​នៅក្នុង « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ » ហើយ​បន្ទាប់​មក​វេច​ខ្ចប់​អំណោយ​ដែល​របស់​ទាំង​នោះ​តំណាង​ឲ្យ​អំណោយ​មក​ពី​ព្រះ​អង្គ​សង្គ្រោះ ។ គ្រួសារ​របស់​អ្នក​អាច​បើក​កាដូ​នៅថ្ងៃ​បុណ្យ​គ្រីស្ទ​ម៉ាស់ ឬ​ក្នុង​អំឡុង​ពេល​នៃ​សប្តាហ៍ ហើយ​អាន​ព្រះគម្ពីរ​ដែល​ទាក់ទង​ទៅនឹង​អំណោយ​នោះ​នីមួយៗ ។ នេះ​គឺជា​បទគម្ពីរ​មួយ​ចំនួន​ប្រហែល​ជាអាច​រកឃើញ ប៉ុន្តែ​គ្រួសារ​អ្នក​អាច​រកបាន​ខគម្ពីរ​ផ្សេងទៀត​​ច្រើន​ជាងនោះ ៖ លូកា​ ២:១០–១៤ពេត្រុស ទី១ ២:២១; ម៉ូសាយ ៣:៨; អាលម៉ា ១១:៤២–៤៣; គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:១០–១២ ។ អ្នក​ក៏​អាច​ច្រៀង​ចម្រៀង​អំពី​ព្រះអង្គ​សង្គ្រោះ ដូចជា​បទ « ទ្រង់​បញ្ជូន​បុត្រា​ទ្រង់មក » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ២០–២១ ) ដើម្បី​ស្វែង​រក​អំណោយ​ទាន​ផ្សេង​ទៀត ដែល​បាន​មក​ពីទ្រង់ ។

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​ប្រចាំ​សប្ដាហ៍​នេះ នៅក្នុងសៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ។

ចម្រៀង​ស្នើ ៖ « ហ្ន៍ ! ឮ​ពួកទេវតា​ច្រៀង​បទ » ទំនុកតម្កើង ល.រ ១៣១ ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

ផ្ដោត​ទៅលើ​ព្រះអង្គសង្គ្រោះ ។ « ការអាន​ ‹ ព្រះ​គ្រីស្ទ​ដ៏​មាន​ព្រះ​ជន្ម​រស់ › ប្រកប​ដោយ​ការអធិស្ឋាន​គឺដូចជា​ការអាន​ទីបន្ទាល់​ម៉ាថាយ, ម៉ាកុស, លូកា, យ៉ូហាន និង ព្យាការី​នានា​នៅក្នុង​ព្រះគម្ពីរ​មរមន​ផងដែរ ។ វានឹង​បង្កើន​សេចក្តី​ជំនឿ​​របស់​បងប្អូន​​លើ​ព្រះ​អង្គ​សង្គ្រោះ ហើយ​ជួយ​បងប្អូន​ឲ្យ​បន្ដ​​ផ្តោត​ចិត្ត​លើទ្រង់ » ( អិម រ័សុល បាឡឺដ «ត្រឡប់​ទៅវិញ ហើយ​ទទួល » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៦៥ ) ។